# unfoldingWord Open Bible Stories — ខ្មែរ, ខេមរភាសា, ភាសាខ្មែរ (Khmer)

- Language code: `km`
- Canonical page: https://openbiblestories.org/l/km/
- Stories in this file: 50 of 50
- Published by: DokuWiki
- Last release: 2026-10-27
- License: CC BY-SA 4.0 (https://creativecommons.org/licenses/by-sa/4.0/). The original work by unfoldingWord is available from https://openbiblestories.org
- Illustrations: © Sweet Publishing, CC BY-SA 3.0

unfoldingWord Open Bible Stories is a collection of 50 illustrated Bible stories, from Creation to Revelation, that churches and translation teams read, listen to, translate and share freely under the Creative Commons Attribution-ShareAlike 4.0 license. This file mirrors the ខ្មែរ, ខេមរភាសា, ភាសាខ្មែរ translation; it is not a translation of the whole Bible.

## 1. ការបង្កើតពិភពលោក

https://openbiblestories.org/l/km/story-1/

![](https://cdn.door43.org/obs/jpg/360px/obs-en-01-01.jpg?direct&)

ដើមកំណើតរបស់អ្វីៗទាំងអស់បានកើតឡើងដូច្នេះ​។ ព្រះបានបង្កើតសាកលលោក និងអ្វីៗទាំងអស់នៅលើសាកលលោក ក្នុងព្រាំមួយថ្ងៃ​។ ក្រោយពីព្រះបានបង្កើតពិភពលោក ពិភពលោកនៅងងឹត និងទទេផង ហើយគ្មានអ្វីបានកកើតឡើងក្នុងវា​។ ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះគង់នៅទីនោះលើផ្ទៃទឹក​។

![](https://cdn.door43.org/obs/jpg/360px/obs-en-01-02.jpg?direct&)

បន្ទាប់មក ព្រះមានបន្ទូលថា៖ “ចូរមានពន្លឺ! ” ។ នោះក៏មានពន្លឺ។ ព្រះទតឃើញថាពន្លឺនោះល្អ ព្រះអង្គក៏ហៅវាថា “ថ្ងៃ” ។ ព្រះអង្គបានញែកវាចេញពីភាពងងឹត ហើយហៅភាពងងឹតថា “យប់” ។ ព្រះបានបង្កើតពន្លឺនៅថ្ងៃទីមួយនៃការបង្កើតពិភពលោក។​

![](https://cdn.door43.org/obs/jpg/360px/obs-en-01-03.jpg?direct&)

នៅថ្ងៃទីពីរនៃការបង្កើតពិភពលោក ព្រះបានមានបន្ទូលឲ្យមានមេឃនៅលើផែនដី។ ព្រះអង្គបង្កើតមេឃដោយញែកទឹកខាងលើចេញពីទឹកខាងក្រោម។

![](https://cdn.door43.org/obs/jpg/360px/obs-en-01-04.jpg?direct&)

នៅថ្ងៃទីបី ព្រះមានបន្ទូលឲ្យទឹកញែកចេញពីដីគោក។ ព្រះអង្គហៅដីគោកថា “ដី” ហើយហៅទឹកថា “សមុទ្រ”។ ព្រះបានទតឃើញថាអ្វីដែលព្រះអង្គបានបង្កើតល្អហើយ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-01-05.jpg?direct&)

រួចព្រះមានបន្ទូលថា៖ “ចូរឲ្យផែនដីកើតរុក្ខជាតិ និងតិណជាតិគ្រប់ប្រភេទ”។ នោះក៏កើតមានឡើង។ ព្រះទតឃើញថាអ្វីដែលព្រះអង្គបានបង្កើតល្អហើយ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-01-06.jpg?direct&)

នៅថ្ងៃទីបួននៃការបង្កើតពិភពលោក ព្រះមានបន្ទូលឲ្យមានព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ។ ព្រះបានបង្កើតវាដើម្បីបំភ្លឺផែនដី និងដើម្បីកំណត់ពេលថ្ងៃនិងពេលយប់ រដូវនិងឆ្នាំ។ ព្រះបានទតឃើញថាអ្វីដែលព្រះអង្គបានបង្កើតល្អហើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-01-07.jpg?direct&)

នៅថ្ងៃទីប្រាំនៃការបង្កើតពិភពលោក ព្រះមានបន្ទូលឲ្យមានអស់ទាំងសត្វដែលហែលនៅក្នុងទឹក និងសត្វស្លាបទាំងអស់។ ព្រះបានទតឃើញថាវាល្អ ហើយក៏ប្រទានពរពួកវា។

![](https://cdn.door43.org/obs/jpg/360px/obs-en-01-08.jpg?direct&)

នៅថ្ងៃទីប្រាំមួយនៃការបង្កើតពិភពលោក ព្រះមានបន្ទូលថា៖ “ចូរឲ្យមានសត្វគ្រប់ប្រភេទទាំងអស់!” នោះក៏កើតឡើងដូចដែលព្រះមានបន្ទូល។ ខ្លះជាសត្វស្រុក ខ្លះវារនៅលើដី ហើយខ្លះទៀតជាសត្វព្រៃ។ ព្រះបានទតឃើញថាវាល្អ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-01-09.jpg?direct&)

បន្ទាប់មកព្រះមានបន្ទូលថា៖ “ចូរយើងបង្កើតមនុស្សតាមរូបរបស់យើង ដើម្បីបានដូចយើង។ ពួកគេនឹងមានសិទ្ធិអំណាចត្រួតត្រាលើផែនដី និងសត្វទាំងអស់”។

![](https://cdn.door43.org/obs/jpg/360px/obs-en-01-10.jpg?direct&)

ដូច្នេះ ព្រះបានយកធូលីមកសូន្យធ្វើជាមនុស្សប្រុស ហើយផ្លុំជីវិតចូល។ មនុស្សប្រុសនេះមានឈ្មោះ អដាំ។ ព្រះបានធ្វើសួនឧទ្យានមួយឲ្យអដាំរស់នៅ ហើយដាក់គាត់នៅទីនោះដើម្បីមើលថែ។

![](https://cdn.door43.org/obs/jpg/360px/obs-en-01-11.jpg?direct&)

នៅចំកណ្ដាលសួនឧស្យាន ព្រះបានដាក់ដើមឈើពិសេសពីរ គឺដើមឈើនៃជីវិត និងដើមឈើស្គាល់ល្អនិងអាក្រក់។ ព្រះបានប្រាប់អដាំថា គាត់អាចហូបពីគ្រប់ដើមឈើក្នុងសួនឧស្យាននេះ លើកលែងតែពីដើមឈើស្គាល់ល្អ និងអាក្រក់។ ប្រសិនបើគាត់ហូបពីដើមឈើនេះ គាត់នឹងស្លាប់។

![](https://cdn.door43.org/obs/jpg/360px/obs-en-01-12.jpg?direct&)

ក្រោយមកព្រះមានបន្ទូលថា៖ “មិនល្អសម្រាប់មនុស្សប្រុសទេ ដែលនៅតែម្នាក់ឯង”។ ដ្បិតគ្មានសត្វណាមួយអាចធ្វើជាអ្នកជំនួយរបស់អដាំបានឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-01-13.jpg?direct&)

ដូច្នេះ ព្រះធ្វើឲ្យអដាំដេកលង់លក់។ បន្ទាប់មក ព្រះក៏យកឆ្អឹងជំនីមួយរបស់អដាំ ហើយធ្វើវាឲ្យក្លាយជាស្ត្រី រួចនាំនាងមកឲ្យគាត់។

![](https://cdn.door43.org/obs/jpg/360px/obs-en-01-14.jpg?direct&)

នៅពេលអដាំឃើញនាង គាត់និយាយថា៖ “ទីបំផុត! ម្នាក់នេះបានដូចខ្ញុំ!។ ចូរហៅនាងថា ‘ស្ត្រី’ ដ្បិតនាងត្រូវបង្កើតចេញពីបុរស”។ ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ហើយត្រឡប់ទៅរូបកាយមួយជាមួយនឹងប្រពន្ធរបស់ខ្លួន។

![](https://cdn.door43.org/obs/jpg/360px/obs-en-01-15.jpg?direct&)

ព្រះបានបង្កើតមនុស្សប្រុស និងមនុស្សស្រីតាមរូបអង្គផ្ទាល់របស់ព្រះអង្គ។ ព្រះអង្គប្រទានពរពួកគេ ហើយប្រាប់ពួកគេថា៖ “ចូរឲ្យមានកូនចៅច្រើនពាសពេញផែនដី!”។ ព្រះបានទតឃើញថារបស់ទាំងអស់ដែលព្រះអង្គបានបង្កើតគឺល្អ ហើយព្រះអង្គសព្វព្រះហឬទ័យនឹងរបស់គ្រប់ទាំងនោះ។ ការទាំងអស់នេះបានកើតឡើងនៅថ្ងៃទីប្រាំមួយនៃការបង្កើតពិភពលោក។

![](https://cdn.door43.org/obs/jpg/360px/obs-en-01-16.jpg?direct&)

នៅពេលថ្ងៃទីប្រាំពីរចូលមកដល់ ព្រះបានបញ្ចប់កិច្ចការរបស់ព្រះអង្គ។ ដូច្នេះ ព្រះបានសម្រាកពីការងារទាំងអស់ដែលព្រះអង្គបានធ្វើ។ ព្រះអង្គប្រទានពរថ្ងៃទីប្រាំពីរ ហើយធ្វើឲ្យវាបរិសុទ្ធ ពីព្រោះនៅថ្ងៃនេះព្រះអង្គបានសម្រាកពីការងាររបស់ព្រះអង្គ។ ដើមកំណើតនៃសាកលលោក និងអ្វីៗទាំងអស់គឺដូច្នេះឯង៕

*រឿងព្រះគម្ពីរ ដកស្រង់ពី: លោកុប្បត្តិ 1-2*

## 2. ២-អំពើបាបបានចូលមកក្នុងផែនដី

https://openbiblestories.org/l/km/story-2/

![](https://cdn.door43.org/obs/jpg/360px/obs-en-02-01.jpg?direct&)

អ័ដាំហើយនិងប្រពន្ធរបស់គាត់បានរស់នៅយ៉ាងសប្បាយរីករាយក្នុងសួនច្បារដ៏ស្រស់ស្អាតដែលព្រះបានបង្កើត

អោយពួកគាត់។ បើទោះបីជាពួកគាត់មិនមានសំលៀកបំពាក់ក៏ដោយ​ក៏ពួកគាត់គ្មានភាពខ្មាសអៀនឡើយ ពីព្រោះ

នៅលើពិភពលោកនាពេលនោះគ្មានអំពើបាបនោះឡើយ។ ពួកគាត់តែងតែចំណាយពេល និង​និយាយទៅកាន់

ព្រះជាម្ចាស់នៅក្នុងសួនច្បារនោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-02-02.jpg?direct&)

ប៉ុន្តែ នៅក្នុងសួនច្បារនោះមានសត្វពស់ដ៏មានឧប្បាយកល្បមួយ។ វាបានចូលទៅកាន់ស្រ្តីហើយនិយាយទៅ

កាន់នាងថា៖ “តើព្រះពិតជាបានហាមអ្នកមិន​អោយបរិភោគផ្លែឈើនានាក្នុងសួនច្បារនេះមែនឬទេ?”

![](https://cdn.door43.org/obs/jpg/360px/obs-en-02-03.jpg?direct&)

ស្រ្តីបានឆ្លើយតបវិញថា៖ “ព្រះទ្រង់បានប្រាប់យើងថាយើងអាចបរិភោគផ្លែឈើគ្រប់ទាំងអស់ក្នុងសួនច្បារនេះបាន

លើកលែងតែផ្លែ នៃដើមដែលនាំអោយស្គាល់ល្អ ស្គាល់អាក្រក់មួយប៉ុណ្ណោះ។ ព្រះទ្រង់បានប្រាប់ថា៖ “បើឯងបរិភោគ

ឬក៏គ្រាន់តែប៉ះពាល់វា នោះឯងនឹងស្លាប់ជាមិនខាន។”

![](https://cdn.door43.org/obs/jpg/360px/obs-en-02-04.jpg?direct&)

សត្វពស់ក៏បានឆ្លើយតបទៅស្រ្តីវិញថា៖ “វាមិនពិតនោះទេ! អ្នកនឹងមិនស្លាប់នោះឡើយ ផ្ទុយទៅវិញព្រះដឹងថា

បើអ្នកបរិភោគផ្លែនោះលឿនកាលណា អ្នកនឹងបានដូចជាទ្រង់ ហើយស្គាល់ល្អ ស្គាល់អាក្រក់ដែរ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-02-05.jpg?direct&)

ស្រ្តីមើលទៅផ្លែឈើនោះឃើញថាស្រស់ស្អាត ហើយទំនងគួរអោយឆ្ងាញ់ដែល។ នាងក៏សំរេចចិត្តបេះខ្លះដើម្បី

បរិភោគ ប្រយោជន៍អោយមានប្រាជ្ញា ហើយយកខ្លះទៅអោយប្តី ដែលនៅជាមួយ ហើយគាត់ក៏បរិភោគដែរទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-02-06.jpg?direct&)

រំពេចនោះភ្នែកពួកគេក៏បានបើកឡើង។ ពួកគេក៏បានដឹងថាខ្លួនឯងនៅជាអាក្រាត។ ដូច្នេះ ពួកគេក៏ចាប់ផ្តើមយក

ស្លឹកឈើមកចាក់ធ្វើជាសំលៀកបំពាក់ដើម្បីបិទបាំងខ្លួនប្រាណ។

![](https://cdn.door43.org/obs/jpg/360px/obs-en-02-07.jpg?direct&)

បន្ទាប់មកបុរស និងភរិយាបានឮសម្លេងព្រះជាម្ចាស់យាងដើរកាត់សួនច្បារ ដូច្នេះ ពួកគេក៏បាននាំគ្នាលាក់ខ្លួន។

ព្រះបានស្រែកហៅរកបុរស៖ “តើឯងនៅឯណា?” អ័ដាំឆ្លើយតបថា៖ “ពេលទូលបង្គំបានឮសម្លេងទ្រង់យាងដើរ

ក្នុងសួនច្បារ ទូលបង្គំមិនហានចេញមកជួបទេ ព្រោះទូលបង្គំនៅជាអាក្រាត ដូច្នេះហើយទូលបង្គំក៏ពួនទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-02-08.jpg?direct&)

បន្ទាប់មកព្រះក៏សួរគាត់ថា៖ “តើអ្នកណាបានប្រាប់ឯងថាខ្លួននៅជាអាក្រាត? តើឯងបានបរិភោគផ្លែឈើដែល

អញបានហាមមិនអោយបរិភោគមែនឬទេ?” បុរសឆ្លើយថា៖ “គឺស្រ្តីដែលទ្រង់បានអោយមកទូលបង្គំ នាងបាន

យកផ្លែនោះមកអោយទូលបង្គំ។” ព្រះក៏សួរទៅស្រ្តីថា៖ “តើនាងបានធ្វើអ្វី?” នាងក៏ឆ្លើយថា “គឺសត្វពស់ជាអ្នកដែល

បញ្ជោតទូលបង្គំ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-02-09.jpg?direct&)

ព្រះក៏មានបន្ទូលទៅសត្វពស់ថា៖ “ឯងត្រូវបណ្តាសារហើយ! ឯងនឹងនិងវៀរដោយសារពោះហើយស៊ីធូលីដី។

ឯងហើយនិងស្រ្តីនិងស្អប់គ្នាទៅវិញទៅមក ហើយពូជឯង និងពូជនាងក៏ស្អប់គ្នាទៅវិញទៅមកដែរ។ ពូជនាងនិង

ជាន់ក្បាលឯង ហើយឯងនឹងនិងចិកកែងជើងគេ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-02-10.jpg?direct&)

បន្ទាប់មកព្រះក៏មានបន្ទូលទៅនាងថា៖ “អញនឹងធ្វើអោយការសម្រាលកូនរបស់ឯងមានភាពឈឺចាប់ជាខ្លាំង។

នាងឯងនឹងមានប្រាថ្នាចង់បានប្តី ហើយប្តីនឹងគ្រប់គ្រង់លើឯង។”

![](https://cdn.door43.org/obs/jpg/360px/obs-en-02-11.jpg?direct&)

ហើយព្រះមានបន្ទូលទៅបុរសថា៖ “ឯងបានស្តាប់តាមស្រ្តី ហើយមិនស្តាប់បង្គាប់អញ។ ឥឡូវនេះ ដីបានត្រូវ

បណ្តាសារហើយ ឯងត្រូវតែធ្វើការយ៉ាងលំបាក ដើម្បីទទួលបានផលផ្លែ យកមកបរិភោគ។ នៅពេលដែលឯង

ស្លាប់ ខ្លួនប្រាណឯងនឹងក្លាយទៅជាដីវិញ។” បុរសបានអោយឈ្មោះប្រពន្ធគាត់ថា អេវ៉ា ដែលមានន័យថា “អ្នក

ផ្តល់កំនើត” ពីព្រោះនាងនឹងក្លាយទៅជាម្តាយនៃគ្រប់មនុស្សលោក។ ហើយទ្រង់បានបិទបាំងរូបកាយ អ័ដាំ និង

អេវ៉ា ដោយស្បែកសត្វវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-02-12.jpg?direct&)

បន្ទាប់មកព្រះមានបន្ទូលថា៖ “ឥឡូវនេះមនុស្សបានដូចជាយើងដែរ គឺស្គាល់ល្អ ស្គាល់អាក្រក់ ដូច្នេះ យើងមិន

អាចអោយពួកគេបរិភោគផ្លែនៃដើមឈើជីវិតទេ ក្រែងគេនឹងរស់នៅជារៀងរហូតទៅ”។ ដូច្នេះទ្រង់ក៏បានបណេ្តញ

អ័ដាំ និង អេវ៉ាចេញពីសួនច្បារដ៏ស្រស់ស្អាតនោះទៅ។ ទ្រង់បានដាក់ទេវតាដ៏មានអំណាចចេស្តាពីរអង្គអោយយាម

នៅមាត់ច្រកសួនដើម្បីការពារកុំអោយមាននរណាម្នាក់ អាចចូលទៅបរិភោគផ្លែនៃដើមឈើជីវិតបាននោះឡើយ៕

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ៣*

## 3. ៣-ទឹកជំនន់

https://openbiblestories.org/l/km/story-3/

![](https://cdn.door43.org/obs/jpg/360px/obs-en-03-01.jpg?direct&)

ជាច្រើនឆ្នាំកន្លងផុតទៅ មាន​មនុស្សជាច្រើនបានរស់នៅលើផែនដី។ ពួកគេក្លាយជាមនុស្សអាក្រក់ហើយពេញ

ដោយហិង្សា។ ដោយសារតែការអាក្រក់នោះច្រើនពេកទៅ ព្រះជាម្ចាស់ក៏បានសម្រេចចិត្តសំអាត ផែនដីដោយ

ទឹកជំនន់។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-02.jpg?direct&)

ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានសព្វព្រះហឬទ័យនឹងលោកម្នាក់ឈ្មោះ ណូអេ។ ណូអេ ជាមនុស្សសុច្ចរិតដែលរស់នៅ

ក្នុងចំណោមមនុស្សអាក្រក់ជាច្រើនដទៃទៀត។ ទ្រង់បានប្រាប់អោយគាត់បានដឹង អំពីគម្រោងដែលទ្រង់នឹងពន្លិច

ផែនដី ដោយទឹកជំនន់។ បន្ទាប់មកទ្រង់បានបង្គាប់អោយគាត់សាងសង់ទូកដ៏ធំមួយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-03.jpg?direct&)

ព្រះបានប្រាប់លោក ណូអេអោយសាងសង់ទូកមួយដែលមានប្រវែង ១៤០មែត្រ ទទឹង ២៣មែត្រ និងកំពស់

១៣មែត្រកន្លះ។ ណូអេបានសាងសង់ទូកមួយដែលមានបីជាន់ រួមទាំងដំបូល បង្អួច និងបន្ទប់ជាច្រើន ដោយ

ប្រើប្រាស់ឈើ។ ទូកនោះនឹងជួយ លោកណូអេ គ្រួសាររបស់គាត់ ហើយនិងសត្វ គ្រប់ប្រភេទអោយមានសុវត្តិភាព

នៅពេលមានទឹកជំនន់។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-04.jpg?direct&)

លោកណូអេ បានស្តាប់បង្គាប់ព្រះ។ ដូច្នេះលោកហើយនិងកូនប្រុសបីនាក់ទៀតបានសាងសង់ទូកមួយ ទៅតាម

អ្វីដែលព្រះបានប្រាប់មកគាត់។ ពួកគាត់បានចំណាយពេលយូរមែនទែនដើម្បីសាងសង់ទូកនោះ ត្បិតអីវាមាន

ទំហំធំ ណាស់។ ក្នុងកម្លុងពេលដែលគាត់សាងសង់ គាត់បានប្រកាស់ប្រាប់មនុស្សអំពីទឹកជំនន់ ដែលទ្រង់នឹង

បញ្ជូនមក តែគ្មាននរណាម្នាក់ជឿគាត់នោះទេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-05.jpg?direct&)

ព្រះបានបង្គាប់អោយណូអេ និងក្រុមគ្រួសារ​គាត់ប្រមូលស្បៀងអាហារ ទុកសម្រាប់ខ្លួនឯង និងសត្វដ៏ទៃទៀត។

នៅពេលដែលអ្វីគ្រប់យ៉ាងត្រូវបានរៀបចំជាស្រេច ព្រះបានប្រាប់គាត់ ប្រពន្ធរបស់គាត់ រួមទាំងកូនគាត់ទាំងបីនិង

ប្រពន្ធពួកគេ សរុបទាំងអស់មានគ្នា ប្រាំបីនាក់ អោយចូលទៅក្នុងទូកត្បិតដល់ពេលហើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-06.jpg?direct&)

ព្រះបានបញ្ជូនសត្វឈ្មោលមួយក្បាល សត្វញីមួយក្បាលនៃសត្វគ្រប់ប្រភេទទាំងអស់អោយចូលទៅក្នុងទូករបស់

ណូអេ ដើម្បីអោយបានរួចជីវិតពីទឹកជំនន់ដែរ។ ព្រះក៏បានបញ្ជូនសត្វ ឈ្មោលប្រាំពីរក្បាល និងសត្វញីប្រាំពីរក្បាល

នៃសត្វទាំងអស់ដែលអាចធ្វើជាយញ្ញបូជាបានផងដែរ។ នៅពេលដែលគ្រប់គ្នាបានចូលទៅក្នុងទូកហើយ ព្រះ

ទ្រង់ក៏បានបិទទ្វាទូកដោយអង្គឯង។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-07.jpg?direct&)

ក្រោយមកភ្លៀងក៏បង្អុលចុះមកឥតឈប់ឈរ អស់រវាង ៤០យប់ ៤០ថ្ងៃហើយអស់ទាំងទឹកដែលនៅក្រោមដីក៏

ផុសឡើងដែរ។ ទីបំផុតផែនដីទាំងមូលក៏គ្របដោយទឹក មិនថាភ្នំខ្ពស់ជាងគេយ៉ាងណា ក៏មិនអាចជៀសផុតដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-08.jpg?direct&)

ទូកបានបន្តររស្សាត់អណ្តែតលើផ្ទៃទឹក ដើម្បីសង្រ្គោះជីវិតទាំងអស់ដែលនៅក្នុងនោះអោយផុតពីភាពលិចលង់។

រីឯរាល់ទាំង របស់សព្វសារពើទាំងអស់នៅលើដីគោក ត្រូវបានបំផ្លាញ លើកលែងតែមនុស្សនិងសត្វដែលនៅក្នុង

ទូកប៉ុណ្ណោះ ដែលមានជីវិត។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-09.jpg?direct&)

ក្រោយពីភ្លៀងបានបញ្ឈប់ ទឹកបានចាប់ផ្តើមស្រកបន្តិចម្តងៗ រីឯទូកវិញនៅតែបន្តអណ្តែតលើផ្ទៃទឹកអស់រយៈ

ពេល ៥ខែ រហូតដល់ថ្ងៃមួយគេក៏បានប៉ះនឹងកំពូលភ្នំ តែផែនដីនៅតែពេញព្រាបដោយទឹកដដែល។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-10.jpg?direct&)

៤០ថ្ងៃក្រោយមក ណូអេបានប្រលែងសត្វក្អែក១ក្បាល អោយហោះចេញទៅដើម្បីមើលថាតើទឹកចាប់ផ្តើមរីងស្ងួត

ហើយឬនៅ។ ក្អែកបានហើរចុះហើរឡើងដើម្បីរកដីគោក តែរកមិនបានសោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-11.jpg?direct&)

ក្រោយមកលោកក៏បានអោយសត្វព្រាបមួយក្បាលទៀតទៅតែវាក៏ត្រឡប់មកវិញ ពុំមានបានផលអ្វីឡើយ។

មួយសប្តាហ៍ក្រោយមកលោកបានអោយព្រាបចេញទៅម្តងទៀត ហើយម្តងនេះវាបានពាំស្លឹកអូលីវត្រលប់មកវិញ

ដូច្នេះណូអេដឹងថាទឹកបានស្រកអស់ច្រើនហើយ ឯរុក្ខជាតិក៏ចាប់ផ្តើមដុះវិញដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-12.jpg?direct&)

ណូអេបានរងចាំមួយសប្តាហ៍ទៀតហើយបញ្ជូនព្រាបអោយចេញទៅជាលើកទីបី។ វាបានរកឃើញកន្លែង ដែល

អាចសម្រាក់បានហើយក៏នៅទីនោះពុំត្រលប់មកវិញឡើយ។ ម្តងនេះ គឺបានសេចក្តីថាទឹកបានរីងស្ងួតហើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-13.jpg?direct&)

ពីរខែក្រោយមកព្រះបានមានបន្ទូលមកណូអេថា៖ “ឥឡូវឯងនិងគ្រួសារ ព្រមទាំងសត្វទាំងឡាយអាចចេញពីទូក

បានហើយ។ ចូរអោយបង្កើតកូនចៅពាសពេញផែនដីចុះ។” ដូច្នេះលោកនិងក្រុមគ្រួសារក៏បានចាកចេញមកខាងក្រៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-14.jpg?direct&)

ក្រោយពីគាត់បានចេញពីទូក ណូអេបានសាងសង់អាសនាមួយ ហើយយកសត្វខ្លះពីសត្វគ្រប់ប្រភេទដែលអាច

ធ្វើយញបូជាបានមកធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់។ ព្រះទ្រង់បានសព្វព្រះហឬទ័យនឹងដង្វាយនោះណាស់

ហើយបានប្រទានពរដល់គាត់រួមទាំងក្រុមគ្រួសារផងដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-03-15.jpg?direct&)

ព្រះមានបន្ទូលថា៖ “អញសន្យាថា នឹងមិនដាក់បណ្តាសារដល់ដី ដោយព្រោះតែការអាក្រក់របស់មនុស្សទៀត

នោះឡើយ ហើយក៏មិនកម្ទេចផែនដីដោយទឹកជំនន់ម្តងទៀតនោះដែរ បើទោះបីជាមនុស្សពេញដោយអំពើបាប

តាំងតែពីកើតមកក៏ដោយ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-03-16.jpg?direct&)

ក្រោយមកព្រះក៏បានបង្កើតឥន្ធនូដំបូងគេបង្អស់ដើម្បីទុកជាសញ្ញាសម្រាប់សេចក្តីសន្យារបស់ទ្រង់។ រាល់ពេល

ដែលឥន្ធនូ លេចឡើងនូវលើផ្ទៃមេឃ ព្រះទ្រង់បាននឹកចាំពីសេចក្តីសន្យាហើយមនុស្សក៏ដូចគ្នាផងដែរ៕

*សាច់រឿងដក់ស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ៦ - ៨*

## 4. ៤-ការតាំងសញ្ញារបស់ព្រះជាមួយលោកអ័ប្រាហាំ

https://openbiblestories.org/l/km/story-4/

![](https://cdn.door43.org/obs/jpg/360px/obs-en-04-01.jpg?direct&)

ច្រើនឆ្នាំកន្លងទៅបន្ទាប់ពីគ្រាទឹកជំនន់ មនុស្សក៏ចាប់ផ្តើមកើតមានកាន់តែច្រើនឡើង ម្តងទៀតលើផែនដី ហើយ

កាលនោះមនុស្សប្រើប្រាស់ភាសាតែមួយទេ។ មិនតែប៉ុណ្ណោះជំនួសអោយការស្តាប់បង្គាប់ព្រះ ដែលទ្រង់បានបញ្ជា

អោយចេញទៅនៅពាសពេញផែនដី មនុស្សបានប្រមូលគ្នាមកតែមួយដើម្បីសាងសង់ទីក្រុងមួយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-04-02.jpg?direct&)

ពួកគេចាប់ផ្តើមមានអំណួតលើខ្លួន​ឯងកាន់តែខ្លាំងឡើងៗ ហើយបានរួមគ្នាសាងសង់ប៉មមួយ ដែលមានកំពស់

ខ្ពស់ដើម្បីទៅដល់ស្ថានសួគ៌ ទាំងមិនបានអើពើពីព្រះបន្ទូលរបស់ព្រះនោះឡើយ។ ព្រះទ្រង់បានទតឃើញថា

បើគេរួមគ្នាធ្វើការអាក្រក់ នោះគេនឹងប្រព្រឹត្តអំពើបាបបានកាន់តែច្រើនឡើងៗ។

![](https://cdn.door43.org/obs/jpg/360px/obs-en-04-03.jpg?direct&)

ដូច្នេះព្រះបានផ្លាស់ប្តូរភាសារបស់គេអោយមានភាពខុសប្លែកពីគ្នា ហើយបែងចែកគេអោយរស់នៅគ្រប់ទាំង

តំបន់ពាសពេញផែនដី។ ហើយឈ្មោះទីក្រុងដែលគេបានចាប់ផ្តើមសាងសង់នោះមានឈ្មោះថា បាបិល

ដែលមានន័យថា “ភ័ណ្ឌច្រឡំ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-04-04.jpg?direct&)

រាប់រយឆ្នាំក្រោយមក ព្រះបានមានបន្ទូលទៅបុរសម្នាក់ឈ្មោះ អាប់រ៉ាមថា៖ “ចូរចាកចេញពីទឹកដី និងក្រុមគ្រួសារ

របស់ឯងទៅ ហើយឆ្ពោះទៅកាន់កន្លែងមួយទៀតដែលអញនឹងបង្ហាញដល់ឯង។ អញនឹងប្រទានពរដល់ឯង

ហើយអោយឯងក្លាយជាប្រជាជាតិមួយដ៏ធំអស្ចារ្យ។ អញនិងធ្វើអោយឈ្មោះឯងល្បីរន្ទឺ។ អញនឹងដាក់បណ្តាសារ

ដល់អ្នកណាដែលដាក់បណ្តាសារដល់ឯង ហើយប្រទានពរដល់អស់អ្នកណាដែលអោយពរដល់ឯង។

គ្រប់ទាំងគ្រួសារនៅលើផែនដីនឹង បានពរដោយសារឯងដែរ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-04-05.jpg?direct&)

ដូចច្នេះ អាប់រ៉ាមក៏ស្តាប់បង្គាប់ព្រះជាម្ចាស់។ គាត់បាននាំប្រពន្ធរបស់គាត់ សារ៉ាយ ព្រមទាំងបាវបំរើ និងរបស់

ទ្រព្យទាំងអស់របស់គាត់ ចាកចេញពីស្រុកកំនើត ហើយឆ្ពោះទៅកាន់ទឹកដីដែលព្រះបានបង្ហាញគាត់ គឺជាទឹកដីកាណាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-04-06.jpg?direct&)

នៅពេលដែលអាប់រ៉ាមបានមកដល់ទឹកដីកាណាន ព្រះមានបន្ទូលទៅគាត់ថា៖ “ចូរមើលជុំវិញខ្លួនឯងទៅ! អញ

នឹងអោយឯង និងពូជពង្សឯងនូវទឹកដីដែលឯងមើលឃើញនេះជាមរតក។” បន្ទាប់មកគាត់ក៏រៀបចំបោះទីតាំងនៅទីនោះទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-04-07.jpg?direct&)

ថ្ងៃមួយ អាប់រ៉ាម បានជួប ម៊ិលគីស្សាដែក ដែលជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត។ ម៊ិលគីស្សាដែក បានអោយពរទៅ

អាប់រ៉ាមហើយនិយាយថា៖ “សូមអោយព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃផែនដី និងស្ថានសួគ៌ ទាំងមូល ប្រទានពរដល់

អាប់រ៉ាម។” បន្ទាប់មកអាប់រ៉ាមយក មួយភាគដប់នៃចំណែកទ្រព្យដែលគាត់មានអោយទៅ ម៊ិលគីស្សាដែកទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-04-08.jpg?direct&)

ជាច្រើនឆ្នាំកន្លងផុតទៅ អាប់រ៉ាម និងសារ៉ាយនៅតែមិនទាន់មានកូនទៀត។ ព្រះបានសន្យាមកគាត់ម្តងទៀត

ថាគាត់នឹងមានកូនប្រុសមួយ ហើយគាត់នឹងមានពូជពង្ស ជាច្រើនដូចជាផ្កាយនៅលើមេឃ។ អាប់រ៉ាមបានជឿ

លើការសន្យានោះ។ ព្រះបានប្រកាសថា អាប់រ៉ាមជាមនុស្សសុច្ចរិតដោយព្រោះគាត់បានជឿលើសេចក្តីសន្យារបស់ព្រះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-04-09.jpg?direct&)

បន្ទាប់មកព្រះបានតាំងសញ្ញានឹងអាប់រ៉ាម។ ការតាំងសញ្ញាគឺជាការព្រមព្រាងមួយរវាងពីរភាគី។ ព្រះមានបន្ទូលថា៖

“អញនឹងអោយឯងមានកូនប្រុសមួយ ជាកូនឯងផ្ទាល់ ហើយនឹងអោយទឹកដីកាណានទៅពូជពង្សឯង។” ប៉ុន្តែអាប់រ៉ាម

នៅតែមិនទាន់មានកូនមួយដដែល៕

*សាច់រឿងដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ១១ - ១៥*

## 5. ៥-កូននៃសេចក្ដីសន្យា

https://openbiblestories.org/l/km/story-5/

![](https://cdn.door43.org/obs/jpg/360px/obs-en-05-01.jpg?direct&)

ដប់ឆ្នាំក្រោយដែលអាប់រ៉ាម និងសារ៉ាយបានមកដល់ទឹកដីកាណានពួកគេនៅតែមិនទាន់មានកូន។ ដូច្នេះប្រពន្ធ

របស់អាប់រ៉ាមបាននិយាយទៅកាន់ប្តីថា៖ “មើល! ព្រះជាម្ចាស់មិនអោយខ្ញុំមានកូនទេ ហើយឥឡូវខ្ញុំក៏ចាស់ណាស់

ហើយដែរ ដូច្នេះចូរអោយបងរៀបការជាមួយអ្នកបំរើខ្ញុំទៅ។ នាងឈ្មោះ ហាការ ហើយនាងអាចបង្កើតកូនអោយខ្ញុំ

បាន។”

![](https://cdn.door43.org/obs/jpg/360px/obs-en-05-02.jpg?direct&)

ដូច្នេះអាប់រ៉ាមក៏បានរៀបការជាមួយ ហាការទៅ។ ហាការបានបង្កើតកូនប្រុសមួយដែលអាប់រ៉ាមអោយឈ្មោះថា

អ៊ីសម៉ាអែល។ មិនបានយូរប៉ុន្មានផង សារ៉ាយក៏ចាប់ផ្តើមច្រណែនជាមួយហាការ។ នៅពេលដែលអ៊ីសម៉ាអែល

មានអាយុ ១៣ឆ្នាំ ព្រះបានមានបន្ទូលមកកាន់អាប់រ៉ាមម្តងទៀត។

![](https://cdn.door43.org/obs/jpg/360px/obs-en-05-03.jpg?direct&)

ព្រះបានមានបន្ទូលថា៖ “អញជាព្រះដែលមានគ្រប់ទាំងព្រះចេស្តា។ អញនឹងតាំងសញ្ញាជាមួយនឹងឯង។” បន្ទាប់មក

អាប់រ៉ាមក៏ក្រាបមុខចុះទៅដី ហើយព្រះបានមានបន្ទូល ទៀតថា៖ “ឯងនឹងក្លាយជាឪពុករបស់ប្រជាជាតិជាច្រើន។

អញនឹងអោយឯងព្រមទាំងពូជឯងនូវទឹកដីកាណានធ្វើជាកម្មសិទ្ធិ ហើយឯងត្រូវតែកាត់ស្បែកគ្រប់ទាំងកូនប្រុសៗ

នៅក្នុងគ្រួសារឯងចេញ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-05-04.jpg?direct&)

“រីឯសារ៉ាយ ប្រពន្ធឯងនឹងមានកូនប្រុសម្នាក់ ហើយចូរអោយឈ្មោះគេថា អ៊ីសាក។ គេនឹងក្លាយជាកូននៃសេចក្តី

សន្យា។ អញនឹងតាំងសញ្ញានឹងគេ ហើយគេនឹងក្លាយជាប្រជាជាតិមួយដ៏អស្ចារ្យ។ អញក៏នឹងធ្វើអោយអ៊ីសម៉ាអែល

កា្លយជាប្រជាជាតិមួយដ៏អស្ចារ្យ ដែរ ប៉ុន្តែការតាំងសញ្ញារបស់អញនឹងនៅជាមួយ អ៊ីសាក វិញ។” ព្រះបានប្តូរឈ្មោះ

អាប់រ៉ាម ទៅជា អ័ប្រាហាំ វិញដែលមានន័យថា “ឪពុកនៃប្រជាជាតិជាច្រើន” ហើយព្រះជាម្ចាស់ក៏បានផ្លាស់ប្តូរឈ្មោះ

សារ៉ាយ ទៅជាសារ៉ាវិញដែលមានន័យថា “ព្រះនាងម្ចាស់”។

![](https://cdn.door43.org/obs/jpg/360px/obs-en-05-05.jpg?direct&)

នៅថ្ងៃនោះ អ័ប្រាហាំ បានកាត់ស្បែកដល់អស់ទាំងពួកប្រុសៗ ដែលនៅក្នុងគ្រួសារគាត់ទាំងមូលចេញ។ ប្រហែល

ជាមួយឆ្នាំបានកន្លងផុតទៅ សារ៉ាក៏បានផ្តល់កំនើតដល់កូនប្រុសមួយ ខណៈពេលដែល អ័ប្រាហាំ មានអាយុ១០០ឆ្នាំ

ហើយខ្លួនឯងមានអាយុ៩០ឆ្នាំទៅហើយ។ ហើយគេក៏បានដាក់ឈ្មោះកូននោះថា អ៊ីសាកតាមអ្វីដែលព្រះបានប្រាប់។

![](https://cdn.door43.org/obs/jpg/360px/obs-en-05-06.jpg?direct&)

នៅពេលដែល អ៊ីសាក នៅក្មេងនៅឡើយ ព្រះបានធ្វើការសាកល្បងសេចក្តីជំនឿដល់ អ័ប្រាហាំម្តងទៀត ដោយ

ទ្រង់បានមានបន្ទូលទៅគាត់ថា៖ “ចូរយកអ៊ីសាកដែលជាកូនឯងតែមួយ ទៅសម្លាប់ហើយធ្វើយញ្ញបូជាដល់អញ។”

លើកនេះ អ័ប្រាហាំ នៅតែស្តាប់បង្គាប់ព្រះហើយក៏បានរៀបចំដើម្បីបូជាកូនខ្លួនឯងមែន។

![](https://cdn.door43.org/obs/jpg/360px/obs-en-05-07.jpg?direct&)

ខណៈពេលដែល អ័ប្រាហាំ និងកូនបានដើរទៅកន្លែងបូជា អ៊ីសាកបានសួរទៅឪពុកថា៖ “លោកឪពុកយើងមាន

ឈើសម្រាប់ធ្វើយញ្ញបូជាហើយ តែកូនចៀមសំរាប់យញ្ញបូជាវិញនៅឯណាទៅ?” អ័ប្រាហាំបានឆ្លើយតបថា៖ “កូន

ប្រុសអើយ! ព្រះទ្រង់នឹងផ្តល់កូនចៀមមកឲ្យយើងជាមិនខាន។”

![](https://cdn.door43.org/obs/jpg/360px/obs-en-05-08.jpg?direct&)

នៅពេលដែលពួកគេបានទៅដល់កន្លែងធ្វើយញ្ញបូជា អ័ប្រាហាំក៏បានចងកូនប្រុសរបស់គាត់ អ៊ីសាក ហើយផ្តេកវា

ទៅលើអាសនា។ ប៉ុន្តែនៅពេលដែលគាត់រៀបនឹងសម្លាប់កូនគាត់នោះ ព្រះបានមានបន្ទូលមកកាន់គាត់ថា៖ “ឈប់!

កុំអោយធ្វើអ្វីលើក្មេងនេះឡើយ! ឥឡូវនេះ អញដឹងថាឯងបានកោតខ្លាចដល់អញហើយ ដោយព្រោះឯងមិនបាន

ទាំងសំចៃទុកនូវកូនប្រុសឯងតែមួយនោះផង។”

![](https://cdn.door43.org/obs/jpg/360px/obs-en-05-09.jpg?direct&)

បន្ទាប់មកអ័ប្រាហាំក៏បានក្រលេកឃើញកូនពពែមួយដែលបានជាប់ស្នែងនៅនឹងគុម្ភព្រៃក្បែរនោះ ត្បិតព្រះបាន

ផ្តល់កូនពពែធ្វើជាដង្វាយដុតជំនួស អ៊ីសាក វិញ។ អ័ប្រាហាំ មានក្តីសប្បាយរីករាយជាពន់ពេកណាស់ ហើយក៏

បានយកកូនពពែនោះមកធ្វើជាយញ្ញបូជាទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-05-10.jpg?direct&)

បន្ទាប់មកព្រះទ្រង់បានមានបន្ទូលមក អ័ប្រាហាំថា៖ “ដោយសារឯងហ៊ានប្រគល់អ្វីៗគ្រប់យ៉ាងសូម្បីតែកូនប្រុស

តែមួយរបស់ឯងផងដែរនោះ អញសន្យាថាអញនឹងប្រទានពរដល់ឯង។ ពូជពង្សឯងនឹងមានគ្នាច្រើនជាងហ្វូង

ផ្កាយលើផ្ទៃមេឃទៅទៀត។ ហើយដោយសារតែឯងបានស្តាប់បង្គាប់អញ គ្រួសារទាំងអស់នៅលើផែនដីនឹង

បានពរតាមរយៈគ្រួសារឯងដែរ៕

*សាច់រឿងដក់ស្រងចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ១៦ - ២២។*

## ៦. រឿងព្រះជាម្ចាស់ផ្គត់ផ្គង់សំរាប់អ៊ីសាក

https://openbiblestories.org/l/km/story-6/

![](https://cdn.door43.org/obs/jpg/360px/obs-en-06-01.jpg?direct&)

ពេលអ័ប្រាហាំកាន់តែចាស់ណាស់ហើយ កូនប្រុសរបស់គាត់អ៊ីសាកកាន់តែចំរើន​ពេញវ័យ។ ហេតុនោះអ័ប្រាហាំបានបញ្ជូន អ្នកបំរើរបស់គាត់ម្នាក់ត្រឡប់ទៅស្រុក កំណើត ជាកន្លែងដែលសាច់ញាតិរបស់គាត់បានរស់នៅ ដើម្បីនឹងរកប្រពន្ធមា្នក់អោយ អ៊ីសាក។

![](https://cdn.door43.org/obs/jpg/360px/obs-en-06-02.jpg?direct&)

បន្ទាប់ពីបានធ្វើដំណើរវែងឆ្ងាយទៅកាន់ទឹកដីដែលមានសាច់ញាតិគាត់រស់នៅ ព្រះ បាននាំអ្នក​បំរើទៅជួបរេបិកា។ ​នាងគឺជាចៅស្រីរបស់ប្អូនប្រុសអ័ប្រាហាំ។

![](https://cdn.door43.org/obs/jpg/360px/obs-en-06-03.jpg?direct&)

រេបិកាក៏បានយល់ព្រមចាកចេញពីគ្រួសាររបស់នាង និងធ្វើដំណើរ ជាមួយអ្នកបំរើ ត្រឡប់មកផ្ទះរបស់អ៊ីសាក។ ពេលនាងបានធ្វើដំណើរមកដល់​អ៊ីសាកបានរៀបការ ជាមួយនាង។

![](https://cdn.door43.org/obs/jpg/360px/obs-en-06-04.jpg?direct&)

អស់រយៈពេលដ៏យូរ លោកអ័ប្រាហាំក៏បានស្លាប់ហើយគ្រប់ទាំងសេចក្តីសន្យា ដែល ព្រះបានតាំងសញ្ញាជាមួយនឹងគាត់នោះបានបន្តទៅកាន់អ៊ីសាក។ ព្រះជាម្ចាស់បាន សន្យាថា អ័ប្រាហាំនឹងមានកូនចៅរាប់មិនអស់ ប៉ុន្តែប្រពន្ធរបស់អ៊ីសាក នាងរេបិកា មិនទាន់មានកូនមួយនៅឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-06-05.jpg?direct&)

អ៊ីសាកបានអធិស្ឋានសំរាប់នាងរេបិកា ហើយព្រះជាម្ចាស់បានប្រទានអោយនាងមាន ផ្ទៃពោះជាកូនភ្លោះ។​ ទារកទាំងពីរបានឈ្លោះប្រកែកគ្នាតាំងពីពួកគេ នៅផ្ទៃនាង រេបិកានៅឡើយ ដោយហេតុនោះនាងរេបិកាបានទូលសួរព្រះជាម្ចាស់នូវអ្វីដែល កំពុងកើតឡើង។

![](https://cdn.door43.org/obs/jpg/360px/obs-en-06-06.jpg?direct&)

ព្រះជាម្ចាស់មានបន្ទូលទៅកាន់រេបិកាថា មានជាតិសាសន៏ពីរនឹងកើតចេញ ពីកូន ប្រុសទាំងពីរដែលនៅក្នុងផ្ទៃរបស់នាង។ ពួកគេនឹងទាស់ប្រឆាំងគ្នាទៅវិញទៅមក ហើយកូនច្បងនឹងបំរើកូនប្អូន។

![](https://cdn.door43.org/obs/jpg/360px/obs-en-06-07.jpg?direct&)

ឯកូនរបស់នាងរេបិកាបានកើតមក កូនច្បងកើតមកមានពណ៌ក្រហម និងមានរោម ច្រើន ដូចនេះពួកគេដាក់ឈ្មោះថាអេសាវ បន្ទាប់មកកូនប្អូនកើតមកទាំងតោងជើង អេសាវ ហេតុនោះពួកគេដាក់ឈ្មោះថាយ៉ាកុប។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ២៤:១-២៥:២៦*

## ៧.ព្រះជាម្ចាស់បានប្រទានពរដល់យ៉ាកុប

https://openbiblestories.org/l/km/story-7/

![](https://cdn.door43.org/obs/jpg/360px/obs-en-07-01.jpg?direct&)

ក្មេងប្រុសទាំងពីរបានធំធាត់ឡើង យ៉ាកុបស្រលាញ់កិច្ចការនៅឯផ្ទះ​ហើយអេសាវ ចូលចិត្តបរបាញ់សត្វ។ រេបិកាពេញចិត្តយ៉ាកុប​ ហើយអ៊ីសាកពេញចិត្តអេសាវ។

![](https://cdn.door43.org/obs/jpg/360px/obs-en-07-02.jpg?direct&)

ថ្ងៃមួយពេលអេសាវបានត្រឡប់មកពីបរបាញ់សត្វ គាត់បានឃ្លានយ៉ាងខ្លាំង។ អេសាវ បាននិយាយទៅយ៉ាកុបថា «សូមអោយអាហារដែលអ្នកបានចំអិនមកខ្ញុំហូបផង‍‍‍‍» យ៉ាកុបបានឆ្លើយតបថា «សូមផ្តល់សិទ្ធិជាកូនច្បងមកខ្ញុំសិនមក»​ ដោយហេតុ នោះអេសាវបានអោយសិទ្ធិជាកូនច្បងរបស់គាត់ទៅយ៉ាកុប។ បន្ទាប់មកយ៉ាកុបបាន អោយអាហារ ទៅអេសាវ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-07-03.jpg?direct&)

អ៊ីសាកចង់អោយពរដល់អេសាវជាកូនច្បង ប៉ុន្តែមុនពេលអ៊ីសាកបានអោយពរ នោះ រេបិកានិងយ៉ាកុបបានរៀបឧបាកលដោយអោយ​យ៉ាកុបបន្លំធ្វើជាអេសាវ។ អ៊ីសាក កាន់តែចាស់​ហើយភ្នែកមិនអាចមើលឃើញ បានជាយ៉ាកុបស្លៀកសំលៀកបំពាក់ របស់អេសាវ និងពាក់រោមពពែនៅនឹងកនិង ដៃទាំងពីររបស់គាត់។

![](https://cdn.door43.org/obs/jpg/360px/obs-en-07-04.jpg?direct&)

យ៉ាកុបមកជួបអ៊ីសាកដោយនិយាយថា «‍ខ្ញុំគឺអេសាវ សូមអោយពរដល់ខ្ញុំមក» អ៊ីសាក ស្ទាបដឹងថាមានរោមច្រើនដូចរោមពពែនិងមានក្លិនដូចជាសំលៀកបំពាក់អេសាវនោះគាត់ក៏អោយពរដោយគាត់គិតថាគឺជាអេសាវ។

![](https://cdn.door43.org/obs/jpg/360px/obs-en-07-05.jpg?direct&)

អេសាវបានស្អប់យ៉ាកុបដោយព្រោះយ៉ាកុបបានលួចសិទ្ធិជាកូនច្បងរបស់គាត់ ព្រម ទាំងពរពីឪពុករបស់គាត់ទៀតផង។​ ដូច្នេះបានជាគាត់រៀបចំផែនការដើម្បីសំលាប់ យ៉ាកុបបន្ទាប់ពីឪពុករបស់គាត់ស្លាប់។

![](https://cdn.door43.org/obs/jpg/360px/obs-en-07-06.jpg?direct&)

ដោយរេបិកាបានដឹងអំពីផែនការរបស់អេសាវជាមុន ហេតុនោះនាងនិងអ៊ីសាកក៏បាន បញ្ជូនយ៉ាកុប ទៅឆ្ងាយអោយរស់នៅជាមួយសាច់ញាតិរបស់នាង។

![](https://cdn.door43.org/obs/jpg/360px/obs-en-07-07.jpg?direct&)

យ៉ាកុបបានរស់នៅជាមួយសាច់ញាតិរបស់រេបិកាអស់ជាច្រើនឆ្នាំ។ កំឡុងពេលនោះ គាត់បានរៀបការនិងមានកូនប្រុសដប់ពីរនាក់និងកូនស្រីម្នាក់។ ព្រះជាម្ចាស់បាន ប្រទានពរអោយគាត់ក្លាយជាអ្នកមានទ្រព្យសម្បិត្តិច្រើន។

![](https://cdn.door43.org/obs/jpg/360px/obs-en-07-08.jpg?direct&)

បន្ទាប់ពីចាកចេញ២០ឆ្នាំពីទឹកដីកាណានជាស្រុកកំណើត​ យ៉ាកុបបានត្រឡប់ទៅទី នោះវិញជាមួយគ្រួសារ អ្នកបំរើ និងហ្វូងសត្វពាហនៈរបស់គាត់។​

![](https://cdn.door43.org/obs/jpg/360px/obs-en-07-09.jpg?direct&)

យ៉ាកុបបានភ័យខ្លាចយ៉ាងខ្លាំងដោយព្រោះគាត់គិតថាអេសាវនៅតែចង់សំឡាប់គាត់។ គាត់បានបញ្ជូនហ្វូងសត្វពាហនៈជាច្រើនជាអំណោយដល់អេសាវ។ អ្នកបំរើដែល បញ្ជូនហ្វូងសត្វបាននិយាយទៅអេសាវថា យ៉ាកុបជាអ្នកបំរើរបស់លោកម្ចាស់ ជូន អំណោយទាំងនេះដល់លោកម្ចាស់ គាត់នឹងមកឆាប់ៗនេះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-07-10.jpg?direct&)

ប៉ុន្តែអេសាវបានអត់ទោសដល់យ៉ាកុបជាមុនហើយ ពួកគេបានជួបគ្នាម្តងទៀតដោយ មានអំណរ។ ក្រោយ​មកយ៉ាកុបបានរស់នៅដោយសុខសាន្ត ក្នុងទឹកដីកាណាន។ ក្រោយមកអ៊ីសាក​ក៏បានស្លាប់ ហើយយ៉ាកុបនិងអេសាវបាន​បញ្ចុះសពអ៊ីសាក។ សេចក្តីតាំងសញ្ញាដែលព្រះជា ម្ចាស់បានសន្យាជាមួយអ័ប្រាហាំ ឥឡូវបានបន្តពី អ៊ីសាកទៅយ៉ាកុប។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ២៤:១-២៥:២៦*

## ៨. ព្រះជាម្ចាស់សង្គ្រោះយ៉ូសែប និងគ្រួសាររបស់គាត់

https://openbiblestories.org/l/km/story-8/

![](https://cdn.door43.org/obs/jpg/360px/obs-en-08-01.jpg?direct&)

ជាច្រើនឆ្នាំកន្លងផុតទៅ យ៉ាកុបមានអាយុច្រើនណាស់ហើយ គាត់បានអោយកូនប្រុស សំណព្វរបស់គាត់ យ៉ូសែបទៅមើលបងប្អូនរបស់ខ្លួនដែលកំពុងឃ្វាលហ្វូងសត្វ។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-02.jpg?direct&)

បងៗទាំងអស់របស់យ៉ូសែបស្អប់គាត់ជាខ្លាំង ដោយព្រោះឪពុករបស់ខ្លួនស្រលាញ់ យ៉ូសែបជាងគេ ហើយយ៉ូសែបធ្លាប់សុបិន្តឃើញថាគាត់នឹងត្រួតត្រាបងៗរបស់គាត់។ ខណៈយ៉ូសែបបានមកដល់បងៗរបស់គាត់ ពួកគេបានចាប់ពង្រត់និងលក់គាត់ទៅ អោយអ្នកជួញដូរទាសករ។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-03.jpg?direct&)

មុនពេលបងៗរបស់គាត់បានត្រឡប់មកផ្ទះវិញ ពួកគេហែកអាវរបស់យ៉ូសែប និង ជ្រលក់ទៅក្នុងឈាមពពែ។ ពួកគេបានបង្ហាញអាវនោះទៅឪពុករបស់ខ្លួន​ ដើម្បីអោយ គាត់គិតថា សត្វព្រៃបានសំលាប់យ៉ូសែប។ យ៉ាកុបបានកើតទុក្ខយ៉ាងខ្លាំង។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-04.jpg?direct&)

អ្នកជួញដូរទាសករបាននាំយ៉ូសែបទៅប្រទេសអេសីព្ទ។ អេសីព្ទគឺជាប្រទេសមួយ ដែលមានទឹកដីធំ ហើយមានអំណាចខ្លាំង ដែលមានទីតាំងនៅតាមដងទន្លេនីល។ ឈ្មួញបានលក់យ៉ូសែប ទៅអោយមន្រ្តីគ្រប់គ្រងដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ អោយធ្វើជាទាសករ។ ​យ៉ូសែបបានបំរើចៅហ្វាយរបស់ខ្លួនដោយមិនអោយទាស់ចិត្ត​ ហើយព្រះជាម្ចាស់​បានប្រទានពរដល់យ៉ូសែប។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-05.jpg?direct&)

ប្រពន្ធរបស់ចៅហ្វាយគាត់បានព្យាយាមរួមដំណេកជាមួយគាត់ ប៉ុន្តែយ៉ូសែបបាន ជំទាស់ទៅអំពើបាបប្រឆាំងទាស់នឹងព្រះតាមវិធីនេះ។ ប្រពន្ធចៅហ្វាយគាត់បានខឹង​និងចោទប្រកាន់ដោយទំលាក់កំហុសទៅលើយ៉ូសែប ដើម្បីអោយគាត់អាច ចាប់ខ្លួននិង បញ្ជូនយ៉ូសែបទៅដាក់គុក។ ទោះជានៅក្នុងគុកយ៉ូសែបនៅ តែមានជំនឿលើ ព្រះអម្ចាស់​ ហើយព្រះបានប្រទានពរដល់គាត់។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-06.jpg?direct&)

ពីរឆ្នាំក្រោយមក យ៉ូសែបជាប់ក្នុងគុកនៅឡើយ ទោះជាគាត់គ្មានកំហុសក៏ដោយ។ យប់មួយ ផារ៉ោន ដែលប្រជាជនអេសីព្ទបានហៅថាជាស្តេចរបស់ពួកគេ បានយល់ សប្តិឃើញសុបន្តិពីរដែលធើ្វអោយទ្រង់មានកង្វល់យ៉ាងខ្លាំង។ គ្មានអ្នកប្រឹក្សាយោបល់ របស់ទ្រង់ណាម្នាក់អាចបកស្រាយអត្ថន័យ នៃសុបន្តិទាំងនោះបានឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-07.jpg?direct&)

ព្រះជាម្ចាស់បានប្រទានសមត្ថភាពដល់យ៉ូសែបក្នុងការបកស្រាយសុបន្តិទាំងនោះ ដូច នោះផារ៉ោនបានដោះលែងយ៉ូសែបចេញពីក្នុងគុក។​យ៉ូសែបបានបកស្រាយអត្ថន័យ នៃសុបិន្តសំរាប់ទ្រង់និងបាននិយាយថា «ព្រះជាម្ចាស់នឹងធ្វើអោយមានការប្រមូល​ផល ដ៏សម្បូរសប្បាយរយៈពេលប្រាំពីរឆ្នាំ ក្រោយមកនឹងមានអំណត់រយៈពេលប្រាំពីរឆ្នាំ»​។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-08.jpg?direct&)

ផារ៉ោនបានពេញចិត្តនឹងយ៉ូសែបហើយបានតែងតាំងគាត់ជាអ្នកមានអំណាចទី២នៅ ទូទាំងប្រទេសអេសីព្ទ។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-09.jpg?direct&)

យ៉ូសែបបានបង្គាប់អោយប្រជាជនរក្សាទុកស្បៀងអាហារជាច្រើនកំឡុងពេលប្រាំពីរឆ្នាំដំបូងនៃការប្រមូលផល។ ក្រោយមកយ៉ូសែបបានលក់ស្បៀងអាហារទៅប្រជាជន នៅពេលប្រាំពីរឆ្នាំនៃអំណត់បានមកដល់ ហេតុនោះប្រជាជនមានអាហារគ្រប់គ្រាន់ ដើម្បីបរិភោគ។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-10.jpg?direct&)

អំណត់មានយ៉ាងខ្លាំងមិនត្រឹមតែប្រទេសអេសីព្ទទេ តែបានកើតឡើងនៅទឹកដី កាណានជាកន្លែងយ៉ាកុបនិងគ្រួសាររបស់គាត់បានរស់នៅផងដែរ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-08-11.jpg?direct&)

ពេលនោះ យ៉ាកុបបានអោយកូនបងៗរបស់គាត់ទៅអេសីព្ទដើម្បីទិញស្បៀងអាហារ។ បងប្រុសរបស់គាត់មិនបានស្គាល់យ៉ូសែបឡើយនៅពេលពួកគេឈរពីមុខគាត់ដើម្បី ទិញអាហារ​ តែយ៉ូសែបស្គាល់ពួកគេយ៉ាងច្បាស់។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-12.jpg?direct&)

ក្រោយពីធ្វើការសាកល្បងបងប្រុសរបស់គាត់អោយឃើញថាពួកគេបានផ្លាស់ប្តូរឬអត់ យ៉ូសែបបាននិយាយទៅកាន់ពួកគេថា «ខ្ញុំគឺយ៉ូសែប ជាប្អូនប្រុសរបស់បង សូមកុំភ័យ បារម្ភឡើយ»។ បងបានព្យាយាមធ្វើការអាក្រក់ដោយបានលក់ខ្ញុំទៅជាទាសករ ប៉ុន្តែ ព្រះជាម្ចាស់ប្រើប្រាស់ការអាក្រក់សំរាប់ការល្អ! សូមមករស់នៅក្នុងប្រទេស អេសីព្ទព្រោះខ្ញុំអាចផ្គត់ផ្គង់សំរាប់បងនិងគ្រួសាររបស់យើងបាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-13.jpg?direct&)

នៅពេលបងប្រុសរបស់យ៉ូសែបបានត្រឡប់មកផ្ទះវិញ ហើយប្រាប់យ៉ាកុបជាឪពុកថា យ៉ូសែបនៅមានជីវិតរស់នៅនៅឡើយ យ៉ាកុបមានចិត្តរំភើបជាខ្លាំង។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-14.jpg?direct&)

ទោះបីជាយ៉ាកុបចាស់ណាស់ទៅហើយ គាត់់បានធ្វើដំណើរទៅប្រទេសអេសីព្ទជាមួយ សមាជិកគ្រួសារទាំងអស់របស់គាត់​ហើយពួកគេបានរស់នៅប្រទេសអេសីព្ទ។ យ៉ាកុប​ បានអោយពរដល់កូនប្រុសទាំងអស់របស់គាត់មុនពេលគាត់បានស្លាប់។

![](https://cdn.door43.org/obs/jpg/360px/obs-en-08-15.jpg?direct&)

សេចក្តីសន្យានៃការតាំងសញ្ញាដែលព្រះជាម្ចាស់បានធ្វើជាមួយអ័ប្រាហាំត្រូវបានបន្តទៅអ៊ីសាក យ៉ាកុប និងបន្ទាប់មកទៀតបានបន្តដល់កូនយ៉ាកុបទាំង១២និងគ្រួសាររបស់ពួកគេ។​ ពួកកូនចៅរបស់កូនប្រុសទាំង១២នេះបានក្លាយជាអំបូរទាំង១២​នៃជន ជាតិអ៊ីស្រាអែល។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ៣៧-៥០*

## ៩. ព្រះជាម្ចាស់ត្រាស់ហៅម៉ូសេ

https://openbiblestories.org/l/km/story-9/

![](https://cdn.door43.org/obs/jpg/360px/obs-en-09-01.jpg?direct&)

បន្ទាប់ពីយ៉ូសែបបានស្លាប់ សាច់ញាតិទាំងអស់របស់គាត់បានរស់នៅក្នុងប្រទេស អេសីព្ទនៅឡើយ។ពួកគេនិងកូនចៅរបស់ពួកគេបានបន្តរស់នៅទីនោះអស់រយៈពេលជាច្រើនឆ្នាំ ហើយមានកូនចៅជាច្រើន។ ពួកគេត្រូវបានហៅថា អ៊ីស្រាអែល។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-02.jpg?direct&)

ជាច្រើនរយឆ្នាំក្រោយមក ចំនួនជនជាតិអ៊ីស្រាអែលមានកាន់តែច្រើនឡើង ហើយជន​ជាតិអេសីព្ទលែងចងចាំអំពីយ៉ូសែបនិងអ្វីដែលយ៉ូសែបបានធ្វើដើម្បីជួយ ពួកគេ​ទៀត​ហើយ។ពួកគេត្រឡប់ជាភ័យខ្លាចនឹងជនជាតិអ៊ីស្រាអែលដោយព្រោះជនជាតិអ៊ីស្រាអែលកាន់តែមាន​ចំនួនច្រើនឡើង។​ដូច្នេះហើយបានជាស្តេចផារ៉ោន គ្រប់គ្រងប្រទេសអេសីព្ទ សម័យនោះបានចាប់បង្ខំ ជនជាតិអ៊ីស្រាអែលអោយធ្វើជាទាសករបំរើជនជាតិអេសីព្ទ​។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-03.jpg?direct&)

ជនជាតិអេសីព្ទបានបង្ខំជនជាតិអ៊ីស្រាអែលអោយសាងសង់សំណង់ជាច្រើន រួមមានទាំងទីក្រុងទាំងមូលផង។ ការធើ្វការធ្ងន់ធ្ងរបានធ្វើអោយពួកគេរស់នៅ យ៉ាង​លំបាក​​ ប៉ុន្តែព្រះជាម្ចាស់បានប្រទានពរដល់ពួកគេ ហើយពួកគេមានកូនចៅកាន់តែ ច្រើនឡើង។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-04.jpg?direct&)

ផារ៉ោនបានមើលឃើញថាជនជាតិអ៊ីស្រាអែលមានកូនចៅកាន់តែច្រើនឡើងៗ ដូច្នេះ ទ្រង់ បានបញ្ជាអោយទាហានរបស់ទ្រង់សំឡាប់ក្មេងប្រុសជនជាតិអ៊ីស្រាអែល ទាំង អស់ដោយទំលាក់ពួកគេទៅក្នុងទន្លេនីល។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-05.jpg?direct&)

មានស្រ្តីសាសន៏អ៊ីស្រាអែលដែលមានជំនឿលើព្រះអម្ចាស់ម្នាក់ ប្រសូត្របានកូន ប្រុសមួយ។​ នាងនិងប្តីរបស់នាងបានលាក់កូនប្រុសរបស់ខ្លួនយ៉ាងយូរតាមដែលអាច ធ្វើទៅបាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-06.jpg?direct&)

ពេលដែលឪពុកម្តាយរបស់ក្មេងប្រុសមិនអាចលាក់កូនបានយូរទៀត ពួកគេបានដាក់ ក្មេងប្រុសក្នុងកន្រ្តកបណ្តែតតាមទឹកក្នុងគុម្ពត្រែងតាមច្រាំងទន្លេនីលដើម្បីសង្គ្រោះ ជីវិតក្មេងប្រុសនេះពីការតាមសំលាប់។ បងស្រីរបស់វាបានតាមលបមើលថាតើមាន អ្វី កើតឡើងចំពោះប្អូនប្រុសរបស់ខ្លួន។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-07.jpg?direct&)

បុត្រីស្តេចផារ៉ោនបានឃើញកន្រ្តកមួយកំពុងអណ្តែតទឹក ហើយក៏ឃើញទារកតូច​នៅក្នុងនោះនាងបានយកវាមកចិញ្ចឹមទុកដូចជាកូននាង។ នាងបានជួលស្រ្តីសាសន៏ អ៊ីស្រាអែលម្នាក់អោយធ្វើជាមេដោះ ដោយមិនបានដឹងថាស្រ្តីនោះជាម្តាយបង្កើត របស់ទារកនោះឡើយ។ នៅពេលកុមារធំឡើងដោយមិនចាំបាច់ត្រូវការ ទឹកដោះម្តាយទៀត នោះមេដោះក៏បាន ប្រគល់កូននោះទៅបុត្រីផារ៉ោនហើយ នាងបានដាក់ឈ្មោះអោយវាថាម៉ូសេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-08.jpg?direct&)

ថ្ងៃមួយនៅពេលពីម៉ូសេបានធំឡើង គាត់បានឃើញជនជាតិអេស៊ីព្ទកំពុងវាយធ្វើបាប ជនជាតិអ៊ីស្រាអែលជាទាសករ។ ម៉ូសេបានព្យាយាមជួយជនជាតិអ៊ីស្រាអែលជា សាសន៏របស់ខ្លួន។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-09.jpg?direct&)

ម៉ូសេបានគិតថា គ្មាននរណាម្នាក់បានឃើញពីការដែល គាត់បាន សំឡាប់ជនជាតិអេស៊ីព្ទនិងកប់សពនោះទេ ប៉ុន្តែមានគេបានឃើញនូវអ្វីដែលម៉ូសេ បានធ្វើ។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-10.jpg?direct&)

ផារ៉ោនបានជ្រាបនូវអ្វីដែលម៉ូសេបានប្រព្រឹត្ត ទ្រង់ចង់សំលាប់ម៉ូសេ។ ម៉ូសេបានរត់ ចេញ ពីអេស៊ីព្ទទៅទីរហោស្ថានជាកន្លែងដែលគាត់មានសុវត្ថិភាពពីទាហាន របស់ផារ៉ោន។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-11.jpg?direct&)

ម៉ូសេបានក្លាយជាអ្នកគង្វាលសត្វក្នុងទីរហោស្ថានដែលនៅឆ្ងាយពីអេស៊ីព្ទ។គាត់បានរៀបការជាមួយស្រ្តីម្នាក់និងមានកូនប្រុសពីរនាក់នៅទីនោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-12.jpg?direct&)

ថ្ងៃមួយខណៈដែលម៉ូសេកំពុងឃ្វាលហ្វូងចៀមរបស់គាត់ នោះគាត់ក៏ឃើញភ្លើងឆេះ គុម្ពោធព្រៃ តែគុម្ពោធព្រៃមិនបានឆេះសុសឡើយ។ ម៉ូសេដើរសំដៅទៅគុម្ពោធព្រៃ ដើម្បីមើលអោយកាន់តែច្បាស់។ ពេលដែលគាត់កំពុងដើរចូលទៅជិតគុម្ពោធព្រៃ កំពុងឆេះសំលេងព្រះជាម្ចាស់បន្លឺមកកាន់គាត់ថា «ម៉ូសេ ចូរដោះស្បែកជើង ឯងចេញ ត្បិតឯងកំពុងឈរលើទីកន្លែងបរិសុទ្ធ »។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-13.jpg?direct&)

ព្រះមានបន្ទូលថា «អញបានឃើញរាស្រ្តរបស់អញមានទុក្ខលំបាក អញនឹងចាត់ឯង ទៅឯផារ៉ោន ដូចនេះឯងអាចនាំជនជាតិអ៊ីស្រាអែលចេញពីទាសភាពក្នុងប្រទេស អេស៊ីព្ទ។ អញនឹងប្រទានទឹកដីកាណានដល់ពួកគេ ជាទឹកដីដែលអញបានសន្យាជា មួយអ័ប្រាហាំ អ៊ីសាក​ និងយ៉ាកុប» ។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-14.jpg?direct&)

ម៉ូសេបានទូលសួរទ្រង់ថា «ប្រសិនបើពួកគេសួរថាអ្នកណាចាត់ខ្ញុំអោយមក នោះតើ ត្រូវឲ្យខ្ញុំប្រាប់ពួកគេថាយ៉ាងដូចម្តេច?» ព្រះទ្រង់មានបន្ទូលថា «អញគឺជាអញ ប្រាប់ ពួកគេទៅ «គឺជាអញបានបញ្ជូនឯងមកឯពួកគេរាល់គ្នា» ចូរប្រាប់ពួកគេថា «អញគឺ យេហូវ៉ា ជាព្រះនៃពួកព្ធយុកោឯង ជាព្រះនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប» នេះគឺជា ឈ្មោះរបស់អញដ៏នូវអស់កល្បជានិច្ច។

![](https://cdn.door43.org/obs/jpg/360px/obs-en-09-15.jpg?direct&)

ម៉ូសេមានការភ័យខ្លាចនិងមិនចង់ទៅជួបផារ៉ោនទេ ពីព្រោះគាត់គិតថាគាត់និយាយ មិនបានល្អ ហេតុនេះបានជាព្រះ បានចាត់អឺរ៉ុនជាបងរបស់ម៉ូសេដើម្បីជួយដល់គាត់ ។គាត់បានព្រមានម៉ូសេនិងអឺរ៉ុនថាផារ៉ោននឹងមានចិត្តរឹងរូស។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ និក្ខមនំ ១-៤*

## ១០. រឿងគ្រោះចង្រៃទាំងដប់

https://openbiblestories.org/l/km/story-10/

![](https://cdn.door43.org/obs/jpg/360px/obs-en-10-01.jpg?direct&)

ម៉ូសេនិងអឺរ៉ុនបានទៅជួបផារ៉ោន។ ពួកគេនិយាយថា «នេះគឺជាបន្ទូលនៃព្រះរបស់ សាសន៏អ៊ីស្រាអែល «ចូរអោយរាស្រ្តរបស់អញចេញទៅ»»​ តែផារ៉ោនមិនបានស្តាប់ តាមពាក្យពួកគេទេ។ ផ្ទុយពីមិនបានដោះលែងអោយពួកគេមានសេរីភាព ទ្រង់បាន បង្ខំពួកអ៊ីស្រាអែលអោយធ្វើការកាន់តែធ្ងន់ជាងមុនទៅទៀត!។

![](https://cdn.door43.org/obs/jpg/360px/obs-en-10-02.jpg?direct&)

ផារ៉ោនបានជំទាស់មិនអោយពួកអ៊ីស្រាអែលចាកចេញ ហេតុនោះព្រះជាម្ចាស់បាន បញ្ជូនគ្រោះអាក្រក់ទាំងដប់ដល់ពួកអេស៊ីព្ទ។​ តាមរយៈគ្រោះកាចទាំងដប់នេះ ព្រះ បានបង្ហាញផារ៉ោនអោយដឹងថា ទ្រង់មានអំណាចជាងផារ៉ោននិងព្រះនានារបស់អេស៊ីព្ទ។

![](https://cdn.door43.org/obs/jpg/360px/obs-en-10-03.jpg?direct&)

ព្រះជាម្ចាស់បានធ្វើអោយទឹកទន្លេនីលក្លាយទៅជាឈាម​ ប៉ុន្តែផារ៉ោននៅតែមិនអនុញ្ញាតិអោយពួកអ៊ីស្រាអែលចាកចេញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-10-04.jpg?direct&)

ព្រះបានធ្វើអោយមានសត្វកង្កែបនៅទូទាំងប្រទេសអេស៊ីព្ធ ផារ៉ោនបានអង្វរម៉ូសេ អោយបំបាត់កង្កែបទាំងអស់នោះ បន្ទាប់ពីកង្កែបបានបាត់អស់ នោះចិត្តផារ៉ោនក៏ កាន់តែរឹងរូស ហើយនៅតែមិនអនុញ្ញាតិអោយពួកអ៊ីស្រាអែលចេញពីអេស៊ីព្ទឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-10-05.jpg?direct&)

ព្រះបានធ្វើអោយមានគ្រោះកាចគឺជាសត្វសុច បន្ទាប់មកសត្វរុយ។ នោះក៏ផារ៉ោន បាន ហៅម៉ូសេនិងអឺរ៉ុនអោយមកម្តងទៀតដោយប្រាប់ពួកគេថា ប្រសិនពួកគេបញ្ឈប់ គ្រោះកាចទាំងនេះពួកអ៊ីស្រាអែលអាចចាកចេញពីអេស៊ីព្ទ។ ប៉ុន្តែផារ៉ោននៅតែរឹង ទទឹងហើយមិនអនុញ្ញាតិអោយពួក អ៊ីស្រាអែលមានសេរីភាពឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-10-06.jpg?direct&)

បន្ទាប់មក ព្រះជាម្ចាស់បានដាក់បណ្តាលអោយ សត្វពាហនៈរបស់ជនជាតិអេស៊ីព្ទ ទាំងអស់អោយមានជំងឺហើយងាប់។ ប៉ុន្តែចិត្តរបស់ផារ៉ោននៅតែ រឹងរូស មិនអនុញ្ញាតិ អោយពួកអ៊ីស្រាអែលចេញទៅទេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-10-07.jpg?direct&)

ព្រះជាម្ចាស់បានអោយម៉ូសេបាចផេះទៅក្នុងខ្យល់ ចំពោះមុខផារ៉ោន។ពេលម៉ូសេបាន ធ្វើ ជនជាតិអេស៊ីព្ទទាំងអស់មានជំងឺរមាស់ ប៉ុន្តែជនជាតិអ៊ីស្រាអែលគ្មានជំងឺអ្វីទាំង អស់។ ព្រះបានធ្វើអោយផារ៉ោនមានចិត្តរឹងចចេស ហើយផារ៉ោនមិនអនុញ្ញាតិអោយ ពួកអ៊ីស្រាអែលមានសេរីភាពឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-10-08.jpg?direct&)

បន្ទាប់មកព្រះបានធ្វើអោយមានព្រិលដែលបំផ្លាញដំណាំក្នុងប្រទេសអេស៊ីព្ទនិងសំលាប់ជនជាតិអេស៊ីព្ទដែលចេញទៅខាងក្រៅផ្ទះ។ ផារ៉ោនបានហៅម៉ូសេនិងអឺរ៉ុនមក ដោយប្រាប់ពួកគេថា «យើងបានធ្វើបាបមែន ចូរឯងចេញទៅចុះ» ម៉ូសេក៏បាន អធិស្ឋានហើយព្រិលក៏លែងធ្លាក់មកទៀត។

![](https://cdn.door43.org/obs/jpg/360px/obs-en-10-09.jpg?direct&)

តែចិត្តផារ៉ោននៅតែរឹងរូសហើយធ្វើបាបម្តងទៀត ទ្រង់នៅតែមិនអនុញ្ញាតិអោយ អ៊ីស្រាអែលមានសេរីភាពឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-10-10.jpg?direct&)

ដូច្នេះព្រះធ្វើឲ្យមានហ្វូងកណ្ដូបគ្របដណ្ដប់លើអេស៊ីព្ទ។ កណ្ដូបទាំងនេះបានស៊ីដំណាំទាំងអស់ដែលនៅសេសសល់ពីព្រិលបំផ្លាញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-10-11.jpg?direct&)

បន្ទាប់មកព្រះបានធ្វើអោយមានភាពងងឹតដែលមានរយៈពេលបីថ្ងៃ ភាពងងឹតចាក់ ភ្នែកមិនយល់ធ្វើអោយជនជាតិអេស៊ីព្ទមិនអាចចាក ចេញពីផ្ទះរបស់ខ្លួនបានឡើយ។ តែមានពន្លឺថ្ងៃនៅកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-10-12.jpg?direct&)

សូម្បីតែមានគ្រោះអាក្រក់ទាំងប្រាំបួន នោះផារ៉ោនក៏នៅតែបដិសេធមិនអោយ អ៊ីស្រា អែលមានសេរីភាពដែរ។ ដោយហេតុថាផារ៉ោនមិនស្តាប់បង្គាប់ ព្រះមានផែនការ នឹងធ្វើអោយមានគ្រោះអាក្រក់ចុងក្រោយ។ គ្រោះកាចចុងក្រោយនេះបានផ្លាស់ប្តូរ គំនិតរបស់ផារ៉ោន។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ និក្ខមនំ ៥-១០*

## 11. ១១-បុណ្យរំលង

https://openbiblestories.org/l/km/story-11/

![](https://cdn.door43.org/obs/jpg/360px/obs-en-11-01.jpg?direct&)

ព្រះជាម្ចាស់បានព្រមានដល់ស្តេចផារ៉ោនថា បើទ្រង់មិនព្រមអនុញាតិអោយជនជាតិអ៊ីស្រាអែល​​​ ចាក​ចេញទៅទេ នោះទ្រង់នឹងសំលាប់ រាល់ទាំងកូនប្រុសច្បងទាំងអស់ របស់មនុស្សនិងសត្វ។ ពេលដែលស្តេចផារ៉ាន បានឮដូច្នេះ ទ្រង់នៅតែបដិសេដមិនព្រមជឿ និងមិនស្តាប់ តាមព្រះជាម្ចាស់ឡើយ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-11-02.jpg?direct&)

ព្រះជាម្ចាស់បានប្រទាននូវដំណោះស្រាយសម្រាប់ជួយសង្គ្រោះកូនប្រុសច្បង ដល់អស់អ្នកណាដែល ជឿលើទ្រង់។ គ្រួសារនីមួយៗត្រូវជ្រើសរើសយកសត្វចៀមដែលល្អឥតខ្ចោះមួយក្បាល ហើយសំលាប់វា​​។

![](https://cdn.door43.org/obs/jpg/360px/obs-en-11-03.jpg?direct&)

ព្រះជាម្ចាស់បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែលអោយយកឈាមសត្វចៀមនោះ ទៅលាបលើកំរបទ្វារផ្ទះរបស់ពួកគេ ហើយត្រូវអាំងសាច់នោះ បរិភោគជាប្រញាប់ ជាមួយនឹងនំបុ័ងឥតតំបែរ។ ហើយទ្រង់ក៏បង្គាប់​ពួកគេ ឲ្យត្រៀមខ្លួនដើម្បីចាកចេញពីប្រទេសអេសីព្ទ បន្ទាប់ពីបានបរិភោគរួច។​

![](https://cdn.door43.org/obs/jpg/360px/obs-en-11-04.jpg?direct&)

ជនជាតិអ៊ីស្រាអែលបានធ្វើអ្វីៗ ដូចដែលព្រះទ្រង់បានបង្គាប់អោយធ្វើ។ នាពាក់កណ្តាលអធ្រាតុយប់ នោះឯង ព្រះជាម្ចាស់បានយាងកាត់ ស្រុកអេសីព្ទ និងបានសម្លាប់អស់ទាំងកូនច្បងរបស់ពួកគេ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-11-05.jpg?direct&)

ផ្ទះរបស់ជនជាតិអ៊ីស្រាអែលទាំងអស់ មានលាបឈាមនៅលើកំរបទ្វារ ដូច្នេះព្រះជាម្ចាស់បានយាង រំលងផ្ទះទាំងនោះ។ មនុស្សគ្រប់គ្នានៅក្នុងផ្ទះមានសុវត្ថិភាព ហើយពួកគេត្រូវបានសង្រ្គោះ ដោយសារឈាម របស់កូនចៀម។​

![](https://cdn.door43.org/obs/jpg/360px/obs-en-11-06.jpg?direct&)

ផ្ទុយទៅវិញ ពួកជនជាតិអេស៊ីប មិនបានជឿ និងមិនគោរពតាមបញ្ជារបស់ទ្រង់ទេ ដូច្នេះ ព្រះជាម្ចាស់ មិនបានយាងរំលងផ្ទះរបស់ពួកគេឡើយ។ ព្រះជាម្ចាស់បានពិឃាតគ្រប់កូនច្បងនៃសាសន៍អេស៊ីបទាំងអស់។

![](https://cdn.door43.org/obs/jpg/360px/obs-en-11-07.jpg?direct&)

គ្រប់ទាំងកូនប្រុសច្បងរបស់សាសន៍អេស៊ីបត្រូវបានស្លាប់ ចាប់តាំងពីកូនច្បងរបស់អ្នកទោសក្នុងគុក រហូតដល់កូនច្បង​របស់ស្តេចផារ៉ោន។ មនុស្សជាច្រើនក្នុងប្រទេសអេស៊ីប បានស្រែក និងទ្រហ៊ោយំ ចំពោះ ទុក្ខសោកសង្រេងដ៏ជ្រាលជ្រៅរបស់ពួកគេ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-11-08.jpg?direct&)

យប់នោះឯង ស្តេចផារ៉ោនបានហៅ ម៉ូសេ និង​អឺរុន មកចូលគាល់ រួចមានបន្ទួលថា​ “ចូរនាំយក ជនជាតិអ៊ីស្រាអែល ហើយចាកចេញពីស្រុកអេស៊ីបភ្លាម!”។ ប្រជាជនអេសីព្ទក៏ចង់ឲ្យពួក គេចាកចេញ ទៅជាបន្ទាន់ដែរ។​

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ និក្ខមំ 11:1-12:32*

## 12. ១២-សេរីភាព

https://openbiblestories.org/l/km/story-12/

![](https://cdn.door43.org/obs/jpg/360px/obs-en-12-01.jpg?direct&)

ជនជាតិអ៊ីស្រាអែល មាន​ក្តីអំណរយ៉ាងខ្លាំងដែលបានចាកចេញពីស្រុកអេស៊ីព្ទ។ ពួកគេលែងធ្វើជាទាសករ​ ​ ហើយបានចេញដំណើរ ទៅកាន់ទឹកដីសន្យា! ជនជាតិអេស៊ីព្ទ បានឲ្យអ្វីៗដែលពួកអ៊ីស្រាអែលស្នើរសុំ ទោះជា​ មាស​ ប្រាក់ និងវត្ថុមានតម្លៃផ្សេងទៀតក្តី។ ​ មនុស្សមួយចំនួនមកពីសាសន៏ដទៃ បានជឿលើព្រះជាម្ចាស់ ហើយបានចេញ ដំណើរជាមួយពួកអ៊ីស្រាអែល ​ពេលដែលពួកគេចាកចេញ ពីស្រុកអេស៊ីព្ទ។

![](https://cdn.door43.org/obs/jpg/360px/obs-en-12-02.jpg?direct&)

នៅវេលាថ្ងៃ ព្រះជាម្ចាស់ទ្រង់តែងយាងនៅមុខគេក្នុងបង្គោលពពក ដើម្បីនឹងនាំផ្លូវ ហើយនៅវេលាយប់ ទ្រង់យាងក្នុងបង្គោលភ្លើង ដើម្បីនឹងបំភ្លឺគេ។ ព្រះជាម្ចាស់តែងគង់នៅជាមួយពួកគេ និងយាងនាំផ្លូវ សម្រាប់ ការធ្វើដំណើររបស់ពួកគេជានិច្ច។ អ្វីដែលពួកគេត្រូវធ្វើ គឺគ្រាន់តែតាមទ្រង់ប៉ុណ្ណោះ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-12-03.jpg?direct&)

ក្រោយនោះមិនយូរប៉ុន្មាន ស្តេចផារ៉ោន និង​ប្រជារាស្រ្តរបស់ទ្រង់បានផ្លាស់ប្តូរគំនិត​ ហើយចង់ចាប់យក ជនជាតិអ៊ីស្រាអែលមកធ្វើជាទាសករ របស់ពួកគេម្តងទៀត។​ ព្រះជាម្ចាស់បានធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹងរូស នោះមនុស្សទាំងអស់និងឃើញថា ទ្រង់គឺជាព្រះពិតតែមួយ ហើយពួកគេនឹងដឹងថា ទ្រង់គឺជា ព្រះយេហូវ៉ា ដែលមានអំណាចព្រះចេស្តាខ្លាំងជាងផារ៉ោន និងពួកព្រះរបស់គេ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-12-04.jpg?direct&)

ដូចនេះស្តេចផារ៉ោន និងពួកទាហារបស់ទ្រង់បានដេញតាមជនជាតិអ៊ីស្រាអែល ដើម្បីចាប់យកពួកគេ មកធ្វើជាទាសករម្តងទៀត។ នៅពេលដែលជនជាតិអ៊ីស្រាអែលបានឃើញពួកទាហានអេស៊ីព្ទកំពុងតែមក ពួកគេយល់ថា ពួកគេកំពុងតែទ័លច្រកដោយស្ថិតនៅចន្លោះរវាង សមុទ្រក្រហម និង​ពួកទាហានស្តេចផារ៉ោន។​ ពួកគេភ័យខ្លាចជាខ្លាំង ព្រមទាំងស្រែកបន្ទោសថា “ហេតុអ្វីបានជាយើងចាកចេញពីស្រុកអេស៊ីព្ទ? យើងនឹង​ត្រួវស្លាប់ជាមិនខាន!”

![](https://cdn.door43.org/obs/jpg/360px/obs-en-12-05.jpg?direct&)

ម៉ូសេប្រាប់ទៅជនជាតិអ៊ីស្រាអែលថា​ “ចូរឈប់ខ្លាចទៅ​!​ ព្រះជាម្ចាស់នឹងច្បាំងជំនួសឯងនៅថ្ងៃនេះ ហើយ ទ្រង់​នឹងសង្រ្គោះឯងផង!”។ បន្ទាប់មក ព្រះជាម្ចាស់បានបង្គាប់ដល់ម៉ូសេថា៖ “ចូរប្រាប់ឲ្យបណ្តាជនដើរទៅកាន់ សមុទ្រក្រហមទៅ”។​

![](https://cdn.door43.org/obs/jpg/360px/obs-en-12-06.jpg?direct&)

បន្ទាប់មកព្រះជាម្ចាស់បានរំកឹលបង្គោល​ពពក ហើយយកទៅដាក់នៅចន្លោះជនជាតិអ៊ីស្រាអែល និងពួក​អេស៊ីប ដូចនេះពួកអេស៊ីប មិនអាចមើលឃើញជនជាតិអ៊ីស្រាអែលឡើយ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-12-07.jpg?direct&)

ព្រះជាម្ចាស់បានបង្គាប់ដល់លោកម៉ូសេឲ្យលើកដៃដាក់លើសមុទ្រ ហើយគោះញែកទឺកជាពីរ នោះ ព្រះជាម្ចាស់បានធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បោកបក់រុញច្រានទឹកសមុទ្រម្ខាងទៅឆ្វេង និងម្ខាងទៀតទៅស្តាំ បង្កើត បាន​ជាផ្លូវមួយ សម្រាប់ដើរឆ្លងកាត់សមុទ្រនោះ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-12-08.jpg?direct&)

ជនជាតិអ៊ីស្រាអែលបានដើរឆ្លងកាត់សមុទ្រ នៅលើដីស្ងួត ដែលអមដោយជញ្ជាំងទឹកសងខាងពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-12-09.jpg?direct&)

បន្ទាប់មកព្រះជាម្ចាស់បានលើកបង្គោលពពកឡើងលើ និងដកចេញពីផ្លូវ ធ្វើឲ្យពួកអេស៊ីព្ទ អាចមើលឃើញ ជនជាតិអ៊ីស្រាអែលដែលកំពុងរត់គេចខ្លួន។​ ពួកអេស៊ីព្ទបានសំរេចចិត្តដេញតាមពីក្រោយ ពួកគេ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-12-10.jpg?direct&)

ដូច្នេះ ពួកគេបានដេញតាមជនជាតិអ៊ីស្រាអែលនៅលើផ្លូវឆ្លងកាត់សមុទ្រនោះ ប៉ុន្តែព្រះជាម្ចាស់ បានធ្វើ ឲ្យ​​​ពួកអេស៊ីប ភ័យស្លន់ស្លោ និងធ្វើអោយរទេះចម្បាំងទាំងឡាយជាប់គាំង។ ពួកគេស្រែកឡើងថា៖ “ចូរយើងរាល់គ្នារត់ពីសាសន៍អ៊ីស្រាអែលនេះចេញ ដ្បិតព្រះយេហូវ៉ា ទ្រង់ច្បាំងនឹងយើងជំនួសគេហើយ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-12-11.jpg?direct&)

ក្រោយពេលជនជាតិអ៊ីស្រាអែលបានឆ្លងទៅកាន់ត្រើយម្ខាងដោយសុវត្ថិភាពហើយ ព្រះជាម្ចាស់បង្គាប់ ដល់លោកម៉ូសេអោយលើកដៃឡើង ដាក់លើសមុទ្រម្តងទៀត។​ នៅពេលដែលលោកធ្វើតាម នោះទឹកក៏ហូរគ្រប ទៅលើពួកទាហានអេស៊ីព្ទ ហើយ ក៏ហូរប្រសព្វចូលកន្លែងធម្មតាវិញ។ ពួកទាហានអេស៊ីព្ទ បានលង់ទឹកស្លាប់ អស់ទៅ​។​

![](https://cdn.door43.org/obs/jpg/360px/obs-en-12-12.jpg?direct&)

នៅពេលដែលជនជាតិអ៊ីស្រាអែលឃើញពួកទាហានអេស៊ីបបានស្លាប់អស់ ពួកគេចាប់ផ្តើមទុកចិត្តលើ ព្រះជាម្ចាស់ ហើយជឿជាក់ថា លោកម៉ូសេពិតជាហោរ៉ារបស់ព្រះមែន។​

![](https://cdn.door43.org/obs/jpg/360px/obs-en-12-13.jpg?direct&)

ជនជាតិអ៊ីស្រាអែលបានត្រេកអរយ៉ាងខ្លាំង ដោយព្រោះព្រះជាម្ចាស់បានសង្គ្រោះពួកគេពី សេចក្តីស្លាប់ និងពីសណ្ឋានជាឈ្លើយ។ ឥលូវនេះ ពួកគេមានសេរីភាពគ្រប់គ្រាន់ក្នុងការបំរើព្រះជាម្ចាស់។ ពួកអ៊ីស្រាអែល បានច្រៀងចម្រៀងជាច្រើនដើម្បីអបអរសាទរសេរីភាពថ្មីរបស់ពួកគេ និងបានសរសើរដំកើងព្រះជាម្ចាស់ ដោយព្រោះទ្រង់បានជួយសង្រ្គោះពួកគេពីពលទាហានអេស៊ីព្ទ។

![](https://cdn.door43.org/obs/jpg/360px/obs-en-12-14.jpg?direct&)

ព្រះជាម្ចាស់បានបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលធ្វើពិធីបុណ្យរំលងជារៀងរាល់ឆ្នាំ ដើម្បីរំឮកអំពីជ័យជំនះ ដែលទ្រង់បានប្រទានឲ្យពួកគេឈ្នះលើពួកទាហានអេស៊ីប និងរំដោះពួកគេចេញពីភាពជាទាសករ។ ពួកគេធ្វើ ពិធីនេះដោយសម្លាប់ចៀមដែលល្អឥតខ្ជោះ និងបរិភោគជាមួយនំបុ័ងឥតដំបែរ។​

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ: និក្ខមនំ ១២:៣៣-១៥:២១*

## 13. ១៣-ការតាំងសញ្ញារបស់ព្រះ ជាមួយ អ៊ីស្រាអែល

https://openbiblestories.org/l/km/story-13/

![](https://cdn.door43.org/obs/jpg/360px/obs-en-13-01.jpg?direct&)

ក្រោយពីព្រះបានដឹកនាំជនជាតិអ៊ីស្រាអែលដើរកាត់សមុទ្រក្រហម ព្រះអង្គបានដឹកនាំពួកគេដើរកាត់វាលរហោស្ថានទៅភ្នំមួយដែលហៅថា ស៊ីណៃ។ភ្នំនេះហើយជាភ្នំដែលម៉ូសេបានឃើញគម្ពោតឆេះ។ ប្រជាជនបានដំឡើងរោងរបស់ពួកគេនៅជើងភ្នំនោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-13-02.jpg?direct&)

ព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់ម៉ូសេ និង​រាស្ត្រអ៊ីស្រាអែលថា​៖

« បើឯងរាល់គ្នានឹងស្តាប់តាមអញ ឥលូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញ លើសជាង អស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ។ ឯងរាល់គ្នានឹងបានជានគរដល់អញ ដែលសុទ្ធតែជា សង្ឃ ហើយជាសាសន៍បរិសុទ្ធអោយអញដែរ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-13-03.jpg?direct&)

បីថ្ងៃក្រោយមក បន្ទាប់ពីបណ្តារជនបានរៀបចំខ្លួន និងព្រលឹងវិញាណជាស្រេច ព្រះជាម្ចាស់ បានយាងចុះពីលើភ្នំស៊ីណៃមក អមដោយសំលេងផ្គរ មានផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់ ព្រមទាំងឮសូរ ផ្លុំស្នែងយ៉ាងខ្លាំងក្រៃលែង ។ ព្រះទ្រង់អនុញាតិអោយតែលោកម៉ូសេម្នាក់គត់ ឡើងទៅលើកំពួលភ្នំនោះ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-13-04.jpg?direct&)

បន្ទាប់មកព្រះជាម្ចាស់បានតាំងសេចក្តីសញ្ញាជាមួយពួកគេ ហើយទ្រង់មានបន្ទូលថា៖​ “អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក។ កុំអោយថ្វាយបង្គំព្រះដទៃណាអោយ សោះ! ” ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-13-05.jpg?direct&)

“កុំអោយឆ្លាក់ធ្វើរូបណាសំរាប់ឯងអោយសោះ ក៏កុំអោយធ្វើរូបណាអោយដូចជាអ្វីនៅឋានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំអោយក្រាបសំពះចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ដ្បិត អញ ដែលជា យេហូវ៉ា ជាព្រះនៃឯង អញមានសេចក្តីប្រច័ណ្ឌ! កុំអោយចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ! ចូរញែកថ្ងៃឈប់សំរាកចេញជា បរិសុទ្ធ ក្នុងរវាង ៦ ថ្ងៃ នោះឯងត្រូវធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ គឺជាថ្ងៃ សំរាប់អោយឯងឈប់សំរាក និងជាការរំលឹកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង ”។​

![](https://cdn.door43.org/obs/jpg/360px/obs-en-13-06.jpg?direct&)

ចូរអោយគោរពប្រតិបត្តិដល់ឪពុកម្តាយរបស់ឯង! កុំអោយសំលាប់មនុស្សអោយសោះ! កុំអោយផិតគ្នា អោយសោះ! កុំអោយលួចប្លន់អោយសោះ! កុំអោយកុហកអោយសោះ! កុំអោយលោភចង់បានផ្ទះអ្នកជិតខាង ខ្លួន ក៏កុំអោយលោភចង់បានប្រពន្ធគេ ឬរបស់អ្វីៗដែលជាកម្មសិទ្ធរបស់គេអោយសោះ!

![](https://cdn.door43.org/obs/jpg/360px/obs-en-13-07.jpg?direct&)

បន្ទាប់មកព្រះជាម្ចាស់បានសរសេរនូវ​ក្រឹត្យវិន័យទាំង១០ប្រការ នៅលើថ្ម ពីរផ្ទាំង ហើយប្រទានទៅ លោកម៉ូសេ។​ ព្រះជាម្ចាស់ក៏បានដាក់នូវច្បាប់ និងវិន័យជាច្រើនផ្សេងទៀត ដើម្បីអោយពួកគេប្រព្រឹត្តតាម។ ប្រសិនបើពួកគេបានប្រព្រឹត្តតាមក្បួនច្បាប់ទាំងនោះ ព្រះជាម្ចាស់បានសន្យាថា​ ទ្រង់នឹងប្រទានពរ ព្រមទាំង ការពារពួកគេផង។ ផ្ទុយទៅវិញ ប្រសិនបើពួកគេមិនប្រព្រឹត្តតាម នោះព្រះជាម្ចាស់នឹងដាក់ទោសគេវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-13-08.jpg?direct&)

ព្រះជាម្ចាស់ក៏ប្រាប់យ៉ាងលំអិត អំពីរោងឧបោសថ ដែលទ្រង់សព្វព្រះហរទ័យអោយពួកគេធ្វើ ដែលមានឈ្មោះថា រោងឧបោសថប្រជុំថ្វាយបង្គំ ដោយធ្វើជាពីរបន្ទប់ ខណ្ឌពីគ្នាដោយវាំងននមួយផ្ទាំងធំ។ មានតែសម្តេចសង្ឃជាន់ខ្ពស់តែម្នាក់គត់ ត្រូវបានអនុញាតិអោយចូលទៅកាន់បន្ទប់ខាងក្រោយវាំងនន ដែលជា កន្លែងបរិសុទ្ធបំផុត ពីព្រោះ ព្រះជាម្ចាស់គង់នៅទីនោះ។ ​

![](https://cdn.door43.org/obs/jpg/360px/obs-en-13-09.jpg?direct&)

ជនណាដែលបានប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ជននោះត្រូវនាំយកសត្វ​មួយក្បាលមកកាន់ អសនានៅពីមុខរោងឧបោសថ ជាដង្វាយថ្វាយដល់ព្រះជាម្ចាស់​។​ សម្តេចសង្ឃត្រូវសម្លាប់សត្វនោះ ហើយដុត នៅលើអសនា។ ឈាមរបស់សត្វនោះ ត្រូវបានប្រើដើម្បីសងលួសអំពើបាបរបស់គេ និងសំអាតគេអោយបាន ស្អាត នៅចំពោះព្រះនេត្រព្រះជាម្ចាស់។​ ព្រះជាម្ចាស់បានជ្រើសរើស បងប្រុសលោកម៉ូសេ លោក អឺរ៉ុន និងពូជពង្ស ដើម្បីធ្វើជាពួកសង្ឃសំរាប់ទ្រង់។​

![](https://cdn.door43.org/obs/jpg/360px/obs-en-13-10.jpg?direct&)

ពួកបណ្តាជនទាំងអស់យល់ព្រមធ្វើតាមរាល់ក្រឹត្យវិន័យដែលព្រះជាម្ចាស់ប្រទានដល់ពួកគេ គឺថ្វាយបង្គំ តែទ្រង់មួយអង្គប៉ុណ្ណោះ ហើយពួកគេរាប់ជារាស្រ្តជ្រើសតាំងដ៏ពិសេសរបស់ទ្រង់។ ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន ពីពេលដែលពួកគេបានសន្យាដើម្បីប្រព្រឹត្តតាមក្រឹត្យវិន័យព្រះជាម្ចាស់ ពួកគេបែរជាមកប្រព្រឹត្តអំពើបាប ដ៏ធ្ងន់ធ្ងរទៅវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-13-11.jpg?direct&)

ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះដែលលោកម៉ូសេកំពុងនិយាយជាមួយព្រះជាម្ចាស់ នៅលើកំពូលភ្នំ ស៊ីណៃ​ ពួកបណ្តារជនចាប់ផ្តើមធុញទ្រាន់ក្នុងការរង់ចាំគាត់ត្រលប់មកវិញ ក៏នាំគ្នាប្រមែប្រមូល មាសទៅឯ លោកអឺរ៉ុន និងស្នើរអោយគាត់សិតជារូបព្រះមួយដើម្បីថ្វាយបង្គំ!

![](https://cdn.door43.org/obs/jpg/360px/obs-en-13-12.jpg?direct&)

អឺរ៉ុនបានយកមាសទាំងនោះសិតជារូបព្រះមួយ ដែលមានសណ្ឋានជាកូនគោ។​ ពួកបណ្តារជន បានថ្វាយបង្គំរូបនោះ ហើយក៏ចាប់ផ្តើមថ្វាយដង្វាយ​ចំពោះវា។ ព្រះជាម្ចាស់ខ្ញាល់នឹងពួកគេយ៉ាងខ្លាំង ចំពោះអំពើ បាបដែលពួកគេបានប្រព្រឹត្ត ហើយទ្រង់មានបំណងបំផ្លាញពួកគេអោយសូន្យបង់ ប៉ុន្តែលោក ម៉ូសេ បានអធិដ្ឋាន ទូលអង្វរជំនួសពួកគេ ហើយទ្រង់ក៏ព្រមស្តាប់តាមពាក្យទូលអង្វររបស់គាត់ ដោយមិនបំផ្លាញពួកគេឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-13-13.jpg?direct&)

ពេលដែលលោកម៉ូសេចុះពីលើភ្នំមក គាត់បានឃើញរូបសំណាក់គោ គាត់ខឹងខ្លាំងណាស់ ក៏បោក បំបែកបន្ទះថ្មទាំងពីរផ្ទាំង ដែលព្រះជាម្ចាស់បានសរសេរនូវក្រឹត្យវិន័យទាំង ១០ប្រការនោះចោល។​

![](https://cdn.door43.org/obs/jpg/360px/obs-en-13-14.jpg?direct&)

បន្ទាប់មកម៉ូសេបានកម្ទេចរូបសំណាក់នោះអោយម៉ត់ដូចជាម្សៅ និងយកម្សៅនោះទៅលាយចូល ក្នុងទឹកឲ្យពួកកូនចៅអ៊ីស្រាអែលផឹក។​ ព្រះជាម្ចាស់បានបញ្ចូនគ្រោះកាចមកដល់ពួកគេ ហើយមានមនុស្ស ជាច្រើនបានស្លាប់។​

![](https://cdn.door43.org/obs/jpg/360px/obs-en-13-15.jpg?direct&)

ម៉ូសេបានឡើងទៅលើភ្នំម្តងទៀត រួចបានអធិស្ឋានសុំព្រះជាម្ចាស់បានអត់ទោសដល់ពួកបណ្តាជន។ ព្រះជាម្ចាស់បានស្តាប់លោកម៉ូសេ ហើយទ្រង់ក៏អត់ទោសដល់ពួកគេ។​ លោកម៉ូសេបានសរសេរក្រឹត្យវិន័យ ទាំង១០ប្រការឡើងវិញ នៅលើបន្ទះថ្មថ្មី ជំនួសអោយបន្ទះថ្មចាស់ដែលលោកបានបំបែក។ ​បន្ទាប់មក ព្រះជាម្ចាស់បាននាំជនជាតិអ៊ីស្រាអែលចេញពីភ្នំស៊ីណៃ ឆ្ពោះទៅកាន់ទឹកដីសន្យា។​

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ និក្ខមនំ ១៩ : ៣៤*

## 14. ១៤-ការវង្វេងនៅទីរហោស្ថាន

https://openbiblestories.org/l/km/story-14/

![](https://cdn.door43.org/obs/jpg/360px/obs-en-14-01.jpg?direct&)

ពួកអ៊ីស្រាអែលបានចាកចេញពីភ្នំស៊ីណៃ ក្រោយពីព្រះជាម្ចាស់បានត្រាស់បង្គាប់ឲ្យគោរពតាមក្រឹត្យវិន័យ ទាំងឡាយនៃការតាំងសញ្ញារបស់ទ្រង់នឹងពួកគេ។ ព្រះជាម្ចាស់បានដឹកនាំពួកគេ ឆ្ពោះទៅកាន់ទឹកដីសន្យា ដែលជាទឹកដីរបស់សាសន៍កាណាន។​ បង្គោលពពកបាននាំមុខពួកគេឆ្ពោះតម្រង់ទៅកាន់ទឹកដីកាណាន ហើយ ពួកគេបានដើរតាមពីខាងក្រោយ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-14-02.jpg?direct&)

ព្រះជាម្ចាស់បានសន្យាជាមួយ អាប្រាហាំ អ៊ីសាក និង​យ៉ាកុបថា ទ្រង់នឹងប្រគល់ទឹកដីសន្យា ដល់ពូជពង្សជំនាន់ក្រោយរបស់ពួកគាត់ ប៉ុនែ្ត នៅទីនោះមានអំបូរមនុស្សជាច្រើនកំពុងរស់នៅ គឺជា ជនជាតិ កាណាន។​ ជនជាតិកាណានមិនបានថ្វាយបង្គំ ឬគោរពព្រះជាម្ចាស់ទេ ពួកគេបានថ្វាយបង្គំព្រះក្លែងក្លាយ និង បានប្រព្រឹត្តការទុច្ចរិតជាច្រើន។

![](https://cdn.door43.org/obs/jpg/360px/obs-en-14-03.jpg?direct&)

ព្រះជាម្ចាស់បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ “ឯងត្រូវតែបណ្តេញជនជាតិកាណាន ចេញអោយ អស់ពីទឹកដីសន្យា និងមិនត្រូវចងសម្ព័ន្ធភាព ឬរៀបការជាមួយពួកគេឡើយ! ឯងត្រូវតែបំផ្លាញអស់ទាំងរូប ព្រះរបស់ពួកគេចោលចេញ ពំនោះសោតឯងនឹងថ្វាយបង្គំរូបព្រះទាំងនោះ ជំនួសអញជាមិនខាន!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-14-04.jpg?direct&)

នៅពេលដែលជនជាតិអ៊ីស្រាអែលបានមកដល់ព្រំប្រទល់នៃស្រុកកាណានហើយ លោក ម៉ូសេ បាន ជ្រើសរើស​បុរសចំនួន ១២នាក់ ចេញពីកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំង១២ ហើយណែនាំ និងបញ្ជូនពួកគេ លបចូលទៅអង្កេតមើលទឹកដីនោះ ថាមានលក្ខណៈដូចម្តេចដែរ។​ លើសពីនេះ ពួកគេត្រូវអង្កេតមើលថា សាសន៍កាណាននោះខ្លាំង ឬក៏ខ្សោយ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-14-05.jpg?direct&)

បុរសទាំង១២នាក់បានធ្វើដំណើរចូលអង្កេតទឹកដីកាណានអស់រយៈពេល៤០ថ្ងៃ ទើបបានត្រលប់មក វិញ។ ពួកគេបាននិយាយប្រាប់ដល់បណ្តារជនថា​៖ “ដីនៅទីនោះមានជីវជាតិណាស់ ឯផលដំណាំវិញ មានជាបរិបូរណ៌!” ប៉ុន្តែអ្នកសង្កេត១០នាក់និយាយថា៖​ “ទីក្រុងនោះមានកំផែងរឹងមាំ​ណាស់ រីឯមនុស្សវិញ មានមាឌធំដូចជាយក្សអញ្ចឹង! ប្រសិនបើពួកយើងវាយប្រហារពួកគេ នោះយើងពិតជាចាញ់ ហើយពួកគេនឹង​សម្លាប់យើង!​”។

![](https://cdn.door43.org/obs/jpg/360px/obs-en-14-06.jpg?direct&)

ភ្លាមនោះ អ្នកសង្កេតស្រុកពីររូបផ្សេងទៀតគឺលោក កាលែប និង យ៉ូស្វេ និយាយឡើងថា៖ “វាជាការពិត ហើយដែលថាជនជាតិកាណាន មានមាឌធំ ខ្ពស់ៗ ហើយខ្លាំង ប៉ុន្តែយើងនៅតែអាចយកឈ្នះពួកគេបាន! ព្រះជាម្ចាស់ទ្រង់នឹងច្បាំងជំនួសយើង!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-14-07.jpg?direct&)

ប៉ុន្តែពួកបណ្តាជនមិនបានស្តាប់តាម កាលែប និង ​យ៉ូស្វេ នោះទេ។​ ពួកគេបែរជាមកខឹងលោក ម៉ូសេ និង អឺរ៉ុន វិញ ដោយពាក្យរអ៊ូរទាំថា៖ ”ហេតុអ្វីបានជាអ្នកនាំយើងមកកាន់កន្លែង ដែលគួរអោយខ្លាចនេះទៅវិញ? យើងស៊ូរស់នៅក្នុងស្រុកអេសីព្ទ ប្រសើរជាងមកស្លាប់ក្នុងចម្បាំងនេះ ហើយប្រពន្ធនិងកូនៗរបស់យើង នឹងត្រូវ គេចាប់យកធ្វើជាឈ្លើយ។” ពួកបណ្តារជនចង់ជ្រើសរើសអ្នកដឹកនាំថ្មី ដើម្បីនាំគេត្រលប់ទៅស្រុកអេសីព្ទវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-14-08.jpg?direct&)

ព្រះជាម្ចាស់ខ្ញាល់យ៉ាងខ្លាំង ហើយទ្រង់យាង​មកកាន់រោងឧបោសថ រួចមានបន្ទូលថា៖ ”ដោយព្រោះឯងរាល់គ្នាបានប្រឆាំងទាស់នឹងអញ ឯងរាល់គ្នានឹងវង្វេងនៅក្នុងទីរហោស្ថាននេះ។ ឯងរាល់គ្នា ដែលមានអាយុ២០ឆ្នាំ ឬចាស់ជាងនេះ នឹងត្រូវចោលឆ្អឹងនៅទីរហោស្ថាននេះ ហើយមិនអាចចូលទៅកាន់ទឹកដី សន្យាបានឡើយ លើកលែងតែ កាលែប និង យ៉ូស្វេប៉ុណ្ណោះ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-14-09.jpg?direct&)

នៅពេលដែលពួកបណ្តារជនបានឮដួចនេះ គេមានការសោកស្តាយ ដែលបានធ្វើបាបទាស់នឹង ព្រះជាម្ចាស់។​ ពួកគេបានយកអាវុធ ហើយចេញទៅវាយប្រហារ​ពួកសាសន៍កាណាន។ លោក ម៉ូសេ បានព្រមានពួកគេកុំឲ្យទៅ ពីព្រោះព្រះជាម្ចាស់មិនបានគង់នៅជាមួយនឹងពួកគេទេ តែគេមិនបានស្តាប់លោក ម៉ូសេឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-14-10.jpg?direct&)

ព្រះជាម្ចាស់មិនបានយាងទៅជាមួយពួកគេក្នុងចម្បាំងនោះឡើយ ដូច្នេះគេបានបរាជ័យ ហើយមាន ពលទាហ៊ានជាច្រើនបានស្លាប់។​ បណ្តារជនអ៊ីស្រាអែលបានធ្វើដំណើរត្រលប់ពីទឹកដីកាណានមកវិញ ហើយ បានវង្វេងក្នុង​ទីរហោស្ថានអស់រយៈពេល៤០ឆ្នាំ។

![](https://cdn.door43.org/obs/jpg/360px/obs-en-14-11.jpg?direct&)

កំឡុងពេល៤០ឆ្នាំដែលប្រជាជនអ៊ីស្រាអែលបានវង្វេងនៅក្នុងទីរហោស្ថាន ព្រះជាម្ចាស់បានផ្គត់ផ្គង់ គ្រប់ទាំងតំរូវការរបស់ពួកគេ។ ទ្រង់បានប្រទានដល់គេនូវនំបុ័ងពីស្ថានសួគ៌ ឬហៅថានំម៉ាណា ហើយទ្រង់ក៏បាន ប្រទានសត្វក្រួចទាំងហ្វូងៗ (សត្វស្លាបដែលមានទំហំមធ្យម) ទៅក្នុងជំរំរបស់ពួកគេ ដើម្បីអោយគេ មានសាច់នឹងបរិភោគ។ កំឡុងពេលនោះ ព្រះជាម្ចាស់បានការពារសម្លៀកបំពាក់ និង​ ស្បែកជើងរបស់ពួកគេ មិនឲ្យសឹករហែកឡើយ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-14-12.jpg?direct&)

មិនត្រឹមតែប៉ុណ្ណឹង ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យដោយប្រទានអោយពួកគេ មានទឹកទទួលទាន ហូរចេញពីផ្ទាំងថ្មមួយផ្ទាំងទៀតផង។ ទោះជាយ៉ាងនេះក៏ដោយ ក៏ពួកអ៊ីស្រាអែល នៅបន្តរអ៊ូរទាំ ហើយប្រឆាំង ទាស់នឹងលោកម៉ូសេ និង​ព្រះជាម្ចាស់ដដែល ប៉ុន្តែព្រះទ្រង់នៅតែស្មោះត្រង់ ចំពោះសេចក្តីសន្យាទាំងប៉ុន្មាន របស់ទ្រង់ ដែលបានមានចំពោះលោក អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​។​

![](https://cdn.door43.org/obs/jpg/360px/obs-en-14-13.jpg?direct&)

មានពេលមួយនោះ នៅពេលដែលបណ្តារជនអ៊ីស្រាអែលមិនមានទឹកទទួលទាន ព្រះជាម្ចាស់បាន បង្គាប់ដល់លោកម៉ូសេថា៖ “ចូរយកដំបងរបស់ឯង រួចបង្គាប់ដល់ថ្មដានៅមុខគេអោយមានទឹកចេញមកចុះ នោះទឹកនឹងហូរចេញពីថ្មដានោះមក” ប៉ុន្តែលោកម៉ូសេបានធ្វើអោយអាប់ឱនព្រះនាមព្រះជាម្ចាស់​ នៅចំពោះមុខបណ្តារជន ដោយលោកមិនបានបង្គាប់ទៅថ្មដានោះទេ តែលោកបានលើកដំបងវាយទៅលើថ្មនោះពីរដងវិញ​។ ទឹកក៏ហូរចេញពីថ្មនោះមកមែន តែព្រះជាម្ចាស់ទ្រង់បានខ្ញាល់នឹងលោកម៉ូសេ ហើយមានបន្ទូលថា៖ “ឯងនឹងមិនអាចចូលទៅក្នុងទឹកដីសន្យាបានឡើយ”។“ អ្នកនឹងមិនចូលក្នុងទឹកដីសន្យាឡើយ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-14-14.jpg)

បន្ទាប់ពីជនជាតិអ៊ីស្រាអែលបានវង្វេងនៅក្នុងទីរហោស្ថានអស់រយៈពេល៤០ឆ្នាំ បណ្តារជនទាំងឡាយ ដែលធ្លាប់បានប្រឆាំងទាស់នឹងព្រះជាម្ចាស់បានស្លាប់អស់ទៅ​ រួចទ្រង់ក៏បន្តដឹកនាំពួកជំនុំដែលនៅសល់ មកកៀក ទឹកដីសន្យាម្តងទៀត​។ លោកម៉ូសេកាន់តែចាស់ណាស់ទៅហើយ ដូច្នេះព្រះជាម្ចាស់បានជ្រើសរើសលោក យ៉ូស្វេ ដើម្បីជួយលោកដឹកនាំពួកបណ្តារជនបន្ត។ ព្រះបានសន្យានឹងលោកម៉ូសេថា នៅថ្ងៃមួយ ទ្រង់នឹងបញ្ជូន ហោរាម្នាក់ទៀតមក ដែលមានលក្ខណៈដូចលោកម៉ូសេដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-14-15.jpg?direct&)

ព្រះជាម្ចាស់បានបង្គាប់ដល់លោកម៉ូសេឲ្យឡើងទៅលើកំពូលភ្នំ ដូច្នេះគាត់អាចមើលឃើញទឹកដី សន្យា។ លោកម៉ូសេមើលឃើញទឹកដីសន្យាមែន ប៉ុន្តែព្រះជាម្ចាស់មិនអនុញ្ញាតិអោយគាត់ចូលទៅបានទេ។ គាត់បានស្លាប់នៅទីនោះ ហើយពួកជំនុំអ៊ីស្រាអែលបានកាន់ទុក្ខអស់រយៈពេល៣០ថ្ងៃ។ លោកយ៉ូស្វេបានក្លាយ ជាអ្នកដឹកនាំថ្មីរបស់ពួកគេ។ លោក យ៉ូស្វេ គឺជាអ្នកដឹកនាំល្អម្នាក់ ពីព្រោះលោកទុកចិត្ត ព្រមទាំងស្តាប់បង្គាប់ ព្រះជាម្ចាស់។​

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ និក្ខមនំ១៦-១៧; ជនគណនា ១០-១៤, ២០, ២៧; ចោទិយកថា ៣៤*

## 15. ១៥-ទឹកដីសន្យា

https://openbiblestories.org/l/km/story-15/

![](https://cdn.door43.org/obs/jpg/360px/obs-en-15-01.jpg?direct&)

នៅទីបំផុត ពេលវេលាដែលជនជាតិអ៊ីស្រាអែលត្រូវចូលទៅកាន់ស្រុកកាណាន ដែលជាទឹកដីសន្យាបាន មកដល់។ លោកយ៉ូស្វេបានបញ្ចូនអ្នកស៊ើបការពីរនាក់ទៅអង្កេតមើលស្រុកនោះ និងក្រុងយេរីខូរដែលមាន ជញ្ជាំងក្រុងការពារដ៏រឹងមាំ។ មានស្រ្តីពេស្យាចារ្យម្នាក់ឈ្មោះ រ៉ាហាប់ រស់នៅក្នុងក្រុងនោះ នាងបានជួយលាក់ បំពួនអ្នកស៊ើបការទាំងពីរ ព្រមទាំងជួយគេអោយរត់គេចខ្លួនបានផង។ នាងធ្វើបែបនេះ ពីព្រោះនាងបានជឿលើ ព្រះជាម្ចាស់។ ​​ពួកគេបានសន្យានឹងការពារនាងរ៉ាហាប់ ព្រមទាំងគ្រួសាររបស់នាងផង នៅពេលដែលជនជាតិ អ៊ីស្រាអែលកំទេចទីក្រុងយេរេខូរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-15-02.jpg?direct&)

ជនជាតិអ៊ីស្រាអែលត្រូវឆ្លងកាត់ទន្លេយ័រដាន់ ដើម្បីចូលទៅក្នុងទឹកដីសន្យា​។ ព្រះជាម្ចាស់បានបង្គាប់ដល់ លោកយ៉ូស្វេថា៖ ”ចូរឲ្យពួកសង្ឃដើរទៅមុន” នៅពេលដែលពួកសង្ឃបានដាក់ជើងចុះក្នុងទឹកទន្លេយ័រដាន់ នោះទឹកដែលហូរចុះពីលើមកក៏ឈប់នៅនឹង ដូច្នេះពួកកូនចៅអ៊ីស្រាអែលអាចដើរឆ្លងកាត់ទៅត្រើយម្ខាង នៃទន្លេ នៅលើដីដែលស្ងួត។​

![](https://cdn.door43.org/obs/jpg/360px/obs-en-15-03.jpg?direct&)

បន្ទាប់ពីពួកបណ្តារជនបានឆ្លងកាត់ទន្លេយ័រដាន់រួចហើយ ព្រះជាម្ចាស់បានប្រាប់លោកយ៉ូស្វេពីរបៀប វាយប្រហារយកទីក្រុងយេរីខូរដ៏រឹងមាំនោះ។ ពួកបណ្តារជន បានស្តាប់តាមព្រះជាម្ចាស់។ ពួកសង្ឃ និងពួកទាហានបានដើរព័ទ្ធជុំវិញទីក្រុងយេរីខូរ មួយថ្ងៃ មួយជុំ ក្នុងរវាង៦ថ្ងៃ ទៅតាមអ្វីដែលព្រះជាម្ចាស់ បានបង្គាប់អោយគេធ្វើ ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-15-04.jpg?direct&)

នៅថ្ងៃទី៧ ត្រូវអោយពួកកូនចៅអ៊ីស្រាអែលដើរព័ទ្ធជុំវិញទីក្រុងនោះ ៧ ជុំថែមទៀត ហើយនៅពេល ពួកគេបានដើរបង្គ្រប់ជុំចុងក្រោយហើយ ពេលដែលពួកសង្ឃបានផ្លុំត្រែ ត្រូវអោយពួកទាហានទាំងអស់ ស្រែកឡើង។

![](https://cdn.door43.org/obs/jpg/360px/obs-en-15-05.jpg?direct&)

បន្ទាប់មក កំផែងទីក្រុងយេរីខូរ បានដួលរលំ! ពួកកូនចៅអ៊ីស្រាអែលបានបំផ្លាញគ្រប់ទាំងរបស់ ដែលមាននៅក្នុងទីក្រុងនោះ តាមដែលព្រះជាម្ចាស់បានបង្គាប់ដល់ពួកគេ លើកលែងតែនាង រ៉ាហាប និង​គ្រួសាររបស់នាងប៉ុណ្ណោះដែលត្រូវបានអនុគ្រោះ ហើយបានក្លាយជាចំណែកនៃពួកកូនចៅអ៊ីស្រាអែលដែរ។​ ពេលពួកសាសន៍ដទៃ ដែលកំពុងរស់នៅលើទឹកដីកាណាន បានឮថាទីក្រុងយេរីខូរត្រូវបានកំទេច ពួកគេបានភ័យស្លន់ស្លោថា ពួកកូនចៅអ៊ីស្រាអែលនឹងវាយប្រហារគេមិនខាន។​

![](https://cdn.door43.org/obs/jpg/360px/obs-en-15-06.jpg?direct&)

ព្រះម្ចាស់បានបញ្ជាដល់ពួកកូនចៅអ៊ីស្រាអែល មិនឲ្យចងសម្ព័ន្ធភាពជាមួយពួកសាសន៍ណាមួយនៅក្នុង ស្រុកកាណានឡើយ។​ ប៉ុន្តែមានសាសន៍មួយ ឈ្មោះថា គីបៀន បានកុហកដល់លោកយ៉ូស្វេ ដោយជំរាប លោកថា ពួកគេមកពីទីកន្លែងឆ្ងាយពីស្រុកកាណាន​ ហើយបានស្នើរសុំឲ្យលោកយ៉ូស្វេ ចងសម្ព័ន្ធភាពជាមួយ ពួកគេ។ លោកយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែល មិនបានសួរព្រះជាម្ចាស់សោះថា សាសន៍គីបៀននេះមកពី ណាទេ ដូច្នេះ លោកយ៉ូស្វេ បានចងសម្ព័ន្ធភាពជាមួយពួកគេទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-15-07.jpg?direct&)

ជនជាតិអ៊ីស្រាអែលមានកំហឹងយ៉ាងខ្លាំងនៅពេលដែលដឹងថាពួកសាសន៍គីបៀន បោកបញ្ឆោតខ្លួន ប៉ុន្តែដោយព្រោះសេចក្តីសន្យានោះបានធ្វើនៅចំពោះព្រះជាម្ចាស់ ពួគេបន្តរក្សាសម្ព័ន្ធភាពដែលបានចុះ ជាមួយគ្នានោះដដែល។ ​ក្រោយមកពេលពួកស្តេចមកពីសាសន៍ផ្សេងៗនៅស្រុកកាណាន រួមមានសាសន៏អាម៉ូរី បានឮថា សាសន៏គីបៀន បានចងសម្ព័ន្ធភាពជាមួយកូនចៅអ៊ីស្រាអែល ពួកគេគ៏បានប្រមូល កងទ័ពរបស់ខ្លួនរួម គ្នាតែមួយបានជាកងពលមួយដ៏ធំ ដើម្បីបើកការវាយប្រហារពួកគីបៀន។ ពួកសាសន៍គីបៀន ក៏បានផ្ញើរសារ ទៅសុំជំនួយពីលោក យ៉ូស្វេ ។

![](https://cdn.door43.org/obs/jpg/360px/obs-en-15-08.jpg?direct&)

ដូច្នេះ លោកយ៉ូស្វេបានកែនកងទ័ពអ៊ីស្រាអែល​ ធ្វើដំណើរពេញមួយយប់ឆ្ពោះទៅកាន់គីបៀន។​ ពេល ព្រលឹមស្រាងៗ ពួកគេបានបើកការវាយប្រហារទៅលើពួកអាម៉ូរី ដោយពុំអោយដឹងខ្លួនមុន។

![](https://cdn.door43.org/obs/jpg/360px/obs-en-15-09.jpg?direct&)

ព្រះជាម្ចាស់បានច្បាំងជំនួសពួកកូនចៅអ៊ីស្រាអែលនៅថ្ងៃនោះ ទ្រង់បានធ្វើអោយពួកសាសន៍អាម៉ូរី វង្វេងវង្វាន់ និងបានទំលាក់ព្រិលជាដុំយ៉ាងធំៗ ពីលើមេឃមកលើពួកគេ បណ្តាលអោយពួកសាសន៍អាម៉ូរីបាន ស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។

![](https://cdn.door43.org/obs/jpg/360px/obs-en-15-10.jpg?direct&)

ព្រះជាម្ចាស់ បានធ្វើអោយព្រះអាទិត្យនៅទ្រឹងមួយកន្លែងលើផ្ទៃមេឃ ដើម្បីអោយពួកកូនចៅ អ៊ីស្រាអែលមានពេលគ្រប់គ្រាន់ក្នុងការយកជ័យជំនះទាំងស្រុងទៅលើពួកសាសន៍អាម៉ូរី។ នៅថ្ងៃនោះឯង ព្រះជាម្ចាស់បានយកជ័យជំនះដ៏ធំឧត្តមអោយកូនចៅអ៊ីស្រាអែល។

![](https://cdn.door43.org/obs/jpg/360px/obs-en-15-11.jpg?direct&)

បន្ទាប់ពីព្រះជាម្ចាស់យកជ័យជំនះលើពួកសាសន៍អាម៉ូរី ពួកសាសន៍ដទៃទៀតជាច្រើនក្នុងស្រុក កាណានបានប្រមូលផ្តុំគ្នាមកវាយប្រហារកូនចៅអ៊ីស្រាអែល។ លោកយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលបាន ប្រហារ និងកំទេចពួកគេអស់ទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-15-12.jpg?direct&)

ក្រោយពីចំបាំងនេះ​ ព្រះជាម្ចាស់បានធ្វើការបែងចែកទឹកដីសន្យា អោយទៅតាមពូជអំបូរនីមួយៗ របស់ពួកកូនចៅអ៊ីស្រាអែលទុកជាមរតក ហើយទ្រង់ក៏ប្រទានអោយពួកគេបានស្រាកស្រានពីចំបាំងនៅតាម​ បណ្តោយព្រំប្រទល់របស់ពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-15-13.jpg?direct&)

នៅពេលដែលលោកយ៉ូស្វេមានវ័យចំណាស់ គាត់បានកោះហៅពួកជំនុំអ៊ីស្រាអែលទាំងអស់មក ដោយរំលឹកអំពីកាតព្វកិច្ចរបស់ពួកគេ ដែលត្រូវគោរពប្រតិបត្តិតាមសេចក្តីសញ្ញា ដែលព្រះជាម្ចាស់បានតាំង ជាមួយពួកគេនៅឯភ្នំស៊ីណៃ។ ពួកគេបានសន្យានឹងរក្សាភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ព្រមទាំងគោរព ធ្វើតាមក្រឹត្យវិន័យទាំងប៉ុន្មានរបស់ទ្រង់ផង។

*សាច់រឿងនេះ ដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ យ៉ូស្វេ ១:២៤*

## ១៦. អ្នកជួយរំដោះ ​

https://openbiblestories.org/l/km/story-16/

![](https://cdn.door43.org/obs/jpg/360px/obs-en-16-01.jpg?direct&)

បន្ទាប់ពីលោកយ៉ូស្វេបានស្លាប់ទៅ ពួកកូនចៅអ៊ីស្រាអែលបាននាំគ្នាមិនស្តាប់បង្គាប់ព្រះជាម្ចាស់ តាមរយៈការប្រព្រឹត្តនូវទង្វើអាក្រក់ផ្សេងៗ។ ជាមួយគ្នានោះដែរ ពួកគេមិនបានវាយបណ្តេញពួកអ្នកស្រុក កាណានអោយអស់ពីទឹកដីសន្យារបស់ពួកគេឡើយ មិនតែប៉ុណ្ណោះសោត ពួកគេបែរជានាំគ្នាថ្វាយបង្គំដល់ព្រះផ្សេងៗដែលជារបស់ពួកសាសន៍កាណានទៅវិញ​ ជាជាងនាំគ្នាថ្វាយបង្គំដល់ព្រះយេហ៊ូវ៉ាដែលជាព្រះដ៏ពិតតែមួយរបស់ពួកគេ។ នាពេលនោះ ពួកកូនចៅអ៊ីស្រាអែលពុំមានស្តេចគ្រប់គ្រងដឹកនាំលើពួកគេនោះទេ ដូច្នេះ ម្នាក់ៗចេះតែធ្វើនូវអ្វីៗដែលពួកគេគិតថាវាត្រឹមត្រូវ សំរាប់តែខ្លួនពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-02.jpg?direct&)

ដោយសារតែការងាកបែរចេញពីព្រះយេហ៊ូវ៉ានោះ ទ្រង់បានដាក់ទណ្ឌកម្មដល់ពួកគេដោយការអនុញ្ញាត្តិអោយ មានពួកខ្មាំងសត្រូវផ្សេងៗមកវាយប្រហារ ឆក់ប្លន់ បំផ្លិចបំផ្លាញ ព្រមទាំងកាប់សម្លាប់ដល់ពួកគេអស់ជាច្រើនផង។ ក្រោយពីការរងទុក្ខអស់រយៈពេលជាច្រើនឆ្នាំនៃការមិនស្តាប់បង្គាប់ព្រះជាម្ចាស់នោះមក ពួកកូនចៅអ៊ីស្រាអែលបាននាំគ្នាកែប្រែចិត្តលន់តួ ហើយទូលសូមដល់ព្រះជាម្ចាស់អោយជួយរំដោះសង្រ្គោះដល់ពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-03.jpg?direct&)

ព្រះទ្រង់ក៏បានឆ្លើយតប ដោយចាត់បញ្ជូនអ្នកជួយរំដោះម្នាក់មកសង្រ្គោះដល់ពួកគេ។ ពួកគេក៏បានទទួលនូវការស្រាកស្រាន្ត និងសន្តិភាព។ ប៉ុន្តែ មិនបានយូរប៉ុន្មានផង ពួកគេក៏នាំគ្នាថ្វាយបង្គំរូបព្រះផ្សេងៗឡើងវិញទៀត ព្រះជាម្ចាស់ក៏បានអនុញ្ញាត្តិអោយសាសន៍ម៉ាឌានដែលនៅជិតខាងរបស់ពួកគ មកវាយប្រហារបំផ្លិចបំផ្លាញពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-04.jpg?direct&)

ពួកសាសន៍ម៉ាឌានបានរឹបអូសយកផលដំណាំរបស់ពួកកូនចៅអ៊ីស្រាអែលអស់រយៈពេល៧ឆ្នាំ។ ពួកកូនចៅ អ៊ីស្រាអែលមាននូវសេចក្តីភ័យខ្លាចជាខ្លាំង ហើយពួកគេចេះតែនាំគ្នារត់គេចខ្លួន លាក់សម្ងំនៅតាមរូងភ្នំផ្សេងៗដើម្បីឲ្យបានគេចផុតពីពួកសាសន៍ម៉ាឌាន។ នៅទីបំផុត ពួកគេក៏បាននាំគ្នាអំពាវនាវស្វែងរកជំនួយពីព្រះយេហ៊ូវ៉ាជាថ្មីម្តងទៀត ដើម្បីឲ្យមកជួយសង្រ្គោះដល់ពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-05.jpg?direct&)

នៅថ្ងៃមួយ មានបុរសកូនចៅអ៊ីស្រាអែលម្នាក់ដែលមានឈ្មោះថាគីឌាន គាត់កំពុងតែបញ្ជាន់ស្រូវរបស់គាត់ស្ងាត់ៗតែម្នាក់ឯង ដោយខ្លាចពួកសាសន៍ម៉ាឌានដឹងហើយមករឹបអូសយក។​ ស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់បានលេចមកឯគាត់ ហើយបាននិយាយមកកាន់គីឌានថា៖ “ព្រះជាម្ចាស់ទ្រង់គង់នៅជាមួយនឹងអ្នក ឱ! អ្នកដ៏ក្លាហានអើយ! ចូរចេញទៅ ហើយជួយរំដោះដល់កូនចៅអ៊ីស្រាអែលឲ្យរួចផុតពីពួកសាសន៍ម៉ាឌានចុះ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-16-06.jpg?direct&)

និយាយពីឳពុករបស់គីឌានវិញ គាត់បានសង់នូវអសនាមួយសំរាប់ថ្វាយបង្គំដល់រូបព្រះដទៃ។ ព្រះជាម្ចាស់ក៏បានបង្គាប់ដល់គីឌានអោយទៅបំផ្លាញអសនានោះចេញ។ ដោយមានការភ័យខ្លាចចំពោះមនុស្សដែលរស់នៅទីនោះ គីឌានមិនបានទៅនៅពេលថ្ងៃទេ ប៉ុន្តែគាត់ចេញទៅនៅពេលយប់វិញ។ គាត់បានវាយបំផ្លាញអាសនានោះចេញជាបំណែកៗខ្ចាត់ខ្ចាយអស់ ហើយបានសាងសង់នូវអាសនាមួយថ្មីសំរាប់ថ្វាយបង្គំដល់ព្រះយេហ៊ូវ៉ាជាជំនួសវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-07.jpg?direct&)

លុះដល់ព្រឹកឡើង ពួកអ្នកស្រុកទាំងនោះមានការខឹងសម្បាយ៉ាងខ្លាំង ហើយបាននាំគ្នាទៅផ្ទះគីឌាន ដោយរកចង់សំលាប់គាត់។ ឳពុករបស់គីឌានបានចេញមកនិយាយទៅកាន់ពួកគេថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នាព្យាយាមជួយសង្រ្គោះដល់ព្រះរបស់អ្នករាល់គ្នាទៅវិញ? ប្រសិនបើព្រះនោះ ពិតជាព្រះមែន ម្តេចក៏មិនជួយខ្លួនឯងកុំអោយគេបំផ្លាញទៅ!”។ ដោយសារតែពាក្យនោះ ពួកអ្នកស្រុកក៏ព្រមគ្នាលើកថយទៅវិញ ចេញពីគីឌានទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-08.jpg?direct&)

មានពេលមួយនោះ ពួកសាសន៍ម៉ាឌានបានលើកគ្នាមកវាយប្រហារដល់ពួកកូនចៅអ៊ីស្រាអែលម្តងទៀត។ ម្តងនេះ ពួកគេលើកគ្នាមកយ៉ាងសន្ធឺកសន្ធាប់ណាស់ ហើយរាប់មិនអស់នោះឡើយយ។ គីឌានបានប្រមូលពួកកូនចៅអ៊ីស្រាអែលឲ្យមកជុំគ្នាដើម្បីទប់ទល់ជាមួយនឹងពួកសាសន៍ម៉ាឌាន។ ដើម្បីឲ្យប្រាកដថាព្រះជាម្ចាស់ពិតជាបានហៅគាត់ឲ្យទៅជួយរំដោះដល់ពួកកូនចៅអ៊ីស្រាអែលមែន គីឌានបានទូលសុំនូវទីសម្គាល់២យ៉ាងពីព្រះជាម្ចាស់។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-09.jpg?direct&)

ទីសម្គាល់ទី១ដែលគីឌានសុំនោះគឺ គាត់បានដាក់ក្រណាត់មួយផ្ទាំងនៅលើដី ដោយទូលសុំថា នៅពេលព្រឹកឡើង សូមឲ្យផ្ទាំងក្រណាត់សើម ហើយដីនៅជាស្ងួតវិញ។ ព្រះជាម្ចាស់ក៏បានធ្វើសំរេចតាមសេចក្តីដែលគាត់សុំនោះ។ នៅថ្ងៃបន្ទាប់ គាត់ក៏សុំទីសម្គាល់ទី២ថា សូមឲ្យដីបានសើម តែសូមឲ្យផ្ទាំងក្រណាត់នោះបែរទៅជាស្ងួតវិញ។ ព្រះទ្រង់ក៏បានធ្វើសំរេចតាមសេចក្តីនោះទៀត។ តាមរយៈទីសម្គាល់ទាំង២យ៉ាងនោះ គីឌានក៏បានទទួលស្គាល់យ៉ាងជាក់លាក់ថា ព្រះជាម្ចាស់ពិតជាចង់ប្រើប្រាស់រូបគាត់មែន ដើម្បីជួយរំដោះពួកកូនចៅអ៊ីស្រាអែលចេញពីការធ្វើទុក្ខបុកម្នេញនៃពួកសាសន៍ម៉ាឌាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-10.jpg?direct&)

ពួកកូនចៅអ៊ីស្រាអែលបានមូលគ្នាមកឯលោកគីឌានចំនួន៣២០០០នាក់ដើម្បីធ្វើជាពលទាហានរបស់លោក ប៉ុន្តែព្រះជាម្ចាស់បានមានព្រះបន្ទូលទៅគីឌានថា៖ “ចំនួននេះ គឺច្រើនពេកណាស់”។ ដូច្នេះ គីឌានក៏បានរំសាយពួកគេចំនួន២២០០០នាក់ឲ្យវិលត្រលប់ទៅផ្ទះវិញ។ ប៉ុន្តែ ព្រះទ្រង់នៅតែប្រាប់ទៅគីឌានទៀតថា៖ “កងទ័ពរបស់អ្នកនៅតែមានចំនួនច្រើនពេកនៅឡើយ”។ ដូច្នេះ គីឌានក៏បានរំសាយពួកគេបន្ថែមទៀត ដោយទុកគ្នាចំនួនតែ៣០០នាក់ប៉ុណ្ណោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-11.jpg?direct&)

នៅយប់នោះ ព្រះទ្រង់បានប្រាប់ដល់គីឌានថា៖ “ចូរលបចូលទៅក្នុងជំរំទ័ពពួកសាសន៍ម៉ាឌានទៅ។ នៅពេលដែលឯងឮពួកគេនិយាយគ្នា នោះឯងនឹងលែងមានការភ័យខ្លាចហើយ”។ ដូច្នេះ នៅយប់នោះ គីឌានបានលបចូលទៅក្នុងជំរំទ័ពរបស់សាសន៏ម៉ាឌាន ហើយលោកបានឮទាហានម៉ាឌាន២នាក់និយាយគ្នាអំពីការយល់សប្តិរបស់ខ្លួន។ ម្នាក់បាននិយាយថា៖ “សប្តិនេះមានន័យថា ​ ទ័ពរបស់គីឌាននឹងវាយបំបាក់ទ័ពម៉ាឌានរបស់យើងហើយ!”។ នៅពេលដែល គីឌានបានឮនូវពាក្យទាំងនោះ គាត់ក៏បានថ្វាយបង្គំដល់ព្រះជាម្ចាស់។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-12.jpg?direct&)

បន្ទាប់មកគីឌានបានវិលត្រលប់ទៅកាន់ទ័ពរបស់គាត់ទាំង៣០០នាក់វិញ។ លោកអោយពួកគេម្នាក់ៗកាន់ត្រែ ចន្លុះ និងក្អមម្នាក់មួយៗ។ ពួកគេបានរាយគ្នាជុំវិញជំរំដែលទ័ពពួកសាសន៍ម៉ាឌានកំពុងតែដេកនោះ ដោយដាក់ចន្លុះរបស់ខ្លួនចូលទៅខាងក្នុងក្អម ដើម្បីកុំឲ្យពួកសាសន៍ម៉ាឌានមើលឃើញខ្លួនតាមរយៈពន្លឺនៃភ្លើងចន្លុះនោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-13.jpg?direct&)

ភ្លាមៗនោះ ទ័ពទាំង៣០០នាក់របស់គីឌានបានវាយបំបែកក្អមរបស់ខ្លួនក្នុងពេលតែមួយដំណាលគ្នា ក៏ស្រាប់ តែលេចចេញនូវភ្លើងចន្លុះព្រោងព្រាត។ ហើយពួកគេក៏បាននាំគ្នាផ្លុំត្រែ ហើយស្រែករំពើងឡើងដោយពាក្យថា៖ “ដាវសំរាប់ព្រះយេហ៊ូវ៉ា និងសំរាប់គីឌាន!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-14.jpg?direct&)

ព្រះជាម្ចាស់បានធ្វើឲ្យពួកទ័ពសាសន៍ម៉ាឌានភ័យច្រលំស្លន់ស្លោ ហើយពួកគេក៏បានច្រលំកាប់សម្លាប់វាយប្រហារគ្នាទៅវិញទៅមករត់ចោលជំរំយ៉ាងប្រសេចប្រសាច។ ភ្លាមៗនោះ ពួកកូនចៅអ៊ីស្រាអែលផ្សេងៗទៀតក៏បាននាំគ្នាចេញពីផ្ទះរៀងៗខ្លួនដេញតាមប្រហារទ័ពសាសន៍ម៉ាឌានដែលរត់បាតជើងសព្រាតទាំងនោះ។ ពួកគេបានសម្លាប់ទ័ពនៃសាសន៍ម៉ាឌានអស់យ៉ាងសន្ធឹក ព្រមទាំងបានបណ្តេញពួកគេចេញអស់ពីទឹកដីអ៊ីស្រាអែលផង។ នៅថ្ងៃនោះ ពលទ័ពម៉ាឌានចំនួន១២០០០០នាក់ត្រូវបានប្រហារបង់។ ព្រះជាម្ចាស់បានជួយសង្រ្គោះពួកកូនចៅអ៊ីស្រាអែល។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-15.jpg?direct&)

ជាលទ្ធផល ពួកកូនចៅអ៊ីស្រាអែលបានមានបំណងចង់លើកតាំងគីឌានឲ្យធ្វើជាស្តេចរបស់ពួកគេ ប៉ុន្តែគីឌានមិនយល់ស្របទៅនឹងទង្វើនោះទេ។ លោកគ្រាន់តែបានសុំឲ្យពួកគេប្រមូលនូវមាសមួយចំនួន ដែលពួកគេរឹបអូសបានពីពួកសាសន៍ម៉ាឌានតែប៉ុណ្ណោះ។ ពួកកូនចៅអ៊ីស្រាអែលបាននាំយកមកនូវមាសជាច្រើនមកប្រគល់ឲ្យលោកគីឌាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-16.jpg?direct&)

គីឌានបានយកមាសទាំងអស់នោះទៅសិតធ្វើជាសំលៀកបំពាក់ដ៏ពិសេសមួយ ដែលមានសភាពស្រដៀងគ្នាទៅនឹងសំលៀកបំពាក់ដែលសម្តេចសង្ឃបានប្រើពីមុនមក។ ប៉ុន្តែ បណ្តាជនបែរជានាំគ្នាថ្វាយបង្គំដល់សំលៀកបំពាក់នោះក្នុងរូបភាពបែបជាថ្វាយបង្គំរូបព្រះទៅវិញ។ ជាលទ្ធផល ព្រះទ្រង់ក៏បានដាក់ទោសដល់ពួកកូនចៅអ៊ីស្រាអែលជាថ្មីម្តងទៀត ដោយសារការថ្វាយបង្គំនោះ។ ទ្រង់ក៏បានអនុញ្ញាត្តិឲ្យមានពួកខ្មាំងសត្រូវមកវាយប្រហារពួកគេម្តងទៀត។ ដោយសារការនោះ ពួកគេក៏បាននាំគ្នាអំពាវនាវទូលសុំជំនួយពីទ្រង់សារជាថ្មីទៀត។ ព្រះជាម្ចាស់ក៏បានចាត់បញ្ជូនអ្នកជួយរំដោះម្នាក់ផ្សេងទៀតឲ្យមកជួយសង្រ្គោះពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-17.jpg?direct&)

លក្ខណៈបែបនេះ គឺតែងតែបានកើតឡើងម្តងហើយម្តងទៀត៖ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តិនូវអំពើបាប ព្រះទ្រង់បានដាក់ទោសដល់ពួកគេ ពេលពួកគេបាននាំគ្នាលន់តួសុំជំនួយពីព្រះ នោះព្រះទ្រង់បានចាត់បញ្ជូនអ្នកជួយរំដោះម្នាក់ឲ្យមកសង្រ្គោះដល់ពួកគេ។ ក្នុងកំឡុងពេលជាច្រើនឆ្នាំកន្លងមកនោះ ព្រះទ្រង់បានចាត់បញ្ជូនពួកអ្នកជួយរំដោះជាច្រើនអ្នកឲ្យមកសង្រ្គោះដល់ពួកកូនចៅអ៊ីស្រាអែលចេញពីសំណាក់ពួកសត្រូវរបស់ពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-16-18.jpg?direct&)

នៅទីបំផុត ពួកកូនចៅអ៊ីស្រាអែលបានទូលសុំព្រះជាម្ចាស់ឲ្យមាននូវស្តេចមួយអង្គមកគ្រប់គ្រងលើពួកគេ ដូចជាពួកសាសន៍ដទៃផ្សេងៗទៀតផងដែរ។ ពួកគេចង់បាននូវស្តេចមួយអង្គដែលមានកំពស់ខ្ពស់ ហើយមានកម្លាំងខ្លាំង និងជាម្នាក់ដែលអាចដឹកនាំពួកគេចេញទៅធ្វើសឹកសង្រ្គាមបាន។ ព្រះជាម្ចាស់មិនបានសព្វព្រះហឫទ័យទៅនឹងសំណើរនេះរបស់ពួកគេទេ ប៉ុន្តែទ្រង់បានព្រមធ្វើតាមសំណើររបស់ពួកគេ។

សាច់រឿងដកស្រង់ពីព្រះគម្ពីរដ៏វិសុទ្ធ៖​

*ចៅហ្វាយ ១-៣; ៦-៨*

## ១៧. សម្ព័ន្ធមេត្រីរបស់ព្រះជាម្ចាស់ជាមួយនឹងស្តេចដាវីឌ

https://openbiblestories.org/l/km/story-17/

![](https://cdn.door43.org/obs/jpg/360px/obs-en-17-01.jpg?direct&)

ស្តេចសូល គឺជាក្សត្រដំបូងបង្អស់របស់អ៊ីស្រាអែល។ គាត់មានកំពស់ខ្ពស់សង្ហា ដូចជាអ្វីដែលពួកកូនចៅ អ៊ីស្រាអែលចង់បានមែន។ សំរាប់រយៈពេល២ទៅ៣ឆ្នាំដំបូង គាត់គឺជាក្សត្រដ៏ល្អមួយរូបក្នុងការដឹកនាំលើពួកកូនចៅ អ៊ីស្រាអែល។ ប៉ុន្តែ មួយរយៈក្រោយមក គាត់ក៏បានប្រែក្លាយទៅជាបុគ្គលដ៏អាក្រក់ម្នាក់ ដែលលែងស្តាប់បង្គាប់ព្រះជាម្ចាស់ទៀតហើយ។ ជាលទ្ធផល ព្រះទ្រង់ក៏បានសំរេចព្រះទ័យជ្រើសរើសយកបុគ្គលម្នាក់ផ្សេងទៀត ដែលនឹងត្រូវធ្វើជាស្តេចជំនួសគាត់វិញម្តង។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-02.jpg?direct&)

ព្រះទ្រង់បានជ្រើសរើសយុវជនម្នាក់ដែលមានឈ្មោះថា ដាវីឌ ឲ្យធ្វើជាស្តេចបន្ទាប់ពីលោកសូល។ ដាវីឌ គឺជាយុវជនឃ្វាលចៀមម្នាក់មកពីក្រុងមួយឈ្មោះថា បេថ្លេហិម។ មានពេលខ្លះ ក្នុងខណៈពេលដែលដាវីឌឃ្វាលហ្វូងចៀមរបស់ឳពុកគាត់ គាត់ធ្លាប់បានសម្លាប់ទាំងខ្លាឃ្មុំ និងទាំងសិង្ហផងដែលព្យាយាមមកយាយីហ្វូងចៀមរបស់គាត់។​ ដាវីឌ គឺជាបុគ្គលដែលបន្ទាបខ្លួន ហើយសុចរិតម្នាក់។ គាត់ទុកចិត្តដល់ព្រះជាម្ចាស់ ព្រមទាំងស្តាប់បង្គាប់ទ្រង់ផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-03.jpg?direct&)

ក្រោយមក ដាវីឌបានក្លាយទៅជាទាហាន និងជាអ្នកដឹកនាំដ៏ចំណានម្នាក់។ កាលដែលគាត់នៅជាយុវជននៅឡើយ គាត់បានច្បាំងមួយទល់មួយជាមួយនឹងទាហានមាឌយក្សម្នាក់ឈ្មោះថា កូលីយ៉ាត ដែលជាទាហានថ្នឹកនឹងចំបាំងជាយូរឆ្នាំមកហើយ។ កូលីយ៉ាតនោះមានកម្លាំងខ្លាំងក្លាណាស់ ហើយមានកំពស់ប្រហែលជា៣ម៉ែត្រឯណោះ។ ប៉ុន្តែ ព្រះទ្រង់បានជួយឲ្យដាវីឌយកឈ្នះលើកូលីយ៉ាតនោះ ហើយនាំយកនូវជ័យជំនះសំរាប់ពលទ័ពអ៊ីស្រាអែលទាំងមូល។ បន្ទាប់ពីពេលនោះមក ដាវីឌបានយកជ័យជំនះលើពួកខ្មាំងសត្រូវជាច្រើនរបស់ពួកកូនចៅអ៊ីស្រាអែល ដែលធ្វើឲ្យគាត់ទទួលបាននូវការកោតសរសើរជាច្រើនពីសំណាក់បណ្តាជន។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-04.jpg?direct&)

ដោយសារតែរឿងសរសើរនោះ ស្តេចសូលក៏កើតមានចិត្តច្រណែនប្រកាន់ទាស់ជាមួយនឹងដាវីឌ។ ស្តេចសូលបានព្យាយាមជាច្រើនដងក្នុងការសម្លាប់ជីវិតរបស់ដាវីឌ ធ្វើឲ្យដាវីឌបង្ខំចិត្តរត់គេចភាសខ្លួនចេញពីស្តេចសូល។ មានពេលមួយក្នុងខណៈពេលដែលស្តេចសូលបានដេញតាមរកសម្លាប់ដាវីឌនោះ ស្តេចសូលបានចូលទៅក្នុងរូងភ្នំមួយដែល ដាវីឌកំពុងតែលាក់ខ្លួន ប៉ុន្តែស្តេចសូលមិនបានដឹងថាដាវីឌនៅក្នុងរូងភ្នំនោះទេ។ ធាតុពិត នៅក្នុងរូងភ្នំនោះ ដាវីឌអាចសម្លាប់ស្តេចសូលបានដោយស្រួល ប៉ុន្តែគាត់មិនបានជ្រើសរើសធ្វើវានោះទេ។ ផ្ទុយទៅវិញ ដាវីឌគ្រាន់តែកាត់យកនូវផ្នែកមួយដុំនៃសំលៀកបំពាក់របស់ស្តេចសូលតែប៉ុណ្ណោះ ដើម្បីបង្ហាញជាភស្តុ័តាងថា គាត់គ្មាននូវគំនិតចង់សម្លាប់ស្តេច សូល​ដើម្បីឲ្យខ្លួនឯងឡើងធ្វើជាស្តេចជំនួសនោះឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-05.jpg?direct&)

លុះចំណេរក្រោយមកទៀត ស្តេចសូលក៏បានស្លាប់នៅក្នុងសង្រ្គាមទៅ ហើយដាវីឌក៏បានឡើងធ្វើជាស្តេចនៃអ៊ីស្រាអែលបន្តពីសេ្តចសូល។ ដាវីឌគឺជាស្តេចម្នាក់ដ៏ល្អ ដែលប្រជារាស្រ្តមានការគោរពស្រលាញ់។ ព្រះជាម្ចាស់បានប្រទានពរដល់ដាវីឌ ហើយបានជួយគាត់ឲ្យទទួលបាននូវភាពជោគជ័យផ្សេងៗ។ គាត់បានវាយបំបាក់នូវរាល់ពួកខ្មាំងសត្រូវរបស់ពួកកូនចៅអ៊ីស្រាអែល។ ក្រោយពីវាយដណ្តើមបាននូវទីក្រុងយេរូសាឡឹម ស្តេចដាវីឌក៏បានដាក់ទីក្រុងនោះឲ្យក្លាយទៅជារាជធានីរបស់គាត់។ នៅក្រោមការដឹកនាំរបស់ស្តេចដាវីឌ អ៊ីស្រាអែលបានក្លាយទៅជារដ្ឋមួយដែលមានអំណាច និងមានទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភមួយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-06.jpg?direct&)

ស្តេចដាវីឌមានបំណងចង់សាងសង់នូវព្រះវិហារដ៏ធំមួយសំរាប់ឲ្យពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថ្វាយបង្គំព្រះជាម្ចាស់ និងថ្វាយនូវដង្វាយយញ្ញបូជាផ្សេងៗ។ ពីព្រោះថាអស់រយៈពេលប្រហែលជា៤០០ឆ្នាំមកហើយ ដែលពួកគេធ្វើការថ្វាយបង្គំ និងថ្វាយដង្វាយយញ្ញបូជាផ្សេងៗនៅក្នុងព្រះពន្លាដែលលោកម៉ូសេបានសង់ឡើង ប៉ុន្តែព្រះពន្លានោះចេះតែមានការផ្លាស់ប្តូរទីតាំងពីមួយកន្លែងទៅមួយកន្លែងទៀត។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-07.jpg?direct&)

ក្នុងខណៈពេលដែលស្តេចដាវីឌកំពុងតែគិតអំពីគំរោងសាងសង់នោះ ស្រាប់តែព្រះទ្រង់បានចាត់លោកហោរ៉ាណាថានឲ្យទៅប្រាប់ស្តេចដាវីឌថា៖ “ឯងជាមនុស្សដែលបានធ្វើសង្រ្គាមច្រើន ដូច្នេះមិនត្រូវឲ្យឯងជាអ្នកសាងសង់នូវព្រះវិហារសំរាប់អញនោះឡើយ គឺកូនប្រុសរបស់ឯងវិញដែលនឹងធ្វើជាអ្នកសាងសង់សំរាប់អញ។ ប៉ុន្តែ អញនឹងឲ្យពរជាច្រើនដល់ឯង។ ក្នុងចំណោមពូជឯងនឹងមានម្នាក់ដែលនឹងទៅជាស្តេចគ្រប់គ្រងលើរាស្រ្តរបស់អញជារៀងរហូត!”។ មានតែពូជរបស់ស្តេចដាវីឌតែម្នាក់គត់ដែលនឹងសោយរាជ្យជាស្តេចគ្រប់គ្រងដ៏ជារៀងរហូតនោះ គឺជាព្រះមេស៊ី។ ព្រះមេស៊ី គឺជាអង្គដែលព្រះជាម្ចាស់ទ្រង់បានជ្រើសរើស ជាអង្គស្តេចដែលនឹងសង្រ្គោះមនុស្សនៅក្នុងពិភពលោកទាំងមូលឲ្យរួចពីបាបរបស់ពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-08.jpg?direct&)

នៅពេលដែលស្តេចដាវីឌបានឮនូវសេចក្តីសន្យានោះ ភ្លាមៗនោះគាត់បានសរសើរ ហើយអរព្រះគុណដល់ព្រះ ពីព្រោះទ្រង់បានសន្យាដល់គាត់នូវអ្វីដែលជាកិត្តិយសដ៏អស្ចារ្យ និងជាព្រះពរដ៏លើសលប់ក្រៃលែង។ ស្តេចដាវីឌមិនបានដឹងទេថា តើសេចក្តីសន្យាទាំងនោះនឹងបានសំរេចនៅពេលណា។ ប៉ុន្តែ តាមព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលបានកើតឡើង យើងឃើញថា ពួកកូនចៅអ៊ីស្រាអែលនឹងត្រូវតែធ្វើការរងចាំអស់រយៈពេលដ៏យូរមួយ មុនពេលដែលព្រះមេស៊ីនោះយាងមកដល់ គឺពួកគេបានរងចាំអស់រយៈពេលស្ទើរតែ១០០០ឆ្នាំឯណោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-09.jpg?direct&)

និយាយពីការដឹកនាំគ្រប់គ្រងរបស់ស្តេចដាវីឌវិញ គាត់បានដឹកនាំគ្រប់គ្រងប្រកបដោយភាពយុត្តិធម៌ និងភាពស្មោះត្រង់អស់រយៈពេលជាច្រើនឆ្នាំ ហើយព្រះទ្រង់ក៏បានប្រទានពរដល់គាត់ដែរ។ ប៉ុន្តែ គួរឲ្យសោកស្តាយ នៅពេលដែលគាត់មានអាយុកាន់តែច្រើនទៅ គាត់ក៏បានប្រព្រឹត្តនូវអំពើបាបមួយដ៏ធ្ងន់ធ្ងរនៅចំពោះព្រះជាម្ចាស់។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-10.jpg?direct&)

នៅថ្ងៃមួយនោះ ខណៈពេលដែលពលទាហានរបស់គាត់កំពុងតែធ្វើចំបាំងនៅឯសមរភូមិ ស្តេចដាវីឌបានស្នាក់នៅក្នុងដំណាក់របស់គាត់។ ស្រាប់តែពេលនោះ គាត់ក៏ក្រលេកឃើញស្រ្តីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា បាតសេបា កំពុងតែងូតទឹក។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-11.jpg?direct&)

ពេលដែលបានក្រលេកឃើញហើយ ជាជាងការដែលបែរចេញ ស្តេចដាវីឌបានទៅបញ្ជាឲ្យគេទៅនាំយកនាងនោះមកកាន់ដំណាក់របស់ទ្រង់ទៅវិញ។ គាត់ក៏បានរួមដំណេកជាមួយនឹងនាង ហើយបានឲ្យនាងវិលត្រលប់ទៅផ្ទះវិញ។ ប៉ុន្តែមិនជាយូរប៉ុន្មាន នាងបាតសេបា បានប្រាប់ដំណឹងដល់ស្តេចដាវីឌថា នាងមានផ្ទៃពោះហើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-12.jpg?direct&)

ការពិតទៅ នាងបាតសេបា មានប្តីរួចទៅហើយ ដែលមានឈ្មោះថា អ៊ូរី។ គាត់គឺជាពលទាហានម្នាក់ដ៏ល្អរបស់ស្តេចដាវីឌ។ ក្រោយពីដឹងថានាងមានផ្ទៃពោះហើយនោះ ស្តេចដាវីឌក៏បានកោះហៅអ៊ូរីពីសមរភូមិមក ហើយប្រាប់ឲ្យគាត់ទៅសំរាកនៅឯផ្ទះជាមួយនឹងប្រពន្ធខ្លួនចុះ។​ ប៉ុន្តែ អ៊ូរីបដិសេធមិនព្រមទៅផ្ទះទេ ដោយហេតុថាចំបាំងកំពុងតែក្តៅគគុកនៅឡើយ ហើយមានទាហានជាច្រើនទៀតកំពុងតែនៅសមរភូមិ។ ដូច្នោះ ស្តេចដាវីឌក៏បានបញ្ជាឲ្យ អ៊ូរីវិលត្រលប់ទៅកាន់សមរភូមិវិញ ហើយមិនតែប៉ុណ្ណោះសោត គាត់បានបង្គាប់អោយមេទ័ពដាក់អ៊ូរីនៅក្នុងទីតាំងមួយដែលមានគ្រោះថ្នាក់បំផុត ក្នុងគោលបំណងចង់ឲ្យគាត់ស្លាប់នៅក្នុងចំបាំងនោះតែម្តង។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-13.jpg?direct&)

អ៊ូរីក៏ត្រូវបានគេសម្លាប់មែន ហើយក្រោយពីអ៊ូរីបានស្លាប់ទៅនោះ ស្តេចដាវីឌក៏បានយកនាងបាតសេបាមកធ្វើជាប្រពន្ធរបស់ខ្លួន។ ក្រោយមកនាងក៏បានបង្កើតកូនប្រុសម្នាក់ឲ្យដល់ដាវីឌ។ ទង្វើរបស់ស្តេចដាវីឌនោះបានធ្វើឲ្យព្រះជាម្ចាស់ទ្រង់ខ្ញាល់ជាខ្លាំងទាស់នឹងគាត់។ ទ្រង់ក៏បានចាត់បញ្ជូនហោរ៉ាណាថានទៅប្រាប់ដល់ស្តេចដាវីឌអំពីអំពើបាបដ៏អាក្រក់របស់គាត់។ ក្រោយពីបានឮហើយ ស្តេចដាវីឌមានការសោកស្តាយជាខ្លាំង ហើយព្រមទទួលស្គាល់ និងធ្វើការលន់តួនូវអំពើបាបរបស់ខ្លួននៅចំពោះព្រះជាម្ចាស់។ ព្រះទ្រង់ក៏បានអត់ទោសដល់គាត់។ ចាប់តាំងពីពេលនោះមក ស្តេចដាវីឌបានដើរតាម ហើយស្តាប់បង្គាប់ព្រះជាម្ចាស់ពេញមួយជីវិតរបស់គាត់ ទោះបីជាពេលខ្លះគាត់បានជួបនូវស្ថានភាពដ៏លំបាកៗយ៉ាងណាក៏ដោយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-17-14.jpg?direct&)

ប៉ុន្តែទណ្ឌកម្មសំរាប់អំពើបាបរបស់គាត់មិនអាចចៀសផុតបានឡើយ។ កូនប្រុសរបស់ស្តេចដាវីឌដែលបានកើតមកនោះ ក៏បានស្លាប់ទៅវិញ។ ជាមួយគ្នា ភាពរកាំរកូសជាច្រើន និងការកាប់សម្លាប់គ្នានៅក្នុងចំណោមកូនៗនៅក្នុងក្រុមគ្រួសាររបស់ស្តេចដាវីឌរហូតទាល់តែគាត់ស្លាប់។ បញ្ហាគ្រួសារនោះក៏បានធ្វើឲ្យស្តេចដាវីឌធ្លាក់ចុះទន់ខ្សោយនៅក្នុងការដឹកនាំរបស់គាត់។ ប៉ុន្តែ ទោះបីជាស្តេចដាវីឌមិនបានដើរដោយស្មោះត្រង់ក៏ដោយ ក៏ព្រះទ្រង់នៅតែបន្តបង្ហាញភាពស្មោះត្រង់ចំពោះសម្ព័ន្ធមេត្រីដែលទ្រង់បានសន្យាជាមួយនឹងស្តេចដាវីឌដែរ។ ចំណេរពេលក្រោយមកទៀត ស្តេចដាវីឌ ហើយនិងនាងបាតសេបា ក៏បានបង្កើតកូនប្រុសម្នាក់ទៀត ដែលពួកគេបានដាក់ឈ្មោះឲ្យថា សាឡូម៉ូន។

សាច់រឿងដកស្រង់ពីព្រះគម្ពីរដ៏វិសុទ្ធ៖​

*១សាំយ៉ូអែល ១០; ១៥-១៩; ២៤; ៣១; ២សាំយ៉ូអែល ៥; ៧; ១១-១២*

## ១៨. នគរដែលមានការបាក់បែក

https://openbiblestories.org/l/km/story-18/

![](https://cdn.door43.org/obs/jpg/360px/obs-en-18-01.jpg?direct&)

បន្ទាប់ពីស្តេចដាវីឌបានស្លាប់ទៅ សាឡូម៉ូនដែលកូនប្រុសរបស់គាត់ក៏បានឡើងគ្រងរាជ្យធ្វើស្តេចគ្រប់គ្រងលើអ៊ីស្រាអែលទាំងមូល។ ព្រះជាម្ចាស់បានសួរទៅកាន់សាឡូម៉ូនថា តើគាត់មានសេចក្តីប្រាថ្នាចង់បានអ្វីជាងគេបំផុត? នៅពេលដែលសាឡូម៉ូនបានទូលសុំនូវប្រាជ្ញា ព្រះទ្រង់សព្វព្រះហឫទ័យណាស់ ហើយទ្រង់ក៏បានធ្វើឲ្យសាឡូម៉ូនក្លាយទៅជាអ្នកដែលមានប្រាជ្ញាជាងគេបំផុតនៅក្នុងសម័យនោះ។ ស្តេចសាឡូម៉ូនបានរៀនចេះដឹងនូវសេចក្តីជាច្រើន ហើយគាត់ក៏ជាអ្នកកាត់ក្តីដ៏មានប្រាជ្ញាម្នាក់ផងដែរ។ ជាមួយគ្នា ព្រះជាម្ចាស់ក៏បានជួយឲ្យគាត់មាននូវទ្រព្យសម្បត្តិជាច្រើនដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-18-02.jpg?direct&)

រីឯនៅក្នុងក្រុងយេរូសាឡឹមវិញ ស្តេចសាឡូម៉ូនបានសាងសង់នូវព្រះវិហារដ៏ធំមួយ ដែលស្តេចដាវីឌជាឳពុកលោកមានបំណងចង់ធ្វើកាលពីមុន។ ក្រោយពីបានសាងសង់ព្រះវិហារនោះរួចមក បណ្តាជនអ៊ីស្រាអែលក៏បាននាំគ្នាមកថ្វាយបង្គំព្រះជាម្ចាស់ និងថ្វាយនូវដង្វាយយញ្ញបូជាផ្សេងៗនៅឯព្រះវិហារនោះ ជាជាងការដែលធ្វើនៅឯព្រះពន្លាដែលលោកម៉ូសេបានសង់។ ព្រះជាម្ចាស់បានយាងមកគង់នៅក្នុងព្រះវិហារនោះ ហើយព្រះវត្តមានព្រះអង្គក៏គង់នៅជាមួយនឹងរាស្រ្តរបស់ព្រះអង្គដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-18-03.jpg?direct&)

ប៉ុន្តែគួរឲ្យសោកស្តាយ ដែលស្តេចសាឡូម៉ូនជាមនុស្សល្មោភស្រី លោកបានស្រលាញ់ពួកស្រីៗជាច្រើនដែលរស់នៅតាមបណ្តាជនជាតិផ្សេងៗនៅជុំវិញនោះ។ គាត់បានមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយបានរៀបការជាមួយនឹងស្រ្តីជាច្រើន ប្រហែលជាមានចំនួន១០០០នាក់ឯណោះ! ពួកស្រីៗទាំងនោះភាគច្រើនគឺមកពីសាសន៍ទាំងឡាយនៅជុំវិញនោះ ពួកគេបាននាំយកនូវរូបព្រះទាំងនោះមកជាមួយខ្លួន ហើយបានបន្តថ្វាយបង្គំដល់រូបព្រះទាំងអស់នោះដែរ។ នៅពេលដែលស្តេចសាឡូម៉ូនមានវ័យកាន់តែចាស់ទៅ គាត់ក៏បានជ្រុលខ្លួនទៅថ្វាយបង្គំដល់រូបព្រះនៃពួកស្រីៗទាំងអស់នោះទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-18-04.jpg?direct&)

ជាលទ្ធផល ព្រះទ្រង់មានព្រះហឫទ័យខ្ញាល់នឹងស្តេចសាឡូម៉ូនជាខ្លាំង។ ហើយជាទណ្ឌកម្មចំពោះភាពមិនស្មោះត្រង់របស់ស្តេចសាឡូម៉ូន ព្រះទ្រង់បានដាក់ទោសដល់គាត់ថា នៅពេលដែលគាត់ស្លាប់ទៅ នគររបស់គាត់នឹងត្រូវបែកបាក់គ្នា ហើយនឹងត្រូវបែងចែកចេញទៅជាពីរនគរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-18-05.jpg?direct&)

សេចក្តីនោះបានកើតឡើងមែន បន្ទាប់ពីស្តេចសាឡូម៉ូនបានស្លាប់ទៅ កូនប្រុសរបស់គាត់ដែលមានឈ្មោះថា រេហ៊ូបោម ក៏បានឡើងធ្វើជាស្តេចបន្តរ។ ប៉ុន្តែ រេហ៊ូបោម គឺជាមនុស្សដែលល្ងង់ខ្លៅម្នាក់។ មានពេលមួយ ពួកបណ្តាជន និងពួកកូនចៅអ៊ីស្រាអែលទាំងមូលបានឡើងមកដើម្បីទទួលស្គាល់គាត់ថាជាស្តេចរបស់ពួកគេមែន។ ប៉ុន្តែ ពួកគេបានរអ៊ូរទាំទៅកាន់រេហ៊ូបោមថា ស្តេចសាឡូម៉ូនដែលជាឳពុករបស់គាត់បានបង្ខំឲ្យពួកគេធ្វើការដ៏លំបាកៗជាច្រើន ព្រមទាំងតំរូវឲ្យពួកគេបង់នូវពន្ធដារជាច្រើនផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-18-06.jpg?direct&)

ជាមួយនឹងភាពល្ងង់ខ្លៅរបស់ខ្លួន ស្តេចរេហ៊ូបោមបានឆ្លើយទៅកាន់បណ្តាជនឡើងថា៖ “អ្នករាល់គ្នាបានគិតថាឳពុករបស់យើងបានបង្ខំឲ្យអ្នករាល់គ្នាធ្វើការហត់នឿយជាច្រើន ប៉ុន្តែឯយើងវិញ យើងនឹងដាក់ឲ្យអ្នករាល់គ្នាធ្វើការកាន់ តែហត់នឿយជាងនោះទៅទៀត ហើយយើងនឹងដាក់ទោសដល់អ្នករាល់គ្នាឲ្យកាន់តែខ្លាំងជាងឳពុកយើងទៅទៀត។”

![](https://cdn.door43.org/obs/jpg/360px/obs-en-18-07.jpg)

ជាលទ្ធផល កុលសម្ព័ន្ធអ៊ីស្រាអែលចំនួន១០បាននាំគ្នាងើបបះបោរប្រឆាំងទាស់នឹងស្តេចរេហ៊ូបោម។ នៅសល់តែកុលសម្ព័ន្ធចំនួន២ប៉ុណ្ណោះដែលនៅស្មោះស្ម័គ្រជាមួយនឹងរេហ៊ូបោម។ កុលសម្ព័ន្ធទាំង២នេះក៏បានក្លាយទៅជានគរមួយដែលគេហៅថា “នគរយូដា” ឬ “ទឹកដីយូដា”។

![](https://cdn.door43.org/obs/jpg/360px/obs-en-18-08.jpg?direct&)

ចំណែកឯកុលសម្ព័ន្ធទាំង១០ផ្សេងទៀតដែលបាននាំគ្នាបះបោរទាស់នឹងស្តេចរេហ៊ូបោមនោះ ពួកគេក៏បានជ្រើសរើសស្តេចថ្មីផ្សេងទៀតដើម្បីមកដឹកនាំគ្រប់គ្រងលើខ្លួន។​ ស្តេចថ្មីនោះមាន ឈ្មោះថា យេរូបោម ហើយនគរថ្មីនោះត្រូវបានគេហៅថា “នគរអ៊ីស្រាអែល” ឬ “ទឹកដីអ៊ីស្រាអែល”។

![](https://cdn.door43.org/obs/jpg/360px/obs-en-18-09.jpg?direct&)

បន្តិចក្រោយមក ស្តេចយេរូបោមក៏បានបះបោរធ្វើបាបទាស់នឹងព្រះជាម្ចាស់ ហើយបាននាំពួកបណ្តាជនឲ្យធ្វើបាបជាមួយនឹងគាត់ដែរ។ គាត់បានសង់នូវរូបព្រះចំនួន២ដើម្បីឲ្យបណ្តាជននាំគ្នាថ្វាយបង្គំ។ គាត់មិនចង់ឲ្យបណ្តាជននាំគ្នាទៅថ្វាយបង្គំព្រះជាម្ចាស់នៅឯព្រះវិហារក្នុងក្រុងយេរូសាឡឹម ដែលជាទឹកដីរបស់យូដានោះឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-18-10.jpg?direct&)

នគរទាំង២នេះក៏បានក្លាយទៅជាខ្មាំងសត្រូវជាមួយនឹងគ្នា ហើយជារឿយៗ ពួកគេតែងតែធ្វើសង្រ្គាមកាប់សម្លាប់គ្នាទៅវិញទៅមកផងដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-18-11.jpg?direct&)

នៅក្នុងនគរអ៊ីស្រាអែល ស្តេចទាំងឡាយរបស់ពួកគេសុទ្ធតែជាស្តេចដែលអាក្រក់ៗ។ ពួកគេភាគច្រើនសុទ្ធតែត្រូវបានស្លាប់ដោយសារមានគេលួចធ្វើឃាតដណ្តើមរាជ្យពីខ្លួនតៗគ្នា។

![](https://cdn.door43.org/obs/jpg/360px/obs-en-18-12.jpg?direct&)

បណ្តាជនភាគច្រើន ហើយនិងស្តេចទាំងអស់របស់នគរអ៊ីស្រាអែលតែងតែនាំគ្នាគោរពថ្វាយបង្គំរូបព្រះផ្សេងៗ ព្រមទាំងប្រព្រឹត្តនូវអំពើអសីលធម៌ ហើយមានពេលខ្លះ ពួកគេថែមទាំងបានយកកូនៗរបស់ខ្លួនទៅថ្វាយជាយញ្ញបូជាដល់រូបព្រះទាំងអស់នោះផងដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-18-13.jpg?direct&)

ចំណែកឯស្តេចទាំងឡាយដែលបានសោយរាជ្យនៅខាងឯនគរយូដាវិញ ពួកគេគឺជាពូជពង្សកូនចៅរបស់ស្តេចដាវីឌ។​ ពួកគេខ្លះគឺជាស្តេចល្អ ដែលបានដឹកនាំគ្រប់គ្រងដោយត្រឹមត្រូវ ហើយថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែពួកគេភាគច្រើន គឺជាស្តេចដែលអាក្រក់ ពុករលួយ ហើយថ្វាយបង្គំដល់រូបព្រះផ្សេងៗ។ មានពួកគេខ្លះថែមទាំងបានថ្វាយកូនរបស់ខ្លួនសំរាប់ធ្វើជាយញ្ញបូជាដល់ព្រះក្លែងក្លាយទាំងនោះផងដែរ។ រីឯបណ្តាជនយូដាវិញ ក៏មិនសូវជាខុសគ្នាទៅនឹងបណ្តាជនដែលនៅឯខាងទឹកដីអ៊ីស្រាអែលឡើយ គឺពួកគេបាននាំគ្នាធ្វើបាបបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយក៏បានថ្វាយបង្គំដល់រូបព្រះ ទៅតាមតែចិត្តរបស់ខ្លួនវិញ។

*សាច់រឿងដកស្រង់ពីព្រះគម្ពីរដ៏វិសុទ្ធ៖ ១ពង្សាវតាក្សត្រ ១-៦; ១១-១២*

## ១៩. ហោរ៉ារបស់ព្រះជាម្ចាស់

https://openbiblestories.org/l/km/story-19/

![](https://cdn.door43.org/obs/jpg/360px/obs-en-19-01.jpg?direct&)

ឆ្លងកាត់តាមរយៈប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល យើងតែងតែឃើញមាននូវហោរ៉ាផ្សេងៗ ដែលព្រះជាម្ចាស់តែងតែចាត់បញ្ជូនពួកគេ ដើម្បីនាំយកនូវព្រះរាជសារពីព្រះអង្គមកកាន់ពួកបណ្តាជន។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-02.jpg?direct&)

កាលពីស្តេចអហាប់សោយរាជ្យគ្រប់គ្រងលើនគរអ៊ីស្រាអែល មានហោរ៉ារបស់ព្រះជាម្ចាស់ម្នាក់ឈ្មោះថា ហោរ៉ាអេលីយ៉ា។ ស្តេចអហាប់ គឺជាស្តេចមួយអង្គដ៏អាក្រក់នៅចំពោះព្រះនេត្រព្រះជាម្ចាស់។ គាត់បានលើកទឹកចិត្តដល់បណ្តាជនអ៊ីស្រាអែលឲ្យនាំគ្នាថ្វាយបង្គំដល់ព្រះក្លែងក្លាយមួយឈ្មោះថា ព្រះបាល។ មានពេលមួយ ហោរ៉ាអេលីយ៉ាបាននិយាយទៅកាន់ស្តេចអហាប់ថា៖ “ចាប់ពីពេលនេះតទៅ ស្រុកអ៊ីស្រាអែលទាំងមូលនឹងគ្មានដំណក់ភ្លៀងធ្លាក់មកទេ ដរាបណាខ្ញុំថាមានភ្លៀង នោះទើបមានភ្លៀងមែន។” ការនិយាយដូច្នោះបានធ្វើឲ្យស្តេចអហាប់ខឹងសម្បារជាខ្លាំង។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-03.jpg?direct&)

ព្រះទ្រង់ក៏បានបញ្ជាឲ្យហោរ៉ាអេលីយ៉ាធ្វើដំណើរទៅកាន់ជ្រលងអូរមួយក្នុងវាលរហោដ្ឋាន ដើម្បីលាក់ខ្លួនចេញពីការតាមសម្លាប់របស់ស្តេចអហាប់។ ព្រះទ្រង់បានផ្គត់ផ្គង់អាហារដល់ហោរ៉ាអេលីយ៉ាតាមរយៈសត្វស្លាបដែលចេះតែពាំយកនំប៉័ង និងសាច់មកឲ្យគាត់បរិភោគ។ រីឯស្តេចអហាប់ ហើយនិងពួកទាហានរបស់គាត់វិញ ពួកគេបានព្យាយាមស្វែងរកហោរ៉ាអេលីយ៉ាណាស់ដែរ ប៉ុន្តែពួកគេរកលោកមិនឃើញសោះ។ គ្រោះរាំងស្ងួតនោះមានសភាពខ្លាំងក្លាណាស់រហូតធ្វើឲ្យទឹកអូរនោះបានរីងខះអស់ទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-04.jpg?direct&)

បន្ទាប់មកលោកហោរ៉ាអេលីយ៉ាក៏បានចាកចេញពីទីនោះទៅកាន់ទីកន្លែងមួយផ្សេងទៀត។ គាត់បានចូលទៅសំណាក់នៅជាមួយនឹងស្រ្តីមេម៉ាយដែលមានកូនប្រុសម្នាក់។ ស្រ្តីមេម៉ាយ ហើយនិងកូនប្រុសរបស់គាត់នោះ គឺមានភាពក្រលំបាកតោកយ៉ាកណាស់។ ពួកគេស្ទើរតែដាច់ពោះស្លាប់ទៅហើយដោយសារតែគ្រោះទុរភិក្សនៅក្នុងស្រុកនោះ ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ ក៏ពួកគេបានទទួលហោរ៉ាអេលីយ៉ាឲ្យស្នាក់នៅ និងធ្វើអាហារទទួលលោកផងដែរ។ មានការដ៏អស្ចារ្យក្រៃលែងមែនទែនបានកើតឡើង គឺថា ព្រះជាម្ចាស់បានផ្គត់ផ្គង់អាហារដល់ពួកគេទាំងអស់គ្នា ដោយធ្វើឲ្យម្សៅ ហើយនិងប្រេងសំរាប់ដុតនំនៅក្នុងផ្ទះនោះមិនចេះអស់សោះឡើយ។ ពួកគេមានអាហារបរិភោគគ្រប់គ្រាន់ពេញមួយរដូវនៃគ្រោះទុរភិក្សនោះថែមទៀតផង។ ហោរ៉ាអេលីយ៉ាបានស្នាក់នៅក្នុងផ្ទះស្រ្តីមេម៉ាយនោះអស់រយៈពេលប្រហែលជា៣ឆ្នាំ។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-05.jpg?direct&)

៣ឆ្នាំកន្លះក្រោយមក ព្រះទ្រង់បានបង្គាប់ឲ្យហោរ៉ាអេលីយ៉ាវិលត្រលប់ទៅទឹកដីអ៊ីស្រាអែលវិញ ហើយទៅជួបនឹងស្តេចអហាប់ ពីព្រោះទ្រង់នឹងបង្អុរឲ្យមានភ្លៀងធ្លាក់មកហើយ។ នៅពេលដែលស្តេចអហាប់បានឃើញវត្តមានហោរ៉ាអេលីយ៉ា ស្តេចនោះក៏និយាយឡើងថា៖ “ហ៊ឺ! ឯងមកហើយ! អាមនុស្សបង្ករឿង!”។ ហោរ៉ាអេលីយ៉ាក៏បានឆ្លើយតបទៅវិញថា៖ “គឺលោកទេ ដែលជាមនុស្សបង្ករឿង! លោកបានបោះបង់ចោលព្រះយេហ៊ូវ៉ា ដែលជាព្រះដ៏ពិត ហើយបែរទៅជាថ្វាយបង្គំព្រះបាលទៅវិញ។ ចូរនាំបណ្តាជនអ៊ីស្រាអែលទាំងអស់គ្នាឲ្យឡើងទៅឯភ្នំកាម៉ែលចុះ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-19-06.jpg?direct&)

ពេលនោះ ពួកបណ្តាជនអ៊ីស្រាអែលទាំងអស់ ព្រមទាំងពួកហោរ៉ាចំនួន៤៥០នាក់របស់ព្រះបាលផង បាននាំគ្នាឡើងទៅឯភ្នំកាម៉ែល។ កាលពួកគេបានមកដល់ហើយ ហោរ៉ាអេលីយ៉ាក៏បានស្រែកទៅកាន់ពួកគេទាំងអស់គ្នាថា៖ “តើពួកអ្នករាល់គ្នានៅតែមានចិត្តមិនស្មោះត្រង់ដល់កាលណាទៀត? ប្រសិនបើព្រះយេហ៊ូវ៉ា គឺជាព្រះដ៏ពិតមែន ចូរអ្នករាល់គ្នាគោរពបំរើទ្រង់ចុះ! ហើយប្រសិនបើព្រះបាល គឺជាព្រះដ៏ពិតមែន ចូគោរពបំរើព្រះបាលនោះចុះ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-07.jpg?direct&)

ភ្លាមៗនោះ ហោរ៉ាអេលីយ៉ាបាននិយាយទៅកាន់ពួកហោរ៉ារបស់ព្រះបាលថា៖ “ចូរអ្នករាល់គ្នាសម្លាប់សត្វគោ មួយមក ហើយរៀបចំសំរាប់ដង្វាយដុតរបស់អ្នកចុះ ខ្ញុំក៏នឹងធ្វើដូចជាអ្នករាល់គ្នាដែរ ប៉ុន្តែមិនត្រូវឲ្យយើងណាម្នាក់យកភ្លើងមកប្រើនោះឡើយ។ បើព្រះណាមួយដែលនឹងអាចធ្វើឲ្យមានភ្លើងឆេះលើដង្វាយណាមួយនោះ​ គឺព្រះនោះហើយដែលជាព្រះដ៏ពិត។” ពួកហោរ៉ាដែលបំរើព្រះបាលក៏បានធ្វើដូចជាអ្វីដែលហោរ៉ាអេលីយ៉ាបានប្រាប់មែន គឺគ្មានអ្នកណាម្នាក់ប្រើប្រាស់ភ្លើងសំរាប់ដង្វាយដុតរបស់ខ្លួននោះឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-08.jpg?direct&)

បន្តិចក្រោយមក ពួកហោរ៉ារបស់ព្រះបាលបាននាំគ្នាបន់ស្រន់ទៅកាន់ព្រះបាលរបស់ខ្លួនថា៖ “សូមទ្រង់ស្តាប់ពួកយើង ឱ ព្រះបាលអើយ!”។ អស់ពេលពេញមួយថ្ងៃ ពួកគេស្រែកផង បន់ស្រន់ផង ហើយបានថែមទាំងយកកាំបិតមកអារសាច់ខ្លួនផង ប៉ុន្តែគ្មានអ្វីបានកើតឡើងនោះឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-09.jpg?direct&)

មកដល់វេនរបស់ហោរ៉ាអេលីយ៉ាវិញម្តង។ គាត់បានរៀបចំនូវដង្វាយដុតរបស់គាត់សំរាប់ព្រះជាម្ចាស់។ បន្ទាប់មក គាត់បានបង្គាប់ឲ្យគេយកទឹកចំនួន១២ធុងធំៗមកចាក់បន្ថែមពីលើដង្វាយនោះ ទាល់តែទាំងសាច់ ទាំងអុស ហើយនិងដីទាំងមូលដែលនៅទីអសនានោះបានសើមជោគជាំទៅដោយទឹក។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-10.jpg?direct&)

រួចហើយ អេលីយ៉ាក៏បានបន្លឺសំលេងអធិដ្ឋានថា៖ “ឱ ព្រះយេហ៊ូវ៉ា ជាព្រះនៃអាប្រាហាំ នៃអ៊ីសាក់ និងយ៉ាកុបអើយ! សូមទ្រង់មេត្តាបង្ហាញដល់ពួកយើងទាំងអស់គ្នានៅថ្ងៃនេះថា គឺជាទ្រង់ហើយដែលជាព្រះរបស់អ៊ីស្រាអែល ហើយថា ទូលបង្គំ គឺជាអ្នកបំរើរបស់ទ្រង់។ សូមទ្រង់ឆ្លើយមកកាន់ទូលបង្គំ ដើម្បីឲ្យបណ្តាជនទាំងអស់គ្នានេះបានដឹងថា គឺមានតែទ្រង់មួយអង្គទេ ដែលជាព្រះដ៏ពិតនោះ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-19-11.jpg?direct&)

ស្រាប់តែភ្លាមៗនោះ ក៏មានភ្លើងធ្លាក់ចុះពីស្ថានសួគ៌មកលើអសនាដែលសើមទៅដោយទឹកជោគជាំនោះ និង បានបញ្ឆេះអស់ទាំងសាច់ ទាំងអុស ទាំងថ្ម ហើយនិងដីដែលសើមនោះផង។ នៅពេលដែលបណ្តាជនបានឃើញនូវហេតុការណ៍នោះ ពួកគេក៏បានក្រាបខ្លួនទាបដល់ដី ហើយប្រកាសឡើងថា៖ “ព្រះយេហ៊ូវ៉ា គឺពិតជាព្រះពិតប្រាកដមែន! ព្រះយេហ៊ូវ៉ា គឺពិតជាព្រះពិតប្រាកដមែន!”

![](https://cdn.door43.org/obs/jpg/360px/obs-en-19-12.jpg?direct&)

ជាមួយគ្នានោះដែរ អេលីយ៉ាក៏បានស្រែកប្រកាសថា៖ “ចូរកុំឲ្យពួកហោរ៉ារបស់ព្រះបាលណាម្នាក់គេចខ្លួនបានឲ្យសោះ!”។ ពួកបណ្តាជនក៏បាននាំគ្នាចាប់ពួកហោរ៉ាទាំងអស់នោះយកទៅសម្លាប់ចោលទាំងអស់គ្នាទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-13.jpg?direct&)

បន្ទាប់មកហោរ៉ាអេលីយ៉ាក៏បាននិយាយទៅកាន់ស្តេចអហាប់ថា៖ “ចូរលោកប្រញាប់វិលត្រលប់ទៅកាន់ទីក្រុងវិញភ្លាមទៅ ពីព្រោះភ្លៀងនឹងបង្អុរមកឥឡូវហ្នឹងហើយ”។ និយាយមិនទាន់ចប់ពីមាត់នៅឡើយផង ផ្ទៃមេឃក៏ចាប់ផ្តើមទៅជាខ្មៅងងឹត ហើយភ្លៀងដ៏ធំមួយបានបង្អុរចុះមកមែន។ ព្រះយេហ៊ូវ៉ាបានបញ្ចប់នូវគ្រោះរាំងស្ងួតនោះនៅថ្ងៃនោះឯង ហើយទ្រង់បានបង្ហាញជាភស្តុ័តាងថា គឺទ្រង់ហើយដែលជាព្រះដ៏ពិតប្រាកដ។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-14.jpg?direct&)

បន្ទាប់ពីលោកហោរ៉ាអេលីយ៉ា ព្រះជាម្ចាស់បានជ្រើសរើសបុរសម្នាក់ផ្សេងទៀតឲ្យស្នងដំណែងធ្វើជាហោរ៉ារបស់ទ្រង់។ បុរសម្នាក់នោះមានឈ្មោះថា អេលីសេ។ តាមរយៈលោកហោរ៉ាអេលីសេ ព្រះជាម្ចាស់បានធ្វើការអស្ចារ្យជាច្រើន។ ការអស្ចារ្យមួយក្នុងចំណោមការអស្ចារ្យជាច្រើននោះ គឺជាការអស្ចារ្យដែលបានកើតឡើងចំពោះលោកណាម៉ាន់ ដែលជាមេទ័ពម្នាក់របស់ខ្មាំងសត្រូវនៃពួកកូនចៅអ៊ីស្រាអែល។ លោកណាម៉ាន់មានជំងឺដ៏ចម្លែកម្យ៉ាងនៅលើស្បែករបស់គាត់។ គាត់ធ្លាប់បានឮអំពីលោកហោរ៉ាអេលីសេ ដូច្នេះគាត់ក៏បានទៅសុំឲ្យហោរ៉ាអេលីសេជួយព្យាបាលដល់គាត់។ ពេលនោះ ហោរ៉ាអេលីសេបានបង្គាប់ឲ្យណាម៉ាន់ចុះទៅត្រាំទឹកទន្លេយ័រដាន់ឲ្យបានចំនួន៧ដងទៅ នោះគឺជាហើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-15.jpg?direct&)

ក្រោយពីបានឮពាក្យរបស់អេលីសេ មុនដំបូង ណាម៉ាន់មានចិត្តខឹងសម្បារជាខ្លាំង ហើយបដិសេធក្នុងការធ្វើតាមពាក្យរបស់អេលីសេ ពីព្រោះវាស្តាប់ទៅហាក់ដូចជារឿងដែលឆ្កួតលីលាមួយ។ ប៉ុន្តែ ក្រោយមក គាត់បានផ្លាស់ប្តូរ គំនិតរបស់គាត់ ហើយក៏ព្រមចុះទៅត្រាំក្នុងទឹកទន្លេយ័រដាន់ចំនួន៧ដងនោះ។ នៅលើកទី៧ ដែលជាលើកចុងក្រោយ ជំងឺស្បែកដ៏ចម្លែករបស់គាត់ក៏បានជាស្អាតទាំងស្រុងតែម្តង! ព្រះជាម្ចាស់បានប្រោសព្យាបាលដល់រូបគាត់។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-16.jpg?direct&)

ក្រោយមកទៀត ព្រះជាម្ចាស់បានចាត់បញ្ជូនហោរ៉ារបស់ទ្រង់ជាច្រើនអ្នកផ្សេងទៀតឲ្យធ្វើការបំរើដល់ទ្រង់។ ពួកគេទាំងអស់គ្នាបានបង្រៀនប្រាប់ដល់បណ្តាជនឲ្យនាំគ្នាឈប់ថ្វាយបង្គំដល់រូបព្រះផ្សេងៗ ហើយឲ្យនាំគ្នាប្រព្រឹត្តដោយត្រឹមត្រូវ និងដោយចិត្តមេត្តាករុណាចំពោះគ្នាទៅវិញទៅមក។ ពួកហោរ៉ាទាំងអស់នោះបានរំលឹកព្រមានទៅដល់ពួកបណ្តាជនថា ប្រសិនបើពួកគេមិនព្រមឈប់ប្រព្រឹត្តនូវអំពើអាក្រក់ ហើយចាប់ផ្តើមស្តាប់បង្គាប់ព្រះជាម្ចាស់នោះទេ នោះព្រះជាម្ចាស់នឹងមិនព្រងើយកន្តើយចំពោះអំពើបាបរបស់ពួកគេឡើយ ហើយទ្រង់នឹងដាក់ទោសដល់ពួកគេទៅតាមទង្វើដែលពួកគេប្រព្រឹត្តជាមិនខាននោះឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-17.jpg?direct&)

ប៉ុន្តែគួរឲ្យសោកស្តាយណាស់ មានពេលភាគច្រើនដែលពួកបណ្តាជនមិនព្រមស្តាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។ ជារឿយៗ ពួកគេតែងតែមើលស្រាលទៅលើពួកហោរ៉ារបស់ព្រះ ហើយមានពេលខ្លះរហូតដល់ទៅសម្លាប់ជីវិតពួកហោរ៉ាទាំងអស់នោះផង។ មានហោរ៉ាម្នាក់ឈ្មោះថា យេរេមា គាត់ត្រូវបានបណ្តាជនបោះទម្លាក់ចូលទៅក្នុងអណ្តូងដែលគ្មានទឹកមួយកន្លែង ហើយបានទុកគាត់ចោលនៅទីនោះ ដើម្បីឲ្យគាត់ស្លាប់ទៅតែម្តង។ គាត់បានធ្លាក់ចុះលិចចូលទៅដល់ក្នុងភក់នៃបាតអណ្តូងទៅហើយ ប៉ុន្តែស្តេចក៏បែរជាមានចិត្តមេត្តាដល់គាត់ ហើយបានបញ្ជាឲ្យអ្នកបំរើរបស់គាត់ជួយអូសទាញយកគាត់ឡើងពីក្នុងអណ្តូងមកវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-19-18.jpg?direct&)

ប៉ុន្តែទោះបីជាពួកបណ្តាជនបាននាំគ្នាស្អប់ដល់ខ្លួនក៏ដោយ ក៏ពួកហោរ៉ាទាំងអស់នោះនៅតែបន្តនិយាយនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់មកកាន់បណ្តាជនជានិច្ច។ ពួកហោរ៉ាតែងតែរំលឹកដាស់តឿនដល់ពួកបណ្តាជនថា ព្រះទ្រង់នឹងបំផ្លាញពួកគេ ប្រសិនបើពួកគេមិននាំគ្នាកែប្រែចិត្តគំនិតនោះទេ។ ព្រមជាមួយគ្នានោះដែរ ពួកហោរ៉ាទាំងអស់នោះ ក៏បានរំលឹងដល់ពួកបណ្តាជនអំពីព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលថាព្រះមេស៊ីនឹងយាងមកមិនខាន។

*សាច់រឿងដកស្រង់ចេញពីព្រះគម្ពីរដ៏វិសុទ្ធ៖ ១ពង្សាវតាក្សត្រ ១៦-១៨; ២ពង្សាវតាក្សត្រ ៥; យេរេមា ៣៨*

## ២០. ពេលដែលត្រូវបានជម្លៀសចេញពីស្រុក និងការវិលត្រលប់មកវិញ

https://openbiblestories.org/l/km/story-20/

![](https://cdn.door43.org/obs/jpg/360px/obs-en-20-01.jpg?direct&)

នគរអ៊ីស្រាអែល និងនគរយូដាទាំងពីរបានប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់។ ពួកគេបានផ្តាច់នូវសម្ព័ន្ធមេត្រី ដែលព្រះជាម្ចាស់បានតាំងឡើងជាមួយពួកគេ កាលពីនៅឯភ្នំស៊ីណៃ។ ពេលដែលពួកគេនាំគ្នាធ្វើបាបជាច្រើននោះ ព្រះទ្រង់ក៏បានចាត់បញ្ជូនពួកហោរ៉ារបស់ទ្រង់ទៅរំលឹកដាស់តឿន ឲ្យពួកគេកែប្រែចិត្ត ហើយបែរមកថ្វាយបង្គំព្រះអង្គវិញដែរ ប៉ុន្តែពួកគេមានចិត្តរឹងមិនព្រមស្តាប់បង្គាប់តាមនោះឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-02.jpg?direct&)

ដូច្នេះ ព្រះទ្រង់ក៏បានដាក់ទោសដល់ពួកគេ ដោយអនុញ្ញាត្តិឲ្យពួកខ្មាំងសត្រូវរបស់ពួកគេមកវាយប្រហារបំផ្លាញពួកគេទាំងអស់គ្នា។ ចក្រភពអាស៊ីរី ដែលជាច្រកភពដ៏ខ្លាំង ហើយឃោរឃៅមួយបានលើកគ្នាមកវាយប្រហារលើនគរអ៊ីស្រាអែល។ ពួកគេបានកាប់សម្លាប់ពួកកូនចៅអ៊ីស្រាអែលអស់ជាច្រើន ព្រមទាំងបានរឹបអូសយកនូវទ្រព្យសម្បត្តិដែលមានតំលៃផ្សេងៗទៅជាមួយពួកគេ និងបានដុតបំផ្លាញទីក្រុងទាំងឡាយរបស់អ៊ីស្រាអែលផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-03.jpg?direct&)

ពួកអាស៊ីរីបានប្រមូលយកពួកអ្នកដឹកនាំ ពួកអ្នកមានទ្រព្យសម្បត្តិ និងអស់ពួកអ្នកដែលមានជំនាញពិសេសៗ របស់នគរអ៊ីស្រាអែលទៅកាន់ទឹកដីអាស៊ីរី។ មានតែពួកអ្នកដែលក្រីក្រតោកយ៉ាកបំផុតប៉ុណ្ណោះ ដែលមិនត្រូវបានកែនប្រមូលយកទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-04.jpg?direct&)

ជំនួសមកវិញ ពួកអាស៊ីរីបានយកពួកសាសន៍ដទៃផ្សេងៗមកដាក់ឲ្យរស់នៅលើទឹកដីនៃនគរអ៊ីស្រាអែល។ ពួកសាសន៍ដទៃផ្សេងៗទាំងនោះក៏បាននាំគ្នាសាងសង់ទីក្រុងដែលត្រូវបានដុតបំផ្លាញនោះឡើងវិញ ហើយពួកគេក៏បានយកកូនស្រីៗរបស់អ៊ីស្រាអែលដែលនៅសល់មកធ្វើជាប្រពន្ធរបស់ខ្លួនផងដែរ។ ពូជពង្សកូនចៅរបស់ពួកសាសន៍ដទៃ ដែលបានរៀបការ ជាមួយនឹងពួកកូនស្រីៗរបស់អ៊ីស្រាអែល ត្រូវបានគេហៅថា សាសន៍សាម៉ារី។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-05.jpg?direct&)

នៅពេលដែលព្រះជាម្ចាស់បានដាក់ទោសដល់ពួកកូនចៅអ៊ីស្រាអែល ដោយសារពួកគេមិនបានជឿ និងស្តាប់បង្គាប់ព្រះនោះ ពួកបណ្តាជនដែលរស់នៅឯនគរយូដាក៏បានមើលឃើញពីដំណើរនោះដែរ។ ប៉ុន្តែ ទោះជាពួកគេបានឃើញថាវាយ៉ាងនោះក្តី ក៏ពួកគេនៅតែនាំគ្នាថ្វាយបង្គំដល់រូបព្រះផ្សេងៗដដែល មានទាំងព្រះទាំងឡាយរបស់ពួកសាសន៍កាណានផង។ ព្រះទ្រង់បានចាត់បញ្ជូនហោរ៉ារបស់ទ្រង់ឲ្យទៅរំលឹកព្រមានដល់ពួកគេដែរ ប៉ុន្តែពួកគេនៅតែបដិសេធក្នុងការស្តាប់តាមហោរ៉ាទាំងអស់នោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-06.jpg?direct&)

អស់រយៈពេល១០០ឆ្នាំក្រោយពីការដែលពួកអាស៊ីរីបានវាយប្រហារបំផ្លាញនគរអ៊ីស្រាអែល ព្រះជាម្ចាស់ក៏បានចាត់បញ្ជូនស្តេចនេប៊ូក្នេសារនៃចក្រភពបាប៊ីឡូនឲ្យទៅវាយប្រហារលើនគរយូដាវិញម្តង។ ចក្រភពបាប៊ីឡូនក៏ជាប្រទេសមួយដ៏ខ្លាំងក្លាដែរ។ នគរយូដាក៏បានព្រមឲ្យខ្លួនក្លាយទៅជាខ្ញុំបំរើរបស់ស្តេចនេប៊ូក្នេសារ ហើយជារៀងរាល់ឆ្នាំ ស្តេចនៃនគរយូដាតែងតែប្រគល់ថ្វាយនូវមាសប្រាក់ជាច្រើនសន្ធឹកសន្ធាប់ទៅកាន់ចក្រភពបាប៊ីឡូន។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-07.jpg?direct&)

ក៏ប៉ុន្តែ ប្រហែលជា៣ឆ្នាំក្រោយមក ស្តេចនៃនគរយូដាបានងើបបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ចក្រភពបាប៊ីឡូន។ ការនោះបានធ្វើឲ្យចក្រភពបាប៊ីឡូនលើកទ័ពចូលមកវាយប្រហារនគរយូដាម្តងទៀត។ លើកនេះ ពួកគេបានវាយបំបាក់ ហើយដណ្តើមយកបាននូវទីក្រុងយេរូសាឡឹម ដុតបំផ្លាញព្រះវិហារ ហើយបានទាំងរឹបអូសយកទ្រព្យសម្បត្តិទាំងឡាយដែលមាននៅក្នុងទីក្រុង និងនៅក្នុងព្រះវិហារនោះយកទៅជាមួយផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-08.jpg?direct&)

ដើម្បីដាក់ទោសទៅលើស្តេចនៃនគរយូដាសំរាប់ការងើបប្រឆាំងបះបោររបស់ខ្លួននោះ ពួកទាហានរបស់ស្តេចនេប៊ូក្នេសារបានសម្លាប់កូនប្រុសទាំងឡាយរបស់ស្តេចនៃនគរយូដានៅនឹងចំពោះមុខរបស់ខ្លួនតែម្តង មិនតែប៉ុណ្ណោះសោត ពួកគេថែមទាំងបានខ្វេះភ្នែកទាំង២របស់ស្តេចនៃនគរយូដាផងដែរ។ ស្តេចនៃនគរយូដាក៏បានក្លាយទៅជាអ្នកទោស ហើយក្រោយមកក៏បានស្លាប់នៅក្នុងគុកនៅនាឯចក្រភពបាប៊ីឡូនទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-09.jpg?direct&)

ស្តេចនេប៊ូក្នេសា និងទាហានរបស់ខ្លួនបានជម្លៀសពួកកូនចៅនៃនគរយូដាស្ទើរតែទាំងអស់ទៅកាន់បាប៊ីឡូន។ ពួកគេរក្សាទុកតែអស់អ្នកដែលក្រីក្រលំបាកតោកយ៉ាកប៉ុណ្ណោះឲ្យបន្តរស់នៅក្នុងនគរយូដា ក្នុងគោលបំណងឲ្យពួកគេធ្វើជាអ្នកដាំដណាំ និងស្រែចំការផ្សេងៗ។ រយៈពេលដែលប្រជារាស្រ្តរបស់ព្រះជាម្ចាស់ត្រូវបានគេកែនប្រមូលយកចេញពីទឹកដីសន្យារបស់ខ្លួននេះ ត្រូវបានគេហៅថា “ពេលដែលត្រូវបានជម្លៀសចេញពីស្រុក”។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-10.jpg?direct&)

ប៉ុន្តែ ទោះជាព្រះជាម្ចាស់បានដាក់ទោសដល់រាស្រ្តរបស់ទ្រង់សំរាប់អំពើបាបរបស់ពួកគេតាមរយៈការអនុញ្ញាត្តិឲ្យពួកគេត្រូវបានគេជម្លៀសចេញពីស្រុករបស់ខ្លួនក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលភ្លេចពួកគេ ឬក៏ភ្លេចនូវព្រះបន្ទូលសន្យាទាំងឡាយបស់ទ្រង់ចំពោះពួកគេនោះឡើយ។ ក្នុងគ្រប់ទាំងស្ថានភាពទាំងអស់ ព្រះទ្រង់នៅតែបន្តទតមើលពីលើដំណើរនៃរាស្រ្តរបស់ទ្រង់ ហើយមានព្រះបន្ទូលមកកាន់ពួកគេតាមរយៈហោរ៉ារបស់ទ្រង់ជានិច្ច។ ព្រះអង្គបានសន្យាជាមួយពួកគេថា ក្នុងរវាង៧០ឆ្នាំក្រោយ ពួកគេនឹងវិលត្រលប់ទៅកាន់ទឹកដីសន្យារបស់ពួកគេវិញហើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-11.jpg?direct&)

សេចក្តីនោះក៏បានសំរេចមែន គឺ៧០ឆ្នាំក្រោយមក ចក្រភពបាប៊ីឡូនបានដួលរលំដោយសេ្តចម្នាក់ផ្សេងទៀតឈ្មោះថា ស៊ីរុសនៃចក្រភពពើស៊ី។ ពួកកូនចៅអ៊ីស្រាអែលនៅពេលនោះត្រូវបានគេហៅជារួមថា “ជនជាតិយូដា”។ ដោយសារតែពួកគេភាគច្រើនបានរស់នៅអស់រយៈពេលយ៉ាងយូរនៅចក្រភពបាប៊ីឡូន ពួកគេស្ទើរតែបានភ្លេចនូវទឹកដីយូដារបស់ពួកគេអស់ទៅហើយ គឺមានតែពួកចាស់ៗសេសសល់មួយចំនួនប៉ុណ្ណោះ ដែលនៅមានការចងចាំ។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-12.jpg?direct&)

ចក្រភពពើស៊ីគឺជាចក្រភពដ៏ធំខ្លាំងក្លាមួយ ប៉ុន្តែពួកគេមានចិត្តសណ្តោសប្រណីច្រើនចំពោះមនុស្សដែលពួកគេបានវាយដណ្តើមយកបាន។ ក្រោយពីបានឡើងគ្រងរាជ្យភ្លាមៗលើចក្រភពពើស៊ី ស្តេចស៊ីរុសក៏បានចេញនូវសេចក្តីប្រកាសអនុញ្ញាត្តិឲ្យជនជាតិយូដាណាដែលមានបំណងចង់វិលត្រលប់ទៅកាន់ស្រុកកំណើតវិញ គឺពួកគេអាចទៅបាន។ ស្តេចនោះព្រមទាំងបានជួយទំនុកបំរុងនូវទ្រព្យសម្បត្តិសំរាប់ឲ្យពួកគេយកទៅសាងសង់ព្រះវិហារឡើងវិញផង! ដូច្នេះសរុបមក បន្ទាប់ពីអស់រយៈពេល៧០ឆ្នាំរួចមក មានក្រុមពួកជនជាតិយូដាមួយក្រុមបានធ្វើដំណើរវិលត្រលប់ទៅកាន់ទីក្រុងយេរូសាឡឹមនៃនគរយូដាវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-20-13.jpg?direct&)

នៅពេលដែលពួកគេបានធ្វើដំណើរមកដល់ទីក្រុងយេរូសាឡឹមហើយ ពួកគេបានធ្វើការសាងសង់ព្រះវិហារ និងកំផែងក្រុងឡើងវិញ។ ទោះបីជាពួកគេនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជាតិសាសន៍ដទៃនៅឡើយក៏ដោយ ក៏ពេលនេះ ពួកគេអាចមករស់នៅសារជាថ្មីលើទឹកដីសន្យារបស់ពួកគេ ហើយអាចនាំគ្នាថ្វាយបង្គំដល់ព្រះជាម្ចាស់នៅឯព្រះវិហារឡើងវិញបាន។

*សាច់រឿងដកស្រង់ចេញពីព្រះគម្ពីរដ៏វិសុទ្ធ៖ ២ពង្សាវតាក្សត្រ ១៧; ២៤-២៥; ២របាក្សត្រ ៣៦; អែសរ៉ា ១-១០; នេហេមា ១-១៣*

## 21. ២១-ព្រះជាម្ចាស់សន្យាបញ្ជូនព្រះមេស៊ី

https://openbiblestories.org/l/km/story-21/

![](https://cdn.door43.org/obs/jpg/360px/obs-en-21-01.jpg?direct&)

កាលដើមដំបូងឡើយ ព្រះបានរៀបចំផែនការបញ្ជូនព្រះមេស៊ីមកផែនដី ដែលជាសេចក្តីសន្យាទីមួយសំរាប់ លោកអ័រដាម និងនាងអេវ៉ា ពោលគឺនាងអេវ៉ានឹងបង្កើតបានពូជពង្សមួយ ហើយពូជពង្សនោះនឹងកិនបំបែក ក្បាលសត្វពស់​ ដែលជាអារក្សសាតាំង ធ្លាប់បានល្បួងនាងពីមុន។ សេចក្តីសន្យានេះមានន័យថា ព្រះមេស៊ី នឹងផ្តួលរំលំ អារក្សសាតាំង ទាំងស្រុង។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-02.jpg?direct&)

ព្រះបានសន្យានឹងលោកអ័រប្រាហាំថា ប្រជាជនទូទាំងសាកលលោក នឹងទទួលបាន ពរដោយសាររូបលោក ហើយការនោះនឹងសំរេចបាន បន្ទាប់ពីព្រះមេស៊ីយាងមកក្នុងពេលខាង មុខ។ ជាតិសាសន៍ទាំងឡាយមកពី អំបូរផ្សេងៗគ្នាក្នុងពិភពលោក នឹងទទួលបានសេចក្តីសង្រ្គោះ ដោយសារអង្គទ្រង់។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-03.jpg?direct&)

ព្រះបានសន្យានឹងលោកម៉ូសេថា ទ្រង់នឹងបង្កើតហោរ៉ាម្នាក់ទៀត ដែលមានលក្ខណៈដូច លោកម៉ូសេ នាថ្ងៃអនាគត។ នេះគឺជាសេចក្តីសន្យាមួយទៀតអំពីព្រះមេស៊ី ដែលនឹងត្រូវយាងមក ក្នុងពេលខាងមុខ។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-04.jpg?direct&)

ព្រះបានសន្យានឹងស្តេចដាវីឌថា ពូជពង្សជំនាន់ក្រោយម្នាក់របស់ដាវីឌ នឹងបាន សោយរាជ្យជាសេ្តចលើរាស្រ្ត របស់ព្រះជាម្ចាស់ ដរាបតទៅ។ នោះមានន័យថា ព្រះមេស៊ី គឺជាអ្នក ជំនាន់ក្រោយម្នាក់នៃពូជពង្សទាំងឡាយ របស់សេ្តចដាវីឌ។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-05.jpg?direct&)

តាមរយៈហោរាយេរេមា ព្រះបានសន្យាថា ទ្រង់នឹងតាំងសញ្ញាថ្មីមួយជាមួយមនុស្សជាតិ ខុសពីសញ្ញាចាស់ ដែលព្រះបានតាំងជាមួយរាស្រ្តអ៊ីស្រាអែល កាលពីនៅ​ភ្នំស៊ីណៃ​។ សញ្ញាថ្មីនេះ​គឺ ព្រះនឹងសរសេរច្បាប់របស់ទ្រង់ ក្នុងដួងចិត្តនៃមនុស្សជាតិ ហើយពួកគេនឹងស្គាល់ទ្រង់ផ្ទាល់ៗខ្លួន ពួកគេនឹងបានជារាស្រ្តទ្រង់ ហើយទ្រង់ នឹងអត់ទោសអំពើបាបទាំងឡាយរបស់ពួកគេ។ ព្រះមេស៊ី នឹងចាប់ផ្តើមតាំងសញ្ញាថ្មីនេះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-06.jpg?direct&)

ហោរាទាំងឡាយរបស់ផងព្រះបានព្យាករណ៍អំពីព្រះមេស៊ីថា ទ្រង់នឹងក្លាយជាហោរា ជាសម្តេចសង្ឃ និង ជាស្តេច។ ហោរាគឺសំដៅទៅលើបុគ្គលដែលស្តាប់លឺព្រះបន្ទូលព្រះជាម្ចាស់ និងប្រកាសព្រះបន្ទូលនោះទៅកាន់ មនុស្សជាតិ។ ព្រះមេស៊ី ដែលព្រះបានសន្យានឹងបញ្ជូនមក គឺជាហោរាដ៏វិសេសឥតខ្ចោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-07.jpg?direct&)

សង្ឃទាំងឡាយរបស់អ៊ីស្រាអែលតែងតែថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ធួននឹងអំពើ បាបទាំងប៉ុន្មានដែល ពួកអ៊ីស្រាអែលបានប្រព្រឹត្តរំលង។ សង្ឃទាំងនោះថែមទាំងអធិដ្ឋានទូលអង្វរ ដល់ព្រះជាម្ចាស់ ជំនួសពួកគេ ទៀតផង។ ព្រះមេស៊ី ទ្រង់ជាសម្តេចសង្ឃដ៏វិសេសតែមួយព្រះអង្គ ដែលនឹងលះបង់ព្រះអង្គទ្រង់ ជាដង្វាយ យញ្ញបូជាដ៏វិសុទ្ធ នៅចំពោះព្រះជាម្ចាស់។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-08.jpg?direct&)

ព្រះមហាក្សត្រសំដៅទៅលើបុគ្គលម្នាក់ដែលធ្វើការត្រួតត្រាទឹកដី និងជំនំជំរះសព្វមុខ រាស្រ្ត នាម៉ីន និងមន្រ្តី។ ព្រះមេស៊ី នឹងក្លាយជាព្រះមហាក្សត្រដ៏ឥតខ្ចោះ ទ្រង់នឹងគង់លើបល្ល័ង របស់ព្រះបាទដាវីឌ ជាអយ្យកោរទ្រង់។ ទ្រង់នឹងសោយរាជ្យលើសាកលលោកទាំងមូល​ ជាដរាបតទៅ ហើយជំនំជំរះដោយភាពស្មោះត្រង់ ប្រកបដោយ ព្រះតម្រិះដ៏ត្រឹមត្រូវ។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-09.jpg?direct&)

ហោរារបស់ព្រះទាំងឡាយ បានព្យាករណ៍អំពីការជាច្រើនទាក់ទងនឹងព្រះមេស៊ី ក្នុងនោះ ហោរាម៉ាឡាគី បាន ព្យាករណ៍ថា នឹងមានកំពូលហោរាមួយចាប់កំណើតមុនពេល ព្រះមេស៊ី យាងមក ហើយហោរាអេសាយ ក៏បាន ព្យាករណ៍ថា ព្រះមេស៊ី ទ្រង់នឹងប្រសូត្រពីនាង ក្រមុំព្រហ្មចរិយ រីឯ ហោរាមីកា បានព្យាករណ៍ថា ទ្រង់នឹងប្រសូត្រ នៅភូមិបេថ្លេហិម។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-10.jpg?direct&)

ហោរាអេសាយបានព្យាករណ៍អំពីព្រះមេស៊ីថា ទ្រង់នឹងរស់នៅក្នុងស្រុកកាលីឡេ ដើម្បី កំសាន្តចិត្តអ្នកដែលមាន ចិត្តខ្ទេចខ្ទាំ ហើយទ្រង់នឹងប្រកាសអំពីសេរីភាពដល់អ្នកទោស និងអ្នក ដែលត្រូវគេរឹបជាន់ទាំងឡាយ។ ហោរា អេសាយព្យាករណ៍ទៀតថា ព្រះមេស៊ី នឹងប្រោសមនុស្សឈឺ មនុស្សពិការ ខ្វាក់ គរ និងថ្លង់អោយបានជា។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-11.jpg?direct&)

ហោរាអេសាយព្យាករណ៍បន្ថែមទៀតថា ព្រះមេស៊ី នឹងត្រូវគេស្អប់ ហើយបដិសេធទ្រង់ ដោយឥតហេតុ​ និងហោរាដទៃទៀតបានពោលថា ពួកអ្នកដែលធ្វើគតទ្រង់ គេនឹងហែក ព្រះពស្ថទ្រង់ចែកគ្នា ចាប់ឆ្នោតលេង កំសាន្តយ៉ាងក្អាកក្អាយ ឯមិត្តសំលាញ់ម្នាក់របស់ទ្រង់ បានក្បត់ទ្រង់ ដូចគ្នានឹងការទំនាយរបស់ហោរាសាការីថា វាបានក្បត់ និងលក់ទ្រង់ទៅក្នុងដៃ មនុស្សអាក្រក់ជាថ្នូរនឹង​ ប្រាក់ ៣០ រៀល។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-12.jpg?direct&)

ពួកហោរាក៏បានប្រាប់អំពីការសុគតរបស់ព្រះមេស៊ីផងដែរ ក្នុងនោះហោរាអេសាយ បានបញ្ជាក់ថា ព្រះមេស៊ី នឹងត្រូវហ្វូងមនុស្សស្តោះទឹកមាត់ដាក់ ជេរប្រមាថ ព្រមទាំងវាយដំយ៉ាង ធ្ងន់ធ្ងរ ហើយពួកគេបានចាក់ទំលុះ ព្រះអង្គកាយទ្រង់ រហូតដល់មរណា ដោយក្តីឈឺចាប់បំផុត ទាំងទ្រង់មិនបានធ្វើអ្វីខុសសោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-13.jpg?direct&)

ពួកហោរាក៏បានបញ្ជាក់ទៀតថា ព្រះមេស៊ីល្អឥតចន្លោះ ព្រះអង្គគ្មានប្រឡាក់ដោយ អំពើបាបណាមួយឡើយ ហើយទ្រង់នឹងសុគតដើម្បីសងថ្លៃបាបមនុស្ស។ ការសុគតរបស់ទ្រង់ នឹងសង់ស្ពានមេត្រីមួយឡើងវិញ រវាងមនុស្ស និងព្រះជាម្ចាស់ ហើយនេះគឺជាហេតុផលតែមួយគត់ ដែលព្រះជាម្ចាស់ទ្រង់សព្វព្រះហរទ័យដាក់អស់ទាំងទោសទណ្ឌ នៃការរំលងរបស់មនុស្សជាតិ មកលើអង្គព្រះមេស៊ី។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-14.jpg?direct&)

ពួកហោរាក៏បានព្យាករណ៍ទៀតថា ព្រះមេស៊ីនឹងត្រូវគេធ្វើគត់ ហើយព្រះជាម្ចាស់នឹង ប្រោសអោយទ្រង់មាន ព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់នឹងសំរេចបានដោយជោគជ័យនូវ ផែនការសង្គ្រោះមនុស្សមានបាប ហើយ ចាប់ផ្តើមតាំងសញ្ញាថ្មីជាមួយមនុស្ស តាមរយៈការសុគត និងការរស់ឡើងវិញនៃព្រះមេស៊ី។

![](https://cdn.door43.org/obs/jpg/360px/obs-en-21-15.jpg?direct&)

ព្រះជាម្ចាស់បានបើកសំដែងដល់ពួកហោរា អំពីការជាច្រើននៃព្រះមេស៊ី ប៉ុន្តែព្រះមេស៊ី ពុំបានយាងមកក្នុង អំឡុងពេលរស់នៅរបស់ហោរាទាំងនោះឡើយ។ ក្រោយរយៈពេល ៤០០ ឆ្នាំ បន្ទាប់ពីពាក្យទំនាយចុងក្រោយ នៅពេលកំណត់ដ៏ត្រឹមត្រូវមួយបានមកដល់ ព្រះជាម្ចាស់ នឹងបញ្ជូន ព្រះមេស៊ី មកកាន់ផែនដី។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកកប្បត្តិ ៣:១៥ , ១២:១-១៣, ចោទិយកថា ១៨:១៥,; សាំយូអែលទី២ ៧, យេរេមា ៣១, អេសាយ ៥៩:១៦, ដានីយ៉ែល ៧; ម៉ាឡាគី ៤:៥, អេសាយ ៧:១៤, មីកា ៥:២, អេសាយ ៩:១-៧, ៣៥:៣-៥, ៦១, ៥៣; ទំនុកដំកើង ២២:១៨, ៣៥:១៩ , ៦៩:៤, ៤១:៩, សាការី ១១:១២-១៣; អេសាយ ៥០:៦, ទំនុកដំកើង ១៦:១០-១១*

## 22. ២២-កំណើតរបស់​លោកយ៉ូហាន-បាទីស្ទ

https://openbiblestories.org/l/km/story-22/

![](https://cdn.door43.org/obs/jpg/360px/obs-en-22-01.jpg?direct&)

គ្រាមុនៗ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់រាស្រ្តរបស់ទ្រង់តាមរយៈពួកហោរា និងពួកទេវតា ប៉ុន្តែអំណេរ ក្រោយមក បន្ទាប់ពីរយៈពេលស្ងប់ស្ងាត់ប្រមាណ៤០០ឆ្នាំ ដែលទ្រង់លែង មានបន្ទូលមកកាន់ពួកគេ ក៏មាន ទេវតាមួយអង្គ នាំយកព្រះបន្ទូលព្រះជាម្ចាស់ មកបង្ហាញខ្លួន នៅចំពោះមុខសង្ឃវ័យចំណាស់មួយរូប ឈ្មោះ សាការី។ លោកសាការី និងភរិយាឈ្មោះ អេលីហ្សាប៊ែត គឺជាមនុស្សសុចរិត ហើយកោតខ្លាចព្រះជាម្ចាស់ ប៉ុន្តែ ពួកគេពុំអាចមានកូនបាន ដោយព្រោះនាងជាស្រ្តីអារ។

![](https://cdn.door43.org/obs/jpg/360px/obs-en-22-02.jpg?direct&)

ទេវតាក៏មានប្រសាសន៍ទៅកាន់លោក សាការី ថា៖ “អ្នកនឹងមានកូនប្រុសមួយ ហើយត្រូវដាក់ឈ្មោះថា៖ "យ៉ូហាន"។ កូននោះនឹងពេញដោយព្រះវិញាណបរិសុទ្ធ គេនឹងនាំមនុស្សជាច្រើន មកឯព្រះមេស៊ី!” ។ លោក សាការី ឆ្លើយតបទៅកាន់ទេវតានោះវិញថា៖ “ខ្ញុំ និងប្រពន្ធខ្ញុំ មានវ័យជរាណាស់ក្នុងការមានកូន! តើធ្វើដូចម្តេច អោយខ្ញុំដឹងថា ការនេះនឹងសំរេចឡើងជាពិត?”

![](https://cdn.door43.org/obs/jpg/360px/obs-en-22-03.jpg?direct&)

ទេវតានោះបានឆ្លើយទៅលោកសាការីថា៖ “ព្រះជាម្ចាស់បានចាត់ខ្ញុំអោយនាំដំណឹងល្អ នេះមកប្រាប់លោក ប៉ុន្តែដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងក្លាយជាមនុស្សគ និយាយលែង កើត រហូតដល់កូននោះកើតមក”។ រំពេចនោះ លោកសាការីបានក្លាយជាមនុស្សគ ហើយទេវតាក៏ ចាកចេញពីទីនោះទៅ។ ក្រោយពេលលោកសាការី ត្រលប់មកផ្ទះវិញ ប្រពន្ធរបស់គាត់ បានចាប់ផ្តើមមានផ្ទៃពោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-22-04.jpg?direct&)

ពេលនាងអេលីហ្សាប៊ែតមានផ្ទៃពោះបាន ៦ខែ ទេវតាដដែលនោះបានលេចមក បង្ហាញខ្លួនដល់សាច់ញាតិ របស់នាងម្នាក់ ឈ្មោះ ម៉ារី ដែលជាស្រ្តីក្រមុំព្រហ្មចរិយ និងជាគូដណ្តឹង របស់បុរសម្នាក់ឈ្មោះ យ៉ូសែប។ ទេវតា ពោលទៅកាន់នាងថា៖ “នាងនឹងមានគភ៌ប្រសូត្របាន បុត្រមួយ ដែលត្រូវថ្វាយព្រះនាមថា យេស៊ូវ។ បុត្រនោះ គឺជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ដែលនឹងសោយរាជ្យលើរាស្រ្តរបស់ទ្រង់ ដរាបអសកល្បជានិច្ច” ។

![](https://cdn.door43.org/obs/jpg/360px/obs-en-22-05.jpg?direct&)

នាងម៉ារី បានសួរទៅទេវតាថា៖ “ធ្វើដូចម្តេចអោយការនេះកើតឡើងបាន បើនាងខ្ញុំនៅ ក្រមុំបរិសុទ្ធ?” ទេវតា ពន្យល់ទៅនាងវិញថា៖ “ព្រះវិញាណបរិសុទ្ធ នឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ដូចនេះបុត្រតូចនោះនឹង បរិសុទ្ធ ដែលជាព្រះរាជបុត្រានៃព្រះ”។ នាងម៉ារី បានទទួលយក និងជឿនូវអ្វីដែលទេវតានោះបាន ប្រាប់។

![](https://cdn.door43.org/obs/jpg/360px/obs-en-22-06.jpg?direct&)

បន្តិចក្រោយពីទេវតាពោលទៅកាន់នាងម៉ារីហើយ នាងបានចេញទៅសួរសុខទុក្ខ អេលីហ្សាប៊ែត។ កាល អេលីហ្សាប៊ែតបានលឺសូរសំលេងជំរាបសួររបស់ម៉ារីភ្លាម កូនក្នុងផ្ទៃរបស់ នាង ចាប់ផ្តើមកំរើកដោយក្តីអំណរ។ អ្នកទាំងពីរ មានអំណរជាមួយនឹងគ្នា នូវអ្វីដែលព្រះជាម្ចាស់ បានធ្វើសំរាប់ពួកគេ។ ម៉ារីបានស្នាក់នៅក្នុងផ្ទះ របស់អេលីហ្សាប៊ែត ៣ ខែ មុនពេលដែលនាង ត្រលប់ទៅផ្ទះវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-22-07.jpg?direct&)

បន្ទាប់ពីនាងអេលីហ្សាប៊ែតសំរាលបានកូនប្រុសរបស់នាង លោកសាការី និងនាង អេលីហ្សាប៊ែតបានដាក់ ឈ្មោះទារកនោះថា យ៉ូហាន តាមអ្វីដែលទេវតាព្រះអម្ចាស់បានបង្គាប់ ហើយព្រះជាម្ចាស់ ក៏បានប្រទានអោយ លោកសាការី និយាយបានវិញ។​ លោកសាការីពោលឡើង ថា៖ “សូមព្រះជាម្ចាស់ បានប្រកបដោយព្រះពរ! ទ្រង់មិនដែលភ្លេចរាស្រ្តរបស់ទ្រង់ទេ! កូនប្រុស ឪពុក គេនឹងហៅឯងថា ហោរានៃព្រះដ៏ខ្ពស់បំផុត ដែលនឹង ប្រកាសពីការប្រែចិត្តដល់រាស្រ្តទ្រង់ ប្រយោជន៍អោយពួកគេ ទទួលបានការអត់ទោសបាបនូវរាល់អំពើរំលង ទាំងឡាយ!”។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លូកា ១*

## 23. ២៣-កំណើតរបស់ព្រះយេស៊ូវគ្រីស្ទ

https://openbiblestories.org/l/km/story-23/

![](https://cdn.door43.org/obs/jpg/360px/obs-en-23-01.jpg?direct&)

នាងម៉ារី បានភ្ជាប់ពាក្យជាមួយបុរសសុចរិតម្នាក់ឈ្មោះ យ៉ូសែប។ នៅពេលលោក យ៉ូសែប បានដឹងថា នាងម៉ារី មានផ្ទៃពោះ គាត់ច្បាស់ក្នុងចិត្តថា មិនមែនជាកូនរបស់គាត់ទេ។ គាត់មិនចង់ធ្វើអោយនាងម៉ារីរងក្តីអាម៉ាស់ឡើយ ទើបគាត់គិតចង់លែងលះនាងដោយស្ងៀមស្ងាត់ វិញ។ មុនពេលដែលគាត់សំរេចនឹងធ្វើដូច្នេះ ទេវតានៃព្រះអម្ចាស់ បានលេចមកពន្យល់សប្តិគាត់។

![](https://cdn.door43.org/obs/jpg/360px/obs-en-23-02.jpg?direct&)

ទេវតាពោលទៅគាត់ថា៖ “យ៉ូសែប ចូរកុំខ្លាចនឹងយកនាងម៉ារីធ្វើជាប្រពន្ធអ្នកអី ដ្បិតបុត្រ ដែលនៅក្នុងផ្ទៃរបស់នាងនោះ មកពីព្រះវិញាណបរិសុទ្ធទេ។ នាងនឹងប្រសូត្របានបុត្រាមួយ ដែលត្រូវថ្វាយព្រះនាមថា យេស៊ូវ​ (មានន័យថា ព្រះសង្គ្រោះ) ពីព្រោះទ្រង់នឹងសង្គ្រោះរាស្រ្តរបស់ ទ្រង់ ចេញពីអំពើបាបរបស់ពួកគេ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-23-03.jpg?direct&)

ដូច្នេះលោកយ៉ូសែបបានរៀបការជាមួយនាងម៉ារី និងទទួលនាងមកនៅផ្ទះលោក ក្នុង នាមជាប្រពន្ធ ប៉ុន្តែលោកមិនបានរួមដំណេកជាមួយនឹងនាងឡើយ រហូតទាល់តែបុត្រវិសុទ្ធនោះ បានប្រសូត្ររួចរាល់។

![](https://cdn.door43.org/obs/jpg/360px/obs-en-23-04.jpg?direct&)

ពេលដែលនាងម៉ារីជិតដល់ពេលសំរាលបុត្រ ពួករ៉ូម៉ាំងបានបញ្ជារអោយមនុស្សទាំងអស់ ធ្វើដំណើរទៅឯស្រុកកំណើត ជីដូនជីតាពួកគេរស់នៅរៀងៗខ្លួន ដើម្បីធ្វើការចុះបញ្ជីរ។ លោក យ៉ូសែប និងនាងម៉ារី ត្រូវធ្វើដំណើរយ៉ាងវែងឆ្ងាយពីស្រុកណាសារ៉ែត ឆ្ពោះទៅកាន់ភូមិបេថ្លេហិម ដែលជាភូមិកំណើតនៃបុព្វបុរសរបស់លោក គឺហ្លួងដាវីឌ។

![](https://cdn.door43.org/obs/jpg/360px/obs-en-23-05.jpg?direct&)

នៅពេលដែលពួកគេមកដល់បេថ្លេហិម ពុំមានកន្លែងសេសសល់សំរាប់ស្នាក់នៅឡើយ លើកតែក្រោលសត្វមួយប៉ុណ្ណោះ។ បុត្រតូចបានប្រសូត្រនៅទីនោះឯង ហើយមាតារបស់ទ្រង់ បានដាក់អោយទ្រង់ផ្ទុំនៅក្នុងស្នូកមួយ ដ្បិតពួកគេពុំមានគ្រែសំរាប់ថ្វាយទ្រង់ផ្ទុំឡើយ។ ពួកគាត់ បានថ្វាយព្រះនាមទ្រង់ថា​ យេស៊ូវ។

![](https://cdn.door43.org/obs/jpg/360px/obs-en-23-06.jpg?direct&)

នារាត្រីនោះឯង មានពួកអ្នកគង្វាលចៀមមួយក្រុម កំពុងចាំយាមហ្វូងចៀមរបស់ខ្លួន នៅទីគង្វាលក្បែរកន្លែងបុត្រតូចប្រសូត្រនោះ ស្រាប់តែសិរីល្អនៃទេវតាព្រះអម្ចាស់បានលេចចេញ មកចំពោះពួកគេ បណ្តាលអោយមានសេចក្តីភ័យខ្លាចជាខ្លាំង តែទេវតានោះប្រាប់ថា៖ “កុំខ្លាចអី មើល! ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា គឺព្រះមេស៊ីជាម្ចាស់ ទ្រង់បានប្រសូត្រនៅបេថ្លេហិម ហើយ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-23-07.jpg?direct&)

“ចូរចេញទៅរកបុត្រតូចចុះ នោះអ្នករាល់គ្នានឹងឃើញព្រះឱរសមួយអង្គ រុំនឹងសំពត់ ផ្ទុំក្នុងស្នូកដាក់ចំណីសត្វ” ។ រំពេចនោះ ផ្ទៃមេឃទាំងមូល ពោរពេញដោយពួកពលទេវតា ពោលសរសើរព្រះថា៖ “សួស្តីដល់ ព្រះ នៅឋានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី​ នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហរទ័យដល់ទ្រង់!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-23-08.jpg?direct&)

ពួកអ្នកគង្វាលប្រញាប់រួសរាន់ទៅទីកន្លែងដែលព្រះយេស៊ូវគង់នៅ ហើយក៏បានឃើញ ទ្រង់ផ្ទុំនៅក្នុងស្នូកសត្វ ដូចដែលទេវតានោះបានប្រាប់ប្រាកដមែន។ ពួកគេមានចិត្តរំភើបយ៉ាងខ្លាំង ឯនាងម៉ារី ក៏មានអំណរជាពន់ពេកដែរ។ ពួកអ្នកគង្វាលក៏ថ្វាយបង្គំលាបុត្រតូច ទៅកាន់ទីគង្វាល ហ្វូងចៀមរបស់ពួកគេវិញ ហើយបានច្រៀងសរសើរព្រះ ពីគ្រប់ការដែលពួកគេបានឮ និង បានឃើញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-23-09.jpg?direct&)

ក្រោយពីនោះមិនយូរប៉ុន្មាន មានពួកហោរាពីទិសខាងកើតបានឃើញផ្កាយមួយដ៏ចំលែក នៅលើមេឃ នោះពួកគេដឹងច្បាស់ថា សេ្តចថ្មីនៃសាសន៍យូដាបានប្រសូត្រហើយ។ ដូច្នេះពួកគេ បានរៀបចំធ្វើដំណើរពីទីឆ្ងាយ ដើម្បីនឹងថ្វាយបង្គំទ្រង់។ ពួកគេបានមកដល់ភូមិបេថ្លេហិម និងបាន ឃើញទីកន្លែងដែលព្រះយេស៊ូវ និង បិតាមាតាទ្រង់កំពង់ស្នាក់នៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-23-10.jpg?direct&)

ពេលដែលពួកហោរាបានឃើញព្រះយេស៊ូវ និងមាតាទ្រង់ ពួកគេបានក្រាបចុះ និងថ្វាយ បង្គំទ្រង់។ ពួកគេបានថ្វាយដង្វាយដ៏មានតំលៃបំផុត ដល់ព្រះយេស៊ូវ ហើយក៏ក្រាបថ្វាយបង្គំលា ធ្វើដំណើរទៅកាន់ផ្ទះរបស់គេរៀងៗខ្លួន។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ១; លូកា ២*

## 24. ២៤-លោកយ៉ូហាន-បាទីស្ទ ធ្វើបុណ្យជ្រមុជទឹកថ្វាយ ព្រះយេស៊ូវ

https://openbiblestories.org/l/km/story-24/

![](https://cdn.door43.org/obs/jpg/360px/obs-en-24-01.jpg?direct&)

លោកយ៉ូហាន-បាទីស្ទ ដែលត្រូវជាកូនលោកសាការី និងនាង អេលីហ្សាប៊ែត បានចំរើន វ័យឡើង និងបានក្លាយជាហោរាម្នាក់។ គាត់រស់នៅក្នុងទីរហោស្ថាន ទទួលទានតែកណ្តូប និង ទឹកឃ្មុំព្រៃជាអាហារ ព្រមទាំងពាក់អាវដែលធ្វើពីរោមអូដ្ឋ។

![](https://cdn.door43.org/obs/jpg/360px/obs-en-24-02.jpg?direct&)

មនុស្សជាច្រើនបានធ្វើដំណើរទៅកាន់ទីរហោស្ថាន ដើម្បីស្តាប់លោកយ៉ូហាន-បាទីស្ទ។ លោកបានស្រែកទៅពួកគេថា៖ “ចូរប្រែចិត្តចុះ ដ្បិតនគរព្រះជិតដល់ហើយ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-24-03.jpg?direct&)

នៅពេលដែលហ្វូងមនុស្សស្តាប់ឮការប្រកាស់របស់លោកយ៉ូហាន ពួកគេជាច្រើន បានប្រែចិត្តចេញពីអំពើបាប ហើយលោកបានធ្វើបុណ្យជ្រមុជទឹកដល់ពួកគេ។ គេឃើញមាន មេដឹកនាំសាសនាជាច្រើនបានមកដើម្បីទទួលបុណ្យជ្រមុជទឹកពីលោកយ៉ូហានដែរ ប៉ុន្តែ អ្នក ទាំងនោះមិនបានប្រែចិត្ត និងលន់តួអំពើបាបរបស់គេឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-24-04.jpg?direct&)

លោកយ៉ូហានពោលទៅកាន់មេដឹកនាំសាសនាទាំងនោះថា៖ “ឱពូជពស់វែកអើយ! ចូរ ប្រែចិត្ត និងផ្លាស់ប្តូរឥរិយាបទរបស់អ្នករាល់គ្នាចេញទៅ! ដើមឈើណាដែលមិនបង្កើតផលផ្លែ ដើមឈើនោះនឹងត្រូវកាត់ចោល ហើយបោះទៅក្នុងភ្លើងវិញ”។ លោកយ៉ូហាន បានធ្វើសំរេចទៅ តាមអ្វីដែលពួកហោរាពីបុរាណ បានទាយពីដំណើរលោកថា ៖ “មើល! អញចាត់ទូតរបស់អញ ទៅមុនឯង គេនឹងរៀបចំផ្លូវទទួលឯង”។

![](https://cdn.door43.org/obs/jpg/360px/obs-en-24-05.jpg?direct&)

ពួកសាសន៍យូដាខ្លះបានសួរទៅលោកយ៉ូហានថា តើរូបលោកជាព្រះមេស៊ី ដែលនឹងត្រូវ យាងមកនោះ ឬមិនមែន? តែលោកបានឆ្លើយទៅពួកគេថា៖ “ខ្ញុំមិនមែនជាព្រះមេស៊ីទេ ព្រះអង្គ ដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនគួរនឹងឱនស្រាយខ្សែសុព័ណ៌បាទ ទ្រង់ផង”។

![](https://cdn.door43.org/obs/jpg/360px/obs-en-24-06.jpg?direct&)

នៅថ្អៃបន្ទាប់ ព្រះយេស៊ូវបានយាងមកទទួលបុណ្យជ្រមុជទឹកពីលោកយ៉ូហាន។ នៅពេល ដែលគាត់បានឃើញទ្រង់ពីចំងាយ គាត់ពោលឡើងថា៖ “មើលន៎!​ នោះគឺជាកូនចៀមរបស់ព្រះ ដែលនឹងដកយកអំពើបាបពីលោកិយចេញ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-24-07.jpg?direct&)

លោកយ៉ូហានពោលទៅកាន់ព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំគ្មានតំលៃគ្រប់ គ្រាន់ក្នុងការធ្វើពិធីជ្រមុជទឹកថ្វាយដល់ទ្រង់ឡើយ គឺទ្រង់ទេតើ ដែលនឹងត្រូវធ្វើពិធីជ្រមុជនេះដល់ ទូលបង្គំវិញ”។ ប៉ុន្តែព្រះយេស៊ូវទ្រង់មានបន្ទូលតបថា៖ “អ្នកគួរតែធ្វើពិធីជ្រមុជទឹកដល់ខ្ញុំ នោះជា ការត្រឹមត្រូវដែលអ្នកត្រូវធ្វើ”។ ដូច្នេះលោកយ៉ូហាន បានធ្វើពិធីជ្រមុជទឹកថ្វាយព្រះយេស៊ូវ ទោះបីជាព្រះយេស៊ូវពុំមានបាបក៏ដោយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-24-08.jpg?direct&)

កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ ពេលទ្រង់យាងឡើងពីទឹកភ្លាម ព្រះវិញាណនៃព្រះយាងចុះមកក្នុងសណ្ឋានដូចជាសត្វព្រាប ក៏សណ្ឋិតនៅលើទ្រង់ នោះមានឮ សំលេងចេញពីលើមេឃមកថា៖ “នេះជាកូនស្ងួនភ្ងារអញ ជាទីសព្វព្រះហរទ័យអញណាស់!” ។

![](https://cdn.door43.org/obs/jpg/360px/obs-en-24-09.jpg?direct&)

ព្រះជាម្ចាស់ធ្លាប់មានបន្ទូលប្រាប់លោកយ៉ូហានថា៖ “ព្រះវិញាណបរិសុទ្ធនឹងយាងចុះមក ហើយសណ្ឋិតលើបុគ្គលម្នាក់ដែលអ្នកធ្វើបុណ្យជ្រមុជទឹកអោយ អ្នកនោះគឺជាព្រះរាជបុត្រា នៃ ព្រះដ៏ខ្ពស់បំផុត”។ ព្រះពិតមានតែមួយគត់ ប៉ុន្តែនៅពេលដែលលោកយ៉ូហាន បានធ្វើពិធីជ្រមុជទឹក ថ្វាយព្រះយេស៊ូវគ្រីស្ទ លោកបានឮព្រះសូរ្យសៀងនៃព្រះវរបិតា លោកបានឃើញព្រះរាជបុត្រា ដែលជាព្រះយេស៊ូវគ្រីស្ទ ហើយក៏បានឃើញព្រះវិញាណបរិសុទ្ធដែរ។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ៣; ម៉ាកុស ១:៩-១១; លូកា ៣:១-២៣*

## 25. ២៥-អារក្សសាតាំង ល្បួង ព្រះយេស៊ូវ

https://openbiblestories.org/l/km/story-25/

![](https://cdn.door43.org/obs/jpg/360px/obs-en-25-01.jpg?direct&)

បន្តិចក្រោយពីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹក ព្រះវិញាណនៃព្រះបាននាំទ្រង់ទៅ គង់នៅទីរហោស្ថាន ដែលជាកន្លែងទ្រង់តមអាហារ ៤០ ថ្ងៃ និង ៤០ យប់។ នោះអារក្សសាតាំង បានចូលមកល្បួងព្រះយេស៊ូវគ្រីស្ទ អោយប្រពឹត្តបាប។

![](https://cdn.door43.org/obs/jpg/360px/obs-en-25-02.jpg?direct&)

អារក្សសាតាំងបានល្បួងទ្រង់ដោយពោលថា៖ “បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរ បង្គាប់អោយថ្មទាំងនេះត្រលប់ជានំប៉័ងទៅ នោះអ្នកនឹងទទួលទានបាន!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-25-03.jpg?direct&)

ព្រះយេស៊ូវមានបន្ទូលតបវិញថា៖ “មានសេចក្តីចែងទុកមកដូច្នេះ មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះ មកដែរ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-25-04.jpg?direct&)

នោះអារក្សសាតាំងក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធ ដាក់លើកំពូលព្រះវិហារហើយទូលថា៖ “បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លូនទៅក្រោមចុះ ដ្បិតមានសេចក្តីចែងទុកមកថា ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នក ទេវតានឹងទ្រអ្នកដោយដៃ ក្រែងលោជើងអ្នកទង្គិច នឹងថ្ម”។

![](https://cdn.door43.org/obs/jpg/360px/obs-en-25-05.jpg?direct&)

ប៉ុន្តែព្រះយេស៊ូវមានបន្ទូលតបទៅអារក្សសាតាំងវិញថា៖ ដ្បិតមានសេចក្តីចែងទុកមកថា «កុំអោយល្បូងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ!»

![](https://cdn.door43.org/obs/jpg/360px/obs-en-25-06.jpg?direct&)

បន្ទាប់មកអារក្សសាតាំងបានបង្ហាញព្រះយេស៊ូវ អស់ទាំងនគរនៅក្នុងលោកិយ និងសិរី លំអរបស់នគរទាំងនោះថ្វាយទ្រង់ទត រួចទូលថា៖ “បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹង អោយរបស់ទាំងនេះដល់អ្នក”។

![](https://cdn.door43.org/obs/jpg/360px/obs-en-25-07.jpg?direct&)

ព្រះយេស៊ូវមានបន្ទូលតបថា៖ “នែសាតាំង! ចូរថយចេញពីអញទៅ! ដ្បិតមានសេចក្តី ចែងទុកមកថា៖ «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយ ព្រះអង្គប៉ុណ្ណោះ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-25-08.jpg?direct&)

ព្រះយេស៊ូវគ្រីស្ទ ទ្រង់មិនបានចាញ់សេចក្តីល្បួងណាមួយរបស់អារក្សសាតាំងឡើយ ដូច្នេះអារក្សក៏ថយចេញអំពីទ្រង់ទៅ រួចក៏មានពួកទេវតាលេចចេញមកបំរើទ្រង់វិញ។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ៤:១-១១; ម៉ាកុស ១:១២-១៣; លូកា ៤:១-១៣*

## 26. ២៦-ព្រះយេស៊ូវចាប់ផ្តើមព័ន្ធកិច្ចរបស់ទ្រង់

https://openbiblestories.org/l/km/story-26/

![](https://cdn.door43.org/obs/jpg/360px/obs-en-26-01.jpg?direct&)

បន្ទាប់ពីឈ្នះលើការល្បួងរបស់សាតាំង ព្រះយេស៊ូវបានយាងត្រឡប់មកកាន់ស្រុក កាលីឡេជាកន្លែងដែលទ្រង់ធ្លាប់រស់នៅ។ ទ្រង់ពេញដោយអំណាចចេស្តានៃព្រះ វិញ្ញាណបរិសុទ្ធ ហើយទ្រង់បានយាងពីកន្លែង មួយទៅកន្លែង មួយដើម្បីបង្រៀន ពីនគរព្រះ មានមនុស្សជាច្រើនបាននិយាយអំពីការល្អរបស់ព្រះយេស៊ូវ។

![](https://cdn.door43.org/obs/jpg/360px/obs-en-26-02.jpg?direct&)

ព្រះយេស៊ូវបានយាងទៅកាន់ស្រុកណាសារ៉ែតជាកន្លែងដែលទ្រង់ធ្លាប់រស់នៅពីក្មេង។ នៅក្នុងថ្ងៃឈប់សំរាកនោះទ្រង់បានយាងទៅឯសាលាប្រជុំជាកន្លែងដែលគេថ្វាយ បង្គំព្រះ មនុស្សនៅទីនោះបានអោយបទគម្ពីរអេសាយដល់ទ្រង់អាន ហើយទ្រង់បាន អាននូវផ្នែកខ្លះនៃបទគម្ពីរនោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-26-03.jpg?direct&)

ទ្រង់បានអានថា «ព្រះបានចាក់ព្រះវិញ្ញាណទ្រង់មកសណ្ឋិតលើខ្ញុំ ដើម្បីអោយខ្ញុំ ប្រកាសពីដំណឹងល្អ រំដោះអ្នកទោសអោយមានសេរីភាព ប្រោសអ្នកខ្វាក់អោយភ្លឺ និងអ្នកដែលត្រូវគេសង្កត់សង្កិនអោយរួច ព្រមទាំងប្រកាសពីឆ្នាំនៃព្រះអម្ចាស់»។

![](https://cdn.door43.org/obs/jpg/360px/obs-en-26-04.jpg?direct&)

បន្ទាប់មកព្រះយេស៊ូវបានយាងអង្គុយចុះ ហើយមនុស្សគ្រប់គ្នាសំលឹងមកឯទ្រង់ យ៉ាងយកចិត្តទុកដាក់។ពួកគេបានដឹងថាបទគម្ពីរដែលព្រះយេស៊ូវទើបតែបានអាននោះ គឺសំដៅលើព្រះមេស៊ី។ ព្រះយេស៊ូវមានបន្ទូលថា​ «បទគម្ពីរដែលខ្ញុំទើបតែបាន អានដល់អ្នករាល់គ្នា គឺបាន​សំរេចក្នុងពេលនេះហើយ» ការនេះធ្វើអោយ ពួកជំនុំភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ហើយគេក៏និយាយថា «តើនេះមិនមែនជាកូនយ៉ូសែប ទេឬអី?»

![](https://cdn.door43.org/obs/jpg/360px/obs-en-26-05.jpg?direct&)

ព្រះយេស៊ូវបន្តទៀតថា «ត្បិតគ្មានហោរាណាមួយដែលត្រូវបានគេទទួលស្គាល់នៅភូមិ កំណើតរបស់ខ្លួននោះទេ ក្នុងសម័យហោរាអេលីយ៉ានោះមានស្រ្តីមេម៉ាយជាច្រើននៅ​ក្នុងស្រុកអ៊ីស្រាអែល ក្នុងគ្រារាំងស្ងួតរយៈពេលបីឆ្នាំកន្លះនោះព្រះពុំបានចាត់អេលីយ៉ាអោយទៅស្រ្តីមេម៉ាយទាំងនោះឡើយ ផ្ទុយទៅវិញបានចាត់អោយទៅជួយស្រ្តីសាសន៏ ដទៃវិញ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-26-06.jpg?direct&)

ព្រះយស៊ូវបន្តទៀតថា «នៅជំនាន់ហោរាអេលីសេ មានជនជាតិអ៊ីស្រាអែលជាច្រើន មានជំងឺសើស្បែក តែលោកអេលីសេពុំបានព្យាបាលនរណាម្នាក់ក្នុងសាសន៏អ៊ីស្រា អែលអោយបានជាឡើយ ផ្ទុយទៅវិញមេទ័ពណាម៉ាន់ដែលជាខ្មាំងសត្រូវរបស់អ៊ីស្រា អែលទទួលបានការប្រោសអោយជា»។ពួកអ្នកស្តាប់ទាំងនោះគឺជាជនជាតិយូដា កាលដែលពួកគេឮពាក្យទាំងនោះ គេមានចិត្តខឹងសម្បារលើព្រះយេស៊ូវ។

![](https://cdn.door43.org/obs/jpg/360px/obs-en-26-07.jpg?direct&)

ពួកអ្នកស្រុកណាសារ៉ែតបានកន្រ្តាក់ព្រះយេស៊ូវចេញពីសាលាប្រជុំ ហើយបង្ខំនាំទ្រង់ ទៅឯចំណោតភ្នំក្នុងគោលបំណងច្រានទ្រង់ទំលាក់អោយស្លាប់ តែទ្រង់បានយាង ពីចំណោមពួកគេនិងចាកចេញស្រុកណាសារ៉ែតបាត់ទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-26-08.jpg?direct&)

ព្រះយេស៊ូវបានយាងពេញក្នុងស្រុកកាលីឡេ មានហ្វូងមនុស្សកកកុញមកតាមទ្រង់។ ពួកគេនាំមនុស្សឈឺ មនុស្សពិការ មនុស្សគរថ្លង់មកឯព្រះយេស៊ូវដើម្បីទទួលការ ប្រោសអោយជា។

![](https://cdn.door43.org/obs/jpg/360px/obs-en-26-09.jpg?direct&)

គេបាននាំ មនុស្សជាច្រើនដែលមានអារក្សចូល​​ មកឯព្រះយេស៊ូវ ទ្រង់បាន បណ្តេញវិញ្ញាណអាក្រក់ទាំងអស់ចេញពីមនុស្សទាំងនោះ ជាញឹកញាប់គេតែងតែឮ សំលេងស្រែកថា «ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះអើយ! អស់អ្នកដែលឮពាក្យនេះ គេមានការអស្ចារ្យក្នុងចិត្ត ហើយគេថ្វាយបង្គំព្រះ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-26-10.jpg?direct&)

បន្ទាប់មកទ្រង់បានជ្រើសរើសមនុស្សដប់ពីរនាក់អោយធ្វើជាសិស្សរបស់ទ្រង់ ពួកសា វ័កទាំងដប់ពីរនាក់នោះតែងតែទៅគ្រប់ទីកន្លែង ហើយគេក៏បានរៀនពីព្រះយេស៊ូវ ដែរ។

*សាច់រឿងនេះដកស្រង់ចេញពីគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ៤:១២-២៥; ម៉ាកុស ១:១៤-១៥, ៣៥-៣៩, ៣:១៣-២១; លូកា ៤:១៤-៣០, ៣៨-៤៤*

## 27. ២៧-រឿងអំពីសាសន៏សាម៉ារីដ៏ល្អម្នាក់

https://openbiblestories.org/l/km/story-27/

![](https://cdn.door43.org/obs/jpg/360px/obs-en-27-01.jpg?direct&)

ថ្ងៃមួយមានគ្រូខាងឯក្រិត្យវិន័យម្នាក់ បានមកជួបព្រះយេស៊ូវដើម្បីល្បងលទ្រង់ គាត់សួរថា៖ «លោកគ្រូ តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីអោយមានជីវិតអស់កល្ប?» ព្រះយេស៊ូវបាន ឆ្លើយថា៖ តើក្នុងក្រិត្យវិន័យបានចែងយ៉ាងណាខ្លះអំពីការនេះ?

![](https://cdn.door43.org/obs/jpg/360px/obs-en-27-02.jpg?direct&)

គ្រូក្រិត្យវិន័យនោះបានឆ្លើយថា តាមក្រិត្យវិន័យរបស់ព្រះបានចែងថា៖ «ត្រូវអោយ ស្រឡាញ់ព្រះនៃឯងអោយអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកំលាំង អស់ពី គំនិត ហើយស្រឡាញ់អ្នកជិតខាងខ្លួនអោយដូចជាខ្លួនឯង។ ព្រះយេស៊ូវក៏ឆ្លើយតបថា៖ «អ្នកនិយាយនេះត្រូវហើយ​ ចូរធ្វើដូច្នេះចុះ នោះអ្នកនឹងមានជីវិតអស់កល្ប»។

![](https://cdn.door43.org/obs/jpg/360px/obs-en-27-03.jpg?direct&)

ដោយចង់បង្ហាញថាខ្លួនសុចរិតនោះគ្រូក្រឹត្យវិន័យ នោះបានសួរទៀតថា៖ «តើ នរណាជាអ្នកជិតខាងរបស់ខ្ញុំ?»

![](https://cdn.door43.org/obs/jpg/360px/obs-en-27-04.jpg?direct&)

បន្ទាប់មកព្រះយេស៊ូវបានលើកឡើង នូវរឿងប្រៀបប្រដូចមួយដល់គ្រូក្រឹត្យវិន័យ នោះ។​ «មានជនជាតិយូដាម្នាក់បានធ្វើដំណើរពីទីក្រុងយេរូសាឡឹម ឆ្ពោះទៅកាន់ទី ក្រុងយេរីខូ »

![](https://cdn.door43.org/obs/jpg/360px/obs-en-27-05.jpg?direct&)

«នៅពេលកំពុងតែធ្វើដំណើរ​ នោះមានពួកចោរមួយក្រុមបានមកវាយធ្វើបាបទៅលើ គាត់ស្ទើរបាត់បង់ជីវិត ហើយប្លន់យកទ្រព្យសម្បិត្តរបស់គាត់ដែលមានទាំងប៉ុន្មាន​រួច ចេញបាត់ទៅ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-27-06.jpg?direct&)

«មិនយូរប៉ុន្មានក៏មានសង្ឃម្នាក់ធ្វើដំណើរតាមផ្លូវនោះដែរ នៅពេលដែលសង្ឃ នោះបានឃើញបុរសដែលត្រូវគេវាយប្លន់អោយរបួសនោះ គាត់ក៏ដើរវាងទៅផ្លូវម្ខាង ទៀតដោយ មិនយកចិត្តទុកដាក់ចំពោះជនរងគ្រោះនោះឡើយ។»

![](https://cdn.door43.org/obs/jpg/360px/obs-en-27-07.jpg?direct&)

«គ្រាក្រោយមកទៀតក៏មានសាសន៏លេវីដើរតាមផ្លូវនោះដែរ (លេវីគឺជាកុលសម្ព័ន្ធមួយ នៃសាសន៏យូដា ជាអ្នកជួយការងាររបស់ពួកសង្ឃនៅឯព្រះវិហារ) សាសន៏លេវីនេះ ក៏ធ្វើដូចសង្ឃលើកមុនដែរ ដោយដើរវាងទៅ ផ្លូវម្ខាងទៀតបាត់ទៅដោយមិនយកចិត្ត ទុកដាក់ចំពោះមនុស្សរងគ្រោះនេះដែរ។»

![](https://cdn.door43.org/obs/jpg/360px/obs-en-27-08.jpg?direct&)

«ក្រោយមកទៀតក៏មានសាសន៏សាម៉ារីម្នាក់ដើរតាមផ្លូវនោះដែរ (សាសន៏សាម៉ារីគឺជា ពូជពង្សមួយដែលបានមកពីការរៀបការ រវាងជនជាតិយូដាជាមួយនឹងសាសន៏ដទៃ សាសន៏ទាំងពីរនេះស្អប់គ្នាទៅវិញទៅមក)។ ប៉ុន្តែនៅពេលដែលសាសន៏សាម៉ារីនេះ បានឃើញ សាសន៏យូដារងរបួសធ្ងន់ដេកនៅនឹងផ្លូវ គាត់មានចិត្តក្តួលអាណិត ហើយក៏ជួយ​រុំ​របួសអោយសាសន៏យូដានោះ។»

![](https://cdn.door43.org/obs/jpg/360px/obs-en-27-09.jpg?direct&)

«សាសន៏សាម៉ារីក៏លើកអ្នករងរបួសដាក់លើលាដែលជាជំនិះរបស់គាត់ ហើយធ្វើ ដំណើរឆ្ពោះទៅកាន់ផ្ទះសំណាក់ជាកន្លែងដែលគាត់ត្រូវមើល ព្យាបាលជនរងគ្រោះ នោះ។»

![](https://cdn.door43.org/obs/jpg/360px/obs-en-27-10.jpg?direct&)

«ថ្ងៃបន្ទាប់មកទៀតដោយបុរសសាសន៏សាម៉ារីនេះត្រូវបន្តដំណើរទៅមុខទៀត នោះ គាត់ក៏ផ្តាំផ្ញើរម្ចាស់ផ្ទះសំណាក់អោយមើលថែជនរងគ្រោះជំនួសគាត់ ដោយនិយាយថា “សូមមើលថែរក្សាគាត់អោយខ្ញុំផង ប្រសិនបើមានការចំណាយលើសពីអ្វីដែលខ្ញុំបាន អោយនេះ នៅពេលដែលខ្ញុំត្រឡប់មកវិញ នោះខ្ញុំនឹងបង្វិលសងវិញ”។»

![](https://cdn.door43.org/obs/jpg/360px/obs-en-27-11.jpg?direct&)

ក្រោយពីនិទានរឿងនោះចប់ នោះព្រះយេស៊ូវក៏សួរដល់គ្រូក្រិត្យវិន័យនោះថា «តើអ្នក គិតថានរណាមួយក្នុងចំណោមអ្នកទាំងបី ដែលជាអ្នកជិតខាងជាមួយមនុស្សដែលត្រូវ ចោរវាយប្លន់អោយរបួសនោះ?» គាត់ក៏ឆ្លើយថា៖ «គឺអ្នកដែលមានក្តីមេត្តាដល់អ្នក ដែលមានរបួសនោះ» ព្រះយេស៊ូវក៏មានបន្ទូលឆ្លើយតបថា «ដូច្នេះចូរ អ្នកធ្វើ ដូចគ្នា​ដូច្នោះដែរ»

*រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លូកា១០:២៥-៣៧*

## 28. ២៨-នាម៉ឺនវ័យក្មេង

https://openbiblestories.org/l/km/story-28/

![](https://cdn.door43.org/obs/jpg/360px/obs-en-28-01.jpg?direct&)

ថ្ងៃមួយមាននាម៉ឺនវ័យក្មេងម្នាក់បានមកជួបព្រះយេស៊ូវ ហើយក៏សួរទ្រង់ថា៖ «លោក គ្រូដ៏ល្អអើយ ធើ្វដូចម្តេចដើម្បីអោយបានជីវិតអស់កល្ប?» ព្រះយេស៊ូវមានបន្ទូលតប ថា៖ «ហេតុអ្វីបានហៅខ្ញុំថាជាគ្រូដ៏ល្អ? គឺមានតែម្នាក់គត់ដែលល្អ នោះគឺជាព្រះ ប៉ុន្តែបើ អ្នកចង់បានជីវិតអស់កល្ប ចូរធ្វើតាមក្រិត្យវិន័យរបស់ព្រះចុះ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-28-02.jpg?direct&)

បុរសវ័យក្មេងបានសួរថា «តើក្រិត្យវិន័យមួយដែលខ្ញុំត្រូវកាន់តាម?»។ ព្រះយេស៊ូវ បានឆ្លើយតបថា «កុំអោយសំឡាប់ កុំអោយកំផិត កុំអោយលួច កុំអោយ កុហក ចូរគោរពឪពុកម្តាយ ហើយស្រលាញ់អ្នកជិតខាងខ្លួនអោយដូចជាខ្លួនឯង»។

![](https://cdn.door43.org/obs/jpg/360px/obs-en-28-03.jpg?direct&)

បុរសវ័យក្មេងក៏ឆ្លើយថា «ខ្ញុំបានកាន់តាមគ្រប់ទាំងក្រិត្យវិន័យទាំងអស់តាំងពីក្មេងមក ម្ល៉េះ អញ្ចឺងតើខ្ញុំត្រូវធ្វើដូចម្តេចទៀតដើម្បីអោយមានជីវិតអស់កល្ប?» ព្រះយេស៊ូវ ទតទៅកំលោះនោះដោយព្រះទ័យសន្តោស។

![](https://cdn.door43.org/obs/jpg/360px/obs-en-28-04.jpg)

ព្រះយេស៊ូវក៏តបឆ្លើយថា «បើអ្នកចង់បានគ្រប់លក្ខណ៏ នោះត្រូវលក់ទ្រព្យសម្បត្តិ របស់អ្នកដែលមានទាំងប៉ុន្មាន ហើយយកប្រាក់ចែកដល់អ្នកក្រចុះ នោះអ្នកនឹងគ្រង មរតកនៅឯនគរស្ថានសួគ៏វិញ។ ចូរមកតាមខ្ញុំចុះ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-28-05.jpg?direct&)

នៅពេលដែលកម្លោះនោះបានឮនូវអ្វី ដែលព្រះយេស៊ូវមានព្រះបន្ទូលនោះ គាត់មាន ចិត្តព្រួយបារម្ភយ៉ាងខ្លាំង ដោយព្រោះគាត់មានទ្រព្យសម្បិត្តច្រើន ហើយក៏មិនចង់ បាត់បង់ នូវទ្រព្យសម្បិត្តទាំងអស់នោះដែរ ដូច្នេះគាត់ក៏ចាកចេញពីព្រះយេស៊ូវទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-28-06.jpg?direct&)

ព្រះយេស៊ូវក៏ងាកមកមានបន្ទូលទៅកាន់ពួកសិស្សថា «អ្នកមានពិបាកក្នុងការចូលទៅ ក្នុងនគរព្រះណាស់! ការដែលដឹកអូដ្ឌចូលក្នុងប្រហោងម្ជុលនោះងាយស្រួលជាង នាំ អ្នកមានចូលក្នុងនគរព្រះ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-28-07.jpg?direct&)

នៅពេលពួកសិស្សបានឮពីសេចក្តីទាំងនេះ នោះពួកគេមានចិត្តតក់ស្លុតហើយគិតថា « តើនរណាអាចនឹងទទួលបាននូវសេចក្តីសង្គ្រោះ?»

![](https://cdn.door43.org/obs/jpg/360px/obs-en-28-08.jpg?direct&)

ព្រះយេស៊ូវទតមើលទៅពួកសិស្សដោយបន្ទូលថា «ការដែលមនុស្សធ្វើមិនកើត នោះ ព្រះអាចធ្វើបាន»។

![](https://cdn.door43.org/obs/jpg/360px/obs-en-28-09.jpg?direct&)

ពេត្រុសក៏ទូលព្រះយេស៊ូវថា «យើងបានលះបង់អ្វីៗទាំងអស់ដើម្បីដើរតាមទ្រង់ តើ យើងនឹងបានរង្វាន់អ្វីខ្លះ?»

![](https://cdn.door43.org/obs/jpg/360px/obs-en-28-10.jpg?direct&)

ព្រះយេស៊ូវក៏មានបន្ទូលតបថា «អស់អ្នកដែលលះបង់ ឪពុកម្តាយ បងប្អូនប្រុសស្រី កូនចៅ ទ្រព្យសម្បត្តិនិងផ្ទះសម្បែងដោយយល់ដល់ខ្ញុំនោះ នោះគេនឹងបានរង្វាន់ជា មួយរយដងនិងជីវិតអស់កល្បជានិច្ចទៀតដែរ។ អស់អ្នកដែលមកមុននឹងត្រឡប់ទៅ ជាក្រោយ ហើយអ្នកដែលមកក្រោយនឹងត្រឡប់ទៅជាមុន»។

*រឿងនេះដកស្រង់ចេញពីគម្ពីរបរិសុទ្ធ៖ ម៉ាថាយ១៩:១៦-៣០; ម៉ាកុស១០:១៧-៣១; លូកា១៨:១៨-៣០*

## 29. ២៩-រឿងអ្នកបំរើដែលគ្មានចិត្តមេត្តា

https://openbiblestories.org/l/km/story-29/

![](https://cdn.door43.org/obs/jpg/360px/obs-en-29-01.jpg?direct&)

ថ្ងៃមួយពេត្រុសបានសួរព្រះយេស៊ូវថា៖ «តើគួរអោយខ្ញុំអត់ទោសដល់អស់អ្នកដែល ធ្វើខុសនឹងខ្ញុំប៉ុន្មានដង? រហូតដល់ប្រាំពីរដង?» ព្រះយេស៊ូវក៏មានបន្ទូលតបថា៖ «មិនមែនប្រាំពីរដងទេ គឺប្រាំពីរចិតសិបដង!» ការដែលទ្រង់មានបន្ទូលដូច្នេះ គឺចង់អោយពេត្រុសយល់ថា គាត់ត្រូវអត់ទោសអោយគេជានិច្ច។

![](https://cdn.door43.org/obs/jpg/360px/obs-en-29-02.jpg?direct&)

បន្ទាប់មកទ្រង់ក៏មានព្រះបន្ទូលជារឿងប្រៀបប្រដូចមួយ៖ «នគរព្រះប្រៀបបាន ដូចជាស្តេចមួយអង្គដែលចង់ទូទាត់បំណុលដែលអ្នកបំរើរបស់ទ្រង់ជំពាក់។ មានអ្នក បំរើម្នាក់ជំពាក់បំណុលស្តេចយ៉ាងច្រើនសម្បើម មានតំលៃរហូតដល់ ទៅពីរសែនឆ្នាំ នៃប្រាក់ឈ្នួលការងារ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-29-03.jpg?direct&)

ដោយហេតុថាអ្នកបំរើនោះគ្មានប្រាក់សងថ្លៃបំណុលដែលជំពាក់ស្តេច នោះទ្រង់ ក៏មានបន្ទូលថាចូរលក់ខ្លួនឯងនិងគ្រួសាររបស់ឯងអោយទៅធ្វើជាទាសករហើយយក ប្រាក់ដែលលក់បាននោះមកសងបំណុលអញវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-29-04.jpg?direct&)

អ្នកបំរើនោះក៏លត់ជង្គង់នៅចំពោះស្តេចហើយទូលអង្វរថា៖ «ព្រះអម្ចាស់សូមមេត្តា អត់ធ្មត់នឹងខ្ញុំព្រះបាទ ខ្ញុំនឹងសងនូវគ្រប់ទាំងបំណុលដែលខ្ញុំបានជំពាក់ទ្រង់» ពេលនោះស្តេចក៏មានហឫទ័យអាណិតអាសូរ ទ្រង់ក៏បានលុបចោលបំណុល ទាំងអស់ដែលអ្នកបំរើនោះជំពាក់ ហើយអនុញ្ញាតិអោយអ្នកបំរើនោះចេញទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-29-05.jpg?direct&)

ប៉ុន្តែនៅពេលដែលអ្នកបំរើនោះបានចេញទៅ នោះវាក៏បានជួបនឹងអ្នកបំរើម្នាក់ទៀត ដែលជំពាក់ប្រាក់វា​មានតំលៃប្រហែលជាប្រាក់ឈ្នួលបួនខែ អ្នកបំរើនោះក៏ចាប់បង្ខំអ្នក ដែលជំពាក់ខ្ឡួននោះដោយនិយាយថា៖ «ចូរសងប្រាក់ដែលឯងជំពាក់អញនោះមក អញវិញ!»

![](https://cdn.door43.org/obs/jpg/360px/obs-en-29-06.jpg?direct&)

អ្នកបំរើម្នាក់ទៀតនោះក៏លត់ជង្គង់ហើយអង្វរថា៖ “សូមមេត្តាដល់ខ្ញុំផង ខ្ញុំនឹងសងអ្នក វិញគ្រប់ចំនួន! ក៏ប៉ុន្តែអ្នកបំរើគ្មានចិត្តមេត្តាមិនស្តាប់ពាក្យអង្វរនោះឡើយ ហើយក៏ចាប់អ្នកបំរើដែលជំពាក់ខ្លួនទៅដាក់គុក រហូតដល់អ្នកនោះបានសងបំណុល គាត់អស់។

![](https://cdn.door43.org/obs/jpg/360px/obs-en-29-07.jpg?direct&)

ខណៈនោះមានអ្នកបំរើខ្លះទៀតបានឃើញនូវទង្វើរបស់អ្នកបំរើអាក្រក់នោះ ពួកគេ មានការរំខាននៅក្នុងចិត្តយ៉ាងខ្លាំង ហើយក៏យករឿងនោះទៅទូលដល់ស្តេច។

![](https://cdn.door43.org/obs/jpg/360px/obs-en-29-08.jpg?direct&)

ស្តេចក៏បានហៅអ្នកបំរើអាក្រក់នោះមកជួប ហើយនិយាយថា នែអ្នកបំរើអាក្រក់ ឯង បានអង្វរយើងមិនអោយទារបំណុលពីឯង ចុះហេតុដូចម្តេចក៏ឯងមិនធ្វើដូចគ្នាទៅនឹង មិត្តសំលាញ់ឯងដែរ។ ស្តេចទ្រង់ខ្ញាល់យ៉ាងខ្លាំងក៏បញ្ជាអោយយកអ្នកបំរើអាក្រក់នោះ ទៅដាក់គុករហូតទាល់តែមានប្រាក់សងបំណុលវិញ​ទើបលែងអោយរួច។

![](https://cdn.door43.org/obs/jpg/360px/obs-en-29-09.jpg?direct&)

បន្ទាប់មកព្រះយេស៊ូវមានបន្ទូលថា «នេះគឺជាអ្វីដែលព្រះវរបិតាខ្ញុំគង់នៅស្ថានសួគ៏ នឹងធ្វើដល់គ្រប់គ្នាប្រសិនបើអ្នកមិនព្រមអត់ទោស ចេញពីចិត្តនោះទេ»

*រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ១៨:២១-៣៥*

## 30. ៣០-ព្រះយេស៊ូវប្រទានអាហារដល់មនុស្សប្រាំពាន់នាក់

https://openbiblestories.org/l/km/story-30/

![](https://cdn.door43.org/obs/jpg/360px/obs-en-30-01.jpg?direct&)

ព្រះយេស៊ូវបានចាត់ពួកសាវ័កអោយចេញទៅប្រកាសដំណឹងល្អនិងបង្រៀនដល់ មនុស្សគ្រប់ក្រុងគ្រប់ភូមិ។ នៅពេលពួកគេបានត្រឡប់មកវិញ នោះពួកគេបាន រាយរ៉ាប់គ្រប់ទាំងការដែលពួកគេបានធ្វើ។ បន្ទាប់មកព្រះយេស៊ូវក៏បាននាំពួកសិស្ស ឆ្លងទៅត្រើយម្ខាងនៃទន្លេដើម្បីស្វែងរក កន្លែងដែលស្ងាត់ដើម្បីសំរាក។

![](https://cdn.door43.org/obs/jpg/360px/obs-en-30-02.jpg?direct&)

ក៏ប៉ុន្តែមានមនុស្សច្រើនណាស់បានឃើញព្រះយេស៊ូវនិងពួកសិស្ស បំរុងចុះទូកឆ្លងទៅ ត្រើយម្ខាង ដូច្នេះពួកមនុស្សទាំងនោះក៏បានរត់តាមមាត់ទន្លេ ឆ្លងទៅត្រើយម្ខាង ប្រយោជន៏អោយបានទៅដល់ទីកន្លែងនោះមុនព្រះយេស៊ូវ។ ដូច្នេះគ្រាន់តែព្រះយេស៊ូវ និងពួកសិស្សទៅដល់ភ្លាមនោះមានមនុស្សមួយហ្វូងធំបានរង់ចាំទ្រង់រួចជាស្រេច។

![](https://cdn.door43.org/obs/jpg/360px/obs-en-30-03.jpg?direct&)

ក្នុងចំណោមហ្វូងមនុស្សដ៏ធំនោះ មានគ្នាប្រាំពាន់នាក់ដោយមិនរាប់ពួកស្រីៗនិងកូន ក្មេង។ នៅពេលដែលព្រះយេស៊ូវក្រលេកមើលទៅពួកគេ ទ្រង់មានព្រះហឫទ័យក្តួល អាណិតយ៉ាងខ្លាំង ពួកគេប្រៀបបីដូចជាចៀមដែលគ្មានអ្នកគង្វាល។ ទ្រង់ក៏បាន បង្រៀនដល់ពួកគេ ហើយក៏ប្រោសដល់អស់អ្នកដែលមានជំងឺក្នុងចំណោមពួកគេ អោយបានជាដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-30-04.jpg?direct&)

ដោយសារល្ងាចណាស់ទៅហើយពួកសិស្សក៏បានទូលដល់ព្រះយេស៊ូវថា៖ «លោកគ្រូ ល្ងាចណាស់ហើយ ត្បិតនៅកន្លែងនេះគ្មានផ្សារណានៅជិតទេ ដូច្នេះសូមអោយពួកគេ វិលត្រឡប់ទៅវិញដើម្បីទិញម្ហូបអាហារបរិភោគ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-30-05.jpg?direct&)

ប៉ុន្តែព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរអោយអ្វីដល់ពួកគេបរិភោគផង» នោះពួកសិស្សក៏ឆ្លើយថា៖ «តើអោយពួកយើងធ្វើយ៉ាងណា យើងមានតែនំប៉័ងប្រាំដុំ និងត្រី២តែប៉ុណ្ណោះ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-30-06.jpg?direct&)

ព្រះយេស៊ូវបានអោយពួកសិស្ស ប្រាប់ដល់ហ្វូងមនុស្សអោយអង្គុយនៅលើស្មៅជា ក្រុមដែលក្រុមនីមួយៗមានគ្នាហាសិបនាក់។

![](https://cdn.door43.org/obs/jpg/360px/obs-en-30-07.jpg?direct&)

ព្រះយេស៊ូវក៏យកនំប៉័ងប្រាំដុំ និង ត្រីពីរ ទាំងងើយព្រះភក្រ្តទៅឯស្ថានសួគ៏​ ហើយ អរគុណដល់ព្រះដែលបានប្រទាន​ចំណីអាហារនេះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-30-08.jpg?direct&)

ទ្រង់ក៏យកនំប៉័ង និង ត្រី កាច់ជាដុំ ហើយហុចដល់ពួកសិស្សអោយយកទៅចែកដល់ ហ្វូងមនុស្ស។ ពួកសិស្សក៏បានយក នំប៉័ង និង ត្រី ចែកដល់គ្រប់គ្នា តែនំប៉័ង ហើយនិង ត្រី មិនចេះអស់សោះ ហើយពួកគេក៏បានឆ្អែត។

![](https://cdn.door43.org/obs/jpg/360px/obs-en-30-09.jpg?direct&)

បន្ទាប់មកពួកសិស្សក៏ដើរប្រមូលនំប៉័ង និង ត្រី ដែលនៅសល់រហូតដល់ទៅដប់ពីរ កន្រ្តក។ ចំណីអាហារទាំងនេះគឺកើតឡើងពី នំប៉័ងប្រាំដុំ និង ត្រីពីរកន្ទុយ តែប៉ុណ្ណោះ។

*រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ១៤:១៣-២១; ម៉ាកុស ៦:៣១-៤៤; លូកា ៩:១០-១៧; យ៉ូហាន ៦:៥-១៥*

## 31. ៣១-ព្រះយេស៊ូវយាងលើទឹក

https://openbiblestories.org/l/km/story-31/

![](https://cdn.door43.org/obs/jpg/360px/obs-en-31-01.jpg?direct&)

១-បន្ទាប់មក ព្រះយេស៊ូវទ្រង់មានបន្ទូលអោយពួកសិស្សចុះទូក ឆ្លងទៅឯត្រើយម្ខាងមុនទ្រង់ ទាល់តែទ្រង់បានអោយហ្វូងមនុស្សវិលទៅវិញអស់។​ ក្រោយពីព្រះយេស៊ូវបានអោយគេត្រលប់ ទៅវិញអស់ហើយ នោះទ្រង់យាងឡើងទៅលើភ្នំ ដើម្បីនឹងអធិដ្ឋាន។ ព្រះយេស៊ូវគង់នៅទីនោះ តែមួយព្រះអង្គឯង ហើយទ្រង់បានអធិដ្ឋានរហូតដល់យប់ជ្រៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-31-02.jpg?direct&)

២-ខណៈពេលនោះ ពួកសិស្សកំពុងចែវទូករបស់ពួកគេ ប៉ុន្តែដោយយប់ជ្រៅពេក ពួកគេអាចចែវបានត្រឹមពាក់កណ្តាលសមុទ្រតែប៉ុណ្ណោះ។ ពួកគេបានចែវយ៉ាងពិបាកបំផុត ដោយព្រោះខ្យល់បានបោកបក់បញ្ច្រាស់មកលើពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-31-03.jpg?direct&)

៣-បន្ទាប់ពីព្រះយេស៊ូវអធិដ្ឋានចប់ ទ្រង់ក៏យាងទៅឯពួកសិស្ស។ ទ្រង់បានយាងកាត់ពីលើ ទឹកសមុទ្រ ឆ្ពោះសំដៅទៅទូករបស់ពួកគេ!

![](https://cdn.door43.org/obs/jpg/360px/obs-en-31-04.jpg?direct&)

ពួកសិស្សមានការភ័យខ្លាច នៅពេលបានឃើញព្រះយេស៊ូវ ដោយពួកគេគិតថា បានឃើញខ្មោច។​ ព្រះយេស៊ូវ ទ្រង់ជ្រាបថាពួកគេភ័យខ្លាច ទើបទ្រង់ត្រាស់ហៅពួកគេ និងមាន បន្ទូលថា៖ “កុំខ្លាចឡើយ គឺខ្ញុំទេតើ!”

![](https://cdn.door43.org/obs/jpg/360px/obs-en-31-05.jpg?direct&)

នោះលោកពេត្រុសទូលតបទៅព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ បើជាទ្រង់មែន នោះ សូមអោយទូលបង្គំដើរនៅលើទឹកទៅឯទ្រង់ផង”។ ព្រះយេស៊ូវមានបន្ទូលទៅពេត្រុសថា៖ “ចូរមក ចុះ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-31-06.jpg?direct&)

ដូច្នេះពេត្រុសក៏ចុះពីទូក ដើរលើទឹកសំដៅទៅឯព្រះយេស៊ូវ តែកាលគាត់ដើរបានបន្តិច គាត់បានបែរភ្នែកចេញពីទ្រង់ ហើយចាប់ផ្តើមមើលទៅលើរលកសមុទ្រ និងមានអារម្មណ៍ ថាខ្យល់បោកបក់ជាខ្លាំង។

![](https://cdn.door43.org/obs/jpg/360px/obs-en-31-07.jpg?direct&)

នោះពេត្រុសមានសេចក្តីភ័យខ្លាច ហើយចាប់ផ្តើមលិចចុះទៅក្នុងទឹក។ គាត់បានស្រែក ឡើងថា៖ “ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង!” ស្រាប់តែព្រះយេស៊ូវ ទ្រង់លូក ព្រះហស្ថទៅចាប់គាត់ភ្លាម រួចមានបន្ទូលទៅកាន់ពេត្រុសថា៖ “ឱមនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានអ្នកសង្ស័យ?”។

![](https://cdn.door43.org/obs/jpg/360px/obs-en-31-08.jpg?direct&)

រួចកាលព្រះយេស៊ូវ និងពេត្រុសបានឡើងទៅក្នុងទូកហើយ នោះខ្យល់ក៏ឈប់បក់ ហើយ ទឹកសមុទ្រក៏ស្ងប់ស្ងៀមទៅ។ ពួកសិស្សមានសេចក្តីអស្ចារ្យជាខ្លាំង។ ពួកគេក្រាបថ្វាយបង្គំ ព្រះយេស៊ូវ និងទូលទ្រង់ថា៖ “ទ្រង់ប្រាកដជាព្រះរាជបុត្រានៃព្រះមែន”។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ១៤:២២-៣៣; ម៉ាកុស ៦:៤៥-៥២; យ៉ូហាន ៦:១៦-២១*

## 32. ៣២-ព្រះយេស៊ូវប្រោសបុរសអារក្សចូល និងស្រ្តីមានជំងឺម្នាក់

https://openbiblestories.org/l/km/story-32/

![](https://cdn.door43.org/obs/jpg/360px/obs-en-32-01.jpg?direct&)

មានថ្ងៃមួយនោះ ព្រះយេស៊ូវ និងពួកសិស្សបានចេញទូកឆ្លងកាត់សមុទ្រឆ្ពោះទៅកាន់ តំបន់មួយដែលមានពួកគេរ៉ាស៊ីនរស់នៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-02.jpg?direct&)

កាលទ្រង់និងពួកសិស្សទៅដល់ត្រើយម្ខាងហើយ នោះមានមនុស្សម្នាក់ដែលមានអារក្ស ចូល បានរត់សំដៅមកព្រះយេស៊ូវ។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-03.jpg?direct&)

មនុស្សម្នាក់នេះខ្លាំងណាស់ ពុំមាននរណាម្នាក់អាចត្រួតត្រាវាបានឡើយ។ ប្រជាជន បានចងដៃ ចងជើងវានឹងច្រវ៉ាក់​ ប៉ុន្តែត្រូវវាកាត់ផ្តាច់ចោលអស់។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-04.jpg?direct&)

បុរសម្នាក់នេះ រស់នៅតាមផ្នូរខ្មោចនៅក្នុងតំបន់នោះ។ គាត់ស្រែកទ្រហោទាំងយប់ ទាំងថ្ងៃ។ គាត់មិនបានស្លៀកពាក់អ្វីទាំងអស់ ហើយឧស្សាហ៍យកថ្មមកអារសាច់ខ្លួនឯងទៀតផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-05.jpg?direct&)

នៅពេលដែលបុរសនោះរត់មកដល់ព្រះយេស៊ូវ គាត់បានលត់ជង្គង់ចុះនៅពីមុខទ្រង់។ ព្រះយេស៊ូវមានបន្ទូលបញ្ជារទៅអារក្សថា៖ ​“ចេញពីបុរសម្នាក់នេះភ្លាម!”

![](https://cdn.door43.org/obs/jpg/360px/obs-en-32-06.jpg?direct&)

បុរសដែលមានអារក្សចូលនោះ បានស្រែកឡើងជាខ្លាំងថា៖ “ឱព្រះយេស៊ូវ ជាព្រះរាជ បុត្រានៃព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ចង់បានអ្វីពីទូលបង្គំ? សូមទ្រង់កុំដាក់ទោសទូលបង្គំអី!” នោះ ព្រះយេស៊ូវសួរទៅអារក្សនោះថា៖ “ឯងឈ្មោះអ្វី?” វាឆ្លើយថា៖ “ទូលបង្គំឈ្មោះកងទ័ព ពីព្រោះ ទូលបង្គំមានគ្នាច្រើនណាស់” (ពាក្យថា “កងទ័ព” សំដៅទៅលើពលទាហានរាប់ពាន់នាក់ ក្នុងពួក ទាហានរ៉ូម៉ាំង)។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-07.jpg?direct&)

អារក្សនោះបានទូលអង្វរព្រះយេស៊ូវថា៖ “សូមទ្រង់កុំបណ្តេញពួកទូលបង្គំចេញពីស្រុក នេះឡើយ!”។ មានហ្វូងជ្រូកមួយហ្វូងធំត្រូវបានគេចិញ្ចឹម នៅក្បែរចំនោតភ្នំនោះ នោះអារក្សវាទូល អង្វរដល់ព្រះយេស៊ូវថា៖ “សូមអោយយើងរាល់គ្នាទៅជ្រកក្នុងហ្វូងជ្រូកទាំងនោះចុះ!” ព្រះយេស៊ូវ មានបន្ទូលតបថា៖ “ទៅចុះ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-08.jpg?direct&)

ពួកអារក្សបានចាកចេញពីខ្លួនបុរសនោះ ហើយចូលទៅក្នុងហ្វូងជ្រូក។ ហ្វូងជ្រូកនោះ បានបោលម្នីរម្នាតាមចំណោតភ្នំ ធ្លាក់ចូលទៅក្នុងសមុទ្រ លង់ទឹកស្លាប់អស់ទៅ។ ជ្រូកមួយហ្វូង នោះ មានប្រមាណ ២០០០ ក្បាល។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-09.jpg?direct&)

ពេលពួកអ្នកគង្វាលជ្រូក បានឃើញហេតុការណ៍នោះ គេប្រញាប់រស់រាន់រត់ទៅក្នុងទីក្រុង និងនិយាយប្រាប់ពួកបណ្តារជនពីអ្វីដែលពួកគេបានឃើញព្រះយេស៊ូវធ្វើ។ នោះប្រជាជននៅក្នុង ទីក្រុងបានចេញមកមើល និងបានឃើញបុរសម្នាក់ដែលធ្លាប់ត្រូវបានអារក្សអាសោចចូលនោះ កំពុងអង្គុយចុះយ៉ាងស្ងៀមស្ងាត់ ដោយបានស្លៀកពាក់ស្រួលបួលឡើងវិញ ព្រមទាំងមានស្មារតី ដឹងខ្លួនជាធម្មតាផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-10.jpg?direct&)

ពួកគេមានការភ័យខ្លាចជាខ្លាំង និងចាប់តាំងទូលអង្វរ សូមអោយព្រះយេស៊ូវយាងចេញ ពីស្រុកគេទៅ។ ដូច្នេះ ព្រះយេស៊ូវ ក៏យាងចុះទៅក្នុងទូក និងរៀបចំដំណើរចេញពីទីនោះទៅ។ បុរសដែលធ្លាប់ត្រូវបានអារក្សចូលនោះ បានទូលអង្វរសុំព្រះយេស៊ូវ ដើម្បីទៅតាមទ្រង់ដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-11.jpg?direct&)

ក៏ប៉ុន្តែព្រះយេស៊ូវមានបន្ទូលតបទៅកាន់គាត់ថា៖ “ទេ! ចូរទៅផ្ទះអ្នកចុះ ហើយប្រាប់ បងប្អូន និងមិត្តភ័ក្តឯង ពីការដ៏ធំដល់ម្ល៉េះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-12.jpg?direct&)

ដូច្នេះ គាត់ក៏ចេញទៅ ហើយប្រកាសប្រាប់មនុស្សគ្រប់គ្នាអំពីការដ៏ធំដល់ម៉្លេះ ដែល ព្រះយេស៊ូវទ្រង់បានប្រោសគាត់។ មនុស្សគ្រប់គ្នាដែលបានឮរឿងរបស់គាត់ មានការស្ញប់ស្ញែង និងអស្ចារ្យក្នុងចិត្តជាខ្លាំង។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-13.jpg?direct&)

ព្រះយេស៊ូវ ទ្រង់បានយាងត្រលប់ ទៅកាន់ត្រើយម្ខាងទៀតនៃសមុទ្រ។ បន្ទាប់ពីទ្រង់ យាងទៅដល់ទីនោះ ក៏មានហ្វូងមនុស្សយ៉ាងធំប្រជុំគ្នាមកឯទ្រង់។ នៅក្នុងហ្វូងមនុស្សនោះ មានស្ត្រីម្នាក់ ឈឺធ្លាក់ឈាមអស់ ១២ឆ្នាំ។ គាត់បានចំណាយទ្រព្យសម្បត្តិអស់ពីខ្លួន ដើម្បីបង់ថ្លៃ អោយគ្រូពេទ្យជាច្រើននាក់ព្យាបាលគាត់ ប៉ុន្តែជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ។

![](https://cdn.door43.org/obs/jpg/360px/obs-en-32-14.jpg?direct&)

គាត់បានឮថា ព្រះយេស៊ូវធ្លាប់ព្យាបាលអ្នកជំងឺជាច្រើន ក៏សញ្ជឹងគិតថា៖ “ខ្ញុំច្បាស់ណាស់ថា បើគ្រាន់តែខ្ញុំពាល់ព្រះពស្តព្រះយេស៊ូវតែប៉ុណ្ណោះ នោះខ្ញុំនឹងបានជាភ្លាម!”។ ដូច្នេះ គាត់ក៏ចូលទៅក្នុងហ្វូងមនុស្សពីក្រោយ រួចពាល់ព្រះពស្តទ្រង់។ ខណៈពេលដែលនាង បានពាល់ព្រះពស្តទ្រង់ភ្លាម ជំងឺធ្លាក់ឈាមនោះក៏បាត់ជាមួយរំពេច!

![](https://cdn.door43.org/obs/jpg/360px/obs-en-32-15.jpg?direct&)

រំពេចនោះ ព្រះយេស៊ូវទ្រង់ជ្រាបថា​ មានព្រះចេស្តាចេញពីទ្រង់ ក៏ងាកបែរព្រះអង្គក្នុង ហ្វូងមនុស្សសួរថា៖ “អ្នកណាពាល់អាវខ្ញុំ?” ពួកសិស្សទូលថា៖ “ទ្រង់ឃើញថាហ្វូងមនុស្ស ប្រជ្រៀតទ្រង់ដែរ ម្តេចឡើយក៏មានបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ?”

![](https://cdn.door43.org/obs/jpg/360px/obs-en-32-16.jpg?direct&)

ស្រ្តីនោះក៏មកទាំងភ័យញ័រ ទំលាក់ខ្លួនក្រាបចុះនៅចំពោះទ្រង់។ នាងបានទូលទៅទ្រង់ ពីអ្វីដែលនាងបានធ្វើ និងពីការប្រោសអោយជានោះ។ ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ “សេចក្តី ជំនឿរបស់នាង បានជួយសង្គ្រោះនាងហើយ ចូរទៅអោយប្រកបដោយសេចក្តីសុខចុះ”។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ៨:២៨-៣៤, ៩:២០-២២; ម៉ាកុស ៥:១-២០, ៥:២៤ខ-៣៤; លូកា ៨:២៦-៣៩, ៨:៤២ខ-៤៨*

## 33. ៣៣-រឿងកសិករម្នាក់

https://openbiblestories.org/l/km/story-33/

![](https://cdn.door43.org/obs/jpg/360px/obs-en-33-01.jpg?direct&)

មានថ្ងៃមួយ ព្រះយេស៊ូវកំពុងបង្រៀនហ្វូងមនុស្សមួយហ្វូងធំ ក្បែរមាត់សមុទ្រ។ មនុស្ស ជាច្រើនណែនណាន់តាន់តាប់ បានមកស្តាប់ព្រះយេស៊ូវ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុង ទូកឯមាត់ទឹកនោះវិញ ដើម្បីអោយមានកន្លែងល្មមនឹងទ្រង់គង់មានបន្ទូលទៅកាន់ពួកគេបាន។​ ទ្រង់បានគង់នៅក្នុងទូក រួចចាប់ផ្តើមបង្រៀនពួកបណ្តារជន។

![](https://cdn.door43.org/obs/jpg/360px/obs-en-33-02.jpg?direct&)

ព្រះយេស៊ូវមានបន្ទូលអំពីរឿងនេះ៖ “មានកសិករម្នាក់ បានចេញទៅព្រួសពូជរបស់គាត់ កំពុងដែលគាត់ព្រួសនោះ មានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-33-03.jpg?direct&)

“មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក។ គ្រាប់ពូជដែលធ្លាក់លើដីថ្មនោះ ដុះឡើងភ្លាម ប៉ុន្តែមិនអាចចាក់ឫសចូលជ្រៅទៅក្នុងដីបានឡើយ។ កាលណាថ្ងៃរះឡើង ហើយ ចាប់ផ្តើមក្តៅ នោះក៏ក្រៀមខ្លោច និងងាប់ទៅវិញទៅ​”។

![](https://cdn.door43.org/obs/jpg/360px/obs-en-33-04.jpg?direct&)

“គ្រាប់ពូជខ្លះទៀត ក៏បានធ្លាក់ទៅក្នុងគុម្ពបន្លា។ គ្រាប់ពូជនោះចាប់ផ្តើមដុះ ប៉ុន្តែគុម្ពបន្លា ទាំងនោះបានខ្ចប់ពួកគេពីក្រៅជាប់។ ដូចនេះ រុក្ខជាតិដែលបានដុះចេញពីគ្រាប់ពូជ នៅក្នុងគុម្ពបន្លា ពុំអាចបង្កើតផលផ្លែបាន”។

![](https://cdn.door43.org/obs/jpg/360px/obs-en-33-05.jpg?direct&)

“ក៏មានគ្រាប់ពូជខ្លះ បានធ្លាក់ទៅលើដីល្អ។ គ្រាប់ពូជទាំងនោះបានដុះឡើង និងបង្កើត ផលបានមួយជា ៣០ មួយជា ៦០​ និងមួយជា ១០០ កាន់តែច្រើនឡើងៗទៅតាមចំនួន ដែលត្រូវបានសាបព្រោះ។ នរណាដែលមានត្រចៀក ចូរស្តាប់ចុះ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-33-06.jpg?direct&)

រឿងនេះ បានធ្វើអោយពួកសិស្សមានការភ័ន្តច្រលំ ដូច្នេះព្រះយេស៊ូវពន្យល់ថា៖ “គ្រាប់ ពូជគឺជាព្រះបន្ទូលរបស់ព្រះ។ ដីផ្លូវ គឺជាមនុស្សដែលឮព្រះបន្ទូលរបស់ព្រះ តែមិនយល់ នោះ អាកំណាចក៏មកឆក់យកសេចក្តីដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់”។

![](https://cdn.door43.org/obs/jpg/360px/obs-en-33-07.jpg?direct&)

“ដីថ្ម នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចទទួលភ្លាមដោយអំណរ ប៉ុន្តែពេលកើតមាន សេចក្តីទុក្ខលំបាក ឬសេចក្តីបៀតបៀន នោះគេក៏រសាយចិត្តទៅ។ ”

![](https://cdn.door43.org/obs/jpg/360px/obs-en-33-08.jpg?direct&)

“ដីបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្តែក្រោយមក សេចក្តីខ្វល់ខ្វាយ ទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នានៃជីវិតបានគ្របដណ្តប់សេចក្តីស្រលាញ់ ដែលមានចំពោះព្រះជាម្ចាស់ជិត។ ជាលទ្ធផល សេចក្តីបង្រៀនទាំងអម្បាលម៉ាន ដែលគាត់បានឮ ពុំអាចបង្កើតផលផ្លែបានឡើយ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-33-09.jpg?direct&)

“ក៏ប៉ុន្តែដីល្អ គឺជាអ្នកដែលបានឮព្រះបន្ទូល ជឿព្រះបន្ទូល និងបង្កើតផលផ្លែ”។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ១៣:១-៨, ១៨-២៣; ម៉ាកុស ៤:១-៨, ១៣-២០; លូកា ៨:៤-១៥*

## 34. ៣៤-ព្រះយេស៊ូវបង្រៀនរឿងផ្សេងទៀត

https://openbiblestories.org/l/km/story-34/

![](https://cdn.door43.org/obs/jpg/360px/obs-en-34-01.jpg?direct&)

ព្រះយេស៊ូវ មានបន្ទូលជារឿងប្រៀបធៀបផ្សេងៗទៀតជាច្រើន អំពីនគរឋានសួគ៌។ ឧទហរណ៍ ទ្រង់បានមានបន្ទូលថា៖ “នគរឋានសួគ៌ប្រៀបដូចជាគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់ បានយកទៅព្រួសក្នុងចំការខ្លួន។ អ្នករាល់គ្នាដឹងហើយថា គ្រាប់នេះល្អិតជាងគ្រាប់ពូជទាំងអស់ ពិតមែន។”

![](https://cdn.door43.org/obs/jpg/360px/obs-en-34-02.jpg?direct&)

“តែកាលណាបានដុះឡើង នោះក៏ធំជាងតិណជាតិទាំងអស់ ហើយក៏ត្រលប់ជាដើមធំ ដល់ម៉្លេះបានជាសត្វហើរលើអាកាស មកទំនៅលើមែកផង”។

![](https://cdn.door43.org/obs/jpg/360px/obs-en-34-03.jpg?direct&)

ព្រះយេស៊ូវមានបន្ទូលជារឿងប្រៀបធៀបមួយទៀតថា៖ “នគរឋានសួគ៌ប្រៀបដូចជាដំបែ ដែលស្រ្តីម្នាក់បានយកមកលាយនឹងម្សៅ ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់”។

![](https://cdn.door43.org/obs/jpg/360px/obs-en-34-04.jpg?direct&)

“នគរឋានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បាន ឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់ទ្រព្យរបស់ខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការ នោះ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-34-05.jpg?direct&)

“នគរឋានសួគ៌ក៏ប្រៀបដូចជា អ្នកឈ្មួញម្នាក់ ដែលរកកែវមុក្តាយ៉ាងល្អ កាលណាបាន ឃើញមួយ ដែលមានតំលៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់ មកទិញកែវមុក្តានោះ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-34-06.jpg?direct&)

បន្ទាប់មកទៀត ព្រះយេស៊ូវមានបន្ទូលរឿងប្រៀបប្រដូចមួយទៀត ដល់ពួកមនុស្សដែល ទុកចិត្តនឹងខ្លួនគេថា គេសុចរិត ហើយក៏មើលងាយដល់មនុស្សឯទៀតផង។ ទ្រង់មានបន្ទូលថា៖ “មានបុរសពីរនាក់ឡើងទៅអធិដ្ឋានក្នុងព្រះវិហារ មួយជាអាចារ្យផារិស៊ី និងមួយទៀតជាអ្នកយក ពន្ធ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-34-07.jpg?direct&)

“អ្នកផារិស៊ីក៏ឈរតាំងអធិដ្ឋានតែម្នាក់ឯងដូច្នេះថា ​​ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណ ដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជា អ្នកយកពន្ធនេះទេ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-34-08.jpg?direct&)

“ឧទាហរណ៍ ទូលបង្គំតមក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយដង្វាយ១ភាគក្នុង១០ ពីរបស់ ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង”។

![](https://cdn.door43.org/obs/jpg/360px/obs-en-34-09.jpg?direct&)

“ឯអ្នកយកពន្ធគាត់ឈរនៅឆ្ងាយពីពួកផារិស៊ី មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង”។

![](https://cdn.door43.org/obs/jpg/360px/obs-en-34-10.jpg?direct&)

នោះព្រះយេស៊ូវមានបន្ទូលថា៖ “ខ្ញុំប្រាប់អ្នកជាប្រាកដថា ព្រះទ្រង់ស្តាប់សេចក្តីអធិដ្ឋាន របស់អ្នកយកពន្ធ ហើយទ្រង់រាប់គេជាសុចរិត តែទ្រង់មិនសព្វព្រះទ័យនឹងសេចក្តីអធិដ្ឋានរបស់ អ្នកផារិស៊ីឡើយ។ ព្រះនឹងបន្ទាបចុះអស់អ្នកណាដែលមានអំនួតនឹងខ្លួនឯង តែទ្រង់នឹង លើកដំកើងដល់អ្នកណាដែលបន្ទាបខ្លួនវិញ”។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ១៣:៣១-៣៣, ៤៤-៤៦; ម៉ាកុស ៤:៣០-៣២; លូកា ១៣:១៨-២១, ១៨:៩-១៤*

## 35. ៣៥-រឿងឪពុកដែលពេញដោយសេចក្តីមេត្តាករុណា

https://openbiblestories.org/l/km/story-35/

![](https://cdn.door43.org/obs/jpg/360px/obs-en-35-01.jpg?direct&)

មានថ្ងៃមួយនោះ ព្រះយេស៊ូវកំពុងបង្រៀនពួកអ្នកយកពន្ធ និងមនុស្សមានបាប ជាច្រើននាក់ ដែលបានប្រមូលផ្តុំ មកស្តាប់ទ្រង់។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-02.jpg?direct&)

នោះពួកផារិស៊ី និងពួកអាចារ្យដែលឈនៅទីនោះដែរ បានឃើញព្រះយេស៊ូវរាប់ អ្នកមានបាបដូចជាមិត្តសំលាញ់ គេចាប់ផ្តើមនិយាយឌុកដាន់គ្នាទៅវិញទៅមកអំពីទ្រង់។ ដូច្នេះ ព្រះយេស៊ូវ ក៏មានបន្ទូលជារឿងប្រៀបប្រដូចមួយនេះ ទៅកាន់ពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-03.jpg?direct&)

“មានបុរសម្នាក់ មានកូនប្រុស២នាក់។ កូនពៅនិយាយទៅកាន់ឪពុកថា សូមលោកឪពុក ប្រគល់ចំណែកមរតកដែលត្រូវចែកដល់ខ្ញុំមក!” ដូចនេះ ឪពុកនោះក៏បានបែងចែកទ្រព្យសម្បត្តិ នោះដល់កូនប្រុសគាត់ទាំងពីរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-04.jpg?direct&)

“ក្រោយបន្តិចមក កូនពៅប្រមូលរបស់ទ្រព្យគាត់ទាំងអស់ ចេញទៅឯស្រុកឆ្ងាយ ហើយក៏ បង្ហិនទ្រព្យនោះអស់ទៅ ក្នុងជីវិតពាលាអាវ៉ាសែរបស់គាត់”។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-05.jpg?direct&)

“ក្រោយពីនោះមក ក៏កើតមានអំណត់ជាខ្លាំងនៅស្រុកដែលកូនពៅរស់នៅនោះ ហើយ គាត់គ្មានប្រាក់ដើម្បីទិញអាហារទទួលទានទេ។ ដូចនេះ គាត់រកការងារបានធ្វើតែមួយគត់ គឺធ្វើជាអ្ន ដាក់ចំណីជ្រូក។ គាត់មានសេចក្តីវេទនា និងស្រេកឃ្លានជាពន់ពេកក្រៃ រហូតដល់ថ្នាក់ចង់ចំអែត ក្រពះនឹងចំណីជ្រូកទៀតផង”។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-06.jpg?direct&)

“ចុងក្រោយ កូនពៅនោះក៏បាននិយាយមកកាន់ខ្លួនឯងថា៖ តើអញកំពុងតែធ្វើអ្វីនេះ? ជើងឈ្នួលឪពុកអញទាំងប៉ុន្មាន សុទ្ធតែមានអាហារបរិបូរណ៌ទទួលទានគ្រប់ៗគ្នា តែនៅទីនេះ អញជិតដាច់ពោះស្លាប់ហើយ។ អញនឹងត្រលប់ទៅរកឪពុកអញវិញ ហើយសុំធ្វើត្រឹមតែជាអ្នកបំរើ ម្នាក់របស់គាត់ប៉ុណ្ណោះ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-07.jpg?direct&)

“ដូច្នេះកូនពៅនោះ ក៏វិលត្រលប់ទៅផ្ទះរបស់ឪពុកខ្លួនវិញ។ លុះឪពុក បានឃើញគាត់ ពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តាកូនប្រុសរបស់ខ្លួន។ គាត់បានរត់សំដៅទៅកូនប្រុសនោះ ហើយបានអោប និងថើបវាទៀត”។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-08.jpg?direct&)

“កូនប្រុសនោះនិយាយទៅកាន់ឪពុកថា៖ លោកឪពុក កូនបានធ្វើបាបទាស់នឹង ព្រះជាម្ចាស់ និងលោកឪពុកដែរ។ កូនគ្មានតំលៃធ្វើជាកូនប្រុសរបស់លោកឪពុកទេ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-09.jpg?direct&)

“តែឪពុកបានប្រាប់ទៅបាវបំរើរបស់គាត់ម្នាក់ថា៖ ចូរទៅយកអាវដែលល្អបំផុត មក​បំពាក់ អោយកូនប្រុសរបស់អញ យកចិញ្ចៀនមកបំពាក់ដៃអោយវា ហើយយកស្បែកជើងមកពាក់ អោយវាផង។ រួចយកកូនគោដែលបំប៉នមកសំលាប់ចុះ យើងនឹងបរិភោគអោយសប្បាយចិត្ត ដ្បិត កូនអញនេះបានស្លាប់ ឥលូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-10.jpg?direct&)

“ដូច្នេះមនុស្សទាំងអស់ក៏ចាប់ផ្តើមជប់លៀងជាមួយនឹងគ្នា។ ឯកូនច្បងដែលមកពីធ្វើ ការនៅចំការ កាលជិតមកដល់ផ្ទះ នោះក៏ឮសូរភ្លេង និងរបាំ ហើយនឹកឆ្ងល់ក្នុងចិត្តថា មានអ្វីកើត ឡើង”។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-11.jpg?direct&)

“នៅពេលដែលកូនច្បងបានដឹងថា ពួកគេកំពុងធ្វើពិធីជប់លៀង ពីព្រោះប្អូនពៅរបស់ គាត់បានត្រលប់មកផ្ទះវិញ គាត់បានខឹងជាខ្លាំង និងមិនព្រមចូលទៅក្នុងផ្ទះឡើយ។ ឪពុករបស់ គាត់បានចេញមកក្រៅ និងអង្វរគាត់អោយចូលមកក្នុង និងចូលរួមជប់លៀងជាមួយគ្នា ប៉ុន្តែគាត់ នៅតែប្រកែកមិនព្រមចូល”។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-12.jpg?direct&)

“កូនច្បងនិយាយទៅកាន់ឪពុករបស់ខ្លួនថា៖ ខ្ញុំបានបំរើលោកឪពុកប៉ុន្មានឆ្នាំនេះមក ហើយ មិនដែលធ្វើខុសនឹងបង្គាប់សោះ​ តែលោកឪពុកមិនដែលអោយកូនពពែ សូម្បីតែ១ អោយខ្ញុំ បានអរសប្យាយ ជាមួយនឹងមិត្តសំលាញ់ខ្ញុំឡើយ។ ឯកូនលោកឪពុកដែលវាបង្ហិនបំផ្លាញសម្បត្តិ លោកឪពុកអស់ ដោយនូវចារិកពាលាអាវ៉ាសែនោះ កាលបានមកដល់ នោះលោកឪពុកសំលាប់ កូនគោដែលបំប៉ន អោយវាភ្លាម!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-35-13.jpg?direct&)

“ឪពុកក៏តបថា៖ កូនអើយ ឯងបាននៅជាមួយនឹងអញជាដរាប ឯរបស់អញទាំងប៉ុន្មាន ក៏ជារបស់ឯងដែរ គួរអោយយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥលូវរស់ឡើងវិញ ក៏បានបាត់បង់ តែបានឃើញមកវិញហើយ!”។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លូកា ១៥:១១-៣២*

## 36. ៣៦-សិរីរុងរឿងរបស់ព្រះយេស៊ូវ

https://openbiblestories.org/l/km/story-36/

![](https://cdn.door43.org/obs/jpg/360px/obs-en-36-01.jpg?direct&)

ថ្ងៃមួយព្រះយេស៊ូវបាននាំពួកសិស្សរបស់ទ្រង់ ចំនួនបីនាក់គឺ ពេត្រុស យ៉ាកុប និង យ៉ូហានទៅជាមួយទ្រង់ (សិស្សឈ្មោះយ៉ូហាននោះមិនមែនជាយ៉ូហានដែលបាន ជ្រមុជទឹកឲ្យព្រះយេស៊ូវនោះទេ) ពួកគេធ្វើដំណើរឡើងទៅឯកំពូលភ្នំដើម្បីអធិស្ឋាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-36-02.jpg?direct&)

នៅពេលដែលទ្រង់កំពុងតែអធិស្ឋាន នោះព្រះភក្រ្តទ្រង់ក៏ផ្លាស់ប្រែមានពន្លឺដូចជាថ្ងៃ ហើយព្រះពស្រ្តទ្រង់ត្រឡប់ជាសព្រាត ដែលគ្មាននរណាម្នាក់លើផែនដីអាចនឹង ធ្វើបាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-36-03.jpg?direct&)

រំពេចនោះ លោកម៉ូសេនិងហោរាអេលីយ៉ាបានលេចឡើង។ ពួកលោកទាំងនេះធ្លាប់ បានរស់នៅលើផែនដីជាច្រើនរយឆ្នាំមុននេះ។ ពួកគេបានទូល ដល់ព្រះយេស៊ូវ អំពីការសុគតរបស់ទ្រង់ដែលនឹងត្រូវមកដល់នៅឯទីក្រុងយេរូសាឡឹម។

![](https://cdn.door43.org/obs/jpg/360px/obs-en-36-04.jpg?direct&)

ខណៈដែលលោកម៉ូសេនិងហោរាអេលីយ៉ាកំពុងទូលដល់ទ្រង់ នោះពេត្រុសបានទូល ដល់ព្រះយេស៊ូវថា៖ «កាលដែលយើងកំពុងតែនៅទីនេះ នោះល្អណាស់។ សូម អនុញ្ញាតិឲ្យយើងខ្ញុំសង់ត្រសាលបី មួយសំរាប់លោកគ្រូ មួយសំរាប់លោកម៉ូសេ ហើយនិងមួយទៀតសំរាប់លោកអេលីយ៉ា» តែពេត្រុសពុំបានដឹងនូវអ្វីដែលគាត់កំពុង តែនិយាយនោះឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-36-05.jpg?direct&)

នៅពេលដែលពេត្រុសកំពុងតែទូលពីការទាំងនេះ នោះមាន ពពកភ្លឺចែងចាំងមក ហ៊ុំព័ទ្ធពួកគេ ហើយក៏មានសំលេងចេញពីពពកមកថា៖ «នេះជាកូនស្ងួនភ្ងាអញ ចូរស្តាប់តាមចុះ»។ ពួកសិស្សទាំងបីមានចិត្តភ័យស្លុតយ៉ាងខ្លាំង ហើយពួកគេក៏ក្រាប ចុះដល់ដី ។

![](https://cdn.door43.org/obs/jpg/360px/obs-en-36-06.jpg?direct&)

បន្ទាប់មកព្រះយេស៊ូវបានពាល់ពួកគេ រួចមានបន្ទូលថា៖ « កុំអោយ ខ្លាចឡើយ ចូរក្រោកឡើង»។ ពេលពួកគេ ក្រឡេកមើលជុំវិញ នោះឃើញមានតែ ព្រះយេស៊ូវម្នាក់ប៉ុណ្ណោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-36-07.jpg?direct&)

ព្រះយេស៊ូវនិងសិស្សទ្រង់ទាំងបីនាក់បានធ្វើដំណើរចុះពីលើភ្នំ។ ហើយទ្រង់ក៏មាន បន្ទូលទៅកាន់ពួកគេថា៖ «ចូរកុំប្រាប់នរណាម្នាក់អោយដឹងអោយសោះ អំពីអ្វីដែល បានកើតឡើងនៅទីនេះ។ ​ខ្ញុំនឹងត្រូវសុគតតែខ្ញុំនឹងរស់ឡើងវិញ។ បន្ទាប់ពីការនេះ នោះអ្នកអាចប្រកាសប្រាប់ដល់គេបាន»។

*រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរុសុទ្ធ៖ ម៉ាថាយ ១៧:១-៩; ម៉ាកុស ៩:២-៨; លូកា ៩:២៨-៣៦*

## 37. ៣៧-ព្រះយេស៊ូវប្រោសឡាសាអោយរស់ពីស្លាប់ឡើងវិញ

https://openbiblestories.org/l/km/story-37/

![](https://cdn.door43.org/obs/jpg/360px/obs-en-37-01.jpg?direct&)

ថ្ងៃមួយព្រះយេស៊ូវបានទទួលដំណឹងថា ឡាសាឈឺធ្ងន់។ ឡាសាមានបងប្អូនស្រីពីរ នាក់គឺនាងម៉ារានិងម៉ាថា ពួកគេគឺជាមិត្តសំឡាញ់ជិតដិតនឹងព្រះយេស៊ូវ។ នៅពេល ដែលទ្រង់បានឮដំណឹងនេះ ទ្រង់មានបន្ទូលថា «ជំងឺនេះនឹងមិនបណ្តាលឲ្យស្លាប់ទេ តែសំរាប់ជាសិរីល្អដល់ព្រះវិញ»។ព្រះយេស៊ូវស្រឡាញ់ពួកគេទាំងបី នាក់ ខ្លាំងណាស់ តែទ្រង់សំរេចព្រះទ័យគង់នៅ កន្លែងដដែលនោះពីរថ្ងៃទៀត។

![](https://cdn.door43.org/obs/jpg/360px/obs-en-37-02.jpg?direct&)

ពីរថ្ងៃបានកន្លងផុតទៅ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសិស្សថា៖ « តោះត្រឡប់ទៅស្រុកយូដាវិញ»។ ប៉ុន្តែពួកសិស្សបានឆ្លើយតបថា៖ «លោកគ្រូ! មនុស្ស នៅទីនោះទើបតែរកសំឡាប់យើង!» តែព្រះយេស៊ូវតបថា៖ «ឡាសាជាមិត្តសំឡាញ់​ យើងកំពុងតែដេកលក់ យើងត្រូវតែទៅដាស់គាត់»។

![](https://cdn.door43.org/obs/jpg/360px/obs-en-37-03.jpg?direct&)

សិស្សរបស់ទ្រង់បានឆ្លើយថា «លោកគ្រូ បើឡាសាដេកលក់នោះគាត់នឹងបានជាវិញ» តែព្រះយេស៊ូវបានប្រាប់ពួកគេជាប្រាកដថា «ឡាសាបានស្លាប់ហើយ។ ខ្ញុំអរណាស់ ដែលខ្ញុំពុំបាននៅទីនោះ តែគឺដើម្បីអោយអ្នករាល់គ្នាបានជឿដល់ខ្ញុំវិញ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-37-04.jpg?direct&)

នៅពេលដែលព្រះយេស៊ូវបានយាងមកដល់ភូមិរបស់ឡាសា នោះឡាសាបានស្លាប់ បួនថ្ងៃហើយ។ ម៉ាថាបានចេញទៅជួបព្រះយេស៊ូវ ហើយទូលទ្រង់ថា « លោកគ្រូ ប្រសិនបើលោកគង់នៅទីនេះ នោះប្អូនប្រុសខ្ញុំមិនស្លាប់ឡើយ ប៉ុន្តែខ្ញុំម្ចាស់ជឿថា ព្រះ​នឹងប្រទានអោយទ្រង់នូវអ្វីដែលទ្រង់ទូលសូមពីព្រះ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-37-05.jpg?direct&)

ព្រះយេស៊ូវមានបន្ទូលឆ្លើយតបថា «ខ្ញុំជាសេចក្តីរស់ឡើងវិញនិងជាជីវិត។ អស់អ្នក ណាដែលជឿដល់ខ្ញុំ បើទោះបីស្លាប់នោះនឹងបានរស់ឡើងវិញ។ ហើយអស់អ្នកណា ដែលជឿដល់ខ្ញុំនោះនឹងមិនស្លាប់ឡើយ តើនាងជឿការទាំងនេះឬទេ?» ម៉ាថាបានឆ្លើយថា៖ «ចាស៎ __ លោកគ្រូ នាងខ្ញុំជឿថាលោកគឺជាព្រះមេស៊ីនិងជាព្រះរាជ បុត្រានៃព្រះ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-37-06.jpg?direct&)

បន្ទាប់មកម៉ារាបានមកដល់។ នាងបានមកក្រាបទាបនឹងបាទាព្រះយេស៊ូវហើយទូល ថា «លោកគ្រូ! ប្រសិនបើលោកបាននៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ឡើយ»។ ព្រះយេស៊ូវបានសួរដល់ពួកគេថា «តើទុកសាកសពឡាសានៅទីណា?» ពួកគេឆ្លើយ ទូលថា «នៅក្នុងផ្នូរ សូមទ្រង់យាងទត» ពេលនោះព្រះយេស៊ូវទ្រង់ព្រះកន្សែង។

![](https://cdn.door43.org/obs/jpg/360px/obs-en-37-07.jpg?direct&)

ផ្នូរគឺជាល្អាងមួយដែលគេដាប់ភ្នំ ហើយមានគំរបថ្ម សំរាប់បង្វិល បិទហើយនឹង បើក។ នៅពេលព្រះយេស៊ូវយាងមកដល់ផ្នូរ នោះទ្រង់ប្រាប់គេថា «ចូរ យកថ្មចេញ» តែម៉ាថាទូលទ្រង់ថា «សាកសពនេះបញ្ចុះបានបួនថ្ងៃហើយ មានក្លិន ស្អុយខ្លាំងណាស់»។

![](https://cdn.door43.org/obs/jpg/360px/obs-en-37-08.jpg?direct&)

ព្រះយេស៊ូវបានឆ្លើយតបថា៖ «តើខ្ញុំពុំបានប្រាប់នាងថា បើនាងជឿនោះនាងនឹងឃើញ សិរិល្អនៃព្រះ»។ ដូច្នេះគេក៏បង្វិលថ្មចេញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-37-09.jpg?direct&)

បន្ទាប់មកព្រះយេស៊ូវ ងើបព្រះនេត្រទៅឯស្ថានសួគ៏ហើយទូលថា «ព្រះវរបិតាអើយ ទូលបង្គំ អរព្រះគុណទ្រង់ដែលទ្រង់ស្តាប់ទូលបង្គំ។ ទូលបង្គំដឹងថាទ្រង់តែងតែស្តាប់ ទូលបង្គំជានិច្ច តែទូលបង្គំទូលដូច្នេះគឺដោយព្រោះបណ្តារមនុស្សឈរនៅជុំវិញ ទីនេះទេ ប្រយោជន៏អោយគេដឹងថា គឺទ្រង់បានចាត់ទូលបង្គំឲ្យមកមែន»។ បន្ទាប់មកព្រះ យេស៊ូវមានបន្ទូលខ្លាំងៗថា៖ «ឡាសាចូរចេញមក!» ។

![](https://cdn.door43.org/obs/jpg/360px/obs-en-37-10.jpg?direct&)

ឡាសាបានដើរចេញពីផ្នូរមកតែរូបកាយគាត់មានសំពត់ស្នប់រុំជាប់នៅឡើយ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេថា៖ «ចូរយកសំពត់ស្នប់ដែលរុំព័ទ្ធខ្លួនគាត់ចេញ!» តាមរយៈការអស្ចារ្យនេះ មានសាសន៏យូដាជាច្រើនបានជឿដល់ទ្រង់។

![](https://cdn.door43.org/obs/jpg/360px/obs-en-37-11.jpg?direct&)

ប៉ុន្តែមេដឹកនាំសាសនានៃសាសន៏យូដាមានចិត្តច្រណែនវិញ ដូច្នេះហើយបានជាពួក គេប្រមូលគ្នារៀបចំផែនការសំឡាប់ទ្រង់ ហើយនិងឡាសា។

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ យ៉ូហាន ១១:១-៤៦*

## 38. ៣៨-យ៉ូដាសអ៊ីស្ការីយ៉ុតក្បត់ព្រះយេស៊ូវ

https://openbiblestories.org/l/km/story-38/

![](https://cdn.door43.org/obs/jpg/360px/obs-en-38-01.jpg?direct&)

ជារៀងរាល់ឆ្នាំ សាសន៏យូដាតែងតែរៀបចំពិធីអបអរខួបបុណ្យរំលង។ បុណ្យនេះរៀប ចំឡើងដើម្បីរំលឹកពីការដែលព្រះបានរំដោះអយ្យកោរ របស់ពួកគេអោយរួចពីភាពជា ទាសករក្នុងប្រទេសអេស៊ីព្ទ អស់រយៈពេលជាច្រើនសតវត្សកន្លងមក។​ ប្រមាណ ជាបីឆ្នាំបន្ទាប់ពីព្រះយេស៊ូវចាប់ផ្តើមប្រកាសពីដំណឹងល្អ និងបង្រៀនជាសាធារណៈ លើកដំបូងនោះទ្រង់បានប្រាប់ពួកសិស្សទាំងអស់ថា ទ្រង់ចង់ធ្វើពិធីបុណ្យ រំលងនេះ ជាមួយពួកគេនៅឯទីក្រុងយេរូសាឡឹមជាកន្លែងដែលទ្រង់នឹងត្រូវគេធ្វើគត។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-02.jpg?direct&)

មានសិស្សទ្រង់ម្នាក់ឈ្មោះយ៉ូដាស។ យ៉ូដាសគឺជាអ្នកទទួលខុសត្រូវលើថង់ប្រាក់ របស់ពួកសាវ័ក។ គាត់ជាមនុស្សម្នាក់ដែលស្រលាញ់ប្រាក់ មានពេលខ្លះគាត់បាន លួចយកប្រាក់ពីថង់នោះថែមទៀតផង។ បន្ទាប់ពីព្រះយេស៊ូវនិងពួកសិស្សបានមក ដល់ទីក្រុងយេរូសាឡឹម នោះយ៉ូដាសបានលួចទៅជួបមេដឹកនាំសាសន៏យូដាហើយ បានទទួលយកសំណូកជាថ្នូរទៅនឹងការក្បត់ព្រះយេស៊ូវ។យ៉ូដាសបានដឹងថាពួកអ្នក​ ដឹកនាំសាសន៏យូដាទាំងនេះ មិនទទួលស្គាល់ព្រះយេស៊ូវជាព្រះមេស៊ីនោះឡើយ ដូច្នេះហើយបានជាគេរៀបចំគំរោងធ្វើគតទ្រង់។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-03.jpg?direct&)

ពួកអ្នកដឹកនាំសាសន៏យូដា ដែលនាំមុខដោយសម្តេចសង្ឃបានអោយប្រាក់ចំនួន សាមសិបរៀលទៅយ៉ូដាសដើម្បីអោយក្បត់ព្រះយេស៊ូវ។ ការនេះបានសំរេចដូចជា ពួកហោរាបាន ទាយទុកពីមុនមែន។ យ៉ូដាសបានយល់ព្រមទទួលប្រាក់ ហើយវាដើរ ចេញទៅ។ វារង់ចាំមើលឱកាសដែលវាអាចនឹងជួយពួកគេក្នុងការចាប់ព្រះយេស៊ូវ។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-04.jpg?direct&)

នៅឯទីក្រុងយេរូសាឡឹមព្រះយេស៊ូវបានរៀបចំពិធីបុណ្យរំលងជាមួយពួកសិស្ស ក្នុង ពេលកំពុងបរិភោគអាហារនោះព្រះយេស៊ូវបានយកនំប៉័ង ហើយកាច់ដោយបន្ទូលថា «ចូរយកបរិភោគចុះ នេះជារូបកាយខ្ញុំដែលត្រូវកាច់ចែកដល់អ្នករាល់គ្នា។ ចូរធ្វើការ នេះដោយនឹកចាំពីខ្ញុំចុះ» ការដែលធ្វើដូច្នេះ នោះព្រះយេស៊ូវចង់ប្រាប់ពួកគេថា រូបកាយរបស់ទ្រង់នឹងត្រូវលះបង់សំរាប់ពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-05.jpg?direct&)

បន្ទាប់មកព្រះយេស៊ូវក៏យកពែង ហើយមានបន្ទូលថា «ចូរផឹកចុះ នេះគឺជាឈាមខ្ញុំ ជាការតាំងសញ្ញាថ្មី ដែលត្រូវចាក់សំរាប់ការអត់ទោសនូវអំពើបាប។ ចូរធ្វើការនេះជា ការនឹកចាំពីខ្ញុំនៅគ្រប់ពេលដែលអ្នករាល់គ្នាផឹកពីពែងនេះ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-06.jpg?direct&)

ព្រះយេស៊ូវក៏មានបន្ទូលទៅកាន់ពួកសិស្សថា «មានម្នាក់ក្នុងចំណោមពួកអ្នករាល់គ្នា នឹងក្បត់ខ្ញុំ» ពួកសិស្សទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយ សួរគ្នាថាតើ អ្នកណាអាចធ្វើអញ្ចឹងកើត។ ព្រះយេស៊ូវក៏មានបន្ទូលទៀតថា «គឺអ្នកដែលខ្ញុំនឹង អោយចំណិតនំប៉័ងទៅនោះគឺជាអ្នកក្បត់ខ្ញុំ» បន្ទាប់មកព្រះយេស៊ូវទ្រង់ក៏អោយចំណិត នំប៉័ងទៅយ៉ូដាស។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-07.jpg?direct&)

បន្ទាប់ពីយ៉ូដាសបានទទួលចំណិតនំប៉័ង នោះសាតាំងក៏បានចូលទៅក្នុងខ្លួនវា។ វា បានចាកចេញ ទៅជួបអ្នកដឹកនាំសាសន៏យូដា​ ដើម្បីចាប់ព្រះយេស៊ូវ។ត្បិតពេល នោះគឺយប់ហើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-08.jpg?direct&)

បន្ទាប់ពីបរិភោគអាហាររួចនោះព្រះយេស៊ូវនិងពួកសិស្សបានធ្វើដំណើរទៅឯភ្នំអូលីវ។ ព្រះយេស៊ូវមានបន្ទូលថា «យប់នេះអ្នករាល់គ្នានឹងបោះបង់ខ្ញុំចោល ត្បិតមានសេចក្តី ចែងទុកមកថា អញនឹងវាយអ្នកគង្វាលហើយកូនចៀមនឹងត្រូវរត់ខ្ចាត់ខ្ចាយ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-09.jpg?direct&)

ពេត្រុសក៏បានឆ្លើយថា៖ «ទោះបីជាគ្រប់គ្នារត់ចោលទ្រង់ នោះទូលបង្គំក៏នឹងមិនរត់ ចោលទ្រង់ដែរ!» ព្រះយេស៊ូវក៏មានបន្ទូលតបទៅពេត្រុសថា៖ «សាតាំងចង់បំផ្លាញ អ្នករាល់គ្នា តែខ្ញុំបានអធិស្ឋានអោយអ្នកដើម្បីកុំអោយជំនឿរបស់អ្នកបាត់បង់ឡើយ ដូច្នេះយប់នេះមុនពេលមាន់រងាវ នោះអ្នកនឹងបដិសេធថាមិនស្គាល់ខ្ញុំចំនួនបីដង»។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-10.jpg?direct&)

ពេត្រុសក៏ឆ្លើយថា៖ «ទោះបីទូលបង្គំស្លាប់ ក៏ទូលបង្គំមិនបដិសេធទ្រង់ដែរ!» ហើយ ពួកសិស្សទាំងអស់ក៏ឆ្លើយដូចគ្នា។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-11.jpg?direct&)

បន្ទាប់មក ព្រះយេស៊ូវបានយាងជាមួយពួកសិស្សទៅទីកន្លែងមួយ ឈ្មោះ កេតសេម៉ានី។ ទ្រង់បានប្រាប់ពួកសិស្សឲ្យអធិស្ឋានប្រយោជន៏កុំអោយធ្លាក់ទៅក្នុង សេចក្តីល្បួង។ ឯទ្រង់ក៏យាងទៅកន្លែងមួយដោយឡែកដើម្បីអធិស្ឋាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-12.jpg?direct&)

ព្រះយេស៊ូវអធិស្ឋានចំនួនបីលើកថា៖ «ព្រះវរបិតាអើយ បើជាព្រះហឫទ័យទ្រង់សូម កុំឲ្យ ទូលបង្គំផឹកពីពែងនៃការរងទុក្ខនេះឡើយ តែបើគ្មានរបៀបណាផ្សេងទៀតសំរាប់ សង្គ្រោះមនុស្សអោយរួចពីបាប នោះសូមឲ្យតាមព្រះហឫទ័យទ្រង់វិញ»។ ទ្រង់មាន ហឫទ័យព្រួយយ៉ាងខ្លាំងរហូតដំណក់ញើសទ្រង់ត្រឡប់ដូចជាដំណក់ឈាម។ ហើយ ព្រះបានចាត់ទេវតាមកចំរើនកំលាំងដល់ទ្រង់។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-13.jpg?direct&)

បន្ទាប់ពីគ្រប់ពេលនៃការអធិស្ឋានម្តងៗ ទ្រង់តែងតែយាងត្រឡប់មកមើលពួកសិស្ស ប៉ុន្តែពួកគេបានដេកលក់ទាំងអស់។ នៅពេលដែលទ្រង់ត្រឡប់មកមើលពួកគេជា លើកទីបីនោះទ្រង់មានបន្ទូលថា «ក្រោកឡើង! ត្បិតអ្នកដែលក្បត់ខ្ញុំបានមកដល់ ហើយ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-14.jpg?direct&)

យ៉ូដាសបាននាំមេដឹកនាំសាសន៏យូដា ពួកទាហាន និងក្រុមមនុស្សមួយហ្វូងធំមក ជាមួយ។ ពួកគេមក ទាំងកាន់ដាវ និងដំបង។ យ៉ូដាសបានដើរទៅឯព្រះយេស៊ូវដោយ និយាយថា៖ «ជំរាបសួរលោកគ្រូ!» បន្ទាប់មកវាក៏ថើបព្រះយេស៊ូវ។ ការនេះគឺជាសញ្ញា ប្រាប់ដល់អ្នកដឹកនាំសាសន៏យូដាអោយដឹងថា តើនរណាដែលគេត្រូវចាប់។ ព្រះយេស៊ូវក៏មានបន្ទូលថា «យ៉ូដាស តើអ្នកមកចាប់ខ្ញុំដោយគ្រាន់តែថើបមួយខ្សឺត ឬអី»។

![](https://cdn.door43.org/obs/jpg/360px/obs-en-38-15.jpg?direct&)

នៅពេលដែលពួកទាហានចាប់ព្រះយេស៊ូវ នោះពេត្រុសបានទាញដាវហើយកាត់ដាច់ ស្លឹកត្រចៀកអ្នកបំរើសម្តេចសង្ឃម្នាក់។ តែព្រះយេស៊ូវមានបន្ទូលថា «ចូរដាក់ដាវទៅ​ ក្នុងស្រោមវិញចុះ! តើខ្ញុំពុំអាចសុំអោយព្រះវរបិតាខ្ញុំចាត់ទេវតាមួយកងពលមកការ ពារខ្ញុំបានទេឬអី? តែខ្ញុំត្រូវតែស្តាប់បង្គាប់ព្រះវរបិតាខ្ញុំវិញ»។ ក្រោយមកព្រះ យេស៊ូវបានយកត្រចៀកដែលដាច់នោះទៅបិតភ្ជាប់ហើយប្រោសឲ្យជា ដូចដើម។ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេចាប់ នោះពួកសិស្សបានរត់ចោលទ្រង់បាត់អស់។

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ២៦:១៤-៥៦; ម៉ាកុស ១៤:១០-៥០; លូកា ២២:១-៥៣; យ៉ូហាន ១២:៦, ១៨:១-១១*

## 39. ៣៩-ព្រះយេស៊ូវត្រូវបានគេកាត់ទោស

https://openbiblestories.org/l/km/story-39/

![](https://cdn.door43.org/obs/jpg/360px/obs-en-39-01.jpg?direct&)

នាពេលពាក់កណ្តាលអាធ្រាតុយប់នោះ ពួកទាហានបាននាំព្រះយេស៊ូវទៅកាន់ផ្ទះរបស់សម្តេច សង្ឃ ដើម្បីសួរចម្លើយទ្រង់។​ ពេត្រុសបានដើរតាមពួកគេពីចំងាយ ហើយគាត់បានឈរអាំងភ្លើង រង់ចាំនៅខាងក្រៅ ពេលដែលគេនាំព្រះយេស៊ូវចូលទៅក្នុង ផ្ទះនោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-39-02.jpg?direct&)

ពួកមេដឹកនាំសាសន៍យូដា បាននាំគ្នាមួលបង្កាច់ចោទប្រកាន់ព្រះយេស៊ូវ នៅក្នុងផ្ទះនោះ។ ពួកគេបាននាំយកសាក្សីក្លែងក្លាយជាច្រើនមកនិយាយបំភ្លើសអំពីទ្រង់។ ប៉ុន្តែ ពាក្យចោទប្រកាន់ ទាំងអម្បាលម៉ានរបស់ពួកគេ មិនបានស៊ីសង្វាក់គ្នាសោះ ដូច្នេះ ពួកមេដឹកនាំសាសន៍យូដា គ្មានភស្តុតាងបញ្ជាក់ថាទ្រង់មានបទឧក្រិដ្ឋទេ។ ព្រះយេស៊ូវ ទ្រង់មិនមានបន្ទូលអ្វីទាំងអស់។

![](https://cdn.door43.org/obs/jpg/360px/obs-en-39-03.jpg?direct&)

ចុងក្រោយ សម្តេចសង្ឃបានសំលឹងទៅកាន់ព្រះយេស៊ូវ រួចសួរទ្រង់ថា៖ “ប្រាប់យើងមក តើឯងគឺជាព្រះមេស៊ី ដែលជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មគង់នៅ មែនឬ?”

![](https://cdn.door43.org/obs/jpg/360px/obs-en-39-04.jpg?direct&)

ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖“គឺខ្ញុំនឹងហើយ! អ្នករាល់គ្នានឹងឃើញខ្ញុំអង្គុយជាមួយ ព្រះដ៏មានព្រះចេស្តា ព្រមទាំងយាងមកពីស្ថានសួគ៌ផង”។ សម្តេចសង្ឃនោះខឹងក្រោធជាខ្លាំង ក៏ហែកអាវខ្លួនចេញ រួចស្រែកទៅពួកមេដឹកនាំសាសនាថា៖ “យើងមិនចាំបាច់ត្រូវការសាក្សីអី បន្ថែមទៀតទេ! អ្នករាល់គ្នាបានឮច្បាស់ហើយ ដែលមនុស្សនេះអះអាងថា ខ្លួនគេជាបុត្រារបស់ ព្រះជាម្ចាស់។ តើអ្នកគិតយ៉ាងដូចម្តេច?”

![](https://cdn.door43.org/obs/jpg/360px/obs-en-39-05.jpg?direct&)

ពួកមេដឹកនាំរបស់សាសន៏យូដាបានឆ្លើយទៅកាន់សម្តេចសង្ឃថា៖ “វាសមនឹងស្លាប់!” បន្ទាប់មក ពួកគេចងមុខព្រះយេស៊ូវ ស្តោះទឹកមាត់ដាក់ទ្រង់ វាយទ្រង់ និង​សើចចំអកដាក់ទ្រង់ផង។​

![](https://cdn.door43.org/obs/jpg/360px/obs-en-39-06.jpg?direct&)

ពេលពេត្រុសកំពុងរង់ចាំនៅខាងក្រៅផ្ទះនោះ មានស្ត្រីបម្រើម្នាក់បានឃើញគាត់ រួចនាងនិយាយ ទៅកាន់គាត់ថា៖ “អ្នកធ្លាប់នៅជាមួយព្រះយេស៊ូវដែរ!” ពេត្រុសបានប្រកែក។​ មានស្រ្តីម្នាក់ទៀត បាននិយាយដូចគ្នា ហើយគាត់ក៏ប្រកែកម្តងទៀត។ ចុងក្រោយ ពួកបណ្តារជនបាននិយាយថា៖ ”យើងដឹងច្បាស់ថា អ្នកធ្លាប់នៅជាមួយព្រះយេស៊ូវ ពីព្រោះអ្នកទាំងពីរមកពីស្រុកកាលីឡេ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-39-07.jpg?direct&)

ពេលនោះ ពេត្រុសបានប្រកែក និងស្បថថា៖ “បើសិនជាខ្ញុំស្គាល់បុរសនេះមែន សូមឲ្យ ព្រះជាម្ចាស់ដាក់បណ្តាសារខ្ញុំចុះ!”។ រំពេចនោះ មាន់ក៏រងាវឡើង ហើយព្រះយេស៊ូវបានបែរមក និងសម្លឹងមើលទៅឯពេត្រុស។

![](https://cdn.door43.org/obs/jpg/360px/obs-en-39-08.jpg?direct&)

ពេត្រុសក៏ចេញទៅ និងយំក្តុកក្តួលជាខ្លាំង។ នាពេលនោះដែរ យូដាស ដែលជាអ្នកក្បត់ ព្រះយេស៊ូវ បានឃើញពួកមេដឹកនាំសាសន៍យូដាកាត់ទោសប្រហារជីវិតព្រះយេស៊ូវ ក៏កើតមាន​វិប្បដិសារីក្នុងចិត្តជាខ្លាំង ហើយបានចាកចេញពីទីនោះ រួចក៏សម្លាប់ខ្លួនឯងទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-39-09.jpg?direct&)

នាព្រឹកព្រលឹមថ្ងៃបន្ទាប់ ពួកមេដឹកនាំសាសន៍យូដាបាននាំព្រះយេស៊ូវទៅឯលោក ពីឡាត់ ដែលជាចៅហ្វាយក្រុងចក្រភពរ៉ូម៉ាំង​។​ ពួកគេសង្ឃឹមថា លោកពីឡាត់នឹងផ្តន្ទាទោសព្រះយេស៊ូវថា ទ្រង់មានទោស និងអាលបានកាត់ទោសប្រហារជីវិតទ្រង់។ ​លោកពីឡាត់បានសួរព្រះយេស៊ូវថា៖ “តើអ្នកជាស្តេចនៃសាសន៍យូដា មែនឬ?”

![](https://cdn.door43.org/obs/jpg/360px/obs-en-39-10.jpg?direct&)

ព្រះយេស៊ូវមានបន្ទូលតបថា៖ “ត្រូវដូចលោកមានប្រសាសន៍ហើយ តែនគររបស់ខ្ញុំ មិនមែនជា នគរនៅផែនដីនេះទេ។ ប្រសិនបើនគរខ្ញុំនៅផែនដីវិញ នោះពួកពលបរិវាររបស់ខ្ញុំនឹងច្បាំងជំនួសខ្ញុំ ជាមិនខាន។ ខ្ញុំបានមកផែនដីនេះ ដើម្បីប្រកាស់ប្រាប់សេចក្តីពិតអំពីព្រះជាម្ចាស់។ អស់អ្នកណាដែល ស្រលាញ់សេចក្តីពិត នឹងស្តាប់ខ្ញុំ”។ លោកពីឡាត់សួរទៀតថា៖ “តើសេចក្តីពិតនោះគឺជាអ្វី?”

![](https://cdn.door43.org/obs/jpg/360px/obs-en-39-11.jpg?direct&)

បន្ទាប់ពីបាននិយាយជាមួយព្រះយេស៊ូវ រួចហើយ លោកពីឡាត់ក៏ចេញទៅឯហ្វូងមនុស្ស ហើយនិយាយឡើងថា៖ “ខ្ញុំរកមិនឃើញថា មនុស្សនេះមានទោសទេ”។ ប៉ុន្តែពួកមេសាសន៍យូដា និងហ្វូងមនុស្សបានស្រែកឡើងថា “ចូរឆ្កាងវាទៅ!” លោកពីឡាត់បានឆ្លើយតបថា៖ “គាត់គ្មានទោសទេ” តែពួកគេស្រែកកាន់តែខ្លាំងឡើងៗ នោះលោកពីឡាត់និយាយជាលើកទីបីថា៖ “គាត់គ្មានទោសទេ!”​

![](https://cdn.door43.org/obs/jpg/360px/obs-en-39-12.jpg?direct&)

លោកពីឡាត់ចាប់ផ្តើមខ្លាចហ្វូងមនុស្សធ្វើការបះបោរ គាត់ក៏ព្រមអោយទាហានរបស់គាត់ ឆ្កាងព្រះយេស៊ូវ។ ពួកទាហានរ៉ូមាំងបានវាយព្រះយេស៊ូវ និងយកអាវស្តេចមកបំពាក់អោយទ្រង់ ព្រមទាំងក្រងមកុដបន្លាមួយភួងមកពាក់លើព្រះសិររបស់ទ្រង់។ រួចពួកគេបានសើចចំអកដល់ទ្រង់ ដោយនិយាយថា៖ “មើល! នេះគឺជាស្តេចនៃសាសន៍យូដា!”។​

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ២៦; ៥៧-២៧:២៦; ម៉ាកុស ១៤:៥៣-១៥:១៥; លូកា ២២:៥៤-២៣:២៥; យ៉ូហាន ១៨:១២-១៩:១៦*

## 40. ៤០-ព្រះយេស៊ូវត្រូវគេឆ្កាង

https://openbiblestories.org/l/km/story-40/

![](https://cdn.door43.org/obs/jpg/360px/obs-en-40-01.jpg?direct&)

ក្រោយពីពួកទាហានបានសើចចំអកដាក់ព្រះយេស៊ូវហើយ ពួកគេបាននាំយក ទ្រង់ចេញទៅឆ្កាង។ គេក៏បានឲ្យទ្រង់លីឈើឆ្កាងសំរាប់នឹងឆ្កាងទ្រង់ទៅជាមួយផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-40-02.jpg?direct&)

ពួកទាហានបាននាំព្រះយេស៊ូវទៅកាន់កន្លែងមួយឈ្មោះថា​ “ភ្នំលលាដ៏ក្បាល” រួចគេដំដែកគោលភ្ជាប់ព្រះហស្ថ និងព្រះបាទទ្រង់ទៅលើឈើឆ្កាងនោះ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា៖ “ឱព្រះវរបិតាអើយ សូមអត់ទោសដល់ពួកគេផង ដ្បិត ពួកគេមិនដឹងខ្លួនថា ពួកគេកំពុងធ្វើអ្វីនោះទេ”។ លោកពីឡាត់បានបញ្ជារអោយគេ បិតប្រកាសកាត់ទោសទ្រង់ ដាក់ពីលើព្រះសិរព្រះយេស៊ូវថា៖ “ស្តេចនៃសាសន៏យូដា”។​

![](https://cdn.door43.org/obs/jpg/360px/obs-en-40-03.jpg?direct&)

ពួកទាហានបានយកព្រះពស្រ្តរបស់ព្រះយេស៊ូវមកចាប់ឆ្នោតចែកគ្នាលេង។ ពេល ដែលពួកគេបានធ្វើដូច្នេះ ដើម្បីអោយបានសំរេចនូវបទទំនាយថា៖ ”គេបានយកអាវខ្ញុំ ចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-40-04.jpg?direct&)

ព្រះយេស៊ូវត្រូវបានឆ្កាងនៅចន្លោះចោរពីរនាក់។​ ចោរម្នាក់បានប្រមាថមើលងាយ ព្រះយេស៊ូវ ប៉ុន្តែចោរម្នាក់ទៀតបានបន្ទោសវាថា៖ ​”តើអ្នកឯងមិនខ្លាចព្រះទេឬអី? យើងមានទោសមែន ប៉ុន្តែព្រះអង្គមិនបានធ្វើអ្វីខុសសោះ” រួចចោរនោះក៏ទូលទៅ ព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ សូមនឹងចាំពីទូលបង្គំនៅក្នុងនគររបស់ទ្រង់ផង”។ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា៖ “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះអ្នកនឹងនៅក្នុង ស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-40-05.jpg?direct&)

ពួកមេដឹកនាំសាសន៍យូដា និងហ្វូងមនុស្ស បាននាំគ្នាសើចចំអកដល់ព្រះយេស៊ូវ។ ពួកគេនិយាយទៅកាន់ទ្រង់ថា៖ “បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរចុះពីលើឈើឆ្កាង នោះមក រួចជួយសង្រ្គោះខ្លួនអ្នកទៅ! នោះយើងនឹងជឿដល់អ្នក”។

![](https://cdn.door43.org/obs/jpg/360px/obs-en-40-06.jpg?direct&)

ស្រាប់តែកើតមានងងឹតនៅគ្របពេញផែនដី បើទោះជាពេលនោះ ជាពេលពាក់ កណ្តាលថ្ងៃត្រង់ក៏ដោយ។ មេឃនៅបន្តងងឹតរហូត ដរាបដល់ម៉ោង៣រសៀល​។​

![](https://cdn.door43.org/obs/jpg/360px/obs-en-40-07.jpg?direct&)

ពេលនោះព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា៖ “កិច្ចការចប់ហើយ! ឱព្រះវរបិតា អើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្ថទ្រង់វិញ”។ រួចទ្រង់ក៏អោនព្រះសិរចុះ ហើយក៏ផុតដង្ហើមទៅ។ ខណៈពេលដែលទ្រង់សុគត ផែនដីក៏រញ្ជួយឡើង ហើយវាំងនន ដ៏ធំនៅក្នុងព្រះវិហារ​សំរាប់ខណ្ឌមនុស្សពីព្រះវត្តមានរបស់ព្រះ ត្រូវបានរហែកជាពីរ ចំរៀក ពីលើរហូតដល់ក្រោម។​

![](https://cdn.door43.org/obs/jpg/360px/obs-en-40-08.jpg?direct&)

តាមរយៈការសុគតរបស់ទ្រង់ ព្រះយេស៊ូវបានបើកចំហរផ្លូវសំរាប់មនុស្ស ដើម្បីទៅ កាន់ព្រះជាម្ចាស់វិញ។ កាលទាហានដែលឈរយាមព្រះយេស៊ូវ បានឃើញការដែលកើត មកនោះ ក៏ពោលឡើងថា៖“ប្រាកដណាស់ មនុស្សនេះសុចរិតមែន។ ទ្រង់គឺជា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់”។

![](https://cdn.door43.org/obs/jpg/360px/obs-en-40-09.jpg?direct&)

បន្ទាប់មកមេសាសន៍យូដាពីរនាក់ដែលបានជឿថា ព្រះយេស៊ូវ គឺជាព្រះមេស៊ី គឺលោកយ៉ូសែប និងលោកនីកូដេម បានទៅឯលោកពីឡាត់ដើម្បីសុំព្រះសព ព្រះយេស៊ូវ។ ពួកគេបានរុំព្រះសពទ្រង់ជាមួយនឹងសំពត់ទេសឯក រួចយកទៅបញ្ចុះ ក្នុងផ្នូរមួយដែលដាប់ពីរូងថ្ម។ ពួកគេក៏បានរមៀលថ្មមួយផ្ទាំងធំនៅពីមុខផ្នូរនោះ ដើម្បីបិទមាត់រូងអោយជិត។

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ២៧:២៧-៦១; ម៉ាកុស ១៥:១៦-៤៧; លូកា ២៣:២៦-៥៦; យ៉ូហាន ១៩:១៧-៤២*

## 41. ៤១-រឿងព្រះប្រោសព្រះយេស៊ូវរស់ពីសុគត

https://openbiblestories.org/l/km/story-41/

![](https://cdn.door43.org/obs/jpg/360px/obs-en-41-01.jpg?direct&)

បន្ទាប់ពីពួកទាហានបានឆ្កាងព្រះយេស៊ូវ ពួកអ្នកដឹកនាំសាសន៏យូដាដែលមិនជឿបាន និយាយទៅលោកពីឡាត់ថា «យេស៊ូវ ជាមនុស្សកុហកនេះ បាននិយាយថាខ្លួននឹង រស់ឡើងវិញនៅថ្ងៃទីបី។ ដូច្នេះត្រូវតែមានអ្នកយាមផ្នូរដើម្បីកុំអោយពួកសិស្ស មកលួចយកសាកសព ហើយក៏និយាយថាវាបានរស់ឡើងវិញពីសេចក្តីស្លាប់»។

![](https://cdn.door43.org/obs/jpg/360px/obs-en-41-02.jpg?direct&)

លោកពីឡាត់បាននិយាយថា «ចូរយកទាហានទៅការពារនិងបិទមាត់ផ្នូរអោយជិត»។ ដូច្នេះពួកគេក៏យកថ្មធំបិទមាត់ផ្នូរ ហើយដាក់ទាហានការពារទីនោះដើម្បីធានាថា គ្មាននរណាម្នាក់អាចលួចសាកសពបាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-41-03.jpg?direct&)

នៅថ្ងៃបន្ទាប់ពីព្រះសពព្រះយេស៊ូវបានបញ្ចុះ នោះគឺជាថ្ងៃឈប់សំរាក ជនជាតិយូដា​មិនត្រូវបានអនុញ្ញាតិអោយទៅឯផ្នូរនៅថ្ងៃនោះឡើយ។ នៅព្រឹកព្រហាមបន្ទាប់ពីថ្ងៃ ឈប់សំ​រាក ស្រ្តីបីបួននាក់បានរៀបចំទៅឯផ្នូររបស់ព្រះយេស៊ូវដើម្បីបន្ថែមគ្រឿងក្រ អូបលើសាកសពរបស់ទ្រង់។

![](https://cdn.door43.org/obs/jpg/360px/obs-en-41-04.jpg?direct&)

រំពេចនោះមានការរញ្ជួយដីដ៏ធំមួយបានកើតឡើង ទេវតាមួយអង្គបានបង្ហាញខ្លួនជា ពន្លឺយ៉ាងភ្លឺអស្ចារ្យលេចមកពីស្ថានសួគ៏។ ទេវតានោះបានរមៀលថ្មធំដែលបាំងផ្លូវចូល មាត់ផ្នូរហើយអង្គុយលើថ្មនោះ។ ពួកទាហានយាមការពារផ្នូរបានភ័យរន្ធត់និងដួលទៅ នឹងដីប្រៀបដូចមនុស្សស្លាប់។

![](https://cdn.door43.org/obs/jpg/360px/obs-en-41-05.jpg?direct&)

នៅពេលពួកស្រីៗបានមកដល់មាត់ផ្នូរ ទេវតាបានប្រាប់ពួកគេថា «កុំភ័យបារម្ភឡើយ ព្រះយេស៊ូវមិននៅទីនេះទេ ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ដូចដែល ទ្រង់បានមានបន្ទូល! ចូរក្រឡេកទៅឯផ្នូរហើយមើលចុះ»។ ពួកស្រីៗបានក្រឡេក មើលទៅក្នុងផ្នូរ ជាកន្លែងដែលដាក់ព្រះសពព្រះយេស៊ូវ ព្រះសពទ្រង់ មិននៅទី នេះ ឡើយ!

![](https://cdn.door43.org/obs/jpg/360px/obs-en-41-06.jpg?direct&)

បន្ទាប់មកទេវតាបានប្រាប់ពួកស្រីៗថា «ចូរទៅប្រាប់ពួកសិស្សទ្រង់ថា «ព្រះយេស៊ូវ បានរស់ពីសុគតឡើងវិញហើយ ទ្រង់នឹងយាងទៅឯស្រុកកាលីឡេមុន អ្នករាល់គ្នា»»។

![](https://cdn.door43.org/obs/jpg/360px/obs-en-41-07.jpg?direct&)

ពួកស្រីៗមានការភ័យខ្លាច និងពោរពេញដោយសេចក្តីអំណរ។ ពួកគេបានរត់ទៅ ប្រាប់ពួកសិស្សពីដំណឹងល្អនេះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-41-08.jpg?direct&)

កំឡុងពេលពួកស្រីៗដើរតាមផ្លូវទៅប្រាប់ពួកសិស្សអំពីដំណឹងល្អ ព្រះយេស៊ូវបាន លេចមកឯពួកគេហើយពួកគេថ្វាយបង្គំទ្រង់។ ព្រះយេស៊ូវមានបន្ទូលថា «ចូរកុំអោយ ខ្លាចឡើយ។ ចូរទៅប្រាប់ពួកសិស្សអោយធ្វើដំណើរទៅឯកាលីឡេ។ នោះពួកគេ នឹងជួបខ្ញុំនៅទីនោះ»

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ២៧:៦២-២៨:១៥; ម៉ាកុស១៦:១-១១; លូកា២៤:១-១២; យ៉ូហាន ២០:១-១៨*

## 42. ៤២-ព្រះយេស៊ូវយាងទៅនគរស្ថានសួគ៏

https://openbiblestories.org/l/km/story-42/

![](https://cdn.door43.org/obs/jpg/360px/obs-en-42-01.jpg?direct&)

នៅថ្ងៃដែលព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ សិស្សរបស់ទ្រង់ពីរនាក់បាន ធ្វើដំណើរទៅក្រុងនៅជិតនោះ។ ពេលកំពុងធ្វើដំណើរពួកគេបាននិយាយអំពីអ្វីដែល បានកើតឡើងចំពោះព្រះយេស៊ូវ។ ពួកគេបានសង្ឃឹមថាទ្រង់ជាព្រះមេស៊ី ប៉ុន្តែក្រោយ មកទ្រង់បានសុគត ឥឡូវពួកស្រីៗបាននិយាយថាទ្រង់មានព្រះជន្មរស់ឡើងវិញម្តង ទៀតពួកគេមិនដឹងថាត្រូវជឿលើរឿងណានោះទេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-42-02.jpg?direct&)

ព្រះយេស៊ូវបានយាងមកជិតពួកគេនិងរួមដំណើរជាមួយពួកគេ ប៉ុន្តែពួកគេមិនចំណាំ ទ្រង់ឡើយ។​ ទ្រង់បានសួរពីអ្វីដែលពួកគេកំពុងនិយាយហើយពួកគេបានប្រាប់ទ្រង់អំ ពីទីសំគាល់ផ្សេងៗដែលបានកើតឡើងទាក់ទងនឹងព្រះយេស៊ូវកំឡុងពេលប៉ុន្មានថ្ងៃមុននេះ។ ពួកគេបានគិតថាពួកគេបាននិយាយជាមួយអ្នកធ្វើដំណើរដែលមិនបានដឹង ពីអ្វី ដែលបានកើតឡើងក្នុងក្រុងយេរូសាឡឹម។

![](https://cdn.door43.org/obs/jpg/360px/obs-en-42-03.jpg?direct&)

បន្ទាប់មកព្រះយេស៊ូវបានពន្យល់ពួកគេពីអ្វីដែលព្រះមានបន្ទូលអំពីព្រះមេស៊ី។ ទ្រង់ បានរំលឹកពួកគេថា ហោរាជាច្រើនបានទស្សទាយថាអំពីព្រះមេស៊ីនឹងត្រូវរងទុក្ខរហូត ដល់សុគត ក្រោយមកទ្រង់មានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ ពេលពួកគេមកដល់ ទីក្រុងដែលពួកគេទាំងពីរមានគំរោងដើម្បីស្នាក់នៅ វាដល់ពេលល្ងាចល្មម។

![](https://cdn.door43.org/obs/jpg/360px/obs-en-42-04.jpg?direct&)

អ្នកទាំងពីរបានអញ្ជើញព្រះយេស៊ូវអោយស្នាក់នៅជាមួយពួកគេ ទ្រង់ក៏យល់ព្រម។ នៅពេលពួកគេចាប់ផ្តើមបរិភោគអាហារពេលល្ងាច ព្រះយេស៊ូវបានលើកដុំនំប៉័ង អរ ព្រះគុណដល់ព្រះនិងបានកាច់បរិភោគ។ រំពេចនោះ ពួកគេបានចំណាំថាគឺជាព្រះ យេស៊ូវ។ ប៉ុន្តែនៅពេលនោះ ទ្រង់បានបំបាំងអង្គទ្រង់ចេញពីពួកគេទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-42-05.jpg?direct&)

ពួកគេទាំងពីរបាននិយាយគ្នាទៅវិញទៅមកថា «អ្នកនោះគឺជាព្រះយេស៊ូវ! ហេតុនោះ បានជាដួងចិត្តរបស់ពួកគេបានប៉ះពាល់នៅពេលទ្រង់បានពន្យល់ព្រះបន្ទូលព្រះជា ម្ចាស់មកពួកយើង»។ ភ្លាមៗនោះពួកគេបានត្រឡប់មកក្រុងយេរូសាឡឹមវិញ ពេលពួក បានមកដល់ ពួកគេបានប្រាប់ពួកសិស្សថា «ព្រះយេស៊ូវមានព្រះជន្មរស់នៅឡើយ! ពួកគេបានឃើញទ្រង់»។

![](https://cdn.door43.org/obs/jpg/360px/obs-en-42-06.jpg?direct&)

ខណៈពេលដែលពួកគេកំពុងតែនិយាយ ព្រះយេស៊ូវបានលេចមកភ្លាមៗក្នុងបន្ទប់ជា មួយពួកគេនិងមានបន្ទូលថា «សូមសន្តិភាពមានដល់អ្នករាល់គ្នា! ពួកសិស្សបានគិត ថាទ្រង់គឺជាខ្មោច តែព្រះយេស៊ូវមានបន្ទូលថា «ហេតុអ្វីបានអ្នករាល់គ្នាភ័យខ្លាចហើយ មានចិត្តសង្ស័យដូច្នេះ? សូមមើលដៃនិងជើងរបស់ខ្ញុំចុះ ខ្មោចមិនមានរូបកាយដូចជា ខ្ញុំមានឡើយ» ដើម្បីបញ្ជាក់ថាទ្រង់មិនមែនជាខ្មោច ទ្រង់បានសុំអាហារមកបរិភោគ។ ពួកសិស្សបានថ្វាយនំដុតដល់ព្រះយេស៊ូវ ហើយទ្រង់បានបរិភោគ។

![](https://cdn.door43.org/obs/jpg/360px/obs-en-42-07.jpg?direct&)

ព្រះយេស៊ូវមានបន្ទូលថា « ខ្ញុំប្រាប់អ្នករាល់គ្នាថាអ្វីៗដែលបានសរសេរអំពីខ្ញុំក្នុងព្រះ បន្ទូលនៃព្រះជាម្ចាស់ត្រូវបានសម្រេចហើយ» បន្ទាប់មកទ្រង់បានបើកសំដែងក្នុង គំនិតពួកគេអោយបានយល់ព្រះបន្ទូលរបស់ទ្រង់។ ទ្រង់មានបន្ទូលថា «មានសេចក្តី ចែងមកជាយូរហើយថា ព្រះមេស៊ីនិងរងទុក្ខ សុគត និងរស់ពីសុគតឡើងវិញនៅថ្ងៃទី បី»។

![](https://cdn.door43.org/obs/jpg/360px/obs-en-42-08.jpg?direct&)

«ព្រះបន្ទូលក៏បានចែងផងដែរថាសិស្សរបស់ខ្ញុំនឹងប្រកាសថាចូរអោយគ្រប់គ្នាបានប្រែ ចិត្តដើម្បីអោយទទួលបានការអត់ទោសសំរាប់អំពើបាបរបស់ពួកគេ។ ពួកគេនឹងប្រ កាសក្នុងទីក្រុងយេរូសាឡឹម និងទៅគ្រប់មនុស្សទាំងអស់គ្រប់ទីកន្លែង។ អ្នកគឺជា បន្ទាល់ពីកិច្ចការទាំងនេះ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-42-09.jpg?direct&)

កំឡុងពេលសែសិបថ្ងៃក្រោយមក ព្រះយេស៊ូវលេចមកអោយសិស្សរបស់ទ្រង់ឃើញ ជាច្រើនដង។ មានម្តងនោះ ទ្រង់បានលេចមកអោយមនុស្សប្រាំរយនាក់បានឃើញ ទ្រង់បានបង្ហាញអោយសិស្សទ្រង់ឃើញក្នុងរបៀបដែលថាទ្រង់មានព្រះជន្មរស់ ហើយ ទ្រង់បានបង្រៀនពួកគេអំពីនគរព្រះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-42-10.jpg?direct&)

ព្រះយេស៊ូវមានបន្ទូលទៅសិស្សរបស់ទ្រង់ថា « គ្រប់អំណាចនៅស្ថានសួគ៏និងផែនដី ប្រគល់មកខ្ញុំ សូមចេញទៅ បង្កើតសិស្សនៅគ្រប់ទាំងក្រុមមនុស្សទាំងជ្រមុជទឹកឲ្យ ពួកគេដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធ និងបង្រៀនពួក គេឲ្យស្តាប់បង្គាប់អ្វីៗដែលខ្ញុំបានបានបង្រៀនអ្នករាល់គ្នា។ សូមចងចាំថាខ្ញុំនឹងនៅ ជាប់ជាមួយអ្នករាល់ជារៀងរហូត»។

![](https://cdn.door43.org/obs/jpg/360px/obs-en-42-11.jpg?direct&)

រយៈពេលសែសិបថ្ងៃបន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់មានបន្ទូលទៅ សិស្សរបស់ទ្រង់ថា «សូមនៅក្នុងក្រុងយេរូសាឡឹមរហូតទាល់ព្រះវរបិតាខ្ញុំប្រទាន អោយអ្នករាល់គ្នានូវអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ» ក្រោយមកព្រះយេស៊ូវបានយាង ទៅឯនគរស្ថានសួគ៏ ហើយពពកបានបាំងអង្គទ្រង់ពីពួកគេ។ ព្រះយេស៊ូវបានគង់នៅ ព្រះហស្ថស្តាំព្រះវរបិតាដើម្បីគ្រប់គ្រងគ្រប់ការទាំងអស់។

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ ម៉ាថាយ ២៨:១៦-២០; ម៉ាកុស ១៦:១២-២០; លូកា២៤:១៣-៥៣; យ៉ូហាន២០:១៦-១៩; កិច្ចការ១:១-១១)*

## 43. ៤៣-ពួកជំនុំបានចាប់ផ្តើម

https://openbiblestories.org/l/km/story-43/

![](https://cdn.door43.org/obs/jpg/360px/obs-en-43-01.jpg?direct&)

ក្រោយពីព្រះយេស៊ូវបានយាងទៅឯនគរស្ថានសួគ៏ ពួកសិស្សបានស្ថិតនៅក្នុងក្រុង យេរូសាឡឹមតាមដែលព្រះយេស៊ូវបានបង្គាប់ពួកគេអោយធ្វើ។ ពួកអ្នកជឿនៅទីនោះ ខ្ជាប់ខ្ជួនជួបជុំជាមួយគ្នាក្នុងការអធិស្ឋាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-43-02.jpg?direct&)

ជារៀងរាល់ឆ្នាំ ហាសិបថ្ងៃក្រោយបុណ្យរំលង ជនជាតិយូដាប្រារព្ធថ្ងៃដ៏សំខាន់មួយ ដែលហៅថា ថ្ងៃបុណ្យទី៥០។ ថ្ងៃបុណ្យទី៥០គឺជាបុណ្យដែលពួកយូដាអបអរការ ប្រមូលផល។ ពួកយូដាបានមកពីគ្រប់ទិសទីនៃពិភពលោកធ្វើដំណើរមក ក្រុងយេរូ សាឡឹមដើម្បីប្រារព្ធបុណ្យថ្ងៃទី៥០ជាមួយគ្នា។ ក្នុងឆ្នាំនេះពេលវេលាធ្វើពិធីបុណ្យ ថ្ងៃទី៥០បានមកដល់មួយសប្តាហ៏ក្រោយពេលដែលព្រះយេស៊ូវបានយាងទៅឯស្ថាន សួគ៏។

![](https://cdn.door43.org/obs/jpg/360px/obs-en-43-03.jpg?direct&)

ពេលដែលអ្នកជឿជាច្រើនបាននៅជាមួយគ្នា រំពេចនោះផ្ទះដែលពួកគេកំពុងនៅបាន ពោរពេញដោយសំលេងដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង។ បន្ទាប់មកមានអណ្តាត ភ្លើងបានលេចឡើងលើក្បាលនៃអ្នកជឿទាំងអស់។ ពួកគេបានពេញដោយព្រះ វិញ្ញាណបរិសុទ្ធ ហើយបានចាប់ផ្តើមនិយាយភាសាផ្សេងៗគ្នា។

![](https://cdn.door43.org/obs/jpg/360px/obs-en-43-04.jpg?direct&)

នៅពេលមនុស្សនៅក្រុងយេរូសាឡឹមបានឮសំលេងនោះ ហ្វូងមនុស្សបានមកមើលអ្វី​ ដែលបានកើតឡើង។ ហើយពេលមនុស្សទាំងនោះបានឮអ្នកជឿប្រកាសពីកិច្ចការដ៏ អស្ចារ្យនៃព្រះជាម្ចាស់ ពួកគេបានរំភើបដោយពួកគេបានឮការប្រកាសទាំងនេះជាភា សាដើមរបស់ពួកគេ។

![](https://cdn.door43.org/obs/jpg/360px/obs-en-43-05.jpg?direct&)

មនុស្សខ្លះបានចោទប្រកាន់ពួកសិស្សថា ពួកគេស្រវឹងស្រាទេ។ តែពេត្រុសបាន ក្រោកឡើងហើយនិយាយទៅពួកគេថា «ចូរស្តាប់ខ្ញុំសិន! ពួកគេមិនមែនស្រវឹងស្រាទេ! ការនេះបានសំរេចនូវសេចក្តីទំនាយរបស់ព្រះតាមរយៈហោរាយ៉ូអែលថា «នៅថ្ងៃចុង ក្រោយ អញនឹងប្រទានព្រះវិញ្ញាណរបស់អញ»»។

![](https://cdn.door43.org/obs/jpg/360px/obs-en-43-06.jpg?direct&)

"ពួកអ្នកអ៊ីស្រាអែលទាំងអស់គ្នាអើយ ព្រះយេស៊ូវជាអ្នកដែលបាន ធ្វើទីសំគាល់ និងការអស្ចារ្យដោយអំណាចចេស្តារបស់ព្រះ ដែលអ្នកបានឃើញ ហើយដឹងយ៉ាង ច្បាស់ តែអ្នករាល់គ្នាបែរជាឆ្កាងទ្រង់។"

![](https://cdn.door43.org/obs/jpg/360px/obs-en-43-07.jpg?direct&)

"ទោះជាទ្រង់ សុគតក៏ដោយ ក៏ព្រះបានប្រោសទ្រង់ អោយមានព្រះជន្មរស់ពី សុគតឡើងវិញ។ ដើម្បីអោយបានសំរេចនូវសេចក្តីទំនាយដែលហោរាបានទាយថា «ទ្រង់នឹងមិនបណ្តោយអោយបុត្រ បរិសុទ្ធតែមួយរបស់ទ្រង់ រលួយនៅក្នុងផ្នូរទេ» យើងគឺជាសាក្សីពីសេចក្តីពិត ដែលថាទ្រង់បានប្រោសព្រះយេស៊ូវអោយមាន ជីវិតឡើងវិញ។"

![](https://cdn.door43.org/obs/jpg/360px/obs-en-43-08.jpg?direct&)

"ឥឡូវនេះ ព្រះយេស៊ូវបាន តម្កើងឡើងអោយគង់នៅខាងស្តាំនៃព្រះហស្ថព្រះវរបិតា។ ហើយព្រះយេស៊ូវបានចាត់ព្រះវិញ្ញាណបរិសុទ្ធដូចជាទ្រង់បានសន្យា។ គឺព្រះវិញ្ញាណ បរិសុទ្ធហើយដែលបានបណ្តាល អោយមានការអស្ចារ្យដូចជា អ្នករាល់គ្នាបាន ឃើញហើយនិងឮ។"

![](https://cdn.door43.org/obs/jpg/360px/obs-en-43-09.jpg?direct&)

« អ្នកបានឆ្កាងម្នាក់ឈ្មោះយេស៊ូវ ឥឡូវអ្នកបានដឹងប្រាកដហើយថា ព្រះជាម្ចាស់បាន ធ្វើអោយទ្រង់បានក្លាយជាព្រះមេស៊ីនិងជាព្រះអម្ចាស់!»

![](https://cdn.door43.org/obs/jpg/360px/obs-en-43-10.jpg?direct&)

ពួកគេមានការប៉ះពាល់ចិត្តយ៉ាងខ្លាំងទៅនឹងអ្វីដែលពេត្រុសបាននិយាយ។ ហើយ ពួកគេ ក៏សួរពេត្រុសនិងពួកសិស្សថា « តើត្រូវអោយយើងខ្ញុំធ្វើដូចម្តេច?»

![](https://cdn.door43.org/obs/jpg/360px/obs-en-43-11.jpg?direct&)

ពេត្រុសបានឆ្លើយទៅពួកគេថា «ចូរអោយប្រែចិត្តហើយទទួលពិធីជ្រមុជទឹក ដោយនូវ ព្រះនាមព្រះយេស៊ូវគ្រីស្ទ ដើម្បីអោយទ្រង់បានអត់ទោសបាប ដល់អ្នករាល់គ្នា។

នោះទ្រង់នឹងប្រទានអោយអ្នករាល់គ្នានូវអំណោយទាននៃ ព្រះវិញ្ញាណបរិសុទ្ធ»។

![](https://cdn.door43.org/obs/jpg/360px/obs-en-43-12.jpg?direct&)

មានមនុស្សប្រហែលបីពាន់នាក់បានជឿអ្វីដែលពេត្រុសបាននិយាយ និងបានក្លាយជា សិស្សរបស់ព្រះយេស៊ូវ។ ពួកគេបានទទួលបុណ្យជ្រមុជទឹកនិងបានត្រឡប់ជាពួកជំនុំ ក្រុងយេរូសាឡឹម។

![](https://cdn.door43.org/obs/jpg/360px/obs-en-43-13.jpg?direct&)

ពួកសិស្សបានខ្ជាប់ខ្ជួនក្នុង សេចក្តីបង្រៀនរបស់ពួកសាវ័កដោយចំណាយពេលវេលា ជាមួយគ្នា បរិភោគជាមួយគ្នា និងអធិស្ឋានអោយគ្នាទៅវិញទៅមក។ ពួកគេសរសើរ តម្កើងព្រះដោយអំណរ ហើយពួកគេចែករំលែកអ្វីដែលពួកគេមានជាមួយគ្នា។ ហើយបណ្តាជន បានឃើញអំពីការល្អដែលពួកគេបានធ្វើ ដល់គ្នាទៅវិញទៅមក។ ជារៀងរាល់ថ្ងៃមានអ្នកទទួលជឿកាន់តែច្រើនឡើង។

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ កិច្ចការ ២*

## 44. ៤៤-លោកពេត្រុស និងលោកយ៉ូហានប្រោសដល់អ្នកសុំទានម្នាក់ឲ្យបានជា

https://openbiblestories.org/l/km/story-44/

![](https://cdn.door43.org/obs/jpg/360px/obs-en-44-01.jpg?direct&)

នាថ្ងៃមួយ លោកពេត្រុស និងលោកយ៉ូហានបាននាំគ្នាឡើងទៅឯព្រះវិហារ។ ពេលដែលទៅជិតដល់ក្លោងទ្វារនៃព្រះវិហារ ស្រាប់តែពួកគាត់បានឃើញមនុស្សខ្វិនម្នាក់ដែលកំពុងតែអង្គុយសុំទាននៅទីនោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-44-02.jpg?direct&)

ដោយបានមើលឃើញបុរសខ្វិននោះហើយ លោកពេត្រុសក៏បាននិយាយទៅកាន់គាត់ថា៖ “ខ្ញុំគ្មានប្រាក់ដើម្បីឲ្យដល់អ្នកទេ។ ប៉ុន្តែ ខ្ញុំនឹងឲ្យដល់អ្នកនូវអ្វីដែលខ្ញុំមាន… ក្នុងព្រះនាមព្រះយេស៊ូ ចូរក្រោកឡើង ហើយដើរទៅចុះ!”

![](https://cdn.door43.org/obs/jpg/360px/obs-en-44-03.jpg?direct&)

រំពេចនោះ ព្រះជាម្ចាស់ក៏បានប្រោសព្យាបាលជើងដែលខ្វិនរបស់អ្នកសុំទាននោះ ហើយគាត់ក៏បានក្រោកឡើង ទាំងចាប់ផ្តើមដើរផង លោតផងទៅវិញទៅមក ជាមួយនឹងពាក្យសរសើរដំកើងដល់ព្រះដែលបានប្រោសឲ្យគាត់បានជា។ បណ្តាមនុស្សម្នាដែលនៅក្បែរៗនោះមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយអ្វីដែលបានកើតឡើងនៅឯព្រះវិហារក្នុងថ្ងៃនោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-44-04.jpg?direct&)

ភ្លាមៗនោះ មនុស្សមួយហ្វូងធំបាននាំគ្នាមកមើលបុរសដែលត្រូវបានព្រះប្រោសឲ្យជានោះ។​ លោកពេត្រុសក៏បាននិយាយទៅពួកគេថា៖ “តើហេតុអ្វីបានអ្នករាល់គ្នាមានការភ្ញាក់ផ្អើលអំពីភាពដែលបុរសម្នាក់នេះបានជាយ៉ាងដូច្នេះ? ពួកយើងមិនបានប្រោសឲ្យគាត់ជាដោយសារតែអំណាច ឬក៏ការល្អផ្ទាល់ខ្លួនរបស់យើងនោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ ការនេះគឺជាអំណាចចេស្តានៃព្រះយេស៊ូ ហើយនិងសេចក្តីជំនឿដែលទ្រង់បានប្រទានឲ្យយើងទេតើ ដែលបានប្រោសព្យាបាលដល់បុរសម្នាក់នេះ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-44-05.jpg?direct&)

“ដែលព្រះយេស៊ូត្រូវបានសុគតនៅក្នុងដៃនៃពួកគ្រប់គ្រងទាហានរ៉ូម៉ាំង គឺដោយសារតែពួកអ្នករាល់គ្នាហ្នឹងឯង ជាអ្នកដែលស្នើឲ្យពួកគេធ្វើ។ អ្នករាល់គ្នាបានសម្លាប់ព្រះអម្ចាស់ដែលបានបង្កើតជីវិត ប៉ុន្តែព្រះទ្រង់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញហើយ។ អ្នករាល់គ្នាមិនបានយល់នូវអ្វីដែលអ្នករាល់គ្នាបានធ្វើនោះទេ ប៉ុន្តែព្រះទ្រង់បានប្រើប្រាស់ទង្វើរបស់អ្នករាល់គ្នានោះឯង ដើម្បីសម្រេចនូវទំនាយរបស់ព្រះអង្គ ដែលបានចែងទុកមកថា ព្រះមេស៊ីនឹងត្រូវរងទុក្ខ ហើយនឹងសុគតផង។ ដូច្នេះ ឱ បងប្អូនអើយ ចូរប្រែចិត្ត ហើយងាកបែរមករកព្រះជាម្ចាស់នៅពេលឥឡូវនេះចុះ ដើម្បីឲ្យរាល់ទាំងអំពើបាបរបស់អ្នករាល់គ្នាត្រូវបានសំអាតចេញវិញ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-44-06.jpg?direct&)

ពាក្យរបស់លោកពេត្រុស និងលោកយ៉ូហាននៅពេលនោះបានធ្វើឲ្យពួកអ្នកដឹកនាំនៅក្នុងព្រះវិហារមានការរង្គាសចិត្តជាខ្លាំង។ ពួកគេក៏បានចាប់ពួកគាត់ទាំងពីរនាក់ ហើយថែមទាំងយកពួកគាត់ទៅដាក់គុកផង ប៉ុន្តែ មានមនុស្សជាច្រើនបានជឿទៅលើអ្វីដែលលោកពេត្រុសបាននិយាយ ហើយចំនួននៃអស់អ្នកដែលបានទទួលជឿលើព្រះយេស៊ូក៏បានកើនចំនួនឡើងប្រហែលជា៥០០០នាក់។

![](https://cdn.door43.org/obs/jpg/360px/obs-en-44-07.jpg?direct&)

នៅថ្ងៃបន្ទាប់ ពួកមេដឹកនាំនៃពួកជនជាតិយូដាបាននាំខ្លួនលោកពេត្រុស និងលោកយ៉ូហានឲ្យទៅជួបជាមួយនឹងសម្តេចសង្ឃ និងពួកអ្នកដឹកនាំសាសនាមួយចំនួនទៀត។ ពួកគេបានចោទសួរទៅកាន់លោកពេត្រុស និងលោកយ៉ូហានថា៖ “តើឯងបានប្រោសបុរសខ្វិនម្នាក់នោះឲ្យបានជា ដោយអាង លើអំណាចអ្វី?”

![](https://cdn.door43.org/obs/jpg/360px/obs-en-44-08.jpg?direct&)

លោកពេត្រុសបានឆ្លើយទៅកាន់ពួកគេថា៖ “ដែលបុរសម្នាក់នេះអាចឈរ ដោយបានជាពីជំងឺខ្វិនរបស់គាត់ គឺដោយសារអំណាចនៃព្រះយេស៊ូ ដែលជាព្រះមេស៊ី។ អ្នករាល់គ្នាបាននាំគ្នាឆ្កាងព្រះអង្គ ក៏ប៉ុន្តែព្រះទ្រង់បានប្រោសព្រះអង្គឲ្យមានជីវិតរស់ឡើងវិញហើយ! អ្នករាល់គ្នាបានបដិសេធទ្រង់ ប៉ុន្តែគ្មានផ្លូវ ឯណាផ្សេងទៀតដែលអាចជួយមនុស្សឲ្យបាននូវសេចក្តីសង្រ្គោះ ក្រៅតែអំពីអំណាចនៃព្រះយេស៊ូនោះឡើយ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-44-09.jpg?direct&)

ជាមួយនឹងការឆ្លើយតបយ៉ាងក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាននេះ ពួកអ្នកដឹកនាំដែលបាននៅទីនោះ មានការភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះពួកគេដឹងថា លោកពេត្រុសនិងលោកយ៉ូហាន គឺគ្រាន់តែជាមនុស្សសាមញ្ញធម្មតា ហើយមានចំណេះដឹងតូចទាបប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលពួកគេចងចាំបានយ៉ាងច្បាស់នោះ គឺថាមនុស្ស២នាក់នេះធ្លាប់បាននៅជាមួយនឹងព្រះយេស៊ូ។ ដូច្នេះហើយក្រោយពីពួកគេបានធ្វើការសម្លុតគំរាមលោកពេត្រុស និងលោកយ៉ូហានរួចមក ពួកគេក៏ព្រមដោះលែងលោកទាំង២ឲ្យត្រលប់ទៅវិញ។

*សាច់រឿងដកស្រង់ចេញពីព្រះគម្ពីរដ៏វិសុទ្ធ៖ កិច្ចការ ៣៖១-៤៖២២*

## ៤៥. លោកភីលីព និងមន្រ្តីសាសន៍អេត្យូពីម្នាក់

https://openbiblestories.org/l/km/story-45/

![](https://cdn.door43.org/obs/jpg/360px/obs-en-45-01.jpg?direct&)

លោកស្ទេផាន គឺជាអ្នកដឹកនាំម្នាក់នៅក្នុងក្រុមជំនុំកាលពីជំនាន់ដើម។ លោកមាននូវកេរ្តិឈ្មោះល្អ ហើយជាមនុស្សដែលពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយប្រាជ្ញាវាងវៃផងដែរ។ លោកស្ទេផានបានធ្វើការដ៏អស្ចារ្យជាច្រើន ហើយបានបកស្រាយពន្យល់យ៉ាងសមហេតុសមផលក្នុងការបបួលមនុស្សដទៃទៀតឲ្យទទួលជឿលើព្រះយេស៊ូ។

![](https://cdn.door43.org/obs/jpg/360px/obs-en-45-02.jpg?direct&)

នៅថ្ងៃមួយ ខណៈពេលដែលលោកស្ទេផានកំពុងតែបង្រៀនបណ្តាជនអំពីព្រះយេស៊ូ ស្រាប់តែមានពួកជនជាតិយូដាមួយចំនួនដែលពុំបានជឿលើព្រះយេស៊ូឡើងមកជជែកវែកញែកជាមួយនឹងលោកស្ទេផាន។ ពួកគេមានចិត្តខឹងជាខ្លាំងជាមួយនឹងស្ទេផាន ហើយក៏បាននិយាយបង្ខូចមួលបង្កាច់រូបគាត់ទៅកាន់ពួកអ្នកដឹកនាំសាសនាដែលនៅទីនោះ។ ពួកគេបាននិយាយកុហកថា៖ “ពួកយើងបានឮម្នាក់នេះនិយាយអាក្រក់អំពីលោកម៉ូសេ ហើយនិងព្រះជាម្ចាស់ផង!”។ ឮដូច្នោះ ពួកអ្នកដឹកនាំសាសនាទាំងនោះក៏បានចាប់ខ្លួនស្ទេផាន ហើយនាំយកគាត់ទៅជួបជាមួយនឹងសម្តេចសង្ឃ និងពួកអ្នកដឹកនាំផ្សេងៗមួយចំនួនទៀតនៃពួកជនជាតិ ​ យូដា ដែលពួកគេគ្រប់គ្នានាំគ្នានិយាយកុហកបង្ខូចអំពីលោកស្ទេផាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-45-03.jpg?direct&)

ឮដូច្នោះ សម្តេចសង្ឃក៏បានសួរទៅកាន់លោកស្ទេផានថា៖ “តើវាពិតដូចជាគេបាននិយាយដែរឬទេ?”។ លោកស្ទេផានបានឆ្លើយតបទៅវិញ ដោយបានរំលឹកពួកគេអំពីការដ៏អស្ចារ្យជាច្រើនដែលព្រះទ្រង់បានធ្វើចាប់តាំងពីសម័យរបស់លោកអ័ប្រាហាំរហូតដល់អង្គព្រះយេស៊ូ និងអំពីរបៀបដែលរាស្រ្តរបស់ទ្រង់ចេះតែបន្តបះបោរមិនស្តាប់បង្គាប់ទ្រង់។ រួចហើយ គាត់ក៏និយាយបន្ថែមថា៖ “អ្នករាល់គ្នាតែងតែមាននូវចិត្តរឹងទទឹង ហើយបះបោរបដិសេធនឹងព្រះវិញ្ញាណបរិសុទ្ធ គឺដូចជាពួកជីដូនជីតារបស់អ្នករាល់គ្នាដែរ ដែលតែងតែបដិសេធព្រះជាម្ចាស់ ហើយព្រមទាំងបានសម្លាប់ដល់ពួកហោរ៉ារបស់ទ្រង់ផង។ អ្នករាល់គ្នាក៏ថែមទាំងធ្វើអាក្រក់ជាងពួកគេផង! គឺអ្នករាល់គ្នាបានសម្លាប់ថែមទាំងព្រះមេស៊ីទៀត!”

![](https://cdn.door43.org/obs/jpg/360px/obs-en-45-04.jpg?direct&)

នៅពេលដែលពួកអ្នកដឹកនាំសាសនាទាំងនោះបានឮពាក្យរបស់ស្ទេផានហើយ ពួកគេក៏ចាប់តាំងកើតនូវសេចក្តីកំហឹងជាខ្លាំង រហូតដល់ថ្នាក់យកដៃខ្ទប់ត្រចៀកខ្លួន ព្រមទាំងស្រែកដោយកំហឹងជាខ្លាំងផង។ ពួកគេបានអូសយកលោកស្ទេផានចេញទៅខាងក្រៅក្រុង ហើយបាននាំគ្នាយកដុំថ្មគប់សម្លាប់គាត់ផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-45-05.jpg?direct&)

ខណៈពេលដែលគាត់ជិតស្លាប់ទៅហើយនោះ គាត់បានស្រែកបន្លឺសម្លេងឡើងថា៖ “ឱ ព្រះយេស៊ូ អើយ! សូមទ្រង់ទទួលយកវិញ្ញាណរបស់ទូលបង្គំផង”។ បន្ទាប់មកគាត់ក៏បានទន់ជង្គង់ចុះ ហើយស្រែកបន្លឺម្តងទៀតថា៖ “ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាអត់ទោសដល់ពួកគេផង!” បន្ទាប់មក គាត់ក៏បានស្លាប់ទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-45-06.jpg?direct&)

នៅពេលដែលពួកគេកំពុងតែនាំគ្នាយកថ្មចោលសម្លាប់លោកស្ទេផាននោះ មានយុវជនម្នាក់ឈ្មោះថា សូល ដែលឈរយាមសំលៀកបំពាក់របស់ពួកគេនៅក្បែរនោះ ក៏បានយល់ស្របជាមួយនឹងពួកគេដែរ។ នៅថ្ងៃដដែលនោះ ពួកបណ្តាជនដែលនៅឯក្រុងយេរូសាឡឹមបាននាំគ្នាចាប់ផ្តើមធ្វើទុក្ខបៀតបៀនដល់ពួកអ្នកដើរតាមព្រះយេស៊ូ ដែលធ្វើឲ្យពួកគេបានបែកខ្ញែកគ្នាទៅតាមកន្លែងផ្សេងៗជាច្រើន។ ប៉ុន្តែ ទោះបីជាយ៉ាងនោះក៏ដោយ មិនថាឡើយពួកគេបានទៅដល់ទីណានោះទេ ក៏ពួកគេនាំគ្នាប្រកាសអំពីព្រះយេស៊ូប្រាប់ដល់អ្នកដទៃទៀតនៅទីនោះដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-45-07.jpg?direct&)

មានសិស្សម្នាក់របស់ព្រះយេស៊ូ ដែលមានឈ្មោះថា ភីលីព។ គាត់ក៏បានភាសខ្លួនចេញពីទីក្រុងយេរូសាឡឹមដោយសារតែការបៀតបៀននោះដែរ។ គាត់បានធ្វើដំណើរទៅកាន់ស្រុកសាម៉ារី ហើយបានប្រកាសប្រាប់មនុស្សជាច្រើននៅទីនោះអំពីព្រះយេស៊ូ ក៏មានមនុស្សជាច្រើនបានទទួលនូវសេចក្តីសង្រ្គោះផងដែរ។ មានពេលមួយនោះ ទេវតារបស់ព្រះជាម្ចាស់បានលេចមកឯគាត់ ហើយប្រាប់គាត់ឲ្យធ្វើដំណើរទៅតាមផ្លូវមួយក្នុងវាលរហោដ្ឋាន។ ក្នុងខណៈពេលដែលគាត់កំពុងតែធ្វើដំណើរនៅតាមដងផ្លូវមួយនោះ លោកភីលីពក៏បានប្រទះឃើញមន្រ្តីដ៏សំខាន់ម្នាក់មកពីប្រទេសអេត្យូពីដែលកំពុងតែជិះរទេះរបស់គាត់។ ព្រះវិញ្ញាណបរិសុទ្ធក៏បានបង្គាប់ឲ្យលោកភីលីពដើរចូលទៅ ហើយនិយាយជាមួយនឹងមន្រ្តីនោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-45-08.jpg?direct&)

នៅពេលដែលភីលីពបានចូលទៅជិតរទេះរបស់មន្រ្តីនោះ គាត់ក៏បានឮមន្រ្តីនោះកំពុងតែអាននូវបទគម្ពីររបស់ហោរ៉ាអេសាយ។ គាត់បានអានថា៖ “ពួកគេបាននាំយកទ្រង់ចេញទៅតាមបែបដូចជាកូនចៀមដែលនឹងត្រូវគេសម្លាប់ ដូចជាកូនចៀមដែលនៅយ៉ាងស្ងាត់ស្ងៀម គឺទ្រង់មិនមានបន្ទូលអ្វីមួយម៉ាត់សោះ។ ពួកគេបានប្រព្រឹត្តយ៉ាងអយុត្តិធម៌មកលើទ្រង់ ហើយពួកគេមិនបានគោរពដល់ទ្រង់ឡើយ។ ពួកគេបានដកយកនូវជីវិតទ្រង់ចេញពីព្រះអង្គផង”។

![](https://cdn.door43.org/obs/jpg/360px/obs-en-45-09.jpg?direct&)

លោកភីលីពក៏សួរទៅកាន់មន្រ្តីអេត្យូពីនោះថា៖ “តើលោកយល់ពីអ្វីដែលលោកកំពុងតែអាននោះដែរឬទេ?”។ លោកមន្រ្តីនោះបានឆ្លើយតបថា៖ “អត់យល់ទេ! តើខ្ញុំអាចនឹងយល់ម្តេចបាន បើគ្មានអ្នកណាម្នាក់មកពន្យល់ប្រាប់ខ្ញុំសោះនោះ។ សូមអ្នកឡើងមកអង្គុយលើរទេះជាមួយខ្ញុំមក។ តើបទគម្ពីរនេះ លោកហោរ៉ាអេសាយកំពុងតែរៀបរាប់អំពីខ្លួនលោក ឬក៏អំពីអ្នកដទៃណាផ្សេងទៀត?”

![](https://cdn.door43.org/obs/jpg/360px/obs-en-45-10.jpg?direct&)

លោកភីលីពក៏បានចាប់ផ្តើមពន្យល់ទៅកាន់មន្រ្តីនោះថា បុគ្គលដែលលោកហោរ៉ាអេសាយកំពុងតែធ្វើការរៀបរាប់នៅក្នុងបទគម្ពីរនោះ គឺជាព្រះយេស៊ូ។ ហើយភីលីពក៏បានលើកយកនូវបទគម្ពីរផ្សេងៗមួយចំនួនទៀតមកប្រាប់ដល់គាត់អំពីដំណឹងល្អនៃព្រះយេស៊ូផងដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-45-11.jpg?direct&)

រទេះក៏ចេះតែធ្វើដំណើរទៅមុខ រហូតមកដល់កន្លែងមួយដែលមាននូវដងអូរមួយដែលមានទឹកល្មមសំរាប់ពិធីជ្រមុជទឹក។ មន្រ្តីនោះក៏បាននិយាយបន្លឺឡើងថា៖ “អូហ៍ មើលន៏! មានអូរមួយដែលមានទឹក! តើខ្ញុំអាចទទួលពិធីជ្រមុជទឹកនៅពេលនេះបានដែរឬទេ?”។ គាត់ក៏បានបង្គាប់ឲ្យអ្នកបររទេះរបស់គាត់បញ្ឈប់រទេះនៅក្បែរនោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-45-12.jpg?direct&)

បន្ទាប់មក ពួកគេទាំង២នាក់ក៏បាននាំគ្នាចុះទៅក្នុងទឹកអូរនោះ ហើយលោកភីលីពបានធ្វើពិធីជ្រមុជទឹកដល់លោកមន្រ្តីអេត្យូពីនោះតែម្តងទៅ។ បន្ទាប់ពីពួកគេបានងើបឡើងចេញពីទឹកមកវិញ ព្រះវិញ្ញាណបរិសុទ្ធក៏បានលើកយកលោកភីលីពចេញបាត់ពីទីកន្លែងនោះទៅកាន់កន្លែងដទៃផ្សេងទៀត ហើយគាត់ក៏ចេះតែបន្តប្រាប់មនុស្សដទៃទៀតអំពីព្រះយេស៊ូនៅតាមកន្លែងដែលគាត់បានទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-45-13.jpg?direct&)

រីឯលោកមន្រ្តីអេត្យូពីម្នាក់នោះក៏បានបន្តដំណើរសំដៅទៅឯផ្ទះរបស់គាត់វិញ ទាំងមានចិត្តសប្បាយរីករាយដែលរូបគាត់បានស្គាល់ព្រះយេស៊ូ។

*សាច់រឿងដកស្រង់ចេញពីព្រះគម្ពីរដ៏វិសុទ្ធ៖ កិច្ចការ ៦៖៨-៨៖៥; ៨៖២៦-៤០*

## 46. ៤៦-ប៉ូលបានក្លាយជាគ្រីស្ទបរិស័ទ​

https://openbiblestories.org/l/km/story-46/

![](https://cdn.door43.org/obs/jpg/360px/obs-en-46-01.jpg?direct&)

សូល គឺជាបុរសវ័យក្មេងម្នាក់ ដែលធ្លាប់ឈរយាមអាវ អោយពួកអ្នកសំលាប់លោក ស្ទេផាន។ គាត់ មិនបានជឿលើព្រះយេស៊ូវទេ ហើយគាត់តែងធ្វើទុក្ខបៀតបៀនដល់ពួកជំនុំជាខ្លាំងដែរ។ គាត់ចេញពីផ្ទះមួយ ចូលផ្ទះមួយ ក្នុងក្រុងយេរូសាឡិម ដើម្បីចាប់ទាញ អូស ទាំងប្រុស ទាំងស្រី បញ្ជូនទៅដាក់គុក។ សម្តេចសង្ឃ បានអនុញាតិអោយ សូល ធ្វើដំណើរទៅឯក្រុងដាម៉ាស ដើម្បីចាប់ខ្លួនពួកគ្រីស្ទបរិស័ទនៅទីនោះ បញ្ជូនមក ក្រុងយេរូសាឡិម។​

![](https://cdn.door43.org/obs/jpg/360px/obs-en-46-02.jpg?direct&)

នៅពេលដែលសូលកំពុងតែនៅតាមផ្លូវឆ្ពោះទៅទីក្រុងដាម៉ាស មានពន្លឺដ៏ភ្លឺពីស្ថានសួគ៌ ចាំងមក ជុំវិញខ្លួនគាត់ ហើយគាត់ក៏ដួលចុះទៅលើដី។ សូលបានឮមនុស្សម្នាក់និយាយថា៖ “សូល! នែសូល! ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ?” គាត់ទូលឆ្លើយថា៖ “ឱព្រះអម្ចាស់អើយ ព្រះអង្គណានុះ?”​ រួចព្រះយេស៊ូវទ្រង់តបថា៖ “ខ្ញុំនេះគឺជាព្រះយេស៊ូវ អ្នកកំពុងបៀតបៀតខ្ញុំ!”

![](https://cdn.door43.org/obs/jpg/360px/obs-en-46-03.jpg?direct&)

នៅពេលដែលសូលក្រោកឡើង គាត់មើលអ្វីលែងឃើញ។ មិត្តសំលាញ់របស់គាត់ បាននាំគាត់ទៅកាន់ ក្រុងដាម៉ាស។ សូលមិនបានផឹក និងបរិភោគអ្វីទាំងអស់ ក្នុងរវាង៣ថ្ងៃ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-46-04.jpg?direct&)

រីឯនៅក្រុងដាម៉ាស នោះមានសិស្សម្នាក់ឈ្មោះ អាន្ន៉ានាស ហើយព្រះជាម្ចាស់ មានព្រះបន្ទូលទៅកាន់ គាត់ថា៖ “ចូរទៅឯផ្ទះដែលសូលកំពុងស្នាក់នៅ រួចដាក់ដៃអ្នកលើគាត់ ដើម្បីអោយគាត់មើលឃើញឡើងវិញ”។ អាន្ន៉ានាសទូលឆ្លើយថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំបានឮថា មនុស្សម្នាក់នោះបានបៀតបៀនដល់ពួកបរិសុទ្ធ ខ្លាំងណាស់”។ ប៉ុន្តែព្រះអម្ចាស់មានបន្ទូលថា៖ “ចូរទៅចុះ ពីព្រោះខ្ញុំបានរើសតាំងអ្នកនោះ សំរាប់នឹងប្រកាស ឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃ និងពួកកូនចៅសាសន៍អ៊ីស្រាអែលផង។ គាត់នឹងត្រូវរងទុក្ខទាំងអម្បាលម៉ាន ដោយព្រោះឈ្មោះខ្ញុំ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-46-05.jpg?direct&)

ដូចនេះអាន្ន៉ានាសក៏បានទៅជួបសូល រួចដាក់ដៃលើគាត់ និយាយថា៖ “ព្រះយេស៊ូវ ដែលបានលេចមក អោយអ្នកឃើញនៅតាមផ្លូវមកកាន់ទីនេះ បានបញ្ចូនខ្ញុំមកដើម្បីឲ្យអ្នកបានមើលឃើញឡើងវិញ ព្រមទាំងបាន ពេញដោយព្រះវិញ្ញាណបរិសុទ្ធផង។” រំពេចនោះ សូល ក៏បានមើលឃើញឡើងវិញ ហើយអាន្ន៉ានាស បានធ្វើ ពិធីជ្រមុជទឹកអោយគាត់។ រួច សូល ក៏បរិភោគអាហារ និងមានកម្លាំងឡើងវិញ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-46-06.jpg?direct&)

លើសពីនេះ សូលចាប់ផ្តើមប្រកាសដល់ពួកសាសន៍យូដា នៅដាម៉ាសថា៖ “ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រាព្រះជាម្ចាស់!”។ ពួកសាសន៍យូដាមានការងឿងឆ្ងល់មែនទែនត្រង់ថា មនុស្សម្នាក់ដែលធ្លាប់តែ បៀតបៀនបំផ្លាញពួកជំនុំ ឥលូវបែរជាមកជឿព្រះយេស៊ូវដែរ!។​ សូលបានបកស្រាយដល់សាសន៍យូដា ដោយបញ្ជាក់ថា ព្រះយេស៊ូវគ្រីស្ទ គឺជា ព្រះមេស៊ី។

![](https://cdn.door43.org/obs/jpg/360px/obs-en-46-07.jpg?direct&)

ប៉ុន្មានថ្ងៃក្រោយមក ពួកយូដាបានរៀបគម្រោងការដើម្បីសម្លាប់ សូល។ ពួកគេបានបញ្ជូនមនុស្ស ទៅឃ្លាំមើលគាត់នៅច្រកទ្វារចូលក្រុង ដើម្បីនឹងសម្លាប់គាត់ចោល។ ប៉ុន្តែ សូល បានដឹងពីផែនការរបស់ ពួកគេមុន ហើយមិត្តសំលាញ់របស់គាត់ បានជួយអោយគាត់រត់គេចខ្លួន។ ក្នុងយប់មួយនោះ ពួកគេបានដាក់ សូលចូលទៅក្នុងកន្រ្តក រួចសំរូតគាត់ចុះពីលើជញ្ជាំងក្រុង​។ ក្រោយពេលសូលបានរត់គេចពីក្រុងដាម៉ាសហើយ គាត់បានបន្តប្រកាសអំពីព្រះនាមព្រះយេស៊ូវគ្រីស្ទរហូត។

![](https://cdn.door43.org/obs/jpg/360px/obs-en-46-08.jpg?direct&)

សូលបានចេញទៅឯក្រុងយេរូសាឡិមដើម្បីជួបជុំពួកជំនុំ ប៉ុន្តែពួកគេមានការភ័យខ្លាចចំពោះគាត់។ ពេលនោះ មានក្រុមជំនុំម្នាក់ឈ្មោះ បាណាបាស បាននាំសូលទៅជួបនឹងពួកសាវក ហើយរ៉ាយរ៉ាប់ប្រាប់ ប្រាប់ពួកគេពីការដែលសូលបានប្រកាសព្រះបន្ទូលព្រះយ៉ាងអស្ចារ្យនៅឯក្រុងដាម៉ាស។ ក្រោយមក ពួកសាវ័ក ក៏យល់ព្រមទទួលសូល។​

![](https://cdn.door43.org/obs/jpg/360px/obs-en-46-09.jpg?direct&)

ពួកជំនុំមួយចំនួន ដែលបានរត់គេចចេញពីការបៀតបៀននៅក្រុងយេរូសាឡិម បានធ្វើដំណើរទៅ​ កាន់ទីកន្លែងឆ្ងាយមួយ ឈ្មោះទីក្រុង អាន់ទីយ៉ូក ហើយប្រកាសអំពីព្រះនាមព្រះយេស៊ូវគ្រីស្ទ។ ពួកក្រុង អាន់ទីយ៉ូកមិនមែនជាសាសន៍យូដាទេ ប៉ុន្តែមានចំនួនមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បានទទួលជឿ ពេលដែល ពួកគេបានឮជាលើកដំបូងនោះ។ លោកសូល និង បាណាបាស បានធ្វើដំណើរទៅទីនោះ ដើម្បីបង្រៀនពួកគេ ដែលទើបនឹងជឿថ្មី បន្ថែមអំពីព្រះយេស៊ូវគ្រីស្ទ ព្រមទាំងធ្វើការពង្រឹងក្រុមជំនុំនៅទីនោះផង។ គឺនៅទីក្រុង អាន់ទីយ៉ូកនោះហើយ ដែលអ្នកជឿព្រះយេស៊ូវត្រូវបានគេហៅជាដំបូងថា៖ “គ្រីស្ទបរិស័ទ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-46-10.jpg?direct&)

ថ្ងៃមួយនៅពេលដែលពួកជំនុំនៅទីក្រុងអាន់ទីយ៉ូកកំពុងតែតម និងអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធ បានមានបន្ទូលទៅកាន់ពួកគេថា៖ “ចូរញែក បាណាបាស និងសូលឲ្យខ្ញុំ សំរាប់ការងារដែលខ្ញុំហៅគេអោយធ្វើ” ដូច្នេះ ពួកជំនុំនៅក្រុងអាន់ទីយ៉ូក បានដាក់ដៃលើ និងអធិដ្ឋាអោយលោក បាណាបាស និងសូល។​ បន្ទាប់មក ពួកជំនុំបានបញ្ជូនអ្នកទាំងពីរ ចេញទៅប្រកាស់ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅតាមកន្លែងផ្សេងៗជាច្រើន។ បាណាបាស និងសូលបានបង្រៀនដល់មនុស្សជាច្រើនមកពីសាសន៍ដទៃ ហើយមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ បានទទួលជឿព្រះយេស៊ូវគ្រីស្ទ។

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ កិច្ចការ ៨:៣, ៩:១-៣១, ១១:១៩-២៦, ១៣:១-៣*

## 47. ៤៧-ប៉ូល និងស៊ីឡាស នៅក្រុងភីលីព​

https://openbiblestories.org/l/km/story-47/

![](https://cdn.door43.org/obs/jpg/360px/obs-en-47-01.jpg?direct&)

ពេលសូលបានធ្វើដំណើរជុំវិញចក្រភពរ៉ូម៉ាំង គាត់ចាប់ផ្តើមប្រើឈ្មោះជាភាសារ៉ូម៉ាំងថា“ប៉ូល”។ ថ្ងៃមួយប៉ូលនិងមិត្តភក្រ្តរបស់គាត់ឈ្មោះថាស៊ីឡាស បានទៅទីក្រុងភីលីព ដើម្បីប្រកាសដំណឹងល្អពី ព្រះយេស៊ូវគ្រីស្ទ។ ពួកគេបានទៅកន្លែងមួយក្បែរមាត់ទន្លេនៅខាងក្រៅក្រុង ជាកន្លែងដែលហ្វូងមនុស្សបានមក ប្រជុំគ្នាដើម្បីអធិស្ឋាន​។ នៅទីនោះ ពួកគាត់បានជួបស្រ្តីជាអ្នកជំនួញម្នាក់ឈ្មោះថាលីឌា។ នាងស្រឡាញ់ ព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-47-02.jpg?direct&)

ព្រះជាម្ចាស់បានបើកដួងចិត្តរបស់លីឌា ដើម្បីឲ្យនាងទទួលជឿលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយរូបនាងព្រមទាំងក្រុមគ្រួសារ ក៏បានទទួលបុណ្យជ្រមុជទឹក។ នាងបានអញ្ជើញ​ ប៉ូល និងស៊ីឡាសទៅ ផ្ទះរបស់នាង ដូច្នេះពួកគេក៏បានស្នាក់នៅទីនោះ ជាមួយនាងព្រមទាំងក្រុមគ្រួសាររបស់នាងផង។​

![](https://cdn.door43.org/obs/jpg/360px/obs-en-47-03.jpg?direct&)

ប៉ូលនិងស៊ីឡាសជារឿយៗតែងតែជួបជាមួយបណ្តារជននៅកន្លែងអធិស្ឋាន។ ជារៀងរាល់ថ្ងៃ នៅពេល ដែលពួកគេដើរទៅទីនោះ មានបាវស្រីម្នាក់ដែលមានវិញ្ញាណអារក្សសាតាំងសណ្ឋិត តែងតែដើរតាមពី ក្រោយពួកគេ។ ដោយសារតែមានវិញ្ញាណអារក្សសាតាំងសណ្ឋិតក្នុងខ្លួន នាងតែងតែទស្សន៍ទាយជោគវាសនា ថ្ងៃខាងមុខ ឲ្យមនុស្សគ្រប់គ្នា ដូច្នេះនាងអាចរកប្រាក់ឲ្យចៅហ្វាយរបស់នាងបានយ៉ាងច្រើន តាមរយៈការ ធ្វើជាគ្រូទាយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-47-04.jpg?direct&)

គ្រប់ពេលដែលពួកគេដើរ បាវស្រីនោះតែងតែស្រែកថា៖ “ អ្នកទាំងនេះគឺជាអ្នកបម្រើនៃព្រះដ៏ខ្ពស់បំផុត។ ពួកគេកំពុងតែប្រាប់អ្នកពីផ្លូវដើម្បីបានសេចក្តីសង្គ្រោះ!”។ នាងធ្វើដូច្នេះជាច្រើនដង ដែលធ្វើឲ្យប៉ូល រំខានចិត្តជាខ្លាំង។​

![](https://cdn.door43.org/obs/jpg/360px/obs-en-47-05.jpg?direct&)

ចុងក្រោយ មានថ្ងៃមួយនោះ នៅពេលដែលក្មេងស្រីនោះចាប់ផ្តើមស្រែក ប៉ូលបានបែរទៅរកនាង រួចនិយាយបង្គាប់ទៅកាន់វិញ្ញាណអារក្សដែលនៅក្នុងខ្លួននាងថា៖ “នៅក្នុងព្រះនាមព្រះយេស៊ូវ​គ្រីស្ទ ចូរចេញ ពីខ្លួននាងទៅ!” ភ្លាមនោះ វិញ្ញាណអាក្រក់ក៏បានចាកចេញពីនាង។​

![](https://cdn.door43.org/obs/jpg/360px/obs-en-47-06.jpg?direct&)

ពួកមនុស្សដែលជាចៅហ្វាយរបស់បាវស្រីនោះ មានកំហឹងជាខ្លាំង។ គាត់បានដឹងថា ប្រសិនបើគ្មាន វិញ្ញាណអារក្សដែលនៅក្នុងខ្លួនរបស់នាងទេ នោះនាងនិងមិនអាចទស្សន៍ទាយអំពីជោគវាសនា របស់មនុស្ស បានទៀតនោះទេ។​ នោះមានន័យថា គេនឹងលែងបង់ប្រាក់ដល់ចៅហ្វាយរបស់នាងទៀតហើយ ដែលជាថ្នូរ នឹងការទស្សន៍ទាយពីអ្វីដែលនឹងត្រូវកើតឡើងដល់ពួកគេ ។

![](https://cdn.door43.org/obs/jpg/360px/obs-en-47-07.jpg?direct&)

ដូច្នេះពួកចៅហ្វាយរបស់បាវស្រីនោះ ក៏បាននាំប៉ូល និងស៊ីឡាសទៅឯពួកទាហានរ៉ូម៉ាំង។ ពួកគាត់ ត្រូវបានគេវាយដំ និងចាប់ដាក់គុក។​

![](https://cdn.door43.org/obs/jpg/360px/obs-en-47-08.jpg?direct&)

ពួកទាហានរ៉ូម៉ាំងបានដាក់ ប៉ូល និងស៊ីឡាស នៅក្នុងគុកដែលជ្រៅបំផុត ព្រមទាំងដាក់ខ្នោះជើង ពួកគេផង។ ​ប៉ុន្តែនៅក្នុងពេលពាក់កណ្តាលអាធ្រាតុ ពួកគេបានច្រៀងចម្រៀងសរសើរតម្កើងព្រះ។​

![](https://cdn.door43.org/obs/jpg/360px/obs-en-47-09.jpg?direct&)

រំពេចនោះ ស្រាប់តែកើតមានរញ្ជួយដីយ៉ាងខ្លាំង គ្រប់ទាំងទ្វារគុកបានរបើក ហើយច្រវ៉ាក់ដែលជាប់នៅ អ្នកទោសក៏ត្រូវដាច់អស់។

![](https://cdn.door43.org/obs/jpg/360px/obs-en-47-10.jpg?direct&)

នៅពេលភូឈួយគុកភ្ញាក់ឡើង គាត់មានការភ័យស្លន់ស្លោរ ពេលឃើញទ្វារគុកទាំងអស់បានរបើក។ គាត់គិតថា អ្នកទោសបានរត់គេចខ្លួនអស់ហើយ ដូច្នេះគាត់ចង់សម្លាប់ខ្លួន (ព្រោះគាត់ដឹងថា ពួកទាហាន រ៉ូម៉ាំងនឹងសម្លាប់គាត់ ប្រសិនបើគាត់អនុញ្ញាតិឲ្យអ្នកទោសគេចខ្លួន)។ ប៉ុន្តែ ប៉ូល បានឃើញគាត់ ហើយស្រែក ថា៖ ”ឈប់សិន! សូមកុំសម្លាប់ខ្លួនឡើយ យើងទាំងអស់គ្នានៅទីនេះទេ”។

![](https://cdn.door43.org/obs/jpg/360px/obs-en-47-11.jpg?direct&)

ភូឈួយគុកបានផ្តួលខ្លួននៅទៀប​ជើង ប៉ូល និង ស៊ីឡាស ហើយបានសួរថា៖ “តើខ្ញុំត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យបានសង្គ្រោះ?” ប៉ូលបានឆ្លើយតបថា៖ “ចូរទទួលជឿព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ នោះអ្នកនិងគ្រួសារ របស់អ្នកនឹងបានសង្គ្រោះ”។ បន្ទាប់មក ភូឈួយគុកបាននាំ ប៉ូល និង ស៊ីឡាស ទៅផ្ទះរបស់គាត់ ព្រមទាំងលាងស្នាមរបួសរបស់ពួកគេផង។ ប៉ូលបានផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវទៅកាន់មនុស្សគ្រប់គ្នា នៅក្នុងផ្ទះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-47-12.jpg?direct&)

ភូឈួយគុកព្រមទាំងគ្រួសាររបស់គាត់បានទទួលជឿព្រះយេស៊ូវគ្រីស្ទ ហើយក៏បានទទួលបុណ្យ ជ្រមុជទឹក។ ភូឈួយគុកបានអញ្ជើញ ប៉ូល និង ស៊ីឡាស ទទួលទានអាហារមួយពេល ហើយពួកគេ បានមានសេចក្តីអំណរជាមួយគ្នា​។

![](https://cdn.door43.org/obs/jpg/360px/obs-en-47-13.jpg?direct&)

នៅថ្ងៃបន្ទាប់ ពួកចៅហ្វាយនៅក្នុងក្រុង បានដោះលែង ប៉ូល និង ស៊ីឡាស ចេញពីគុក ហើយឲ្យពួកគេ ចាកចេញពីក្រុងភីលីព។ ប៉ូល និង ស៊ីឡាស បានទៅលេងលីឌា និងមិត្តសំលាញ់ដទៃទៀត មុនពេល ដែលពួកគេចាកចេញពីទីក្រុងនោះ។ ដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទបន្តរីកដុះដាល ហើយក្រុមជំនុំក៏ ចាប់ផ្តើមរីកចម្រើន។​

![](https://cdn.door43.org/obs/jpg/360px/obs-en-47-14.jpg?direct&)

លោកប៉ូលនិងអ្នកដឹកនាំគ្រីស្ទបរិស័ទដ៏ទៃទៀត បានធ្វើដំណើរទៅកាន់ទីក្រុងជាច្រើន ដើម្បីបង្រៀន និងចែកចាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ។​ ពួកគេថែមទាំងសរសេរសំបុត្រលើកទឹកចិត្ត និងបង្រៀន ដល់គ្រីស្ទបរិស័ទ នៅតាមបណ្តារក្រុមជំនុំនានា។ ហើយសំបុត្រមួយចំនួន បានក្លាយជាកណ្ឌនៃព្រះគម្ពីរ។​

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ កិច្ចការ១៦:១១-៤០*

## 48. ៤៨-ព្រះយេស៊ូវគឺជាព្រះមេស៊ីដែលព្រះជាម្ចាស់បានសន្យា

https://openbiblestories.org/l/km/story-48/

![](https://cdn.door43.org/obs/jpg/360px/obs-en-48-01.jpg?direct&)

នៅពេលដែលព្រះបានបង្កើតពិភពលោកដំបូង អ្វីៗគ្រប់យ៉ាង គឺល្អឥតខ្ចោះ ហើយគ្មានវត្តមាននៃអំពើបាបនោះទេ។

អ័ដាំ និង អេវ៉ា ស្រឡាញ់គ្នាទៅវិញទៅមកហើយក៏ស្រឡាញ់ព្រះជាម្ចាស់ផងដែរ។ នៅពេលនោះ គ្មានការឈឺថ្កាត់

ហើយក៏គ្មានសេចក្តីស្លាប់ដែរ។ នោះហើយគឺជាអ្វីដែលព្រះបានសព្វព្រះហឬទ័យចង់បាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-02.jpg?direct&)

ប៉ុន្តែអ្វីៗទាំងអស់ត្រូវបានផ្លាស់ប្តូរនៅពេលអារក្ស សាតាំង បាននិយាយមកកាន់ស្រ្តីតាម រយៈសត្វពស់នៅក្នុង

សួនច្បារ ដើម្បីបោកបញ្ឆោតនាង។ ហើយនាង និងអ័ដាំក៏បានធ្វើបាបប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅ។ ដោយសារ

ពួកគេបានធ្វើបាប មនុស្សគ្រប់គ្នានៅលើផែនដីត្រូវតែឆ្លងកាត់ការឈឺថ្កាត់ និងសេចក្តីស្លាប់។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-03.jpg?direct&)

ក្រោយពីអ័ដាំ និងអេវ៉ា បានធ្វើបាបហើយ ក៏មានរឿងដែលអាក្រក់ជាងនោះទៅទៀតបានកើតឡើង។ គឺពួកគេ

បានក្លាយទៅជាសត្រូវជាមួយនឹងព្រះ។ ជាលទ្ធផល ចាប់តាំងពីពេលនោះមក មនុស្សគ្រប់ៗគ្នាគឺបានកើតមក

ដោយជាប់ជាមួយនឹង និស្ស័យបាប ហើយបានក្លាយជាសត្រូវនឹងព្រះផងដែរ។​ ទំនាក់ទំនងរវាងមនុស្សនិងព្រះ

ត្រូវបានបែកបាក់ដោយសារតែអំពើបាបនោះ តែព្រះទ្រង់បានមានផែនការដើម្បីស្តារនូវទំនាក់ទំនងនោះអោយល្អឡើងវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-04.jpg?direct&)

ព្រះបានសន្យាថាម្នាក់ក្នុងចំណោមពូជរបស់អេវ៉ានឹងជាន់ក្បាលអារក្សសាតាំង ហើយសាតាំងនឹងចឹកកែងជើងម្នាក់

នោះវិញ។ សេចក្តីនេះមានន័យថា សាតាំង នឹងសម្លាប់ព្រះមេស៊ី ប៉ុន្តែព្រះនឹងប្រោសទ្រង់អោយបានរស់វិញ ហើយ

ព្រះមេស៊ី នឹងកម្ទេចអំណាចសាតាំងរហូតទៅ។ ទើបបានជាច្រើនឆ្នាំក្រោយមកនេះ ព្រះបានបើកសម្តែងអោយយើង

ឃើញថាព្រះយេស៊ូវគឺជាព្រះមេស៊ី។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-05.jpg?direct&)

នៅពេលដែលព្រះបានកម្ទេចផែនដីដោយទឹកជំនន់ ទ្រង់បានផ្តល់ទូកដ៏ធំមួយដើម្បីជួយសង្រ្គោះដល់អស់អ្នកណា

ដែលជឿដល់ទ្រង់។ ដូចគ្នាដែរ យើងម្នាក់ៗសមនឹងស្លាប់ដោយសារអំពើបាបរបស់យើង តែទ្រង់បានប្រទាន

ព្រះយេស៊ូវដើម្បីមកសង្រ្គោះដល់អស់អ្នកណាដែលជឿដល់ទ្រង់។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-06.jpg?direct&)

អស់ពេលជាច្រើនរយឆ្នាំ ពួកសង្ឃបានបន្តរជួយធ្វើយញ្ញបូជាជំនួសមនុស្សរាល់គ្នាដើម្បីបង្ហាញពីទណ្ឌកម្មដែល

ពួកគេ សមនឹងទទួលដោយសារតែអំពើបាប។ ប៉ុន្តែការបូជាទាំងនោះមិនអាចលាងបាបគេចេញបានទេ។ ព្រះយេស៊ូវ

គឺជាសម្តេចសង្ឃដ៏ខ្ពស់បំផុត។ ខុសប្លែកពីសង្ឃដ៏ទៃទៀត ទ្រង់បានប្រគល់ថ្វាយខ្លួនឯងធ្វើជាយញ្ញបូជាតែមួយគត់

ដែលអាចលាងជម្រះអំពើបាបរបស់មនុស្សទាំងអស់បាន។ ព្រះយេស៊ូវជាសម្តេចសង្ឃដ៏ល្អឥតខ្ចោះដោយព្រោះ

ទ្រង់បានទទួលទ័ណ្ឌកម្មជំនួសអំពើបាបដែលមនុស្សគ្រប់គ្នាបានប្រព្រឹត្ត។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-07.jpg?direct&)

ព្រះបានប្រាប់អ័ប្រាហាំថា៖ “គ្រប់ទាំងក្រុមមនុស្សនៅលើផែនដីនឹងបានពរតាមរយៈឯង។” ព្រះយេស៊ូវជាពូជពង្ស

របស់លោកអ័ប្រាហាំ។ អស់ទាំងក្រុមមនុស្សដែលបានជឿលើទ្រង់នឹងបានពរដោយព្រោះពួកគេនឹងត្រូវបានសង្រ្គោះ

តាមរយៈទ្រង់ ហើយពួកគេនឹងក្លាយទៅជាពូជពង្សលោកអ័ប្រាហាំខាងឯព្រលឹងវិញ្ញាណដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-08.jpg?direct&)

នៅពេលដែលព្រះបានបង្គាប់អោយអ័ប្រាហាំយក អ៊ីសាក មកធ្វើជាយញ្ញបូជា ទ្រង់បាន ផ្តល់នូវកូនចៀមមួយដើម្បី

ជំនួសកូនរបស់គាត់វិញ។ រីឯយើងវិញ យើងសមនឹងស្លាប់ ដោសារអំពើបាបរបស់យើងណាស់ ប៉ុន្តែព្រះបានផ្តល់

មកយើងនូវព្រះយេស៊ូវ។ ហើយព្រះយេស៊ូវនេះហើយគឺជាកូនចៀមនៃព្រះ ដែលត្រូវបានបូជាជំនួសអំពើបាបយើងរាល់គ្នា។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-09.jpg?direct&)

នៅពេលដែលព្រះបានអនុញ្ញាតអោយគ្រោះអាក្រក់ចុងក្រោយនៅក្នុងប្រទេសអេស៊ីព្ទបានកើតឡើង ទ្រង់បាន

ប្រាប់ដល់ក្រុមគ្រួសារនីមួយៗរបស់ប្រជាជនអ៊ីស្រាអែលអោយសម្លាប់កូនចៀមដ៏ល្អឥតខ្ចោះ ហើយយកឈាមវា

ទៅលាបពីលើក្របទ្វារដើម្បីរួចពីការអាក្រក់នេះ ពីព្រោះនៅពេលដែលទ្រង់បានឃើញឈាមនៅលើក្របទ្វារ

ទ្រង់នឹងយាងរំលងទៅ ហើយកូនប្រុសច្បងរបស់ពួកគេនឹងមិនស្លាប់នោះឡើយ។ ព្រឹត្តិការណ៍នេះត្រូវបានជន

ជាតិអ៊ីស្រាអែលចងចាំថាជាបុណ្យរំលង។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-10.jpg?direct&)

ព្រះយេស៊ូវគឺជាចៀមសម្រាប់បុណ្យរំលងរបស់យើង ព្រោះទ្រង់ល្អឥតខ្ចោះ និងគ្មានបាបសោះឡើយ ហើយទ្រង់

បានសុគតនៅចំថ្ងៃដែលពិធីបុណ្យរំលងបានប្រារព្ធឡើង។ អស់អ្នកណាដែលជឿដល់ព្រះអង្គ នោះឈាមរបស់

ទ្រង់នឹងបង់ថ្លៃជំនួស​អំពើបាបពួកគេហើយទ័ណ្ឌកម្មរបស់ព្រះក៏នឹងយាងរំលងពួកគេដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-11.jpg?direct&)

ព្រះបានតាំងសញ្ញាជាមួយជនជាតិអ៊ីស្រាអែលដែលជារាស្រ្តរើសតាំងរបស់ទ្រង់ ប៉ុន្តែឥឡូវនេះទ្រង់បានតាំង

សញ្ញាថ្មីមួយទៀតដែលបើកទូលាយសម្រាប់មនុស្សគ្រប់គ្នា។ តាមរយៈការតាំងសញ្ញាថ្មីនោះ មនុស្សគ្រប់ក្រុម

នៅតាមក្រុមជនជាតិនីមួយៗអាចក្លាយទៅជារាស្រ្តរបស់ទ្រង់ដោយគ្រាន់តែជឿលើព្រះយេស៊ូវប៉ុណ្ណោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-12.jpg?direct&)

លោកម៉ូសេគឺជាហោរ៉ាដ៏អស្ចារ្យម្នាក់ដែលបានប្រកាសព្រះបន្ទូលនៃព្រះ។ ប៉ុន្តែព្រះយេស៊ូវជាហោរ៉ាដ៏ខ្ពស់បំផុត

លើអស់ទាំងហោរ៉ាទាំងអស់។ ដោយសារតែទ្រង់គឺជាព្រះ ដូច្នេះ ហើយអ្វីដែលទ្រង់ធ្វើ ឬមានបន្ទូលនោះ គឺជាព្រះ

រាជកិច្ចនិងជាព្រះបន្ទូលនៃព្រះជាម្ចាស់នោះឯង។ ដូច្នេះហើយបានជាព្រះយេស៊ូវត្រូវបានហៅថាជា ព្រះបន្ទូលនៃព្រះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-13.jpg?direct&)

ព្រះបានសន្យាថា ម្នាក់ក្នុងចំនោមពូជពង្សរបស់ស្តេចដេវីឌនឹងក្លាយជាស្តេចគ្រប់គ្រងលើ ប្រជារាស្រ្តរបស់ទ្រង់

រហូតទៅ។ ដោយសារព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះមេស៊ី ដូច្នេះគឺទ្រង់ហ្នឹងហើយ ដែលជាពូជពង្ស

ដ៏ពិសេសរបស់ស្តេចដេវីឌដែលនឹងក្លាយទៅជាអ្នកគ្រប់គ្រងជារៀងរហូតទៅនោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-48-14.jpg?direct&)

ដេវីឌ គឺជាស្តេចនៃជនជាតិអ៊ីស្រាអែល ប៉ុន្តែព្រះយេស៊ូវគឺជាស្តេចនៃចក្រវាឡ ទាំងមូលវិញ! ទ្រង់នឹងយាងមកម្តង

ទៀត ហើយទ្រង់នឹងគ្រប់គ្រងអាណាចក្ររបស់ទ្រង់ដោយយុត្តិធម៌ ហើយនិងសន្តិភាពជារៀងរហូតតទៅ៕

*សាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ លោកុប្បត្តិ ១-៣, ៦, ១៤, ២២; និក្ខមនំ ១២, ២០; ២ សាំយូអែល ៧; ហេព្រើរ ៣:១-៦, ៤:១៤-៥:១០, ៧:១-៨:១៣, ៩:១១-១០:១៨; វិវរណៈ ២១*

## 49. ៤៩-រឿង ការតាំងសញ្ញាថ្មីរបស់ព្រះ

https://openbiblestories.org/l/km/story-49/

![](https://cdn.door43.org/obs/jpg/360px/obs-en-49-01.jpg?direct&)

ទេវតាម្នាក់បានប្រាប់ស្រ្តីក្រមុំព្រហ្មចារីយ៏ឈ្មោះ ម៉ារា ថា នាងនឹងផ្តល់កំណើតអោយ បុត្រារបស់ព្រះជាម្ចាស់។ ហេតុនោះខណៈនាងនៅជាស្រ្តីក្រមុំបរិសុទ្ធនៅឡើយ នាង ប្រសូត្របានកូនប្រុសមួយនិងបានដាក់ឈ្មោះកូននោះថា យេស៊ូវ។ ត្បិតព្រះយេ ស៊ូវមានលក្ខណៈជាព្រះផងនិងជាមនុស្សផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-02.jpg?direct&)

ព្រះយេស៊ូវបានធ្វើការអស្ចារ្យជាច្រើន ដែលបញ្ជាក់ថាទ្រង់គឺជាព្រះ។ ទ្រង់បានយាង នៅលើទឹក កំហែងទៅខ្យល់ព្យុះ ព្យាបាលអ្នកជំងឺជាច្រើន បណ្តេញអ្នកមានអារក្ស ចូល ទ្រង់មានព្រះជន្មរស់ពីសុគត និងធ្វើអោយនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយអាចចំអែត មនុស្សរហូតប្រាំពាន់នាក់។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-03.jpg?direct&)

ព្រះយេស៊ូវគឺជាគ្រូបង្រៀនដ៏អស្ចារ្យ ហើយទ្រង់មានបន្ទូលដោយមានអំណាច ពីព្រោះទ្រង់គឺជាព្រះរាជបុត្រានៃព្រះ។ ទ្រង់បានបង្រៀនថា អ្នកត្រូវស្រលាញ់អ្នកដទៃ អោយដូចស្រលាញ់ខ្លួនឯង។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-04.jpg?direct&)

ទ្រង់ក៏បានបង្រៀនផងដែរថា អ្នកត្រូវស្រលាញ់ព្រះអោយលើសការស្រលាញ់អ្វីៗ រួម មានទាំងទ្រព្យសម្បត្តិផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-05.jpg?direct&)

ទ្រង់មានបន្ទូលថានគរព្រះគឺមានតំលៃលើសអ្វីៗផ្សេងទៀតនៅលើពិភពលោកនេះ។ កិច្ចការដែលសំខាន់ជាងគេរបស់មនុស្សគ្រប់គ្នាគឺត្រូវចូលក្នុងនគរព្រះ។ ដើម្បីចូលក្នុង នគរព្រះបានទាល់តែអ្នកទទួលការអត់អំពើបាបរបស់អ្នក។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-06.jpg?direct&)

ព្រះយេស៊ូវបានបង្រៀនថា អស់អ្នកដែលទទួលទ្រង់នឹងទទួលបានការសង្រ្គោះ តែអ្នក ខ្លះទៀតនឹងមិនទទួលបានសេចក្តីសង្គ្រោះទេ។ ទ្រង់មានបន្ទូលថា អ្នកខ្លះប្រៀបដូច ជាដីល្អ ពួកគេទទួលដំណឹងល្អនៃព្រះយេស៊ូវនិងបានសេចក្តីសង្គ្រោះ។ អ្នកខ្លះទៀត ប្រៀបដូចជាដីនៅតាមផ្លូវដែលគ្រាប់ពូជនៃព្រះបន្ទូលរបស់ព្រះមិនអាចចូលទៅនិង បង្កើតផលសំរាប់ចំរូត។ ពួកគេបដិសេធព្រះបន្ទូលនៃព្រះយេស៊ូវនិងមិនអាចចូលទៅ ក្នុងនគររបស់ទ្រង់បានឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-07.jpg?direct&)

ព្រះយេស៊ូវទ្រង់បង្រៀនថាទ្រង់ស្រលាញ់អ្នកមានបាបខ្លាំងណាស់។ ទ្រង់សព្វព្រះ ទ័យអត់ទោសបាបពួកគេនិងអោយគេក្លាយជាកូនរបស់ទ្រង់។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-08.jpg?direct&)

ព្រះយេស៊ូវប្រាប់យើងផងដែរថាទ្រង់ស្អប់អំពើបាប នៅពេលអ័ដាមនិងអេវ៉ាបានធ្វើ បាប នោះវាជះឥទ្ធិពលដល់កូនចៅរបស់ពួកគេ។ ជាលទ្ធផលមនុស្សទាំងអស់ក្នុង ពិភពលោកមានបាបនិងបានបែកចេញពីព្រះ។ គ្រប់គ្នាបានក្លាយជាសត្រូវរបស់ព្រះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-09.jpg?direct&)

ត្បិតព្រះស្រលាញ់មនុស្សទាំងអស់លើផែនដីនេះខ្លាំងណាស់ ហេតុនេះទ្រង់ប្រទាន បុត្រាទ្រង់តែមួយ ហើយអស់អ្នកណាជឿដល់ព្រះយេស៊ូវនឹងមិនទទួលទណ្ឌកម្មនៃអំ ពើបាបរបស់ខ្លួនឡើយ និងរស់នៅជាមួយទ្រង់អស់កល្បជានិច្ច។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-10.jpg?direct&)

ដោយសារអំពើបាបរបស់អ្នក អ្នកមានកំហុសហើយសមនឹងស្លាប់។ ព្រះគួរតែខឹងនឹង អ្នកប៉ុន្តែទ្រង់បានផ្ទេរកំហឹងរស់ទ្រង់លើអង្គព្រះយេស៊ូវជំនួសអោយលើខ្លួនអ្នក។ នៅ ពេលព្រះយេស៊ូវបានសុគតលើឈើឆ្កាង ទ្រង់បានទទួលទណ្ឌកម្មជំនួសអ្នក។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-11.jpg?direct&)

ព្រះយេស៊ូវមិនដែលធ្វើបាបឡើយ តែទ្រង់ជ្រើសរើសការទទួលទណ្ឌកម្មនិងសុគត ដែលជាយញ្ញបូជាដ៏គ្រប់លក្ខណ៏ដើម្បីលាងសំអាតអំពើបាបរបស់អ្នក និងមនុស្សទាំង អស់នៅផែនដី។ ដោយសារព្រះយេស៊ូវថ្វាយយញ្ញបូជាអង្គទ្រង់ ព្រះអត់ទោសអំពើ បាបនានា រួមទាំងអំពើបាបដ៏សែនអាក្រក់ផង។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-12.jpg?direct&)

ការធ្វើការល្អមិនអាចសង្រ្គោះអ្នកបានឡើយ។ គ្មានមធ្យោបាយណាដែលអ្នកអាចធ្វើ ដើម្បីអោយមានទំនាក់ទំនងជាព្រះបានឡើយ។ មានតែអង្គព្រះយេស៊ូវមួយគត់អាច លាងសំអាតអំពើបាបរបស់អ្នកបាន។ អ្នកត្រូវតែជឿថាព្រះយេស៊ូវគឺជាព្រះរាជបុត្រា របស់ព្រះ ដែលទ្រង់បានសុគតលើឈើឆ្កាងជំនួសអ្នក និងជឿថាព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-13.jpg?direct&)

ព្រះនឹងសង្គ្រោះអស់អ្នកដែលជឿដល់ព្រះយេស៊ូវនិងទទួលទ្រង់ជាម្ចាស់ជីវិតរបស់ពួក គេ។ ហើយទ្រង់នឹងមិនផ្តល់ក្តីសង្គ្រោះទេដល់អ្នកមិនជឿ។ វាគ្មានបញ្ហាឡើយប្រសិន បើអ្នកជាអ្នកមាន អ្នកក្រ បុរស ស្រ្តី ចាស់ឬក្មេង ឬក៏អ្នករស់នៅឯណា។ ព្រះស្រលាញ់ អ្នកនិងចង់អោយអ្នកជឿអង្គព្រះយេស៊ូវ ហេតុនោះទ្រង់អាចមានទំនាក់ទំនងល្អជាមួយ អ្នក។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-14.jpg?direct&)

ព្រះយេស៊ូវហៅអ្នកអោយជឿដល់ទ្រង់និងទទួលពិធីបុណ្យជ្រមុជទឹក។ តើអ្នកជឿថា ព្រះយេស៊ូវជាព្រះមេស៊ី និងជាព្រះរាជបុត្រាតែមួយនៃព្រះឬទេ? តើអ្នកជឿថា អ្នកមានបាប និងជឿថាអ្នកសមនឹងទទួលទណ្ឌកម្មនៃអំពើបាបឬទេ? តើអ្នកជឿថា ព្រះយេស៊ូវសុគតលើឈើឆ្កាងដើម្បីលាងសំអាតអំបាបរបស់អ្នកឬទេ?

![](https://cdn.door43.org/obs/jpg/360px/obs-en-49-15.jpg?direct&)

ប្រសិនបើអ្នកជឿដល់ព្រះយេស៊ូវនិងអ្វីដែលទ្រង់បានធ្វើសំរាប់អ្នក អ្នកគឺជាគ្រីស្ទាន! ព្រះបានយកអ្នកចេញពីភាពងងឹតនៃអាណាចក្ររបស់សាតាំងនិងដាក់អ្នកក្នុងពន្លឺនៃ អាណាចក្ររបស់ព្រះជាម្ចាស់។ ព្រះបានដកនិស្ស័យចាស់ចេញ ដែលអ្នកធ្វើពោរ ពេញដោយអំពើបាប និងផ្តល់នូវនិស្ស័យថ្មីអោយអ្នក ដែលអ្នកធ្វើប្រកបដោយ​ភាព​សុចរិត។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-16.jpg?direct&)

ប្រសិនបើអ្នកជាគ្រីស្ទាន! ព្រះបានអត់ទោសអំពើបាបរបស់អ្នកដោយសារ អ្វីដែល ព្រះបានធ្វើ។ ឥឡូវនេះព្រះរាប់អ្នកជាមិត្តជិតស្និទ្ធិម្នាក់មិនមែនជាខ្មាំងសត្រូវទៀត ឡើយ។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-17.jpg?direct&)

បើអ្នកជាមិត្តរបស់ព្រះនិងជាអ្នកបំរើរបស់ព្រះយេស៊ូវ អ្នកនឹងចង់ស្តាប់បង្គាប់នូវអ្វីព្រះ យេស៊ូវបង្រៀនអ្នក។ ទោះជាអ្នកជាគ្រីស្ទាន អ្នកនៅតែមានសេចក្តីល្បួងអោយធ្វើបាប ។ ព្រះទ្រង់ស្មោះត្រង់និងមានបន្ទូលថា ប្រសិនបើអ្នកលន់តួអំពើបាបរបស់អ្នកទ្រង់ នឹងអត់ទោសដល់អ្នក។ ទ្រង់នឹងប្រទានដល់អ្នកនូវកំឡាំងដើម្បីតតាំងជាមួយអំពើ បាប។

![](https://cdn.door43.org/obs/jpg/360px/obs-en-49-18.jpg?direct&)

ព្រះមានបន្ទូលថា ចូរអធិស្ឋាន ចូររៀនពីព្រះបន្ទូលទ្រង់ ថ្វាយបង្គំទ្រង់ជាមួយគ្រីស្ទាន ដទៃទៀត និងប្រាប់អ្នកផ្សេងទៀតពីអ្វីដែលទ្រង់បានធ្វើសំរាប់អ្នក។ ទង្វើទាំងនេះជួយ អ្នកកាន់តែមានទំនាក់ទំនងស៊ីជំរៅជាមួយទ្រង់។

*អត្ថបទសាច់រឿងនេះដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ៖ រ៉ូម៣:២១-២៦; ៥:១-១១; យ៉ូហាន៣:១៦; ម៉ាកុស១៦:១៦; កូឡុស១:១៣-១៤; ២កូរិនថូស៥:១៧-២១; ១យ៉ូហាន១:៥-១០*

## ៥០. ព្រះយេស៊ូនឹងយាងត្រលប់មកវិញ

https://openbiblestories.org/l/km/story-50/

![](https://cdn.door43.org/obs/jpg/360px/obs-en-50-01.jpg?direct&)

អស់រយៈពេលប្រហែលជា២០០០ឆ្នាំមកហើយ ដែលមានមនុស្សកាន់តែច្រើនឡើងៗនៅជុំវិញពិភពលោកបាននិងកំពុងតែឮអំពីដំណឹងល្អរបស់ព្រះយេស៊ូ ដែលជាព្រះមេស៊ីនោះ។ ក្រុមជំនុំរបស់ព្រះអង្គបាននិងកំពុងតែរីកចំរើនឡើង។ ហើយព្រះយេស៊ូក៏បានសន្យាដែរថា ទ្រង់នឹងយាងត្រលប់មកវិញ នៅ ពេលចុងក្រោយបង្អស់នៃពិភពលោក។ ទោះបីជាទ្រង់មិនទាន់យាងមកដល់ក៏ដោយ ប៉ុន្តែបើទ្រង់បានសន្យាហើយ នោះទ្រង់នឹងសម្រេចនូវសេចក្តីសន្យានោះជាមិនខាន។

![](https://cdn.door43.org/obs/jpg/360px/obs-en-50-02.jpg?direct&)

នៅក្នុងខណៈពេលដែលយើងកំពុងតែរងចាំនូវការវិលត្រលប់មកវិញរបស់ព្រះយេស៊ូនេះ ព្រះទ្រង់ចង់ឲ្យយើងម្នាក់ៗរស់នៅក្នុងជីវិតរបៀបមួយដែលបរិសុទ្ធ ហើយនាំមកនូវកិត្តិយសដល់ព្រះអង្គ។ ជាមួយគ្នា ទ្រង់ក៏ចង់ឲ្យយើងម្នាក់ៗនាំគ្នាប្រាប់ដល់អ្នកដទៃផ្សេងៗទៀតអំពីនគររបស់ទ្រង់ផងដែរ។ នៅពេលដែលព្រះយេស៊ូបានមករស់នៅលើផែនដីជាលើកទី១ ទ្រង់បានមានបន្ទូលថា៖ “សិស្សទាំងឡាយរបស់ខ្ញុំនឹងប្រកាសនូវដំណឹងល្អអំពីព្រះរាជនគររបស់ព្រះជាម្ចាស់ទៅកាន់មនុស្សនៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយបន្ទាប់មក ពេលចុងក្រោយបង្អស់នៃពិភពលោកនឹងមកដល់”។

![](https://cdn.door43.org/obs/jpg/360px/obs-en-50-03.jpg?direct&)

សព្វថ្ងៃនេះ នៅមានមនុស្សជាច្រើន នៅតាមតំបន់ជនជាតិផ្សេងៗ ដែលមិនទាន់បានឮអំពីព្រះយេស៊ូនៅឡើយ។ មុនពេលព្រះអង្គបានយាងឡើងទៅឯស្ថានសួគ៌វិញ ព្រះយេស៊ូបានបង្គាប់ឲ្យអស់អ្នកដែលដើរតាមទ្រង់នាំគ្នាប្រកាសនូវដំណឹងល្អទៅកាន់អស់ទាំងមនុស្សដទៃទៀតដែលមិនទាន់បានស្គាល់ព្រះនៅ ឡើយ។ ទ្រង់បានមានបន្ទូលថា៖ “ចូរចេញទៅបង្កើតសិស្សនៅគ្រប់ទាំងសាសន៍ គ្រប់ទាំងជនជាតិទាំងអស់នៃមនុស្សនៅក្នុងពិភពលោកទាំងមូល!” ហើយ៖ “វាលចំរូតគឺដល់ពេលទុំល្មមក្នុងការប្រមូលផលហើយ!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-50-04.jpg?direct&)

ព្រះយេស៊ូក៏បានមានបន្ទូលបន្ថែមទៀតថា៖ “អ្នកបំរើមិនដែលធំជាងចៅហ្វាយរបស់ខ្លួននោះទេ។ ដោយព្រោះថាពួកអ្នកកាន់អំណាចនៃលោកិយនេះបានស្អប់ដល់ខ្ញុំ នោះពួកគេក៏នឹងស្អប់ដល់អ្នករាល់គ្នាហើយក៏នឹងអាចសម្លាប់អ្នករាល់គ្នាដោយព្រោះតែខ្ញុំផងដែរ។ តែបើទោះបីជាអ្នករាល់គ្នានឹងទទួលរងទុក្ខ ផ្សេងៗនៅក្នុងលោកិយនេះក៏ដោយ ក៏សូមឲ្យអ្នករាល់គ្នាមានកម្លាំងចិត្តឡើង ពីព្រោះថា ខ្ញុំបានឈ្នះលើអារក្សសាតាំងដែលជាមេគ្រប់គ្រងលើលោកិយនេះរួចហើយ។ ប្រសិនបើអ្នករាល់គ្នានៅរក្សាភាពស្មោះត្រង់ជាប់ជាមួយនឹងខ្ញុំរហូតដល់ទីបញ្ចប់ នោះព្រះជាម្ចាស់ទ្រង់នឹងសង្រ្គោះអ្នករាល់គ្នាជាមិនខាន!”។

![](https://cdn.door43.org/obs/jpg/360px/obs-en-50-05.jpg?direct&)

ព្រះយេស៊ូបានបង្រៀនដល់ពួកសិស្សរបស់ទ្រង់តាមរយៈសាច់រឿងមួយដែលពន្យល់អំពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សលោកនៅពេលដែលពិភពលោកនេះឈានដល់ទីបញ្ចប់។​ ទ្រង់បានមានព្រះបន្ទូលបង្រៀនថា៖ “កសិករម្នាក់បានសាបព្រោះពូជស្រូវដ៏ល្អរបស់គាត់ទៅក្នុងស្រែ។ តែនៅពេលដែលគាត់វិលត្រលប់ទៅទៅផ្ទះវិញ ហើយសំរាន្តលង់លក់ ក៏មានសត្រូវរបស់គាត់បានមកលួចសាបព្រោះពូជស្រង៉ែទៅក្នុងស្រែជាមួយនឹងពូជល្អរបស់គាត់ ហើយបានដើរចេញទៅ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-50-06.jpg?direct&)

“នៅពេលដែលពូជទាំងនោះចាប់ផ្តើមដុះចេញជាពន្លកមកខាងក្រៅ អ្នកបំរើរបស់កសិករនោះក៏បានមករ៉ាយរ៉ាប់ប្រាប់ដល់គាត់ថា៖ “លោកម្ចាស់ លោកបានសាបព្រោះពូជស្រូវដែលល្អៗទៅក្នុងស្រែរបស់លោកហើយ ប៉ុន្តែហេតុអ្វីបានជាមានស្រង៉ែបានដុះមកជាមួយស្រូវទាំងនោះទៅវិញ?”។ កសិករនោះក៏បានឆ្លើយប្រាប់ថា៖ “គឺប្រាកដជាសត្រូវរបស់យើងហើយ ដែលបានយកពូជស្រង៉ែទាំងនោះមកសាបព្រោះជាមួយស្រូវរបស់យើង។”

![](https://cdn.door43.org/obs/jpg/360px/obs-en-50-07.jpg?direct&)

ឮដូច្នោះ អ្នកបំរើក៏បានឆ្លើយតបទៅវិញថា៖ “តើយើងគួរតែទៅដកយកស្រង៉ែទាំងអស់នោះចេញពីស្រែដែរឬទេ?”។ កសិករជាចៅហ្វាយបានឆ្លើយថា៖ “មិនចាំបាច់នោះទេ។ ប្រសិនបើឯងធ្វើជាយ៉ាងដូច្នោះ នោះស្រូវល្អៗរបស់យើងមួយចំនួននឹងរបើកមកជាមួយស្រង៉ែជាមិនខាន។ ចូរអោយយើងរងចាំដល់រដូវចំរូតទៅចុះ គឺនៅពេលនោះហើយ ដែលយើងនឹងប្រមូលយកស្រូវមកទុកក្នុងជង្រុក ហើយនឹងប្រមូលយកស្រង៉ែទាំងអស់នោះទៅគរទុកសំរាប់ដុតចោលវិញ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-50-08.jpg?direct&)

នៅពេលបានឮនូវសាច់រឿងនោះ ពួកសិស្សរបស់ព្រះយេស៊ូមិនបានយល់អំពីន័យរបស់វានោះទេ ដូច្នេះ ពួកគេក៏បានទូលសុំឲ្យព្រះអង្គពន្យល់បកស្រាយអំពីអត្ថន័យនៃសាច់រឿងនោះទៅកាន់ពួកគេ។ ព្រះយេស៊ូបានមានបន្ទូលថា៖ “កសិករដែលបានសាបព្រោះពូជស្រូវល្អៗនោះ គឺតំណាងឲ្យព្រះមេស៊ី។ ស្រែ គឺតំណាងឲ្យពិភពលោកនេះ។ រីឯពូជស្រូវល្អៗនោះ គឺតំណាងឲ្យប្រជារាស្រ្តនៃព្រះរាជនគររបស់ព្រះជាម្ចាស់នោះឯង។”

![](https://cdn.door43.org/obs/jpg/360px/obs-en-50-09.jpg?direct&)

“ហើយស្រង៉ែ គឺតំណាងឲ្យមនុស្សទាំងឡាយដែលជារបស់អារក្សសាតាំង។ សត្រូវដែលបានយកពូជស្រង៉ែមកសាបព្រោះនោះ គឺតំណាងឲ្យអារក្សសាតាំងនោះឯង។ រដូវចំរូត គឺតំណាងឲ្យពេលចុងបញ្ចប់នៃពិភពលោកនេះ ហើយអស់អ្នកដែលជាអ្នកច្រូតកាត់ប្រមូលផល គឺតំណាងឲ្យពួកទេវតារបស់ព្រះជាម្ចាស់។”

![](https://cdn.door43.org/obs/jpg/360px/obs-en-50-10.jpg?direct&)

“នៅពេលដែលពិភពលោកនេះមកដល់ទីបញ្ចប់ ពួកទេវតាទាំងនោះនឹងប្រមូលយកអស់អ្នកដែលជារបស់ផងអារក្សសាតាំងមកដាក់ដោយឡែក ហើយបន្ទាប់មកនឹងបោះពួកគេទាំងអស់គ្នាទៅក្នុងបឹងភ្លើងមួយ ដែលជាកន្លែងវេទនាយំសោក និងពោរពេញទៅដោយការឈឺចាប់ដ៏ក្រៃលែង។ រីឯអស់អ្នកដែលសុចរិត ពួកគេនឹងជះពន្លឺដូចជាព្រះអាទិត្យនៅក្នុងព្រះរាជនគររបស់ព្រះជាម្ចាស់ ជាព្រះវរបិតារបស់ពួកគេ។”

![](https://cdn.door43.org/obs/jpg/360px/obs-en-50-11.jpg?direct&)

មុនពេលដែលពិភពលោកយើងនេះនឹងមកដល់ទីបញ្ចប់នោះ ព្រះយេស៊ូបានមានបន្ទូលថា ទ្រង់នឹងយាងត្រលប់មកកាន់ផែនដីម្តងទៀត។ គឺទ្រង់នឹងយាងមកវិញទៅតាមបែបដែលទ្រង់បានយាងឡើងទៅដែរ ដោយមានទាំងរូបរាងនៃអង្គទ្រង់លេចមកជាមួយនឹងពពកនៅលើមេឃផង។ ក្នុងពេលនៃការយាងត្រលប់មកវិញនោះ គ្រិស្តបរិស័ទទាំងឡាយដែលបានស្លាប់រួចទៅហើយទាំងប៉ុន្មាននឹងរស់ពីស្លាប់ឡើងវិញ ហើយពួកគេនឹងត្រូវបានលើកឡើងទៅជួបព្រះអង្គនៅលើមេឃនោះផងដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-50-12.jpg?direct&)

ក្រោយមកទើបគ្រិស្តបរិស័ទដែលកំពុងតែនៅរស់នៅឡើយនាពេលនោះ នឹងត្រូវលើកឡើងទៅជួបជាមួយគ្នានឹងគ្រិស្តបរិស័ទដែលទើបតែបានរស់ពីស្លាប់ឡើងវិញនោះផងដែរ។ នៅឯលើមេឃនោះ ពួកគេទាំងអស់គ្នានឹងនៅជាមួយនឹងព្រះយេស៊ូ ហើយបន្ទាប់មក ព្រះយេស៊ូនឹងគង់នៅជាមួយនឹងរាស្រ្តរបស់ទ្រង់ក្នុងទីកន្លែងដែលមានសេចក្តីសុខសាន្ត និងការរួបរួមគ្នាដ៏ល្អឥតខ្ចោះ ជារៀងដរាបអស់កល្បជាអង្វែងទៅ។

![](https://cdn.door43.org/obs/jpg/360px/obs-en-50-13.jpg?direct&)

ព្រះយេស៊ូបានសន្យាថាទ្រង់នឹងប្រទាននូវម្កុដម្នាក់មួយៗទៅដល់អស់អ្នកដែលជឿលើទ្រង់។ ពួកគេនឹងរស់នៅ ហើយសោយរាជ្យជាមួយនឹងព្រះជាម្ចាស់នៅក្នុងសេចក្តីសុខសាន្តដ៏ល្អឥតខ្ចោះជារៀងរហូត។

![](https://cdn.door43.org/obs/jpg/360px/obs-en-50-14.jpg?direct&)

ប៉ុន្តែ សំរាប់អស់អ្នកដែលមិនបានជឿលើព្រះយេស៊ូវិញ ព្រះជាម្ចាស់នឹងជំនុំជំរះកាត់ទោសដល់ពួកគេ។ ពួកគេនឹងត្រូវបោះចូលទៅក្នុងស្ថាននរគ ជាបឹងភ្លើងដែលឆេះអស់កល្បជានិច្ច ហើយនៅទីកន្លែងនោះ ពួកគេនឹងរងទុក្ខវេទនា ឈឺចាប់ក្តៅក្រហល់ក្រហាយជារៀងរហូត។ បឹងភ្លើងដែលនឹងមិនចេះរលត់នោះនឹងដុតបំផ្លាញពួកគេ ហើយក៏នឹងមាននូវសត្វដង្កូវជាច្រើនមកចោះសាច់របស់ពួកគេមិនឈប់មិនឈរផងដែរ។

![](https://cdn.door43.org/obs/jpg/360px/obs-en-50-15.jpg?direct&)

នៅពេលដែលព្រះយេស៊ូយាងត្រលប់មកវិញនោះ ទ្រង់នឹងបំផ្លាញអារក្សសាតាំង ហើយនិងនគររបស់វាឲ្យសាបសូន្យទាំងស្រុងតែម្តង។ ទ្រង់នឹងបោះអារក្សសាតាំងនោះទៅក្នុងស្ថាននរគ ជាបឹងភ្លើងដែលឆេះក្តៅក្រហល់ក្រហាយមិនចេះផុតនោះឡើយ គឺជាមួយនឹងអស់អ្នកដែលបានជ្រើសរើសដើរតាមវា​ ជាជាងការដែលស្តាប់បង្គាប់ព្រះជាម្ចាស់នោះ។

![](https://cdn.door43.org/obs/jpg/360px/obs-en-50-16.jpg?direct&)

ដោយសារតែលោកអដាំ និងនាងអេវ៉ាបានបដិសេធ ហើយមិនស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ ព្រមទាំងបាននាំយកបាបចូលមកក្នុងពិភពលោកយើងនេះ ពិភពលោករបស់យើងនេះក៏បានទទួលនូវបណ្តាសារ ហើយព្រះជាម្ចាស់ក៏បានសម្រេចព្រះហឫទ័យបំផ្លាញផែនដីដែលមានបាបនេះចេញ។ ប៉ុន្តែ នៅថ្ងៃមួយខាងមុខ ព្រះជាម្ចាស់នឹងបង្កើតឡើងសារជាថ្មីនូវផ្ទៃមេឃ ហើយនិងផែនដីថ្មីមួយ ដែលមានភាពល្អឥតខ្ចោះឡើងវិញ។

![](https://cdn.door43.org/obs/jpg/360px/obs-en-50-17.jpg?direct&)

ព្រះយេស៊ូ ហើយនិងរាស្រ្តរបស់ទ្រង់នឹងរស់នៅលើផែនដីថ្មីនោះជាមួយគ្នា ព្រះអង្គនឹងសោយរាជ្យលើអស់ទាំងអ្វីៗដែលមាននោះផង។ ទ្រង់នឹងជូតអស់ទាំងទឹកភ្នែកដែលធ្លាប់ហូរ ហើយនៅទីនោះ យើងនឹងលែងមាននូវទុក្ខវេទនា សេចក្តីសោកសៅ ការយំស្រែក អំពើអាក្រក់ ការឈឺចាប់ ឬក៏សេចក្តីស្លាប់នោះទៀតហើយ។ ព្រះយេស៊ូនឹងគ្រប់គ្រងលើនគររបស់ទ្រង់ដោយសេចក្តីសុខសាន្ត និងយុត្តិធម៌ ហើយព្រះអង្គនឹងគង់នៅជាមួយរាស្រ្តរបស់ទ្រង់ជារៀងរហូត។

*សាច់រឿងដកស្រង់ចេញពីព្រះគម្ពីរដ៏វិសុទ្ធ៖ ម៉ាថាយ ២៤៖១៤; ២៨៖១៨; យ៉ូហាន ១៥៖២០; ១៦៖៣៣; វិវរណៈ ២៖១០; ម៉ាថាយ ១៣៖២៤-៣០; ៣៦-៤២; ១ថេស្សាឡូនិក ៤៖១៣-៥៖១១; យ៉ាកុប ១៖១២; ម៉ាថាយ ២២៖១៣; វិវរណៈ ២០៖១០; ២១៖១-២២៖២១*
